spot_img
spot_img
Home Blog Page 26

តើ Customer Loyalty មានន័យដូចម្ដេច?

0
តើ Customer Loyalty មានន័យដូចម្ដេច?

Customer Loyalty (​អតិថិជនស្មោះត្រង់) សំដៅលើការពេញចិត្តរបស់អតិថិជនលើម៉ាកយីហោណាមួយជាក់លាក់ ដោយសារតែអតិថិជនតែងតែពេញចិត្តលើម៉ាកយីហោនេះដែលអាចបំពេញតម្រូវការរបស់ពួកគេបានល្អ ហើយពួកគេតែងតែទិញផលិតផល ឬសេវាកម្មនៅទីនោះជាញឹកញាប់ ដោយមិនងាយផ្លាស់ប្តូរចំណូលចិត្តរបស់ពួកគេលើក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀតនោះទេ។

ចំពោះអាជីវកម្មរបស់អ្នកផ្ទាល់វិញ នៅពេលដែលអ្នកមានអតិថិជនស្មោះត្រង់ចំពោះម៉ាកយីហោរបស់អ្នក នោះពួកគេនឹងមិនងាយផ្លាស់ប្ដូរចិត្តទៅរកទិញនៅកន្លែងផ្សេងទៀតឡើយ ព្រមទាំងមិនងាយរងឥទ្ធិពលពីការធ្វើទីផ្សាររបស់ក្រុមហ៊ុនផ្សេងៗ និងការកំណត់តម្លៃ ដោយពួកគេកាន់តែហ៊ានចំណាយកាន់តែច្រើនលើម៉ាកយីហោរបស់អ្នក។ លើសពីនេះ ប្រសិនបើពួកគេសម្រេចចិត្តចាកចេញពីម៉ាកយីហោរបស់អ្នក លុះត្រាតែពួកគេអាចទទួលបានផលិតផល ឬសេវាកម្មណាដែលមានគុណភាពដូចគ្នានឹងអ្នកដែលពួកគេស្គាល់ និងស្រលាញ់ខ្លាំងដែរ។

លក្ខណៈរបស់អតិថិជនស្មោះត្រង់ រួមមាន៖

  • ពួកគេតែងតែបញ្ជាទិញផលិតផលពីម៉ាកយីហោរបស់អ្នកម្ដងហើយម្ដងទៀត
  • ពួកគេមិនស្វែងរកអ្នកផ្គត់ផ្គង់ផ្សេងៗទៀតជាញឹកញាប់ឡើយ ដោយភាគច្រើនប្រើប្រាស់តែផលិតផលឬសេវាកម្មរបស់អ្នកតែប៉ុណ្ណោះ
  • ពួកគេកាន់តែមានឆន្ទៈក្នុងការជួយផ្សព្វផ្សាយ និងណែនាំអំពីម៉ាកយីហោរបស់អ្នកទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេដែរ
  • ពួកគេមិនសូវមានការចាប់អារម្មណ៍ខ្លាំងជាមួយក្រុមហ៊ុនគូប្រកួតប្រជែងរបស់អ្នកឡើយ
  • ពួកគេតែងតែយល់ដឹងកាន់តែខ្លាំងអំពីបញ្ហានានារបស់អាជីវកម្មរបស់អ្នកដែលកើតឡើង និងជឿជាក់លើអ្នកដើម្បីពង្រឹងឬដោះស្រាយបញ្ហានោះបានល្អ
  • ពួកគេតែងតែផ្តល់ជាមតិកែលម្អអំពីរបៀបដែលម៉ាកយីហោរបស់អ្នកអាចកែលម្អផលិតផល ឬសេវាកម្មឱ្យកាន់តែល្អជាងមុន
  • ដរាបណាមានតម្រូវការ ពួកគេនឹងបន្តទិញនិងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកជានិច្ច

ធាតុផ្សំជាមូលដ្ឋាននៃការទទួលបានអតិថិជនស្មោះត្រង់

  • ផ្ដល់ដូចនឹងអ្វីដែលអតិថិជនរំពឹងទុក៖ សំដៅលើអ្វីដែលអតិថិជនតែងតែរំពឹងទុកពីផលិតផលឬសេវាកម្មរបស់អ្នក រួមផ្សំជាមួយនឹងអ្វីដែលអ្នកអាចនឹងដោះស្រាយបញ្ហារបស់ពួកគេបានល្អ។ ដូច្នេះហើយអ្នកត្រូវតែបំពេញនូវអ្វីដែលជាតម្រូវការរបស់អតិថិជន និងអ្វីដែលអតិថិជនហ៊ានចំណាយលើផលិតផលសេវាកម្មរបស់អ្នក។
  • ផ្ដល់សេវាកម្មល្អបំផុត៖ សំដៅលើការរៀបចំប្រព័ន្ធនៃការផ្ដល់សេវាកម្មល្អជូនដល់អតិថិជន ពីព្រោះការផ្ដល់សេវាកម្មល្អ វាក៏ជាផ្នែកដ៏សំខាន់នៃការលើកស្ទួយលើម៉ាកយីហោរបស់អ្នក។
  • ការចូលរួមរវាងអតិថិជនជាមួយម៉ាកយីហោ៖ សំដៅលើការធ្វើយ៉ាងណាដើម្បីបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអតិថិជនរបស់អ្នក ជាមួយនឹងម៉ាកយីហោរបស់អ្នក។
  • ផ្ដល់នូវគុណតម្លៃដល់អតិថិជន៖ អ្នកអាចផ្សព្វផ្សាយដោយផ្សាភ្ជាប់ជាមួយនឹងគុណតម្លៃអាជីវកម្មដែលអ្នកនឹងផ្ដល់ជូនដល់អតិថិជនដោយមានការទាញចំណាប់អារម្មណ៍ និងការចូលរួមពីអតិថិជនឱ្យបានច្រើន។
ពាណិជ្ជកម្ម

គុណសម្បត្តិ និងគុណវិបត្តិ ក្នុងការជួលភា្នក់ងារប្រឹក្សាយោបល់ផ្នែកជ្រើសរើសបុគ្គលិក

0
គុណសម្បត្តិ និងគុណវិបត្តិ ក្នុងការជួលភា្នក់ងារប្រឹក្សាយោបល់ផ្នែកជ្រើសរើសបុគ្គលិក
តើអ្នកគិតថា តើមានមូលហេតុអ្វីដែលធ្វើឲ្យក្រុមហ៊ុនមួយចំនួនគួរតែជួលភ្នាក់ងារប្រឹក្សាយោបល់ផ្នែកជ្រើសរើសបុគ្គលិក? តើការជួលភ្នាក់ងារឲ្យជ្រើសរើសបុគ្គលិកឲ្យនេះ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
គុណសម្បត្តិ៖
១. ភ្នាក់ងារមានជំនាញច្បាស់លាស់ និងផ្ដោតទៅលើកិច្ចការងារនេះស្រាប់ ព្រមទាំងមាននីតិវិធីត្រឹមត្រូវក្នុងការសម្រាំងជ្រើសយកបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដជូនដល់ក្រុមហ៊ុន ២. ភ្នាក់ងារជ្រើសរើសបុគ្គលិក ពួកគាត់មានទិន្នន័យនៅក្នុងដៃស្រាប់ ដូច្នេះខាងភ្នាក់ងារមានភាពងាយស្រួលក្នុងការស្វែងរកអ្នកមានជំនាញច្បាស់លាស់ និងមានសមត្ថភាព ដែលស៊ីគ្នាជាមួយនឹងតួនាទីរបស់ក្រុមហ៊ុនអ្នក ឬអាចទៅពិនិត្យមើលទៅលើបេក្ខជនណាដែលធ្លាប់ដាក់ពាក្យស្នើរសុំធ្វើការពីមុន។ ៣. សម្រាប់ក្រុមហ៊ុនខ្លះ គឺពួកគាត់ទើបតែចាប់ផ្ដើម គឺនៅពុំទាន់មានផ្នែកធនធានមនុស្សនៅឡើយទេ​ ដូច្នេះពួកគាត់គួរតែជ្រើសរើសសេវាកម្មប្រឹក្សាយោបល់ ឬភា្នក់ងារជួលបុគ្គលិកណាដែលមានជំនាញច្បាស់លាស់ និងអាចទុកចិត្តបានដើម្បីជួយស្វែងរកបេក្ខជនណាដែលមានសមត្ថភាពស្របទៅនឹងតម្រូវការរបស់ក្រុមហ៊ុនព្រោះដំណើរការក្នុងការជ្រើសរើសបុគ្គលិកនេះ គឺត្រូវចំណាយពេលយូរ និងមានច្រើនដំណាក់កាល។ ម្យ៉ាងវិញទៀត ការជួលភ្នាក់ងារបែបនេះ គឺជួយឲ្យអ្នក (ក្រុមហ៊ុន) អាចមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកនូវគំនិតច្នៃប្រឌិត ឬយុទ្ធសាស្ត្របែបណាដែលអាចជួយជម្រុញឲ្យក្រុមហ៊ុនមានភាពរីកចម្រើនជាងមុន និងអាចយកពេលវេលានេះ ទៅធ្វើការស្រាវជ្រាវអំពីផលិតផល ទីផ្សារ និងដៃគូប្រកួតប្រជែង ជាជាងចំណាយពេលច្រើនតែទៅលើការជ្រើសរើសបុគ្គលិកដោយខ្លួនឯង។ តែប្រសិនបើជាក្រុមហ៊ុនខ្នាតធំវិញ គឺមានផ្នែកធនធានមនុស្សនេះស្រាប់ក្នុងការបំពេញកិច្ចការមួយនេះ ទាំងទៅលើការ ប្រកាសជ្រើសរើសបុគ្គលិក និងមានពេលវេលាក្នុងសម្ភាសន៍ និងសម្រាំងយកបុគ្គលិកដោយខ្លួនឯង ដោយពុំបាច់ជួលភ្នាក់ងារក៏បាន។
គុណវិបត្តិៈ
១. ក្រុមហ៊ុនត្រូវចែកភាគរយទៅកាន់ភ្នាក់ងារជ្រើសរើសបុគ្គលិក បន្ទាប់ពីទទួលបានបេក្ខជនដែលមានសមត្ថភាព និងជំនាញស្របទៅនឹងការចង់បានរបស់ក្រុមហ៊ុន និយាយរួមគឺក្រុមហ៊ុនត្រូវចំណាយលុយទៅលើសេវាកម្មមួយនេះ។
ពាណិជ្ជកម្ម

ឈ្វេងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!

0
ឈ្វេងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!

បើយោងតាមទំព័រផ្លូវការរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសង្កេតឃើញនៃភាពអវិជ្ជមានពីការចែករំលែក “ព័ត៌មានមិនពិត – Fake News” កំពុងកើតមានយ៉ាងច្រើន ជាពិសេសលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media)។ ហេតុដូចនេះទើបក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានធ្វើការចែករំលែកការយល់ដឹងអំពី “ព័ត៌មានមិនពិត – Fake News” ជាទស្សនទានជូនដល់បងប្អូនពលរដ្ឋ ដូចសេចក្តីសេង្ខេបខាងក្រោម៖

ព័ត៌មានមិនពិត – Fake News” គឺជាប្រភេទព័ត៌មានមិនត្រឹមត្រូវ (Misinformation) ព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបានបោះពុម្ព ឬផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media) ដែលមានចេតនាបំផ្លាញ ឬធ្វើឱ្យខូចកិត្តិយសដល់អង្គភាព ក្រុមហ៊ុន ឬបុគ្គល ដោយហេតុផលមនោគមន៍វិជ្ជា ការសងសឹក ផលប្រយោជន៍ហិរញ្ញវត្ថុ ឬផលចំណេញផ្នែកនយោបាយជាដើម។ លើសពីនេះក្នុងព្រះរាជាណាចក្រកម្ពុជា “ព័ត៌មានមិនពិត – Fake News” សង្កេតឃើញមាន 3 ប្រភេទ ធំៗគឺ៖

1- ព័ត៌មានតិះដៀល ឬប្រមាថ (Satire or Parody) ៖ ជាប្រភេទអត្ថបទប្រើពាក្យកំប្លែងលេងសើច ការនិយាយបំផ្លើស ឬការសើចចំអក ការរិះគន់ហែកហួរបុគ្គល ឬក្រុមមនុស្ស ជាពិសេសក្នុងបរិបទនយោបាយ និងលើប្រធានបទផ្សេងទៀត។ មកដល់បច្ចុប្បន្នបច្ចេកទេស Deep Fake ត្រូវបានយកមកប្រើប្រាស់ក្នុងការរចនាជាវីដេអូ ឬសម្លេង បង្កើតជាព័ត៌មានតិះដៀល ឬប្រមាថខាងលើផងដែរ។

2- ព័ត៌មានប្រឌិត (Misleading News) ៖ ជាប្រភេទអត្ថបទដែលដកស្រង់ព័ត៌មាន ឬការស្រាវជ្រាវផ្សេងៗ មកបន្ថែមអត្ថន័យហួសការពិត និងមិនឆ្លុះបញ្ចាំងអំពីខ្លឹមសារដើម (Misinformation) ក្នុងគោលបំណងទាក់ទាញអ្នកទស្សនា។

3- ព័ត៌មានបោកបញ្ឆោតដោយចេតនា (Clickbait) ៖ ជាប្រភេទព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបង្កើតឡើងដោយចេតនាដើម្បីរកលុយតាមរយៈចំនួននៃការចុច ឬចំនួនទស្សនា ឬជាការឃោសនាបង្កើតឱ្យមានការភ័ន្តច្រឡំលើអ្វីមួយ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិត និងដើម្បីសុខមាលភាពសង្គមជាតិ បងប្អូនប្រជាពលរដ្ឋអាចអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីកំណត់សុក្រិតភាពនៃព័ត៌មាន ដូចសង្ខេបជូនខាងក្រោម៖

