ad
ad
អត្ថបទថ្មីៗ
GMT+7 03:42

kumnit_logo

អំពីយើង

«គំនិត» ជាគេហទំព័រ និង ទស្សនាវដ្ដីអេឡិចត្រូនិចចែករំលែក ចំណេះដឹង មួយ ដែល ប្រតិបត្តិការ តាម បណ្ដាញ អ៊ិនធើណិត ក្រោម រូបភាព ជា គេហទំព័រ និងជា ទស្សនាវដ្តី អេឡិចត្រូវនិចគំនិតប៊ីសនីសរីវយូ(KUMNIT BUSINESS REVIEW) កកើត ឡើងដំបូង តាំងពី ឆ្នាំ ២០១១ ដើម្បី ចូលរួម ចំណែក ដោះស្រាយ បញ្ហា កង្វះ ឯកសារនៅ ក្នុង ស្រុក និង កង្វះ ការចែករំលែក ឯកសារ ជាភាសាខ្មែរ ដែល មាន តិច ស្រាប់ ទៅ ហើយ នោះ។

ចក្ខុវិស័យ

ជាជម្រើសមុនគេនៃប្រភព ចំណេះដឹង លើប្រព័ន្ធ អេឡិចត្រូនិច ផ្នែក យុទ្ធសាស្ត្រ ទីផ្សារសម័យទំនើប សហគ្រិនភាព និង គន្លឹះខ្លីៗធុរកិច្ច។

បេសកកម្ម                

«គំនិត» នឹងធ្វើ ឱ្យ ចក្ខុ វិស័យ ខាង លើ សម្រេចបានតាមរយៈ ៖

១. បណ្តុះបណ្តាលក្រុមការងារ ធ្វើការស្រាវជ្រាវ ស្វែង រក ចំណេះដឹង ល្អៗ ជាភាសាបរទេស និង បកប្រែ កែសម្រួល ដោយ រក្សា ទុក ខ្លឹមសារ ដើម ព្រមទាំង សំយោគ គំនិត ផ្សេងៗ គ្នា រួច ចុះផ្សាយ ជា អត្ថបទ វិភាគ ស៊ីជម្រៅ ដើម្បី ជា ចំណេះ ថ្មី ជូនលោក អ្នក។

២. ជម្រុញ ឱ្យ មាន ការ រៀន សង្កេត ទៅលើ វិស័យ ធុរកិច្ច ធ្វើករណីសិក្សា ក្រុមហ៊ុន និង អាជីវកម្ម ដែលមាន នៅក្នុង ស្រុក ដើម្បី ចងក្រងជា ឯកសារធុរកិច្ច ឱ្យ ស៊ី នឹង បរិបទ សង្គមខ្មែរ។

៣. បំផុសភាពច្នៃ ប្រឌិត ភាព ទាន់សម័យ នៅក្នុង ពិភពធុរកិច្ច ជា ពិសេស សម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យ ដើរ ទាន់ សម័យ កាល និងមានភាព ប្រកួត ប្រជែង។

 

សារពី ស្ថាបនិក

យើង ខ្ញុំ ចង់ ឃើញ «គំនិត» មានគុណភាព មាន ភាពទាក់ទាញ និង ល្បីល្បាញ ក្នុង ការ ឈាន ទៅ សម្រេច បាន ចក្ខុវិស័យ របស់ ខ្លួន។ ដូចនេះប្រសិន បើ លោកអ្នក មាន បំណង ដូចគ្នាជាមួយ យើងខ្ញុំ និងចង់ ផ្ដល់ ជា មតិ ស្ថាបនា នោះ លោកអ្នក អាច សរសេរ ចំណុច ល្អ និង ចំណុច ខ្វះខាត និង មតិ កែតម្រូវ ដែល មាន លក្ខណៈ ប្រាកដនិយម តាម រយៈសារអេឡិចត្រូនិច មកកាន់យើងខ្ញុំ។ យើង ខ្ញុំ រីករាយ នឹងទទួល នូវ មតិ យោបល់ ដ៏មាន តម្លៃ អំពី លោកអ្នក។ យើង ខ្ញុំ សង្ឃឹម យ៉ាង មុតមាំ ថា អត្ថបទ ដែល «គំនិត» បាន ចុះផ្សាយ នឹង ផ្ដល់ ជា ប្រយោជន៍ ដល់ ការ ចង់ ចេះ ចង់ ដឹង របស់ លោក អ្នក និង រំពឹង ថា លោក អ្នក នឹង ក្លាយ ជា ប្រិយមិត្ត អ្នក អានជា ប្រចាំ នៃ ការចេញផ្សាយ របស់ យើងខ្ញុំ។ បណ្ដុះការគិត របស់លោកអ្នក ជាមួយ «គំនិត»!

