ស្វែង​យល់​ពី​ការ​កំណត់​អាយុ​របស់​កាបូន-១៤

​​          ក្នុង​ឆ្នាំ ១៩៤៧ លោក វីឡាត លីប៊ី ​​(Willard Libby) បាន​លើក​ឡើង​នូវ​វិធី​កំណត់​អាយុ​កាល​របស់​វត្ថុ​ជីវសាស្រ្ត​ពី​សម័យ​បុរាណ​ដែល​ធ្វើ​អំពី​ ​ឈើ​ ឆ្អឹង​ រឺ​ សរសៃរ​អំបោះ​ដែល​ធ្វើ​ពី​រុក្ខជាតិ​ ។ល។ វិធី​នេះ​លោក​អោយ​ឈ្មោះ​ថា​ “កំណត់​​កាល​​របស់​​​កាបូន-១៤” (Carbon-14 dating) ដែល​អាច​កំណត់​អាយុ​កាល​រហូត​ដល់​ទៅ​ ៥០០០០ ឆ្នាំ ។ ប៉ុន្តែ​កំណត់​កាល​របស់​កាបូន-១៤ (ហៅ​ជា​ខ្លី​ថា កាបូន-១៤) មិន​អាច​ប្រើ​ប្រាស់​ក្នុង​ការ​បញ្ជាក់​ពី​អាយុ​របស់​វត្ថុ​អជីវសាស្រ្ត​ពី​សម័យ​បុរាណ​បាន​ឡើយ​មាន​ដូចជា​ ថ្ម​ ស្ពាន់​ មាស ។ល។

ជា​ដំបូង​យើង​ត្រូវ​ស្វែង​យល់​ពី​គីមីវិទ្យា​របស់​កាបូន-១៤ :

-         ជា​ទូទៅ​រូប​ធាតុ​គឺ​ជា​វត្ថុ​ធាតុ​មួយ​ដែល​ផ្សំ​ឡើង​ដោយ​អាតូម​តែ​មួយ​ប្រភេទ​ ។​ ក្នុង​ចំ​នោម ១១៥ រូប​ធាតុ​ដែល​គេ​ស្គាល់​ រូប​ធាតុ​នី​មួយៗ​មាន​លេខ​អាតូម​​ ​ស្មើនឹង លេខ​ប្រូតុង​របស់​​ធាតុ​នោះ​ ។ ប្រូតុង​បញ្ជាក់​ពី​ឈ្មោះ​រូបធាតុ​​ ហើយ​បើ​ប្រូតុង​ត្រូវ​បាន​ផ្លាស់​ប្តូរ​នោះ​រូបធាតុ​ក៏​ប្តូរ​ទៅ​តាម​នោះ​ដែរ​​ ។ អាតូម​ដែល​មាន​ចំនួន​ប្រូតុង​ដូចគ្នា​ ប៉ុនែ្ត​មាន​ចំនួន​ណឺត​ត្រុង​ខុស​គ្នា​ គេ​ហៅ​ថា​ “អាយសូតូប” (Isotopes) ។

-         លេខ​អាតូម​របស់​កាបូន​​គឺ​ ៦ ប៉ុន្តែ​វា​អាច​មាន ៦,៧,៨ ណឺតត្រុង ។ ស្ទើ​តែ​ទាំង​អស់​នៃ​អាយសូតូប​របស់​កាបូន​គឺ កាបូន-១២ (ប្រូតុង=៦, ណឺតត្រុង=៦) ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​អាច​មាន​កាបូន-១៣ (ប្រូតុង=៦, ណឺតត្រុង=៧), កាបូន-១៤ (ប្រូតុង=៦,ណឺតត្រុង=៨) ។ ដោយ​សារ​អាតូម​ទាំង​អស់​មាន​ប្រូតុង​ ស្មើនឹង ៦ ដូចនេះវា​នូវ​តែ​ជា​កាបូន​ ។
​កាបូន-១៤​ កើត​ឡើង​នៅ​ស្រទាប់​បរិយាកាស​ខាង​លើ​ នូវ​ពេល​អាហ្សូត-១៤​​ (Nitrogen-14) (ប្រូតុង=៧, ណឺតត្រុង=៧) ប៉ះ​ជា​មួយ​កាំ​រស្មី​វិទ្យុ​សកម្ម​ ។ ពេល​អាហ្សូត-១៤ (ប្រូតុង=៧, ណឺតត្រុង=៧)  ប៉ះ​ជាមួយ​កាំរស្មី​វិទ្យុសកម្ម​វា​បាន​ប្តូរពី​​ ៧ ទៅជា ៦ ប្រូតុង ហើយពី ៧ ទៅជា ៨ ណឺតត្រុង ដែល​បង្កើត​បាន​ជា​ កាបូន-១៤ (ប្រូតុង=៦, ណឺតត្រុង=៨)។ ទោះជាយ៉ាងណាកាបូន-១៤ពុំ​ស្ថិ​ថេរ​ឡើយ វា​នឹង​ក្លាយ​ទៅ​ជា​អាហ្សូត​វិញ​នូវ​ក្នុង​រយៈពេល​ណា​មួយ ។