  • អានខ្លឹមសារអត្ថបទ និងឈ្វេងយល់អំពីប្រភពនៃព័ត៌មាន (អ្នកនិពន្ធ គេហទំព័រ)
  • ធ្វើការផ្ទៀងផ្ទាត់អត្ថបទ ពីប្រភពផ្សេងៗ
  • ធ្វើការត្រួតពិនិត្យកាលបរិច្ឆេទអត្ថបទ
  • ធ្វើការប្រឹក្សាយោបល់ជាមួយបងប្អូន ឬមិត្តភ័ក្ត មុននឹងផ្សព្វផ្សាយបន្ត
  • ធ្វើការរាយការណ៍ព័ត៌មានប្រឌិត (ឧទាហរណ៍ Report Post) ទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយសង្គម ឬរាយការណ៍ជូនអជ្ញាធរមានសមត្ថកិច្ច។

មាត្រាចែងពាក់ព័ន្ធនឹងបទល្មើសផ្សព្វផ្សាយព័ត៌មានប្រឌិតក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖

  • មាត្រា305 “បទបរិហារកេរ្តិ៍ជាសាធារណ:” បានចែងថា៖ គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ និងត្រូវពិន័យជាប្រាក់ពី 100,000រៀល (មួយសែនរៀល) ទៅ 10,000,000រៀល (ដប់លានរៀល) ។
  • មាត្រា502 “បទប្រមាថ” បានចែងថា៖ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណ: ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណ:ដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី 1 (មួយ) ថ្ងៃ ទៅ 6 (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី 1,000រៀល (មួយពាន់រៀល) ទៅ 100,000រៀល (មួយសែនរៀល)។
  • និងមានទោសទណ្ឌផ្សេងៗទៀត ដូចមានចែងក្នុងច្បាប់ពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា។
ពាណិជ្ជកម្ម

ឈ្វេងយល់ពីវិធីការពារខ្លួនពីកម្មវីធីក្លែងបន្លំរូបភាព វីដេអូ (DeepFake)

0
ឈ្វេងយល់ពីវិធីការពារខ្លួនពីកម្មវីធីក្លែងបន្លំរូបភាព វីដេអូ (DeepFake)

ប្រសិនបើអ្នកកំពុងប្រើប្រាស់បណ្ដាញសង្គម អ្នកច្បាស់ជាស្គាល់ ឬបានឃើញ App ឬ filters ជាច្រើន ដែលកែលម្អ ឬផ្លាស់ប្ដូរមុខមាត់ ទាំងជារូបភាព ឬវីដេអូ។ បច្ចេកវិទ្យាទាំងនេះ វាបានកើតឡើងជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា វាត្រូវបានមនុស្សជាច្រើននៅលើពិភពលោកបានស្គាល់ និងប្រើប្រាស់វា។

នៅឆ្នាំ 2017 មានការផ្សព្វផ្សាយវីដេអូ​ 2-3  នៅលើ Reddit ដែលបង្ហាញពីភាពអាចទៅរួចនៃការផ្លាស់ប្ដូរមុខគ្នានៅក្នុងវីដេអូ ដោយមានជំនួយពីបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត (Artificial intelligence)​ និង Machine Learning។ បច្ចេកទេសនេះ ត្រូវបានគេហៅថា ក្លែងក្លាយ (DeepFake)។ DeepFake ជាកម្មវិធីដ៏ល្អ ​ប្រសិនបើអ្នកប្រើប្រាស់​បានប្រើនៅក្នុងផ្លូវល្អ ដើម្បីធ្វើឱ្យមានភាពប្រសើរលើផ្នែកណាមួយក្នុងអាជីវកម្មជាដើម។ ប៉ុន្តែ វាក៏អាចមានផលប៉ះពាល់ត្រលប់មកវិញដែរ បើមានជនមិនស្គាល់មុខប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន។

លើសពីនេះ កម្មវិធី DeepFake គឺមានច្រើនទាំងក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃ ដូចជា Reface, MyHeritage, Zao, FaceApp, DeepFakes Web, DeepArt, Wombo, DeepFace Lab, Face Swap Live, AvengeThem និងជាច្រើនទៀត។

ហើយបច្ចុប្បន្ននេះ ដោយមានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់កម្មវិធី DeepFake ទាំងលើបណ្ដាញសង្គម Facebook , Tiktok និងផ្សេងៗទៀត ដែលជាការព្រួយបារម្ភលើបញ្ហាអវិជ្ជមានមួយចំនួន ដូចជា៖

  • អាចមានជនខិលខូច យករូបភាព ឬវីដេអូក្លែងក្លាយដែលមានរូបយើងនៅក្នុងនោះ ដើម្បីធ្វើរឿងអសីលធម៌ ការបង្ខូចកេរ្តិ៍ឈ្មោះ ឆបោកយកប្រាក់ និងសកម្មភាពប្រព្រឹត្តិបទល្មើសផ្សេងៗ។
  • បង្ករឱ្យមានបញ្ហាជាច្រើន ចំពោះខ្លួនឯង​ ឬគ្រួសារ នៅក្នុងប្រការណាមួយដែលមិនអាចដឹងទុកមុន។

ដើម្បីកាត់បន្ថយកម្រិតហានិភ័យនានា អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖

ទី1. បញ្ឈប់ការបង្ហោះរូបថតខ្លួនឯង និងគ្រួសារនៅលើគណនីក្នុងកម្មវិធីផ្សេងៗដែលមិនបានការពារ

ទី2. ប្រុងប្រយ័ត្នជានិច្ច នៅពេលបង្ហោះរូបថតខ្លួនឯងទៅកាន់គេហទំព័រសាធារណៈណាមួយដែលគ្មានប្រភពច្បាស់លាស់

ទី3. ត្រូវប្រាកដចិត្តថា អ្នកមានសុវត្ថិភាពខ្ពស់នៅលើឧបករណ៍បច្ចេកវិទ្យាទាំងអស់

ទី4. ប្រាប់គ្រួសារ និងមិត្តភក្តិ ស្ដីអំពីបញ្ហាហានិភ័យនានានៃការបង្ហោះរូបភាព ឬវីដេអូនៅលើបណ្ដាញសង្គម

ក្នុងករណី អ្នកបានឃើញខ្លួនឯងនៅក្នុងកម្មវិធី DeepFake ណាមួយ​ដែលអាចប៉ះពាល់ដល់អ្នក សូមអនុវត្តតាមវិធីខាងក្រោម៖

ទី1. ធ្វើការ Report រូបភាព នៅក្នុងកម្មវិធីដែលជននោះកំពុងប្រើប្រាស់

ទី2. ប្រមូលភស្ដុតាងនៃរូបភាពទាំងអស់ នៅក្នុងកម្មវិធីនោះ

ទី3. ចូលរួមសហការជាមួយសមត្ថកិច្ច

ទី4. ប្រឹក្សាជាមួយអ្នកជំនាញផ្នែកច្បាប់ ដើម្បីបញ្ជាក់ថា តើត្រូវធ្វើសំណុំរឿងបែបណាបន្ត?

ទី5. រិះរកគ្រប់មធ្យាបាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រាកដថា អ្នកមានសុវត្ថិភាពឡើងវិញ

ពាណិជ្ជកម្ម

ហេតុអ្វីអ្នកត្រូវចុះបញ្ជីអាជីវកម្ម?

0
ហេតុអ្វីអ្នកត្រូវចុះបញ្ជីអាជីវកម្ម?

ការចុះបញ្ជីអាជីវកម្មពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ប៉ុន្តែមុននឹងសម្រេចចិត្តចុះបញ្ជីអាជីវកម្មនេះ ម្ចាស់អាជីវកម្មក៏ត្រូវសិក្សាឈ្វេងយល់ឱ្យច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តចុះបញ្ជីអាជីវកម្មរបស់ខ្លួនឯងផងដែរ។

បើយោងតាមប្រសាសន៍លោកស្រី ប៉ោ ជូ អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនឯកជនមួយ បានផ្ដល់ដំបូន្មានថា ម្ចាស់អាជីវកម្មត្រូវពិចារណាលើ 3 ចំណុចមុនពេលសម្រេចចិត្តចុះបញ្ជីអាជីវកម្ម រួមមាន៖

ទី1. មុនចុះបញ្ជីអាជីវកម្ម៖ អ្នកត្រូវគិតពិចារណាថា តើអ្នកត្រូវត្រៀមឯកសារអ្វីខ្លះ? តើត្រូវជ្រើសរើសប្រភេទអាជីវកម្មបែបណា? តើគួរជ្រើសរើសបែបអាជីវកម្មខ្នាតតូច ខ្នាតមធ្យម ឬកម្រិតណា?

ទី2. អំឡុងពេលចុះបញ្ជីអាជីវកម្ម៖ នៅពេលចុះបញ្ជីអាជីវកម្ម អ្នកត្រូវតែដឹងថា តើអ្នកគួរសម្រេចចិត្តចុះបញ្ជីខ្លួនឯង ឬចុះតាមរយៈភ្នាក់ងារ ឬក៏ទាក់ទងជាមួយមិត្តភក្តិដើម្បីផ្ដល់ជាជំនួយ?

ទី3. ក្រោយពីចុះបញ្ជីអាជីវកម្ម៖ ក្រោយពេលចុះបញ្ជីអាជីវកម្មរួចរាល់ អ្នកត្រូវដឹងថា តើអ្នកត្រូវមានកាតព្វកិច្ចអ្វីខ្លះដែលត្រូវបំពេញ ដើម្បីធ្វើការងារឱ្យស្របច្បាប់ក្រោយពេលដែលអ្នកទទួលបានអាជ្ជាប័ណ្ឌ ឬលិខិតបញ្ជាក់នៃការចុះបញ្ជីពាណិជ្ជកម្ម។

ទោះបីជាយ៉ាងនេះក្ដី ក្រោយពីអ្នកចុះបញ្ជីអាជីវកម្មរបស់អ្នករួចហើយ អ្នកក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមាន៖

1. បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់អ្នក ព្រមទាំងអាចរក្សាកម្មសិទ្ធិឈ្មោះក្រុមហ៊ុនរបស់អ្នកមិនឱ្យក្រុមហ៊ុនផ្សេងយកដាក់បាន

2. ជៀសវាងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្ម

3. ទាក់ទាញអតិថិជន​ (ក្រុមហ៊ុនធំ) ដែលបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណា ចង់រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ

4. ជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន

5. ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិត​របស់អ្នក

6. បំពេញកាតព្វកិច្ចជាពលរដ្ឋ ក្រោមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា ដើម្បីទទួលបានការគាំពារតាមផ្លូវច្បាប់

7. នៅពេលចុះបញ្ជីអាជីវកម្ម នោះម្ចាស់អាជីវកម្មមានសិទ្ធិពេញលេញក្នុងការជួលបុគ្គលិកពេញម៉ោង និងផ្ដល់ប្រាក់ដល់ពួកគេ

ពាណិជ្ជកម្ម

ការចាប់ផ្ដើមអាជីវកម្មលើវិស័យលក់សម្ភារៈកូនក្មេងនៃហាង Kon Store

0
ការចាប់ផ្ដើមអាជីវកម្មលើវិស័យលក់សម្ភារៈកូនក្មេងនៃហាង Kon Store

ហាង Kon Store Cambodia គឺជាហាងលក់សម្ភារៈទារក និង​កុមារមានគុណភាពខ្ពស់ ​ដែលទើបតែមានវត្តមាននៅក្នុងទីផ្សារ ដោយទីតាំងហាងស្ថិតនៅជិតរង្វង់មូលទួលគោក ផ្ទះលេខ 93A, St 289 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ថែមពីនេះ ទំនិញភាគច្រើននាំចូលពីប្រទេសថៃ ជប៉ុន កាណាដា អាមេរិច បារាំង កូរ៉េ និងពីសហភាពអឺរ៉ុប។

ឆ្លងតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី លី លីហ្សា សហស្ថាបនិកនៃហាង Kon Store គឺលោកស្រីបានបកស្រាយពីរឿងរ៉ាវនៃការបង្កើតហាងនេះឡើងមកកាន់ក្រុមការងារគំនិតដូចខ្លឹមសារខាងក្រោម។

Kon StoreKon Store

មូលហេតុនៃការបង្កើតហាង Kon Store

ការចាប់ផ្ដើមដំបូងនៃហាង Kon Store គឺលោកស្រីជួបផលវិបាកក្នុងការសម្រេចចិត្តជ្រើសរើសអីវ៉ាន់សម្រាប់កូននៅពេលមានកូនលើកដំបូង ដូចជាគ្មានការប្រឹក្សាយោបល់លើការជ្រើសរើសទំនិញបានច្រើន និងមិនសូវមានទំនិញល្អៗសម្រាប់កូនរបស់គាត់ឡើយ ដោយជាទូទៅគាត់ត្រូវរើសអីវ៉ាន់តាមការប៉ាន់ស្មាន។ ម្យ៉ាងវិញទៀត ដោយសារតែលោកស្រីបានសង្កេតឃើញថា ចំពោះអ្នកម្ដាយដែលទើបមានកូនលើកដំបូង គឺគាត់មិនដឹងថាត្រូវទិញអីវ៉ាន់អ្វីសម្រាប់កូនរបស់គាត់ឡើយ។ កត្តាទាំងពីរនេះហើយ ដែលធ្វើឱ្យលោកស្រីចាប់ផ្ដើមស្រលាញ់សម្ភារៈក្មេងៗ និងមានគំនិតចង់បើកហាងនេះឡើង ដើម្បីជួយផ្ដល់ប្រឹក្សាយោបល់សម្រាប់អ្នកម្ដាយគ្រប់រូបលើការសម្រេចចិត្តទិញសម្ភារៈដល់កូនឱ្យបានល្អជាងមុន។

បន្ទាប់ពីលោកស្រីលីហ្សា មានគំនិតក្នុងការបង្កើតហាង Kon Store ហើយ ដូច្នេះលោកស្រីក៏ចាប់ផ្ដើមបបួលមិត្តភក្តិដែលមានគំនិតចង់ចាប់ផ្ដើមលើផ្នែកសម្ភារៈកូនក្មេងដែរ ដោយមានជំនាញដែលអាចបំពេញឱ្យគ្នាបាន ដើម្បីសហការគ្នាក្នុងការធ្វើឱ្យហាងមួយនេះកាន់តែរីកចម្រើន។ ជាក់ស្ដែងនៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ2021 ហាង Kon Store ក៏បានពង្រីកខ្លួនធំជាងមុននៅទួលគោក។ ហើយត្រង់ចំណុចនេះ យើងច្បាស់ជាមានចម្ងល់ហើយថា តើកត្តាអ្វីដែលហាង Kon Store អាចពង្រីកខ្លួនពីតូច មកធំបាន?