ទិន្នន័យ ជា ស្បៀង ព័ត៌មាន ជា គ្រាប់ ចំណេះវិជ្ជា ផង សម ជា អាវុធ ដើម្បី ជំនះ ឧបសគ្គ នានា ក្នុង ជីវិត។ ចំណេះ ដែល កើន ឡើង ម្តង បន្តិចៗ និង កើតចេញពី ការណ៍ ផ្សេងៗ ដោយឡែក ៗពីគ្នា តែ បង្កើន សមត្ថភាព មនុស្ស ឲ្យ ខ្លាំង ពូកែ។ ហេតុ ដូចនេះ ហើយ គំនិត នាំ មកជូន លោកអ្នកនូវ គ្រប់ ចំណេះដឹង ទូទៅ ទាំងឡាយ ដែល អាច ជាទុន ជា ប្រយោជន៍ សម្រាប់ បង្កើន បំនិន ជីវិត ការ គិត និង ការ សម្រេច ចិត្ត របស់ លោក អ្នក។

សេដ្ឋកិច្ច លោក អ្នក អាច ធ្លាប់ ស្ដាប់ ឮ រាល់ ថ្ងៃ ក្នុង អនុសាសន៍ ថ្នាក់ ដឹកនាំ ក្នុង គោលនយោបាយ ក្នុង បណ្ដាញ សារព័ត៌មាន ក្នុង ថ្នាក់រៀន ឬ ក្នុង ការពិភាក្សា នានា នៃ មហាជន។ វិស័យ ជំនាញ មួយ នេះ ត្រូវបាន ប្រើប្រាស់ ជាទូទៅ តែ មិន ប្រាកដ ថា គេ បាន ចាប់ អារម្មណ៍ ពី វិសាលភាព និង យល់ ច្បាស់ ពី ជម្រៅ របស់ វា ឡើយ។ សេដ្ឋកិច្ច ចាក់ ឫស ជ្រៅ ទៅ ក្នុង ជីវិត ប្រចាំ ថ្ងៃ របស់ មនុស្ស ហើយ មាន ភាព សាំញ៉ាំ។ ចំពោះ អ្នក សិក្សា ពី វា សេដ្ឋកិច្ច អាច មិន ពិបាក យល់ ខ្លាំង ណាស់ ណា ទេ។ តែចុះ អ្នកដែល មិន រៀនពី សេដ្ឋកិច្ច វិញ នោះ អាច យល់ពី សង្គម ដែល ពោរពេញ ដោយ អន្តរកម្មបែប សេដ្ឋកិច្ច នោះ បានដែរឬទេ? នេះ ហើយ ជាតួនាទី របស់ «អេកូណូម៉ាញ» គឺ ព្យាយាម បកស្រាយ ពន្យល់ ជាមួយ ឧទាហរណ៍ ងាយៗ និងជាពិសេស ឲ្យ អ្នក មិន សិក្សាពី សេដ្ឋកិច្ច ចេះ ស្វែងយល់ និង គិត តាម អ្នក សេដ្ឋកិច្ច។ ដើម្បី បំពេញ តួនាទី នេះ គំនិត កំពុងសហការ ជាមួយ ស្ថាបនិក នៃ គេហទំព័រ  Economind (www.economind.org) ដែលមាន អត្ថបទ ដើម ជាភាសា អង់គ្លេស ដោយ បកប្រែ និង កែតម្រូវ ពាក្យពេចន៍ តាម ការចាំបាច់ឲ្យ សមរម្យ យល់ បានក្នុង ខេមរភាសា តែរក្សា ទុក ខ្លឹមសារទាំងស្រុង ដើម្បី រំលេចបាននូវ ភាព ប៉ិនប្រសប់ នៃ ការ និពន្ធ របស់ ស្ថាបនិកជាជនជាតិ ខ្មែរ រូបនេះ។

