ad
ad
អត្ថបទថ្មីៗ
GMT+7 07:39

About the author

Suos Sovanna

សួស​សុវណ្ណា​ ​កំពុង​បម្រើ​រ​ការ​នៅ​ក្រុមហ៊ុន​គំនិត​​គ្រីអេតធីវ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ម៉ាឃីតធីង​តាម​បែប​ប្រព័ន្ធ​បច្ចេកវិទ្យា​សម័យ​ទំនើប​ ​(digital marketing) ​ទៅ​ដល់​សហគ្រាស​ធន​តូច​និង​មធ្យម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​នាង​មាន​តួនាទី​ក្នុង​ការ​ជួយ​អតិថិជន​ស្វែង​រក​ដំណោះ​ស្រាយ​ម៉ាឃីតធីង​ដែល​មាន​ភាព​ច្នៃប្រឌិត​និង​ទំនើប​។​ ​ដូច្នេះ​ការងារ​របស់​នាង​ពាក់​ព័ន្ធ​ជាមួយ​ការ​គិត​គូ​ពី​យុទ្ធសាស្រ្ត ​ស្រាវជ្រាវ​ពី​ការ​អនុវត្ត​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ​និង​វាយ​តម្លៃ​ប្រសិទ្ធិភាព​នៃ​គម្រោង​យុទ្ធសាស្រ្ត​។ ​ចំពោះ​ប្រវត្តិ​នៃ​ការ​សិក្សា​ ​នាង​បាន​បញ្ចប់​ថា្នក់​បរិញ្ញាប័ត្រ​ពី​សកល​វិទ្យាល័យ​ហ្សាម៉ាន់​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​។​ ​ក្នុង​អំឡុង​ឆ្នាំ​​សិក្សា​នា​ងបាន​ចំណាយ​ពេល​វេលា​ទំនេរ​ចូល​រួម​ការ​ងារ​ស្ម័គ្រ​ចិត្ត​ជាមួយ​សហគ្រាស​សង្គម​នៅ​ក្នុង​មូលដ្ខាន​និង​ចូល​រួម​កម្មវិធី​ប្រកួត​ប្រជែង​អាជីវកម្ម​រវាង​ក្រុម​​យុវជន​សកម្ម​និង​​មាន​សក្តានុពល​​ទៅ​លើ​​សហគ្រិន​ភាព​។​ ​ការ​ងារ​ទាំង​នោះ​បាន​ផ្តល់​បទពិសោជន៍​ល្អ​ៗ​ជា​ច្រើន​ដល់​រូប​នាង​។​ «​សហគ្រាស​​ធន​​តូច​​និង​​មធ្យម​​ជា​ច្រើន​ក្នុង​​ស្រុក​​​​មិន​​ទាន់​​បាន​​ស្គាល់​​និង​​យល់​​ពី​​សក្តានុពល​​នៃ​​ម៉ាឃីតធីង​តាម​បែប​ប្រព័ន្ធ​បច្ចេកវិទ្យា​សម័យ​ទំនើប​នៅ​​ឡើយ​​​"។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

© គំនិត | 2016