កត្តាដែលធ្វើឱ្យ ហាង Kon Store រីកចម្រើន

នៅក្នុងកិច្ចសម្ភាសន៍ លោកស្រីលី លីហ្សា បានបញ្ជាក់ប្រាប់ថា កត្តាដែលធ្វើឱ្យហាង Kon Store រីកចម្រើនដូចសព្វថ្ងៃនេះ ដោយសារ៖

  1. ផ្ដល់ជាការប្រឹក្សាយោបល់ដល់ម៉ាក់ៗក្នុងជម្រើសលើសម្ភារៈសម្រាប់កូនៗ
  2. ជ្រើសរើសទំនិញដោយផ្ទាល់ ដើម្បីធានាថាអីវ៉ាន់ណាមានគុណភាពល្អ ស័ក្តសមសម្រាប់ក្មេងៗ និងមិនគួរយកមកដាក់លក់
  3. ចម្រាញ់យករូបភាពដែលថតផ្ទាល់និងច្បាស់ល្អ ដើម្បីផ្សព្វផ្សាយនៅលើផេកផ្លូវការ

លើសពីនេះ លោកស្រីលីហ្សា ក៏បានលើកទឹកចិត្តដល់បងប្អូនដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន សូមចាប់ផ្ដើមចេញពីការស្រលាញ់ ការមានឆន្ទៈ ការមានពេលវេលាគ្រប់គ្រាន់ក្នុងការចាប់ផ្ដើម ត្រូវផ្ដោតលើគុណភាពផលិតផល និងមានដើមទុនគ្រប់គ្រាន់ទៅតាមបរិមាណនៃអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើម។

ទស្សនាវីដេអូកិច្ចសម្ភាសន៍៖ https://fb.watch/cUvGSHSKFP/

ពាណិជ្ជកម្ម

តើយើងគួរតែវិនិយោគទៅលើវិស័យអចលនទ្រព្យបែបណាទើបអាចទទួលបានផលចំណេញខ្ពស់?

0
តើយើងគួរតែវិនិយោគទៅលើវិស័យអចលនទ្រព្យបែបណាទើបអាចទទួលបានផលចំណេញខ្ពស់?

កាលពីថ្ងៃ ទី៣ ឧសភា ឆ្នាំ២០២២ អ្នកជំនាញ​ផ្នែក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ង៉ែត ជូ និង​ជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ចែករំលែកនូវគន្លឹះមួយចំនួននៅលើទំព័រហ្វេសបុករបស់គាត់ ពាក់ព័ន្ធទៅនឹង “ការវិនិយោគទៅលើវិស័យអចលនទ្រព្យអោយត្រូវនឹងការវិវត្តិរបស់ទីផ្សារនាពេលអនាគត និងអាចទទួលបានផលចំណេញខ្ពស់”។

ហើយខាងក្រោមនេះគឺជាជម្រើសទាំង៣ ដែលលោកបានលើកឡើងដើម្បីផ្ដល់ជាគំនិត សម្រាប់អ្នកទាំងអស់គ្នាពិចារណាមុនពេលអ្នកចង់ចាប់ផ្ដើមចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យៈ

១) ដីសំរាប់សកម្មភាពពាណិជ្ជកម្មនៅជាយក្រុង៖

ដីដែលអ្នកវិនិយោគគួរស្ថិតនៅជុំវិញក្រុង ត្រឹមចម្ងាយ៣០-៦០គីឡូម៉ែត្រពីកណ្តាលក្រុង និងមានក្បាលដីជាប់ផ្លូវធំឬគម្រោងផ្លូវធំ (យ៉ាងតិចទំហំ៣០ម៉ែត្រ)។ ជាទូទៅដីប្រភេទនេះ បើបានក្បាលដីកាន់តែធំកាន់តែប្រសើរដូចជាចាប់ពីទំហំ៤០-៥០ម៉ែត្រឡើង ប៉ុន្តែជំរៅដីគួរតែត្រឹម៤០-៥០ម៉ែត្របានហើយ។ ដីប្រភេទនេះជាដីលំដាប់លេខ១ដោយហេតុថាមានតម្រូវការខ្ពស់ និងអាចបំពេញអោយតម្រូវការជាទីតាំងធ្វើពាណិជ្ជកម្មនាពេលអនាគតដូចជាភោជនីដ្ឋាន ហាងកាហ្វេ យានដ្ឋានជួសជុលរថយន្ត កន្លែងដាក់តាំងលក់ផលិតផល (showroom) ហាងទំនិញជាដើម។ ចំណុចគួរកត់សំគាល់ ទីតាំងដីប្រភេទនេះមិនត្រឹមតែមានតម្រូវការខ្ពស់នោះទេ ផ្ទុយទៅវិញមានការផ្គត់ផ្គង់ទាបបំផុតបើប្រៀបធៀបទីតាំងសំរាប់ការសាងសង់ជាលំនៅដ្ឋាន។ ម្យ៉ាងទីតាំងសំរាប់សាងសង់លំនៅដ្ឋានអាចសាងសង់ទៅលើច្រើនជាន់បានដែលខុសពីទីតាំងសំរាប់ធ្វើពាណិជ្ជកម្មដែលភាគច្រើនគឺសង់ផ្ទាល់ដីដោយមិនមានច្រើនជាន់នោះទេ។

២) ដីសំរាប់អភិវឌ្ឍន៍លំនៅដ្ឋាននៅជាយក្រុង៖

ដីដែលអ្នកវិនិយោគគួរស្ថិតនៅមិនឆ្ងាយពីក្រុងភ្នំពេញដូចប្រភេទដីជំរើសទី២ខាងលើដែរ (ចន្លោះពី៣០-៦០គមពីកណ្តាលក្រុងភ្នំពេញ)។ ដីប្រភេទនេះជាដីសំរាប់ការអភិវឌ្ឍលំនៅដ្ឋាននាពេលអនាគត ដូច្នេះគួរជាប់ផ្លូវទំហំយ៉ាងតិច១០ម៉ែត្រ និងមានទំហំយ៉ាងតិចចាប់ពី៣ហិកតាឡើង។ ប្រសិនបើទំហំតូចជាងនេះ នោះនឹងមានការលំបាកក្នុងការអភិវឌ្ឍជាលំនៅដ្ឋាន រីឯទីផ្សារពុះដីឡូតិ៍នឹងត្រូវបាត់បង់នាពេលអនាគត។ ដូច្នេះហើយ ប្រសិនបើអ្នកខ្វះទុនវិនិយោគ អ្នកគួរចេះសហការជាមួយមិត្តភក្តិ និងអ្នកដទៃ។

៣) ដីសំរាប់បម្រើអោយវិស័យស្សាហកម្ម៖

ជាប្រភេទដីសំរាប់សង់ជារោងចក្រ តំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសដែលបំរើអោយវិស័យឧស្សាហកម្ម។ ដីប្រភេទនះគួរមានទំហំយ៉ាងតិច៥ហិកតា។ ហើយបើសំរាប់សង់ជាតំបន់ឧស្សាហកម្មគួរមានទំហំយ៉ាងតិចក៏៥០ហិកតាដែរ។ គួរមានចម្ងាយចន្លោះពី៤០គមទៅ៨០គមពីកណ្តាលក្រុងភ្នំពេញព្រោះងាយនឹងទទួលបានការកើនតម្លៃនៅពេលក្រុងភ្នំពេញចេះតែត្រូវពង្រីកកាន់តែធំនាពេលអនាគតដែលធ្វើអោយតម្លៃដីកាន់តែកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាងនេះទៅទៀតដើម្បីសំរួលដល់ការដឹកជញ្ជូនដីប្រភែទនេះត្រូវមានទីតាំងស្ថិតក្នុងតំបន់ដែលមានបណ្តាញគមនាគមន៍ភ្ជាប់ទៅច្រកអន្តរជាតិ ឬកំពង់ផែសំខាន់ៗ។ តំបន់ទាំងនោះរួមមានដូចជាផ្លូវ៤១ ផ្លូវ៥១ ផ្លូវ៤៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។ល។ ដីប្រភេទនេះអាចនឹងប្រែក្លាយជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មក្នុងរយៈពេល២០-៣០ឆ្នាំខាងមុខ។

 

 

ពាណិជ្ជកម្ម

អគ្គនាយកដ្ឋានពន្ធដារ បានបើកដំណើរការ “កម្មវិធីវិក្កយបត្រនាំសំណាង”

0
អគ្គនាយកដ្ឋានពន្ធដារ បានបើកដំណើរ “កម្មវិធីវិក្កយបត្រនាំសំណាង”

កាលពីថ្ងៃទី 5 ខែឧសភា ឆ្នាំ 2022 នេះ អគ្គនាយកដ្ឋានពន្ធដារបានសម្ពោធបើកដំណើរការនូវកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

លោកឯកឧត្តម គង់ វិបុល បានថ្លែងនៅក្នុងកម្មវិធីសម្ពោធនោះថា “កម្មវិធីវិក្កយបត្រនាំសំណាង គឺជាគំនិតផ្តួចផ្ដើមថ្មីមួយ ដែលផ្ដល់លទ្ធផលឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធនិងកសាងជាតិទាំងអស់គ្នា ហើយមានឱកាសទទួលបានសំណាងឈ្នះនូវរង្វាន់យ៉ាងច្រើន។ បន្ថែមពីនេះ កម្មវីធីវិក្កយបត្រនាំសំណាង ក៏ជាកម្មវិធីបន្ថែមលើប្រព័ន្ធដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញកន្លងមក ដើម្បីជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមពង្រឹងកាតព្វកិច្ចសារពើពន្ធ ពង្រឹងវប្បធម៌នៃការបង់ពន្ធ និងលើកកម្ពស់កម្រិតអនុលោមភាពសារពន្ធ។

លើសពីនេះ ចំពោះការរៀបចំនិងដាក់ចេញនូវកម្មវិធីវិក្កយបត្រនាំសំណាង គឺមានគោលបំណងពង្រឹងការអនុវត្តវិធានវិក្កយបត្រ ដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រកាសលេខ 723 សហវ.ប្រក ចុះថ្ងៃទី 14 ខែសីហា ឆ្នាំ 2019 ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រនាពេលកន្លងមក។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ គឺការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង​នេះក៏មានឱកាសទទួលបានការឈ្នះរង្វាន់ផងដែរ  ដោយអគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំកម្មវិធីចាប់ឆ្នោតរៀងរាល់ 6 ខែម្ដង។ រង្វាន់ទាំងនោះ រួមមាន៖

  • រថយន្ត Mazda Pick Up ស៊េរីទំនើប ចំនួន 2 រង្វាន់
  • ម៉ូតូ Honda Dreams ចំនួន 10 រង្វាន់
  • ទូរស័ព្ទដៃ iPhone 13 Pro ចំនួន 10 រង្វាន់
  • និងទូរទស្សន៍ LG ចំនួន 20 រង្វាន់។

របៀបប្រើប្រាស់ កម្មវិធី វិក្កយបត្រនាំសំណាង GDT Lucky Draw App៖

https://www.facebook.com/cambodiataxation/posts/308055608158524

 

GDP Lucky Draw App GDP Lucky Draw AppGDP Lucky Draw App

ពាណិជ្ជកម្ម

ឆានែល YouTube ដែលអ្នកអាចរៀនពី “ចំណេះដឹងនៃការធ្វើអាជីវកម្ម”

0
ឆានែល YouTube ដែលអ្នកអាចរៀនពី “ចំណេះដឹងនៃការធ្វើអាជីវកម្ម”

​ចំណេះដឹងនៃការធ្វើអាជីវកម្ម ជាផ្នែកមួយដែលសំខាន់សម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម និងចង់ធ្វើឱ្យអាជីវកម្មផ្ទាល់ខ្លួនមានភាពរីកចម្រើនកាន់តែខ្លាំង។ លើសពីនេះ នាពេលបច្ចុប្បន្ននេះក៏មានការចែករំលែកចំណេះដឹងជាច្រើន ប៉ុន្តែអ្នកអាចមិនដឹងថាមិនដឹងតាមដានឆានែល YouTube ណាខ្លះដើម្បីជួយផ្ដល់ជាចំណេះដឹងនៃការធ្វើអាជីវកម្មដល់អ្នកឱ្យកាន់តែប្រសើរបាន។

ហេតុដូចនេះហើយ ក្រុមការងារគំនិតណែនាំឆានែលចំនួន 6 សម្រាប់អ្នកក្នុងការទទួលបានចំណេះដឹងនៃការធ្វើអាជីវកម្មបន្ថែម។

1. INC.

ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងដំណើរការនៃការចាប់ផ្តើមអាជីវកម្ម ឬកំពុងគិតអំពីវា ដូច្នេះឆានែល YouTube របស់ Inc. គឺជួយជំរុញ ផ្ដល់ជាគំនិត និងមានការលើកទឹកចិត្តជាច្រើន។ នៅក្នុងនោះមាន វីដេអូខ្លីៗ ព្រមទាំងក៏មានសមាជិកក្រុមShark Tank លោកMark Cuban, Robert Herjavec និង Lori Greiner ដែលនឹងចែករំលែកនូវចំណេះដឹងរបស់ពួកគេអំពីភាពជោគជ័យ និងបរាជ័យនៃការធ្វើអាជីវកម្ម។

លើសពីនេះ ឆានែល YouTube របស់ Inc.  នឹងផ្តល់ដំបូន្មាន ឧបករណ៍ និងសេវាកម្ម ដើម្បីជួយម្ចាស់អាជីវកម្ម និងនាយកប្រតិបត្តិ ធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែជោគជ័យ ព្រមទាំងចែករំលែកនូវព័ត៌មាន និងដំបូន្មានដែលផ្ដោតលើកិច្ចការអាជីវកម្ម ការគ្រប់គ្រង ទីផ្សារ ការលក់ ការស្វែងរកដើមទុន ការគ្រប់គ្រងមនុស្ស និងជាច្រើនទៀត។