ប្រកប អាជីវកម្ម បាន ជោគជ័យ ត្រូវ ពឹងផ្អែក លើ ជំនាញ ពិត ប្រាកដ ភាព ប៉ិន ប្រសប់ ឱកាស និង កត្តា ច្រើន យ៉ាង ទៀត។ ភាព ប៉ិន ប្រសប់ តែមួយ មុខ នោះ រាប់ មិន អស់ បាត់ ទៅ ហើយ គឺ គិត តាំងតែ ពី ការ ស្គាល់ មនុស្ស ដៃគូ ទស្សនវិស័យ ទៅ ខាង មុខ ភាព ប្រថុយប្រថាន រហូត ដល់ សម្ដីសំដៅ និង អាកប្បកិរិយា ផងទៀត។ ទោះ បី ភាព ប៉ិន ប្រសប់ មួយ ចំនួនមាន ពីកំណើត ក៏មាន លក្ខណៈសម្បត្តិ ជាច្រើន ត្រូវ បាន គេ សិក្សា តាក់តែង ជា កម្រង គន្លឹះ ដែល អ្នក ទាំងឡាយ អាច យក មក ត្រិះរិះ រៀន សូត្រ និង អភិវឌ្ឍ សមត្ថភាព ខ្លួន ឯងបាន។ គំនិត មិន មែន ជាអ្នក តាក់ តែង គន្លឹះ ទាំងនេះ តែ នឹង ខិតខំ ស្វែង រកវា ពី គំនិត អ្នក ប្រាជ្ញ ពីបទពិសោធន៍ សេដ្ឋី នានា ពី ជន ឈាន មុខ ជន ហ៊ាន ប្រថុយ ប្រថាន និង ជន ដែល ទទួល ជោគជ័យ ជាពិសេស ក្រោយ ខ្លួន បរាជ័យ ក្នុង ពិភពធុរកិច្ច។

វិទ្យាសាស្ត្រ ជា មុខ វិជ្ជា ដែល ពោរពេញ ដោយ ក្ដី ញញឹម ក្ដី សប្បាយ ។ ញញឹម និង សប្បាយ ហើយ សរសើរ ចំពោះ របក គំហើញ នានា ជាច្រើន អនេក ដែល បាន ដោះស្រាយ អាថ៌កំបាំង ក្នុង សកល លោក ធ្វើ ឲ្យ ពិភពលោក លែង ក្លាយ ជា ទី ដ៏ គួរ ឲ្យ ខ្លាច ហើយ អាច ឲ្យ មនុស្ស សម្រេច បាន វឌ្ឍនភាព ដូច សព្វថ្ងៃ។ នេះ ក៏ ព្រោះ វិទ្យាសាស្ត្រ មាន ភាព ប្រាកដ និយម មាន លក្ខណៈ អាច បកស្រាយ បានដោយ តក្កភាព និង មិន អាចប្រកែក បាន លើក លែង មាន របកគំហើញ ថ្មី មក បកស្រាយ ផ្ទុយ។ វិទ្យាសាស្ត្រ ជា មូលដ្ឋាន គ្រឹះ នៃ ការសិក្សា នានា នៃ ការ រស់នៅ និងនៃ ការ សម្រេចចិត្ត ដូចនេះ ហើយ ទើប គំនិត រីករាយ នឹង ដកស្រង់ យក នូវ អត្ថបទ វិទ្យាសាស្ត្រ ទាំងឡាយ គ្រាន់ ជាអាហារ សម្រាប់ ការ ពិចារណា បង្កើន ចំណេះដឹង និង បំពេញ នូវ ចម្ងល់ នានារបស់ លោក អ្នក។

ជា ផ្នែក ថ្មីមួយ ដែល គំនិត ទើប បង្កើត ឡើង ក្រៅ ពី ការ ផ្ដល់ ជា អត្ថបទ បង្កើន ចំណេះដឹង។ ជា ការ បង្ហាញ ខ្លីៗនូវ វិធី នានា ក្នុង ការធ្វើ ឬដើម្បី សម្រេច អ្វី មួយ ងាយ ធ្វើ តាម និងតាម លំដាប់ លំដោយ ។ ជា ផ្នែក ដែល សំបូរ ដោយ រូបភាព បង្ហាញ ទន្ទឹម នឹង ការ ណែនាំ ដែល អាច ជាសំណេរ ឬ ជា វីដេអូ ។

 

 

© គំនិត | 2016