-         នៅ​ពេល​កាបូន​អាយសូតូប​ផ្តុំ​ជាមួយ​អុកស៊ីសែន​ វា​បង្កើត​បាន​ជា​កាបូនឌីអុកស៊ីត​ ​ហើយ​ដែល​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន មនុស្ស សត្វ និង រុក្ខជាតិ តាមរយៈ “Photosynthesis” ។ អត្រា​របស់​កាបូន-១២ និង កាបូន-14គឺ ​ដូច​គ្នា​ទាំង​ក្នុង  ខ្យល់ និង វត្ថុមានជីវិត ។ ក្នុង​មួយលានលាន (១០​១២) កាបូន​​អាតូម​មាន​ចំនួន កាបូន-១៤​មួយ។

ការ​សន្មត​នៃ​កំណត់​កាល​កាបូន-១៤គឺ នូវ​​ពេល​​អ្វីៗ​​ដែល​មាន​ជីវិត​ស្លាប់​ទៅ ​វា​នឹង​ឈប់​ស្រូប​យកកាបូន-១៤ ។ បន្ទាប់​មក​ចំនួន​កាបូន​-១៤នឹងពុកផុយទៅ​ជា​អាហ្សូត​វិញ​ ​ប៉ុន្តែ​កំរិត​ចំនួន​របស់​កាបូន​១២នៅដដែល​​ ។ អី្វ​ដែល​យើង​ត្រូវ​យល់​ដឹង​បន្ថែម​គឺ អត្រា​នៃ​ការពុកផុយ (០.៦៩៣) និង ពាក់កណ្តាល​​អាយុ​រ​បស់​កាបូន (៥៧៣០ ឆ្នាំ) ។ ពាក់កណ្តាល​អាយុ​គឺ​ជា​ពេល​វេលា​ប្រើ​សំរាប់​បំបាត់​មួយ​ភាគ​ពីរ​របស់​អាតូម​ ។ ឧទាហរណ៍ អ្នក​មាន​ ១០០ កាបូន-១៤ និង ​ពាក់កណ្តាល​អាយុ​គឺ ៥៧៣០ ឆ្នាំ ។ បន្ទាប់​ពី ៥៧៣០​ ឆ្នាំ អ្នក​នឹង​នៅ​សល់ ៥០​ កាបួន-14​ ហើយ ៥៧៣០ ក្រោយ​មក​ទៀត​អ្នក​នៅសល់ ២៥ កាបូន-១៤ ។ល។ ដោយ​យើង​ប្រៀប​ធៀប​អត្រា កាបូន-១២និង កាបូន-១៤​ ហើញ​រួម​ជាមួយ​អត្រាពុកផុយ​ និង ពាក់កណ្តាល​អាយុ​នៃ​កាបូន ​នោះ​យើង​នឹង​អាច​គណនា​អាយុ​​របស់​វត្ថុ​ជីវសាស្រ្ត​នោះ​បានយ៉ាងត្រឹម​ត្រូវ ។

ចំណាំៈ   ​ការ​កំណត់​កាល​របស់​កាបូន-១៤​ អាច​ទុក​ចិត្ត​បាន​សំរាប់​វត្ថុ​ដែល​មាន​អាយុ​ ៦០០០០ ឆ្នាំ​ចុះ​ក្រោម​ និង​ ក្នុង​ករណី​អត្រា​កាបូន-១២ កាបូន-១៤ ស្ថិត​ក្នុង​សំពាធ​បរិយាកាស​មួយ​ដែល​មិន​ធ្លាប់​ផ្លាស់​ប្តូរ​កាល​ពី​មុន​៕

កែរសំរួល និង បកប្រែពី : http://www.suite101.com/content/carbon-dating—an-easy-to-understand-explanation-of-the-process-a248078

នាង ទិនរ៉ា

Hello, My name is Tinra Neang. Currently, I am a student in Middle East Technical University (Turkey) majoring in Chemistry science. This is my first work to translate general articles, specifically, articles related to Chemistry and science. Therefore, I am please to accept all your comments and recommendations. I hope you all will excuse me if I happen to make any mistake. Thanks you :)

You may also like...

Login