2. Forbes

ទស្សនាវដ្ដី Forbes នឹងបង្ហោះវីដេអូខ្លីៗជាច្រើននៅលើឆានែល YouTube របស់ខ្លួន ដោយក្នុងនោះជាកិច្ចសម្ភាសន៍ជាមួយសហគ្រិនជោគជ័យ និងចែករំលែកដោយផ្ដោតសំខាន់លើអាជីវកម្ម ភាពជាសហគ្រិន ទ្រព្យសម្បត្តិ ការវិនិយោគ និងភាពជាអ្នកដឹកនាំ។

3. Shopify

ឆានែល YouTube របស់ Shopify គឺល្អបំផុតសម្រាប់អ្នកដែលទើបតែចាប់ផ្តើមអាជីវកម្មលើវិស័យ e-commerce។ នៅក្នុងនោះក៏វីដេអូជាច្រើនដែលពន្យល់អំពីរបៀបលក់អនឡាញ ចំណេះដឹងនៃការមានគំនិតអាជីវកម្ម និងផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា Shopify ​ជា​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ចាប់​ផ្តើម​អាជីវកម្ម មិនថានៅលើអ៊ីនធឺណិត ឬដោយផ្ទាល់ឡើយ វេទិកានេះតែងតែផ្ដល់នូវភាពជឿជាក់ ជាពិសេសវាត្រូវបានជឿទុកចិត្តដោយអាជីវកម្មជាង 1,000,000 នៅទូទាំងពិភពលោក រួមទាំង Kylie Cosmetics, Gymshark, Allbirds និងជាច្រើនទៀត។

4. Harvard Business Review

ឆានែល YouTube របស់ Harvard Business Review ដែលគ្រប់គ្រងដោយសាកលវិទ្យាល័យ Harvard ភាគច្រើនផ្សព្វផ្សាយវីដេអូផ្តោតលើឧបករណ៍អាជីវកម្ម ធនធាន និងការយល់ដឹងលើភាពជាក់ស្តែង ដើម្បីជួយដល់សហគ្រិនបច្ចុប្បន្ន និងសហគ្រិនថ្មីៗបន្ថែម។ លើសពីនេះ ក៏ផ្តល់ជូននូវវីដេអូអ្នកជំនាញអំពីការគ្រប់គ្រងទូទៅ និងប្រធានបទផ្សេងទៀត ដូចជាផែនការអាជីព យុទ្ធសាស្ត្រ និងតុល្យភាពជីវិតការងារ។

5. This Week in Startups

នៅក្នុងឆានែល YouTube នេះ លោក Jason Calacanis និងអ្នកស្រីMolly Wood នឹងផ្ដល់ការចែករំលែកដោយផ្ដោតលើការចាប់ផ្តើមអាជីវកម្ម បច្ចេកវិទ្យា ទីផ្សារ ប្រព័ន្ធផ្សព្វផ្សាយ គ្រីបតូ និងប្រធានបទក្តៅបំផុតទាំងអស់ពាក់ព័ន្ធនឹងអាជីវកម្ម និងបច្ចេកវិទ្យា។ លើសពីនេះ ពួកគេក៏ធ្វើកិច្ចសម្ភាសន៍ជាមួយស្ថាបនិក ប្រតិបត្តិករ វិនិយោគិន និងអ្នកច្នៃប្រឌិតដ៏អស្ចារ្យបំផុតរបស់ពិភពលោកផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកស្រី Molly គឺជាអ្នករាយការណ៍ព័ត៌មានអាជីវកម្ម និងបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យបោះពុម្ព វិទ្យុ និងទូរទស្សន៍អស់រយៈពេលជាង 20 ឆ្នាំ ហើយជាអ្នកត្រួសត្រាយផតឃែស្ថ មុនពេលក្លាយជាអ្នកវិនិយោគបច្ចេកវិទ្យាអាកាសធាតុ។ ចំណែកឯ លោក Jason បានវិនិយោគជាង 100 លានដុល្លារក្នុងការចាប់ផ្តើមអាជីវកម្ម 300+ រួមមាន Uber, Calm, Robinhood, Wealthfront និងផ្សេងទៀត។

 6. Behind the Brand

ឆានែល YouTube របស់ Behind the Brand នឹងបង្ហាញអំពីអ្នកច្នៃប្រឌិត សហគ្រិន និងរឿងរ៉ាវនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ពួកគេ។ ឆានែលនេះក៏ធ្វើកិច្ចសម្ភាសន៍ជាមួយបុគ្គលដែលបង្កើតអាជីវកម្មធំៗ ម៉ាកយីហោល្បីៗ តារាល្បី សិល្បករ និងច្រើនទៀត។

ពាណិជ្ជកម្ម

ហេតុអ្វីអ្នកគួរតែធ្វើការតិចហើយចំណាយពេលច្រើនទៅលើការគិតច្នៃប្រឌិត

0
ហេតុអ្វីអ្នកគួរតែធ្វើការតិចហើយចំណាយពេលច្រើនទៅលើការគិតច្នៃប្រឌិត

      ធ្វើការតិចនៅត្រង់នេះមិនមែ​នមានន័យថា ចង់ឲ្យអ្នកខ្ជិលធ្វើការ ចង់ឲ្យអ្នកអង្គុយលេងឥតប្រយោជន៍ ឬ ឲ្យអ្នកធ្វើការឲ្យតែរួចតែពីដៃនោះទេ ក៏ប៉ុន្តែចង់ឲ្យអ្នកចំណាយពេលវេលាណាមួយសមស្របបន្ទាប់ពីបញ្ចប់ការងាររបស់អ្នក ដើម្បីទៅធ្វើការងារច្នៃប្រឌិត ឬ គិតពីអ្វីដែលថ្មី ប្លែកមួយចំនួនដើម្បីជួយពង្រីកនូវចំណេះដឹងរបស់អ្នកឲ្យកាន់តែអស្ចារ្យ និងលេចធ្លោជាងមុន។ជាពិសសការច្នៃប្រឌិតនឹងជួយអ្នកឲ្យធ្វើការបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់។

ពេលខ្លះអ្នកបានចំណាយពេលយ៉ាងច្រើនទៅលើការអង្គុយធ្វើការនៅនឹងតុការិយាល័យ ប៉ុន្តែលទ្ធផលដែលទទួលបានគឺសឹងតែគ្មានតែម្ដង ព្រោះទី១ អាចមកពីអ្នកនៅពុំទាន់មានគំនិតផ្ដួចផ្ដើមនៅឡើយដោយសារតែអ្នកពុំមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកគំនិតថ្មីៗ ឬពិភាក្សាគ្នាជាមួយសមាជិកក្រុម ទី២អាចបណ្ដាលមកពីអ្នកពុំទាន់ចេះពីរបៀបចាត់ចែងពេលវេលាធ្វើការ។ ដូចនេះការធ្វើការងារតិចមិនមែនសុទ្ធតែមិនល្អនោះទេ ព្រោះយើងបានយកពេលវេលាដែលនៅសេសសល់នោះទៅធ្វើ និងគិតរឿងអ្វីដែលមានប្រយោជន៍ផ្សេងទៀត។ យើងធ្វើតិច តែខ្លឹម និងអាចទទួលបានលទ្ធផលល្អ។ ហើយខាងក្រោមនេះយើងនឹងប្រាប់អ្នកពីគុណប្រយោជន៍នៃការចំណាយពេលច្រើនទៅលើការច្នៃប្រឌិត៖

១. មានគំនិតច្នៃប្រឌិតខ្ពស់

      នាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថា សន្ទុះនៃការប្រកួតប្រជែងរបស់អាជីវកម្មនីមួយៗពិតជាមានការកើនឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យអាជីវកម្មនីមួយៗចង់បានមនុស្សដែលមានភាពប៉ិនប្រសប់ និង ឈ្លៀសវៃក្នុងការបំពេញការងារ ដូចនេះហើយទើបអាជីវកម្មនីមួយៗត្រូវការបុគ្គលិកដែលមានគំនិតច្នៃប្រឌិតខ្ពស់ មានភាពវៃឆ្លាតដែលអាចបត់បែនពីស្ថានភាពអាក្រក់ទៅជាស្ថានភាពល្អ និង មានភាពរហ័សរហួន ដើម្បីជួយឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន និង មានអតិថិជនបានច្រើនជាងក្រុមហ៊ុនដទៃទៀត។

ការណ៍ដែលអ្នកធ្វើការបានច្រើនឬតិច វាមិនសំខាន់ទេ អ្វីដែលសំខាន់គឺថាការងារដែលអ្នកធ្វើនោះមានប្រសិទ្ធភាព និង មានអត្ថប្រយោជន៍ដែរឬអត់ ដែលអាចជួយរុញច្រានឲ្យក្រុមហ៊ុននោះទទួលបានជោគជ័យ និង មានឈ្មោះល្បីសុសសាយនៅក្នុងសង្គម។ ដូចនេះអ្នកគួរតែចំណាយពេលឲ្យច្រើនទៅលើការគិត ការវិភាគ ដើម្បីទទួលបាននូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យ ព្រោះពេលណាដែលមានភាពច្នៃប្រឌិតខ្ពស់ ការងាររបស់អ្នកក៏ខ្ពស់ទៅតាមហ្នឹងដែរ។

២. មានទស្សនវិស័យវែងឆ្ងាយ

      ជាការពិតណាស់ ភាពច្នៃប្រឌិតនឹងជួយអ្នកឲ្យមានគំនិតច្រើន យល់ដឹងបានច្រើន ឆ្លាត  រហ័សរហួន និង ធ្វើឲ្យអ្នកហ៊ានជាងមុន ជាពិសេសធ្វើឲ្យអ្នកអាចប្រមើលមើលពីអនាគតកាលបានមុន។ យ៉ាងណាមិញពេលដែលអ្នកចំណាយពេលច្រើនទៅលើភាពច្នៃប្រឌិត និងចំណាយពេលស្វែងរកចម្លើយនៃសំណួររបស់អ្នក នោះកោសិកាខួរក្បាលរបស់អ្នកនឹងមានដំណើរការល្អ គិតបានលឿន ហើយឆ្លាតវៀងវៃផងដែរ ដែលជួយអ្នកឲ្យចេះគិតគូរបានវែងឆ្ងាយ និងគិតវិភាគបានល្អិតល្អន់។

៣. មានភាពជឿជាក់

ដើម្បីមានភាពជឿជាក់លើខ្លួនឯង អ្នកគួរតែរក្សា ឬ បង្កើននូវសកម្មភាពច្នៃប្រឌិតរបស់អ្នកឲ្យមានភាពរស់រវើក ព្រោះពេលណាដែលអ្នកសកម្មជាមួយនឹងការងារច្នៃប្រឌិតទាំងនោះ អ្នកនឹងដឹងពីសមត្ថភាពការគិតរបស់ខ្លួនអ្នក កាត់បន្ថយភាពភ័យខ្លាច បង្កើនភាពក្លាហាន និង មានទំនុកចិត្តជឿជាក់លើខ្លួនឯងបានកាន់តែខ្ពស់។ជាឧទាហរណ៍ បើសិនជាអ្នករៀបចំការិយាល័យធ្វើការរបស់អ្នកឲ្យមានភាពស្រស់ស្អាត មានពន្លឺគ្រប់គ្រាន់ មានក្លិនក្រអូប និង មានផាសុកភាពល្អ នោះ អ្នកនឹងបំពេញការងារ និងធ្វើផែនការមួយបានយ៉ាងល្អឥតខ្ចោះ។ ដូច្នេះ នេះគឺជាភាពច្នៃប្រឌិតមួយដែលធ្វើឲ្យអ្នកមានភាពជឿជាក់ចំពោះខ្លួនឯងទៅកិច្ចការងារទាំងនោះ ដោយសារការតុបតែង ការច្នៃប្រឌិត នៅកន្លែងធ្វើការនេះឯង។

ជារួមមក អ្នកគួរតែយកពេលដែលនៅសេសសល់បន្ទាប់ពីធ្វើការ ទៅគិតពីអ្វីដែលជួយអភិវឌ្ឍគំនិតរបស់អ្នកឲ្យមានភាពច្នៃប្រឌិតខ្ពស់ មានភាពជឿជាក់ និងមានទស្សនវិស័យច្បាស់លាស់។ ម្យ៉ាងវិញទៀត នៅក្នុងអត្ថបទនេះមិនមែនចង់ឲ្យអ្នកធ្វើការឲ្យបានតិចនោះទេ ប៉ុន្តែចង់ឲ្យអ្នកចេះចំណាយពេលទៅគិតពីអ្វីដែលថ្មីៗ ដើម្បីជួយអភិវឌ្ឍការងាររបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាពតែប៉ុណ្ណោះ។

 

ពាណិជ្ជកម្ម

មហាសេដ្ឋីចិនទាំង 10 ដែលមានជាងគេបំផុតក្នុងឆ្នាំ 2022

0
មហាសេដ្ឋីចិនទាំង 10 ដែលមានជាងគេបំផុតក្នុងឆ្នាំ 2022

បើយោងតាមទស្សនាវដ្ដី​ Forbes បានបង្ហាញពីកំពូលអ្នកមានបំផុតទាំង 10 រូប នៅក្នុងប្រទេសចិន ដោយទ្រព្យសម្បត្តិសុទ្ធដែលពួកគាត់មាន គឺគិតត្រឹមថ្ងៃទី 5 ខែឧសភា ឆ្នាំ 2022។

1. Zhong Shanshan

លោក Zhong Shanshan ជាអ្នកផលិតទឹកដប និងភេសជ្ជៈតែ Nongfu Spring។ គាត់ជាប់ចំណាត់ថ្នាក់លេខមួយ ដែលមានជាងគេបំផុតនៅក្នុងប្រទេសចិន។ លោក Zhong ក៏ធ្វើជាប្រធាន Beijing Wantai Biological Pharmacy ដែលជាអ្នកបង្កើតការធ្វើតេស្ត Covid-19 និងជាអ្នកគ្រប់គ្រងឱសថស្ថានជីវសាស្ត្រ Beijing Wantai ដែលបានផ្សព្វផ្សាយជាសាធារណៈនៅលើផ្សារហ៊ុននៃសៀងហៃ កាលពីខែមេសា ឆ្នាំ 2020។

ទ្រព្យសម្បត្តិសុទ្ធ៖ 68,4 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ភេសជ្ជៈ និងឱសថ

2. Zhang Yiming

លោក Zhang Yiming គឺជាស្ថាបនិកដ៏សំខាន់ម្នាក់នៃ ByteDance ដែលដំណើរការកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមវីដេអូខ្លីដ៏ពេញនិយមមួយគឺ TikTok ហើយក៏ជាប់ចំណាត់ថ្នាក់ជា Unicorn ដ៏មានតម្លៃបំផុតរបស់ពិភពលោក។ លោក Zhang បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន ByteDance ក្នុងខែវិច្ឆិកា ឆ្នាំ 2021។

ទ្រព្យសម្បត្តិសុទ្ធ៖ 49,5 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត

3. Ma Huateng

លោក Ma Huateng គឺជាប្រធានក្រុមហ៊ុនអ៊ីនធឺណេតយក្សរបស់ចិន Tencent Holdings ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមអាជីវកម្មដ៏ធំបំផុតរបស់ប្រទេសនេះដោយមូលធន​ទីផ្សារ។ លើសពីនេះ កម្មវិធីផ្ញើសារសង្គមដ៏ពេញនិយម WeChat របស់ Tencent មានអ្នកប្រើប្រាស់ជាង 1 ពាន់លាននាក់។កាលពីខែមីនា លោក Ma បាននិយាយថា ឧស្សាហកម្មអ៊ីនធឺណែតរបស់ប្រទេសចិនកំពុង “រៀបចំរចនាសម្ព័ន្ធឡើងវិញ” និង “ផ្លាស់ប្តូរទៅជារបៀបដែលមានសភាពល្អ”។

ទ្រព្យសម្បត្តិសុទ្ធ៖ 39,5 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត

4. William Lei Ding

លោក William Lei Ding គឺជាមហាសេដ្ឋីអ៊ីនធឺណិត ជាអ្នកបង្កើតហ្គេមអនឡាញដំបូងបង្អស់របស់ខ្លួនក្នុងឆ្នាំ 2003 ព្រមទាំងជានាយកប្រតិបត្តិនៃ NetEase ដែលបានចុះបញ្ជី Nasdaq ដែលជាអាជីវកម្មហ្គេមអនឡាញដ៏ធំបំផុតមួយរបស់ប្រទេសចិន។ ក្រុមហ៊ុនបានរៃអង្គាសប្រាក់បានចំនួន 422 លានដុល្លារនៅក្នុង IPO របស់ហុងកុងនៃកម្មវិធីតន្ត្រីរបស់ខ្លួនដែលមានឈ្មោះថា Cloud Village កាលពីខែធ្នូឆ្នាំមុន។

ទ្រព្យសម្បត្តិសុទ្ធ៖ 30,4 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ហ្គេម​អន​ឡា​ញ

5. He Xiangjian

មហាសេដ្ឋីផ្នែកគ្រឿងប្រើប្រាស់ក្នុងផ្ទះ លោក He Xiangjian គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Midea Group ចុះបញ្ជីនៅ Shenzhen ព្រមទាំងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង 200 រួមទាំងក្រុមហ៊ុនមនុស្សយន្ត Kuka ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ផងដែរ។ គាត់បានលាលែងពីតំណែងជាប្រធានក្នុងឆ្នាំ 2012 បន្ទាប់មកកូនប្រុសរបស់គាត់ឈ្មោះ He Jianfeng គឺជានាយកក្រុមហ៊ុន Midea Group និង Midea Real Estate Holding ។

ទ្រព្យសម្បត្តិសុទ្ធ៖ 27,2 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ

6. Li Shufu

លោក Li Shufu (ត្រូវបានគេស្គាល់ថា Eric Li) ជាសហគ្រិនដែលមានជាងគេបំផុតរបស់ប្រទេសចិនក្នុងឧស្សាហកម្មរថយន្ត ហើយលោក Li ក៏ធ្វើជាប្រធានក្រុមហ៊ុន Zhejiang Geely Holding ដែលកាន់កាប់ភាគហ៊ុនដោយផ្ទាល់ និងដោយប្រយោលនៅក្នុងក្រុមហ៊ុនផលិតរថយន្ត រួមមាន Volvo និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Polestar ។ លោក Li ក៏បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Daimler ក្រុមហ៊ុនផលិតរថយន្តស្ព័រ Lotus និងក្រុមហ៊ុនចាប់ផ្តើមរថយន្តហោះ Terrafugia ផងដែរ។

ទ្រព្យសម្បត្តិសុទ្ធ៖ 27,2 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ រថយន្ត

7. Jack Ma

លោក Jack Ma គឺជាអតីតគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកបង្កើតក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយរបស់ពិភពលោក។ កាលពីខែកញ្ញា ឆ្នាំ 2019 លោក Jack Ma បានលាលែងពីតំណែងជាប្រធានប្រតិបត្តិរបស់ Alibaba ហើយត្រូវបានបន្តដោយ CEO Yong Zhang ដែលត្រូវបានគេស្គាល់ថា Daniel Zhang ។

ទ្រព្យសម្បត្តិសុទ្ធ៖ 24,4 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ពាណិជ្ជកម្មអេឡិចត្រូនិក

8. Wang Wei

លោក Wang Wei បានបង្កើត និងធ្វើជាប្រធានក្រុមហ៊ុនដឹកជញ្ជូនកញ្ចប់ S. F. Holding ដែលជាសេវាកម្មដឹកជញ្ជូនកញ្ចប់ដែលគេស្គាល់ថាជា “FedExនៃប្រទេសចិន” ហើយក៏ត្រូវបានគេហៅថា SF Express ផងដែរ។

ទ្រព្យសម្បត្តិសុទ្ធ៖ 24,3 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ការចែកចាយជាកញ្ចប់

9. Qin Yinglin

លោក Qin ធ្វើជាប្រធាន Muyuan Food ដែលជាអ្នកបង្កាត់ពូជជ្រូកដ៏ធំបំផុតរបស់ប្រទេសចិន។ គាត់បានចាប់ផ្តើមអាជីវកម្មជាមួយប្រពន្ធរបស់គាត់ឈ្មោះ Qian Ying ដែលជាក្រុមប្រឹក្សាភិបាលរបស់ Muyuan ជាមួយនឹងជ្រូកចំនួន 22 ក្បាលក្នុងឆ្នាំ 1992។

ទ្រព្យសម្បត្តិសុទ្ធ៖ 21,8 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ការបង្កាត់ពូជជ្រូក

10. Huang Shilin

លោក Huang Shilin គឺជាអនុប្រធាននៃក្រុមហ៊ុន Contemporary Amperex Technology (CATL) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មដ៏ធំបំផុតរបស់ប្រទេសចិនសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី។ អតិថិជនរបស់ CATL រួមមាន BMW, Volkswagen និង Geely។

ទ្រព្យសម្បត្តិសុទ្ធ៖ 14,9 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ថ្ម (batteries)

ពាណិជ្ជកម្ម

ចាប់ផ្ដើមអាជីវកម្មលើកដំបូង តើគួរជ្រើសរើសប្រើយុទ្ធសាស្រ្តសមុទ្រក្រហម ឬសមុទ្រខៀវ?

0
យុទ្ធសាស្រ្តសមុទ្រក្រហម និង​ យុទ្ធសាស្រ្តសមុទ្រខៀវ

នៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ កំពុងមានអាជីវកម្មជាច្រើនដែលកើតមានឡើងជាបន្តបន្ទាប់ ដូច្នេះហើយទើបមានអាជីវកម្មមួយចំនួនក៏កំពុងមានការប្រកួតប្រជែងខ្លាំង ហើយក៏មានអាជីវកម្មខ្លះក៏គ្មានការប្រកួតប្រជែងដែរ។ រឿងទាំងនេះ គឺវាជាប់ពាក់ព័ន្ធនឹងការចាប់ផ្ដើមអាជីវកម្មជាមួយយុទ្ធសាស្រ្តសមុទ្រក្រហម និងយុទ្ធសាស្រ្តសមុទ្រខៀវ។

ឈ្វេងយល់អំពីអត្ថន័យនៃយុទ្ធសាស្រ្តទាំងពីរនេះ៖ តើអ្វីជា យុទ្ធសាស្រ្តសមុទ្រក្រហម និង យុទ្ធសាស្រ្តសមុទ្រខៀវ?

បន្ថែមពីនេះ អ្នកក៏ត្រូវយល់ដឹងអំពីផ្នែកសំខាន់នៃយុទ្ធសាស្រ្តទាំងពីរនោះផងដែរ។

1. យុទ្ធសាស្រ្តសមុទ្រក្រហម

ប្រសិនបើអ្នកសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មដែលប្រើនូវយុទ្ធសាស្រ្តសមុទ្រក្រហម នោះអ្នកនឹងជួបនូវស្ថានភាពដូចខាងក្រោម៖

  • អាជីវកម្មរបស់អ្នកមានលក្ខណៈដូចនឹងអាជីវកម្មផ្សេងទៀតដែលមាននៅក្នុងឧស្សាហកម្មរបស់អ្នក​ ព្រមទាំងមានការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានស្រាប់
  • ត្រូវព្យាយាមយកឈ្នះការប្រកួតប្រជែងនោះ ប្រសិនបើអ្នកចង់ឱ្យអាជីវកម្មរបស់អ្នកដំណើរការបានដោយជោគជ័យស្របតាមគោលបំណងរបស់អ្នក
  • ត្រូវទាញយកតម្រូវការដែលមានស្រាប់ ដើម្បីបង្កើតជាអាជីវកម្មផ្ទាល់ខ្លួន
  • អ្នកនឹងព្យាយាមធ្វើការផ្លាស់ប្តូរតម្លៃ ឬថ្លៃដើមនៃការចាប់ផ្ដើមអាជីវកម្មរបស់អ្នក ដើម្បីអាចឱ្យអាជីវកម្មរបស់អ្នកមាននៅលើទីផ្សារជាបន្តទៀត

2. យុទ្ធសាស្រ្តសមុទ្រខៀវ

ប្រសិនបើអ្នកសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មដែលប្រើនូវយុទ្ធសាស្រ្តសមុទ្រខៀវ នោះអ្នកនឹងជួបនូវស្ថានភាពដូចខាងក្រោម៖

  • អាជីវកម្មរបស់អ្នកនឹងបង្កើតទីផ្សាដែលមិនមានការប្រកួតប្រជែង
  • អាជីវកម្មរបស់អ្នកនឹងធ្វើឱ្យការប្រកួតប្រជែងត្រូវបានលុបបំបាត់
  • អាជីវកម្មរបស់អ្នកនឹងបង្កើត និងចាប់យកតម្រូវការថ្មីសម្រាប់អតិថិជន

ជារួមមក ការចាប់ផ្ដើមអាជីវកម្មលើកដំបូង ប្រសិនបើអ្នកប្រើយុទ្ធសាស្រ្តសមុទ្រក្រហម មានន័យថា អ្នកបង្កើតអាជីវកម្មដូចគេ ឬស្រដៀងនឹងគេដែរនៅក្នុងទីផ្សារ ដូច្នេះនឹងមានគូប្រជែងច្រើន ហើយក៏មានឱកាសក្នុងការជោគជ័យក្នុងអាជីវកម្ម ព្រមទាំងអាចពង្រីកខ្លួនទៅកាន់យុទ្ធសាស្រ្តសមុទ្រខៀវដោយកាត់បន្ថយការមានគូប្រជែងច្រើននៅក្នុងទីផ្សារ តាមរយៈការចេះបម្លែងអាជីវកម្មរបស់អ្នកឱ្យកាន់តែប្រសើរ និងបំពេញតាមតម្រូវការអតិថិជនរបស់អ្នក ថែមទាំងមានការត្រៀមលក្ខណៈបានរួចរាល់។ ម្យ៉ាងទៀត ចំពោះយុទ្ធសាស្រ្តសមុទ្រខៀវវិញ ទោះបីជាវាថ្មី ក៏ពិតមែន ប៉ុន្តែបើអ្នកធ្វើខុសនឹងតម្រូវការអតិថិជន និងមិនរឹងមាំ ឬគ្មានដើមទុនច្រើនដើម្បីបង្កើតអ្វីដែលអ្នកគ្រោងទុកនោះទេ នោះក៏ហានិភ័យដែរ ព្រមទាំងអាចឈានមកកាន់ការប្រើយុទ្ធសាស្រ្តសមុទ្រក្រហមវិញក៏មាន។ ប៉ុន្តែទោះបីជា យ៉ាងនេះក្ដី ប្រសិនបើអ្នកអាចអនុវត្តន៍យុទ្ធសាស្រ្តសមុទ្រខៀវតាមក្បួនច្បាស់លាស់ មានគោលដៅជាក់លាក់ និងមានមហិ្ឆចតាខ្ពស់ ព្រមទាំងមានការត្រៀមលក្ខណៈរួចរាល់ នោះគ្រប់យ៉ាងនឹងជោគជ័យ។

ហេតុនេះហើយ ការប្រើយុទ្ធសាស្រ្តទាំងពីនេះ គឺល្អដូចគ្នា ប៉ុន្តែបើចង់ធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើនជាបន្តបន្ទាប់ វាទាមទារឱ្យអ្នកកំណត់នូវគុណតម្លៃជាក់លាក់ មានតម្លៃផលិតផលស្របជាមួយនឹងអតិថិជនចង់បាន និងព្យាយាមកែលម្អអាជីវកម្មរបស់អ្នកឱ្យមានភាពទាន់សម័យកាល។

បន្ថែមពីនេះ អ្នកក៏ត្រូវឈ្វេងយល់អំពីលទ្ធភាពដែលអ្នកអាចធ្វើបាន និងព្យាយាមសិក្សាឱ្យបានច្បាស់ក្នុងការអនុវត្តលើយុទ្ធសាស្រ្តសមុទ្រក្រហម និងយុទ្ធសាស្រ្តសមុទ្រខៀវជាមួយនឹងគំនិតអាជីវកម្មរបស់អ្នក មុនពេលសម្រេចចិត្តចាប់ផ្ដើមវាឡើង។

ពាណិជ្ជកម្ម

តើអ្វីជា យុទ្ធសាស្រ្តសមុទ្រក្រហម និង យុទ្ធសាស្រ្តសមុទ្រខៀវ?

0
តើអ្វីជា យុទ្ធសាស្រ្តសមុទ្រក្រហម និង យុទ្ធសាស្រ្តសមុទ្រខៀវ

យុទ្ធសាស្ត្រសមុទ្រក្រហម និងយុទ្ធសាស្រ្តសមុទ្រខៀវ ត្រូវគេយកមកប្រើប្រាស់ជាទូទៅនៅក្នុងការចាប់ផ្តើមអាជីវកម្ម។ លើសពីនេះ ការចាប់ផ្ដើមអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម ក៏ដូចជាសហគ្រាសពហុជាតិ បានយល់ឃើញថា យុទ្ធសាស្រ្តទាំងពីរនេះបានជួយពួកគេក្នុងការស្វែងរកទីផ្សារបានត្រឹមត្រូវ។

ហេតុដូច្នេះហើយប្រសិនបើអ្នកមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម ឬកំពុងចាប់ផ្ដើមអាជីវកម្មហើយ ប៉ុន្តែមិនទាន់ស្គាល់អំពីយុទ្ធសាស្រ្តទាំងពីរនេះ សូមឈ្វេងយល់នៅចំណុចខាងក្រោម៖

យុទ្ធសាស្ត្រសមុទ្រក្រហម សំដៅលើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សារក្នុងឧស្សហកម្មដូចគ្នា ដើម្បីព្យាយាមយ៉ាងណាយកឈ្នះដៃគូប្រកួតប្រជែងដែលមានច្រើននៅក្នុងទីផ្សារ ជាពិសេសការប្រកួតប្រជែងគ្នាលើការកំណត់តម្លៃលើផលិតផលសេវាកម្ម។ យុទ្ធសាស្ត្រនេះ មានគោលដៅសំខាន់ គឺការយកឈ្នះលើការប្រកួតប្រជែង និងទាញយកតម្រូវការដែលមានស្រាប់។

ឧទាហរណ៍៖ McDonald’s ធ្លាប់បានប្រើនូវយុទ្ធសាស្ត្រសមុទ្រក្រហមនៅក្នុងឧស្សាហកម្មអាហាររហ័សដោយកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដូច្នេះទាមទារឱ្យមានការកំណត់ការបញ្ចុះតម្លៃដ៏ខ្លាំងក្លា ការប្រែប្រួលផលិតផលថ្មី និងការផ្សាយពាណិជ្ជកម្មដើម្បីកសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។ ទោះបីជា ពេលនោះ McDonald’ កំពុងមានការប្រកួតប្រជែងខ្លាំង និងបានប្រើយុទ្ធសាស្រ្តនេះក្ដី ក៏ McDonald’ អាចយកជ័យជម្នះបានដែរ គ្រាន់តែត្រូវជួបនឹងហានិភ័យខ្ពស់ និងចំណាយច្រើន។

យុទ្ធសាស្ត្រសមុទ្រខៀវ សំដៅលើការបង្កើតតម្រូវការថ្មីដែលមិនទាន់មាននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន ហើយជាទូទៅយុទ្ធសាស្រ្តនេះមិនព្យាយាមប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀតទេ និងក៏កម្រមានគូប្រកួតប្រជែងជាមួយដែរ។ ហើយដើម្បីអាចប្រើប្រាស់យុទ្ធសាស្ត្រសមុទ្រខៀវឱ្យទទួលបានជោគជ័យ គឺទាមទារឱ្យស្វែងរកឱកាសទីផ្សារត្រឹមត្រូវ និងធ្វើឱ្យការប្រកួតប្រជែងត្រូវបានលុបបំបាត់។

ឧទាហរណ៍៖ នៅក្នុងឆ្នាំ 2001 នៅពេលដែល Apple បង្កើត iPod ពួកគេមិនត្រឹមតែបង្កើតផលិតផលជោគជ័យប៉ុណ្ណោះទេ ពួកគេក៏បានបង្កើតប្រភេទផលិតផលថ្មីដើម្បីផ្ដល់ជូននូវបទពិសោធន៍ថ្មីសម្រាប់អតិថិជននៅក្នុងទីផ្សារដែលមិនទាន់មាននរណាបានបង្កើត។ ក្នុងនោះ ពួកគេបានចេញមកជាមួយនឹងឧបករណ៍ចាក់តន្ត្រីឌីជីថលប្រភេទថ្មី ដែលតាមពាក្យរបស់លោក Steve Jobs បាននិយាយថា​ “អនុញ្ញាតឱ្យអ្នកដាក់បណ្តុំតន្ត្រីទាំងមូលរបស់អ្នកនៅក្នុងហោប៉ៅរបស់អ្នក ហើយស្តាប់វាគ្រប់ទីកន្លែងដែលអ្នកទៅ”។ ហើយនេះ ជាយុទ្ធសាស្រ្តសមុទ្រខៀវ ដែលជាការបង្កើតនូវផលិតផលថ្មី ដើម្បីបំពេញតម្រូវការថ្មីសម្រាប់អតិថិជន ហើយក៏មិនមានការជាប់ព័ន្ធនឹងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនណាដែរ។

ពាណិជ្ជកម្ម

សកម្មភាពទាំង៦ដែលអាចជួយបង្កើនភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងបានកាន់តែខ្ពស់!

0
តើយើងគួរធ្វើបែបណាដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯង?
៦ចំណុចខាងក្រោមនេះ គឺជាសកម្មភាពតូចៗមួយចំនួនដែលវាជាកត្តាអាចជះឥទ្ធិពលទៅលើកម្រិតនៃភាពជឿជាក់របស់អ្នក៖

១.​ រៀនដើរឲ្យលឿន និងស្វាហាប់ជាងមុន

ហេតុអ្វីបានជាការដើរលឿនវាគឺជាកត្តាដែលធ្វើឲ្យអ្នកមានភាពជឿជាក់លើខ្លួនឯង?
ឥរិយាបទនៃការ ដេក ដើរ ឈរ អង្គុយរបស់អ្នក នឹងបង្ហាញអំពីបុគ្គលិកលក្ខណៈយ៉ាងជាក់ច្បាស់ ថាតើអ្នកជាមនុស្សបែបរហ័សរហួន និងរវៀសរវៃ?? ឬជាមនុស្សបែបស៊ើកៗ មួយៗ លើកដៃលើកជើងមិនរួចរាល់ពេលកិច្ចការងារ?? សកម្មភាពទាំងអស់នេះ ក៏ជាកត្តាជះឥទ្ធិពលទៅលើការគិត ផលិតភាពការងារ និងភាពជឿជាក់របស់អ្នកផងដែរ។ ប្រសិនបើអ្នកទម្លាប់ខ្លួនអ្នកឲ្យរៀនធ្វើលឿន ដើរលឿន គិតលឿន(ប្រកបដោយភាពសមហេតុផល) នោះនៅពេលក្រោយៗទៀត សកម្មភាពទាំងអស់នោះនឹងលេចឡើងដោយស្វ័យប្រវត្តិ ហើយវាក្លាយទៅជាទម្លាប់តែម្ដង ។ ម្យ៉ាងវិញទៀត តាមរយៈការសង្កេតឃើញរបស់នាងខ្ញុំជាក់ស្ដែង ខ្ញុំគិតថាមនុស្សដែលចូលចិត្តដើរលឿន (សំដៅទៅលើភាពរហ័សរហួន ពុំមែនសំដៅទៅលើការដើរលឿនដូចហោះ ដោយពុំបានមើលមុខ មើលក្រោយ មើលឆ្វេងស្ដាំនោះទេ) ភាគច្រើនគឺជាមនុស្សដែល:
  • មានភាពជឿជាក់លើខ្លួនឯង
  • ជាមនុស្សដែលសកម្ម
  • ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់
  • មានភាពរួសរាយ និងចូលចិត្តការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន
  • មិនចូលចិត្តការរង់ចាំ មិនរួញរាចិត្ត និងសុញសាញគំនិតច្រើននោះទេ
  • ជាមនុស្សដែលចូលចិត្តរៀបផែនការមុនពេលធ្វើកិច្ចការណាមួយ
  • ជាមនុស្សដែលចូលចិត្តចាប់យកឱកាស ហ៊ានសាកល្បង
  • ព្រមទាំងហ៊ានប្រថុយទៅលើរឿងអ្វីដែលខ្លួនឯងចង់ដឹង និងធ្វើ។
ដូចនេះ អ្នកអាចសាកល្បងហាត់ពត់ខ្លួនឯង ហើយរៀនធ្វើកិច្ចការណាមួយឲ្យមានភាពសកម្ម រៀនដើរឲ្យលឿន ដើរឲ្យស្វាហាប់ និងរហ័សរហួនជាមុន ដើម្បីបង្វឹកសមត្ថភាពការគិត និងបង្កើនភាពជឿជាក់មកលើខ្លួនអ្នកឲ្យកាន់តែច្រើនជាមុន។

២. និយាយប្រកបទៅដោយសីលធម៌ និងហេតុផល

មនុស្សដែលយល់ដឹងការណ៍រាក់ជ្រៅ និងជាមនុស្សម្នាក់ដែលគួរឲ្យគោរព ពួកគាត់ពុំដែលនិយាយពាក្យឥតប្រយោជន៍ ពុំដែលនិយាយឲ្យតែរួចៗពីមាត់ នោះទេ ហើយក៏ពុំដែលដណ្ដើមនរណាម្នាក់និយាយដើម្បីបង្ហាញថាខ្លួនឯងអ្វីក៏ចេះ អ្វីក៏ដឹងនោះដែរ ពោល គឺភាគច្រើនពួកគាត់តែងតែធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ រួចផ្ដល់ជាមតិយោបល់ ឬដំបូន្មានល្អៗមួយចំនួនទៀតទៅកាន់ដៃគូសន្ទនា ប្រសិនបើគេចង់បាន ព្រមទាំងនិយាយប្រកបទៅដោយភាពសមហេតុផល និយាយមួយៗម៉ាត់ៗ និងនិយាយគួរឲ្យចង់ស្ដាប់។ ដូចនេះមុនពេលដែលអ្នកចង់និយាយអ្វីមួយចេញមក ត្រូវប្រាកដថាវាជារឿងដែលមានប្រយោជន៍ និងមិនប៉ះពាល់ដល់អ្នកដទៃ ជាពិសេសនោះគឺ កុំទម្លាប់ខ្លួនឲ្យនិយាយលឿនពេក ឬយឺតពេក ព្រោះភាគច្រើន និយាយលឿនភាគច្រើនតែងតែមានកំហុសខុសឆ្គង ហើយនិយាយយឺតតែងតែធ្វើឲ្យអ្នកដែលកំពុងស្ដាប់របស់អ្នកតឹងទ្រូងដែរ។ អ្នកគប្បីដឹងថា របៀបនៃការនិយាយរបស់អ្នកក៏បង្ហាញអំពីកម្រិតនៃភាពជឿជាក់របស់អ្នកដែរ។

៣. រៀនសម្រេចគោលដៅតូចៗឲ្យបានជោគជ័យ

ភាពជឿជាក់របស់អ្នកនឹងកើតមានឡើងបន្តិចម្ដងៗ នៅពេលដែលអ្នកបានសម្រេចកិច្ចការបានជោគជ័យ បើទោះបីជាកិច្ចការតូចតាចក៏ដោយ។ដោយសារតែកិច្ចការទាំងអស់នោះបានធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមានប្រយោជន៍ និងគិតថាខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញកិច្ចការបានល្អប្រសើរជាងខ្លួនឯងពីមុន និងអាចមានសមត្ថភាពធ្វើកិច្ចការធំៗផ្សេងទៀតបាន។ ដូចនេះដើម្បីចាប់ផ្ដើមបង្កើនភាពជឿជាក់ឲ្យខ្លួនឯង អ្នកគប្បីចាប់ផ្ដើមអនុវត្តគោលដៅតូចៗនិងព្យាយាមសម្រេចវាឲ្យជោគជ័យ ដើម្បីមានកម្លាំងចិត្ត ចង់ចាប់ផ្ដើមសម្រេចកិច្ចការងារធំៗដទៃទៀតបាន ព្រោះអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមពីតូចមកទាំងអស់ សូម្បីតែជីវិតរបស់អ្នកក៏ត្រូវឆ្លងកាតពីភាពជាទារកមកដែរ ទើបអាចធំបានមកដល់សព្វថ្ងៃនេះបាន។ សន្សឹមៗកុំបបោល!

៤. ការស្លៀកពាក់មានរបៀបរៀបរយ

ការស្លៀកពាក់ក៏ជាកត្តាដែលជះឥទ្ធិពលទៅលើកម្រិតនៃភាពជឿជាក់របស់អ្នកដែរ ដោយសារតែអ្វីដែលមនុស្សមើលដំបូងគេ នោះគឺរបៀបស្លៀកពាក់ និងការរៀបចំខ្លួនរបស់អ្នកនេះឯង ត្រង់ចំណុចនេះ ខ្ញុំមិនសំដៅទៅលើការស្លៀកពាក់ហ៊ឺហារ ឡូយឆាយ ទិញសម្លៀកបំពាក់ថ្លៃៗ ឬទិញអាវធំពាក់ដើម្បីធ្វើខ្លួនជាអ្នកជោគជ័យ ឬពាក់មាសពេជ្រជ្រែកខ្លួន ដើម្បីបង្កើនភាពជឿជាក់នោះទេ គឺខ្ញុំសំដៅទៅលើ ការចេះរៀបចំខ្លួនយ៉ាងណាឲ្យមានភាពសមរម្យ ថ្លៃថ្នូរ សាកសមជាសិស្ស ជានិស្សិត ជាអ្នកធ្វើការ ឬជាអ្នកឯកទេសម្នាក់ដែលគួរឲ្យគោរព ស្រលាញ់និងគេអាចជឿទុកចិត្តបាន។ ឧទាហរណ៍ថា បើពេលណាមួយ ថៅកែរបស់អ្នក តម្រូវឲ្យអ្នកចេញទៅជួបភ្ញៀវដើម្បីចរចារគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនៃការលក់អ្វីមួយ ប៉ុន្តែការស្លៀកពាក់របស់អ្នកពុំសាកសមជាអ្នកអាជីពទាល់តែសោះ តើអ្នកគិតថាអតិថិជនជឿជាក់រាល់ពាក្យសម្ដីដែលអ្នកនិយាយដែរឬទេ? ពួកគេព្រមចុះកិច្ចសន្យាអាជីវកម្មជាមួយនឹងអ្នកដែរឬទេ? ហើយអ្នកខ្លួនឯងមានទំនុកចិត្តក្នុងការនិយាយជាមួយនឹងពួកគេដែរឬទេ? ភាគរយច្រើនគឺអ្នកប្រាកដជាមានអារម្មណ៍ថា ចាញ់ច្រាបគេ ពាក្យសម្ដីមិនសូវប្រៃ ឬគេមិនសូវយកចិត្តទុកស្ដាប់ជាដើម។ ដូចនេះអ្នកត្រូវត្រៀមខ្លួនឲ្យបានរៀបរយ និងរួចរាល់គ្រប់ពេលវេលា ព្រោះការស្លៀកពាក់ស្អាតបាត និងមានរបៀបរៀបរយល្អគ្រប់ពេល នឹងជួយឲ្យអ្នកកាន់តែមានភាពជឿជាក់លើខ្លួនឯង បើទោះបីជាអ្នកចេញទៅក្រៅជាមួយអ្នកណា ឬប្រទះជួបនរណាម្នាក់ដែលអ្នកស្គាល់ ក៏អ្នកមិនភ័យខ្លាចក្នុងការនិយាយជាមួយនឹងពួកគេដែរ។

. បង្កើនចំណេះដឹងបន្ថែម

អ្នកនឹងមានអារម្មណ៍ថា ជឿជាក់លើខ្លួនឯងជាងមុន នៅពេលដែលអ្នកបានរៀនអ្វីដែលថ្មីអ្វីដែលប្លែក អ្នកបានអានសៀវភៅច្រើន បានអានព័ត៌មានថ្មីពាក់ព័ន្ធនឹងការប្រែប្រួលរបស់ប្រទេសជាតិ ឬបានបំពេញកិច្ចការងារបានច្រើនជាដើម។ អ្នកនឹងត្រូវបានគេទុកចិត្ត ឬអ្នកផ្ទាល់មានភាពជឿជាក់លើខ្លួនឯងបាន លុះត្រាណាតែអ្នកមានចំណេះដឹងច្រើនជាប់នឹងខ្លួន អ្នកយល់ដឹងពីសង្គម និងយល់ពីមនុស្ស ទើបពេលដែលនិយាយជាមួយនឹងអ្នកដទៃមានភាពស៊ីចង្វាក់គ្នា មិនធ្វើឲ្យអ្នកមានអារម្មណ៍ខ្លាចៗក្នុងការឆ្លើយតបទៅវិញ។

៦. ត្រូវហ៊ាន និងក្លាហានជាមុន

ហ៊ានអង្គុយតុមុខគេ ហ៊ានលើកដៃសួរ ឬលើកឡើងនូវគំនិតរបស់ខ្លួននៅក្នុងអង្គប្រជុំបើទោះបីអាចយកជាការបានឬមិនបានក៏ដោយ និងហ៊ាននិយាយដោយប្រើកែវភ្នែកមើលចំនៅពេលដែលអ្នកសន្ទនាជាមួយនឹងនរណាម្នាក់។ ការណ៍ដែលអ្នកហ៊ានត្រូវចំណុច ហ៊ានត្រូវរឿង អ្នកនឹងអាចអភិវឌ្ឍខ្លួនឯងបានកាន់តែខ្លាំង និងជឿជាក់លើខ្លួនឯងបានមួយកម្រិតទៀត។
ពាណិជ្ជកម្ម

របៀប​ចំណាយ​ 7 ដុល្លារ​ក្នុង​មួយ​ខែ​លើ​អាហារ ដោយសន្សំ​បាន 8 ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល 4 ឆ្នាំ

0
កំពូលអ្នកសន្សំលុយ

Ji-hyeon Kwak មានអាយុ 24 ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង ហើយនាងអាចសន្សំបាន 100 លានវ៉ុន (79,400 ដុល្លារ) ក្នុងរយៈពេល 4 ឆ្នាំ តាមរយៈរបៀបសន្សំសំចៃយ៉ាងរបស់នាង។

មូលហេតុដែលនាងសន្សំសំចៃ

Ji-hyeon Kwak មានគោលបំណងចង់មានផ្ទះរស់នៅផ្ទាល់ខ្លួនមួយ ដូច្នេះហើយនាងក៏ចាប់ផ្ដើមធ្វើការតាំងពីអាយុ 19 ឆ្នាំ និងធ្វើការសន្សំលុយដែលរកបាន។ ទោះបីជារកបានជាមធ្យម 2 លានវ៉ុន (1,582ដុល្លារ) ក្នុងមួយខែ (បន្ទាប់ពីបង់ពន្ធ) ស្ត្រីវ័យក្មេងរូបនេះក៏បានគ្រប់គ្រងទុកមួយឡែករៀងរាល់ខែដើម្បីសន្សំប្រាក់បានជាង100 លានវ៉ុន ក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះ។ ការ​សន្សំ​សំចៃនេះ នាងព្យាយាម​ចំណាយ​ត្រឹម​តែ 8,400 វ៉ុន (6.7 ដុល្លារ) លើ​ម្ហូបអាហារ​ក្នុង​មួយ​ខែ។ ការធ្វើបែបនេះ ទើបនាងអាចសម្រេចគោលបំណង និងមានលទ្ធភាពក្នុងការទិញអាផាតមិនដើម្បីរស់នៅផ្ទាល់ខ្លួន។

លើសពីនេះ អ្វីដែលកាន់តែជំរុញចិត្ត និងក្ដីសង្ឃឹមដល់នាងក្នុងការសន្សំប្រាក់នេះ គឺដោយសារតែការទិញផ្ទះនៅក្នុងប្រទេសកូរ៉េខាងត្បូង មានប្រព័ន្ធក្នុងការបង្កើតគណនីសន្សំដើម្បីបញ្ជាទិញផ្ទះ។

របៀបសន្សំសំចៃរបស់ Ji-hyeon Kwak

ចំពោះការចំណាយលើម្ហូបអាហារ និងផលិតផលប្រើប្រាស់ទូទៅ ភាគច្រើននាងចំណាយតិចតួចបំផុត ដោយពេលខ្លះនាងស្ទើរតែទទួលបានសម្ភារៈប្រើប្រាស់ ឬអាហារមួយចំនួនដោយឥតគិតថ្លៃតាមរយៈការប្រើប្រាស់គូប៉ុងសន្សំពិន្ទុ និងប័ណ្ណបញ្ចុះតម្លៃដែលនាងបានរក្សាទុកកន្លងមក។ ធ្វើបែបនេះ នាងក៏អាចសន្សំប្រាក់បានច្រើននៃប្រាក់ខែរបស់នាង។

នៅក្នុងកម្មវិធី Master of Living របស់ SBS នាងបាននិយាយថា នាងបានប្រើប្រាស់កម្មវិធី និងការស្ទង់មតិផ្សេងៗដើម្បីទទួលបានពិន្ទុ និងលេខកូដប័ណ្ណបញ្ចុះតម្លៃ បន្ទាប់មកនាងក៏អាចយកពីរបីរយវ៉ុនដែលនាងទទួលបាននោះទៅចំណាយលើសម្ភារៈផ្សេងៗគ្នា។

ការពឹងផ្អែកលើកម្មវិធី និងលេខកូដប័ណ្ណតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ដូច្នេះហើយដើម្បីកាត់បន្ថយការចំណាយរបស់នាងឱ្យតិចបំផុត នាងក៏សម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងប្រហែល 2 ម៉ោងក្នុងមួយថ្ងៃ ដោយមិនចាំបាច់ចំណាយលើមធ្យោបាយធ្វើដំណើរ ផឹកតែទឹកម៉ាស៊ីន និងតែដែលធ្វើនៅផ្ទះ ហើយជាទូទៅនាញព្យាយាមញ៉ាំអ្វីក៏ដោយដែលនាងអាចទិញក្នុងតម្លៃថោកបំផុត ឬឈ្នះតាមរយៈកម្មវិធីរបស់នាង។

ក្នុងរយៈពេល 4 ឆ្នាំចាប់តាំងពីនាងចាប់ផ្តើមសន្សំសំចៃ Ji-hyeon Kwak បានរៀនពីវិធីជាច្រើនដើម្បីសន្សំប្រាក់ និងអាចរក្សារបបអាហារឱ្យមានតុល្យភាព។ បច្ចុប្បន្ននេះ នាងក៏ចាប់ផ្ដើមធ្វើវីដេអូចែករំលែកពីរបៀបសន្សំរបស់នាងផងដែរ តាមរយៈ YouTube និង Instagram

ពាណិជ្ជកម្ម

របៀបបង្វឹកក្រុមការងារឱ្យមានជំនាញដោះស្រាយបញ្ហា

0
របៀបបង្វឹកក្រុមការងារឱ្យមានជំនាញដោះស្រាយបញ្ហា

ជំនាញដោះស្រាយបញ្ហា គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ដូច្នេះហើយនៅកន្លែងការងារប្រសិនបើអ្នកចង់ធ្វើឱ្យក្រុមការងាររបស់អ្នកបង្កើនផលិតភាពការងារ មិនសូវស្មុគស្មាញខ្លាំងទាំងនៅក្នុងជីវិត និងការបំពេញការងាររបស់ពួកគេ អ្នកត្រូវតែហ្វឹកហាត់ក្រុមការងាររបស់អ្នកឱ្យមានជំនាញដោះស្រាយបញ្ហា។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់អាចយកមកអនុវត្តន៍ដើម្បីជួយបង្កើនសមត្ថភាពដោះស្រាយបញ្ហារបស់ក្រុមការងាររបស់អ្នក។

1. ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក

នៅក្នុងចំណុចនេះ ថ្នាក់ដឹកនាំ ត្រូវតែបញ្ចូនបុគ្គលិកទៅសិក្សាអំពីជំនាញដោះស្រាយបញ្ហា ឬផ្ដល់វគ្គបណ្ដុះបណ្ដាលនោះដល់បុគ្គលិកទាំងអស់យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ឬច្រើនជាងនេះរហូតបុគ្គលិករបស់អ្នកមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានានាទាំងនៅក្នុងជីវិត និងនៅកន្លែងការងារបានយ៉ាងល្អប្រសើរជាងមុន។

វគ្គបណ្ដុះបណ្ដាលនេះ អ្នកត្រូវតែផ្ដោតលើគោលបំណងឱ្យបុគ្គលិករបស់អ្នកទាំងអស់នៅក្នុងស្ថាប័នបានយល់ដឹងអំពីជំនាញដោះស្រាយបញ្ហា ចេះរបៀបប្រើប្រាស់ ដឹងពីដំណើរការនៃការដោះស្រាយបញ្ហា និងសារៈសំខាន់នៃការដែលធ្វើឱ្យពួកគេមានជំនាញមួយនេះ។

2. អនុញ្ញាតឱ្យបុគ្គលិកហ៊ានសម្រេចចិត្ត និងសាកល្បងដោះស្រាយ

នៅចំណុចនេះថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់ ត្រូវតែផ្ដល់ឱកាសឱ្យក្រុមការងារដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហ៊ានប្រឈមមុខនឹងបញ្ហានានា រៀនដោះស្រាយបញ្ហាដោយខ្លួនឯង និងសាកល្បងធ្វើតាមការសម្រេចចិត្តផ្ទាល់ខ្លួន (ក៏អាចផ្ដល់សិទ្ធិក្នុងការសុំការប្រឹក្សាយោបល់បន្ថែម) បន្ទាប់មក ត្រូវបង្ហាញឱ្យក្រុមការងាររបស់អ្នកចេះឈ្វេងយល់ដោយខ្លួនឯងអំពីបញ្ហាទាំងនោះ និងរៀនវិភាគលើលទ្ធផលដែលទទួលបាន ដើម្បីស្វែងរកដំណោះស្រាយផ្សេងទៀតដែលល្អប្រសើរជាងមុនក្នុងការអនុវត្តន៍ម្ដងទៀត។

បន្ថែមពីនេះ អ្នកក៏ត្រូវជួយជ្រោមជ្រែងពីក្រោយបន្ថែមទៀត ដើម្បីធ្វើឱ្យក្រុមការងាររបស់អ្នកមានជម្រើសនិងគំនិតបន្ថែម ហើយធ្វើឱ្យពួកគេរៀនបន្ស៉ុំានឹងការដោះស្រាយបញ្ហាប្រកបដោយភាពវៃឆ្លាត។ ម្យ៉ាងទៀត អ្នកក៏ត្រូវផ្ដល់ឱកាសឱ្យក្រុមការងារចេញក្រៅ និងចេះរៀនសង្កេតមើលពីរបៀបរបស់អ្នកដទៃដោះស្រាយបញ្ហាដែលជួបហេតុការណ៍ស្រដៀងអ្នក ឬបញ្ហាផ្សេង ព្រមទាំងរៀនអ្វីៗផ្សេងទៀតដើម្បីផ្ដល់ជំនួយ ឬបង្កើនសមត្ថភាពលើការពង្រឹងសមត្ថភាពដោះស្រាយបញ្ហា។

3. ដឹកនាំក្នុងការដោះស្រាយបញ្ហាជាក់ស្ដែង

នៅក្នុងចំណុចនេះ អ្នកអាចបែងចែកក្រុមតូចៗក្នុងការដឹកនាំក្នុងការរៀនដោះស្រាយបញ្ហា ដោយក្នុងមួយក្រុមមានសមាជិកយ៉ាងតិច 3 នាក់ ហើយការអនុវត្តន៍អាចមានមួយដងក្នុងមួយខែ ឬអាស្រ័យលើការកំណត់របស់អ្នក។

នៅក្នុងចំណុចនេះ អ្នកអាចបញ្ហាចោទជាក់ស្ដែងនៅក្នុងស្ថាប័នមួយ ឬច្រើនតាមការកំណត់ចង់បានរបស់អ្នក បន្ទាប់មកចាប់ផ្ដើមយុទ្ធនាការណ៍ដោះស្រាយបញ្ហាតាមក្រុមនីមួយៗ ដើម្បីធ្វើឱ្យក្រុមការងារកាន់តែយល់ច្បាស់ពីរបៀបនៃការដោះស្រាយបញ្ហា។ សូមបញ្ជាក់ផងដែរថា អ្នកក៏អាចអញ្ជើញបុគ្គលដែលមានសមត្ថភាពដោះស្រាយបញ្ហា ម្នាក់ឬពីរនាក់ ដើម្បីជួយក្នុងការដឹកនាំដំណើរការបណ្ដុះបណ្ដាលបែបនេះ ឬមិនចាំបាច់ក៏បានអាស្រ័យលើការសម្រេចចិត្តរបស់អ្នក។

 

ពាណិជ្ជកម្ម

៤យ៉ាងដែលអាចជួយអ្នកផ្ដោតទៅលើអ្វីដែលសំខាន់ពិតប្រាកដ

0
៤យ៉ាងដែលអាចជួយអ្នកផ្ដោតទៅលើអ្វីដែលសំខាន់ពិតប្រាកដ

កិច្ចការងារនៅសាលាក៏ច្រើន ការងារនៅកន្លែងធ្វើការក៏មិនតិច រីឯការងារនៅផ្ទះក៏គរជាន់ជើងគ្នា ធ្វើមិនទាន់ហើយ។ អ្នកពិតជាពិបាកខ្លាំងហើយមែនអត់ ពិបាកអត់ដឹងថាត្រូវធ្វើការងារណាមុនទុកការងារណាក្រោយមែនអត់ បើវាមកស្របពេលគ្នាបែបនេះ។ ដូច្នេះ ថ្ងៃនេះពន្លកនឹងចែករំលែកអំពីចំណុចសំខាន់ៗចំនួន4ដើម្បីជួយសម្រាលការលំបាករបស់អ្នកទាំងអស់គ្នា។ បើសិនជាអ្នកចង់បញ្ចប់ការងារទាំងអស់នោះឲ្យឆាប់ហើយអ្នកគប្បី៖

. សរសេរពីអ្វីដែលអ្នកគិតថាវាចាំបាច់ត្រូវធ្វើមុន

​​​       ការងារច្រើនពេក គោលដៅច្រើនពេក អ្នកប្រហែលជាអត់ដឹងថាត្រូវធ្វើកិច្ចការងារណាមួយមុនទេមែនអត់? ដើម្បីដឹងថាការងារណាជាការងារបន្ទាន់ ហើយការងារណាជាការងារបន្ទាប់បន្សំ ជាដំបូងអ្នកត្រូវរំឮកដាស់តឿនខ្លួនឯងជារៀងរាល់ថ្ងៃ ថា៖

  • តើការងារអ្វីដែលខ្ញុំត្រូវធ្វើមុនគេ? ( list down ៥ចំណុចដែលអ្នកគិតថាវាជាការងារចាំបាច់ដែលអ្នកត្រូវធ្វើ រួចចាប់ផ្ដើមធ្វើវាម្ដងមួយៗ)
  • តើវាចាំបាច់ដែរឬទេដែលត្រូវធ្វើកិច្ចការទាំងនោះ?
  • តើគោលដៅមួយណាដែលសំខាន់បំផុតសម្រាប់ខ្ញុំដើម្បីសម្រេចឲ្យបានជោគជ័យនៅក្នុងឆ្នាំនេះ?
  • តើខ្ញុំត្រូវផ្ដោតទៅលើវាតាមវិធីណា?

បន្ទាប់ពីអ្នកសរសេរចូលនូវកិច្ចការសំខាន់ៗដែលអ្នកបានលើកឡើងហើយ នោះអ្នកនឹងកាន់តែមានភាពងាយស្រួល ដោយមិនចាំគិតខ្វល់ខ្វាយថាតើគួរធ្វើមួយណាមុនមួយណាឡើយ។

២. រកមើលថា តើអ្វីដែលតែងតែរំខានអ្នក

គឺអ្នកត្រូវរកមើលថាតើអ្វីដែលតែងតែរំខានអ្នកមិនឲ្យសម្រេចកិច្ចការដ៏សំខាន់នោះទៅបានរលូន និងតាមដានក៏ដូចជាសង្កេតមើលថា តើអ្វីដែលតែងតែធ្វើឲ្យអ្នកចំណាយពេលច្រើនទៅលើវា ប៉ុន្តែអត់ដែលទទួលបានផលអ្វីត្រលប់មកវិញសោះ។ យ៉ាងណាមិញប្រសិនបើអ្នកចង់ផ្ដោតទៅលើរឿងដែលសំខាន់ រឿងដែលមានប្រយោជន៍នៅក្នុងជីវិតរបស់អ្នក គឺអ្នកត្រូវតែបន្តគិតថាតើសកម្មភាពណាមួយដែលតែងតែចាំឆ្លបលួចពេលវេលាដ៏មានតម្លៃនោះចេញពីអ្នក? ព្រោះមនុស្សមួយចំនួនធំ ពុំដែលធ្លាប់ចាប់អារម្មណ៍ថា ពួកគេបានចំណាយពេលដ៏ច្រើនមហាសាលទៅលើរឿងកំប៉ិកកំប៉ុក ឬលើរឿងឥតបានការនោះទេ។ដូចនេះហើយទើបធ្វើឲ្យកិច្ចការរបស់ពួកគេមិនអាចបញ្ចប់បានសូម្បីតែម្ដង។

៣. កាត់ផ្ដាច់រាល់ការរំខាន

មុនពេលដែលអ្នកចាប់ផ្ដើមប្រតិបត្តិការធ្វើការងាររបស់អ្នក អ្នកត្រូវច្បាស់ក្នុងចិត្តថាត្រូវយកការរំខានទាំងប៉ុន្មានចេញឲ្យឆ្ងាយពីអ្នកដូចជា បិទសម្លេងទូរស័ព្ទ សម្លេងសារ ទឺងទឺង ដើម្បីកុំឲ្យអ្នកបែកអារម្មណ៍ ស្វែងរកកន្លែងដែលមានមនុស្សតិចដើម្បីប្រមូលស្មារតីធ្វើការ ចេញឆ្ងាយពីភាពអ៊ូអរ។ល។ បើសិនជាអ្នកអាចធ្វើបែបនេះបាន នោះរាល់កិច្ចការងាររបស់អ្នក នឹងទៅមុខយ៉ាងរលូនបូករួមនឹងភាពល្អឥតខ្ចោះដែលអ្នកបានធ្វើទៀតនោះធ្វើឲ្យការងារអ្នកមានសោភ័ណភាពល្អឥតទាស់តែម្ដង។

៤. បញ្ឃប់ការធ្វើការងារច្រើនមុខក្នុងពេលតែមួយ

ខ្ញុំទទួលស្គាល់ថាការ ធ្វើការងារច្រើនមុខអាចធ្វើឲ្យអ្នកចេះបានគ្រប់រឿង ដឹងគ្រប់បញ្ហា​ ប៉ុន្តែផលប៉ះពាល់នៃការធ្វើការងារច្រើនមុខពេក គឺធ្វើឲ្យអ្នកបាត់បង់នូវការផ្ចង់អារម្មណ៍ និងគុណភាពនៃការងារ(ធ្លាក់ទឹកដៃ)​ ដែលធ្វើឲ្យអ្នកមិនអាចបញ្ចប់កិច្ចការទាន់ពេល ដោយសារតែអ្នកត្រូវគិតរឿងរ៉ាវផ្សេងៗគ្នាក្នុងកំឡុងពេលតែមួយនេះឯង។ដូចនេះការធ្វើការងារច្រើននឹងធ្វើឲ្យគុណភាពការងាររបស់អ្នកធ្លាក់ចុះក៏ដូចជាធ្វើឲ្យអ្នកពិបាកក្នុងការផ្ដោតទៅលើរឿងអ្វីមួយជាក់លាក់។

ពាណិជ្ជកម្ម

របៀបដែលចិញ្ចៀន DR ក្លាយជាចិញ្ចៀនដ៏មានតម្លៃខុសប្លែកពីគេ

0
របៀបដែលចិញ្ចៀន DR ក្លាយជាចិញ្ចៀនដ៏មានតម្លៃខុសប្លែកពីគេ

ជាទូទៅ នៅពេលដែលមនុស្សនិយាយអំពីម៉ាកយីហោគ្រឿងអង្ការ ភាគច្រើនគឺពួកគេនឹងគិតដល់ភាពប្រណិត ភាពទាន់សម័យលំដាប់ខ្ពស់​ និងរចនាប័ទ្មនៃម៉ូដជាដើម។ លើសពីនេះ ការបង្កើតចិញ្ចៀនពេជ្រដ៏ប្រណិតមួយ ក៏ទាមទារឱ្យមានការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។ ទោះបីជាយ៉ាងនេះក្ដី ចិញ្ចៀនម៉ាក Darry Ring (DR) បានប្រកាន់ខ្ជាប់នូវផ្នត់គំនិតមួយ គឺការបង្កើតស្នេហាដ៏ស្មោះស័្មគ្រតែមួយគត់ ដោយលេខ ID បុរសម្នាក់អាចប្ដូរចិញ្ចៀនពេជ្រតាមបំណងសម្រាប់ក្ដីស្រឡាញ់តែមួយគត់របស់គាត់ពេញមួយជីវិត មានន័យថា បុរសម្នាក់ អាចទិញចិញ្ចៀននេះបានតែមួយដងគត់នៅក្នុងជីវិតដើម្បីប្រគល់ជូនមនុស្សដែលខ្លួនស្រលាញ់ ដើម្បីបញ្ជាក់អំពីចិត្តស្មោះសរ។

Darry Ring

នៅក្នុងវិស័យគ្រឿងអលង្ការលំដាប់ខ្ពស់ Darry Ring បានរួមបញ្ចូលគ្នាដោយជោគជ័យនូវចិញ្ចៀនពេជ្រជាមួយនឹងអារម្មណ៍របស់មនុស្ស ដែលធ្វើឱ្យមានឥទ្ធិពលខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្លាយជាគំរូដ៏អស្ចារ្យនៃរបៀបដែលម៉ាកយីហោនេះជោគជ័យនៅក្នុងបរិយាកាសទីផ្សារអ៊ីនធឺណិត។

គួរបញ្ជាក់ផងដែរថា Darry Ring គឺជាម៉ាកយីហោគ្រឿងពេជ្រនៅហុងកុង ដែលទទួលបានកេរ្តិ៍ឈ្មោះប្រកបដោយគុណភាពល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មគ្រឿងអលង្ការពេជ្រអន្តរជាតិ។ នាពេលបច្ចុប្បន្ននេះ Darry Ring បានក្លាយជាអ្នកនាំមុខគេក្នុងវិស័យទីផ្សារចិញ្ចៀនពេជ្ររបស់ប្រទេសចិន ដោយសារតែការបង្កើតនូវវប្បធម៌ជំនាន់ថ្មី គំនិតនៃការច្នៃប្រឌិតដ៏អស្ចារ្យនៅលើប្រព័ន្ធអ៊ីនធឺណិត និងការអនុវត្តលើការអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងនៃគូស្នេហ៍ដ៏ល្អបំផុត។

ភាពជោគជ័យនេះ បានធ្វើឱ្យសហគ្រិនជំនាន់ក្រោយមានចម្ងល់ និងចង់ឈ្វេងយល់បន្ថែមពីរបៀបដែល Darry Ring ធ្វើទីផ្សាររួមបញ្ចូលគ្នារវាងផលិតផលជាមួយនឹងផ្នត់គំនិតថ្មី និងរបៀបធ្វើទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយបែបថ្មីយ៉ាងជោគជ័យ។ ហើយខាងក្រោមនេះ នឹងបង្ហាញចម្លើយសម្រាប់អ្នក។

1. របៀបដែលចិញ្ចៀនម៉ាក DR រចនាគំនិតទីផ្សារ

គំនិតទីផ្សារ គឺជាផ្នែកមួយដ៏សំខាន់ដើម្បីអាចផ្លាស់ប្ដូរផ្នត់គំនិតអតិថិជន អាចទាញចិត្តពួកគេឱ្យមកជឿជាក់ និងសម្រេចចិត្តទិញបានលឿន ហើយដើម្បីធ្វើបែបនេះបាន ក៏ទាមទារឱ្យអ្នកដឹងពីអ្វីដែលជាតម្រូវការ និងការចង់បានរបស់អតិថិជន ហើយបំពេញតម្រូវការរបស់ពួកគេ និងអាចយកឈ្នះលើដៃគូប្រកួតប្រជែងរបស់អ្នក។ ហើយដើម្បីអាចរចនាគំនិតទីផ្សារបានល្អ គឺវាពឹងផ្អែកលើការស្រាវជ្រាវទីផ្សារ ទំហំនៃទីផ្សារគោលដៅ និងតម្រូវការរបស់អតិថិជនជាមុនសិន។ ជំហានបន្ទាប់ ដើម្បីបំពេញតាមតម្រូវការទាំងនេះ ក្រុមការងារទីផ្សារត្រូវសម្រេចចិត្តថា តើប្រភេទល្បាយទីផ្សារណាខ្លះអាចប្រើប្រាស់បាន?

ចំពោះគំនិតទីផ្សាររបស់ Darry Ring គឺ “បុរសម្នាក់អាចទិញចិញ្ចៀនម៉ាក DR តាមលេខសម្គាល់សម្រាប់ក្ដីស្រឡាញ់តែមួយគត់របស់គាត់ពេញមួយជីវិត” ហើយមនុស្សស្រីមិនអាចទិញសម្រាប់ខ្លួនឯងបានទេ។ ហើយ Darry Ring នីមួយៗមានលេខកូដពិសេសរបស់វាតែមួយគត់ ដែលមានន័យថា ទោះបីជាអ្នកប្រើប្រាស់ស្ថិតនៅក្នុងស្ថានភាពបែបណា ក៏គាត់មិនអាចទិញ Darry Ring មួយទៀតបានដែរ។ ការរចនាគំនិតទីផ្សារ និងមនោសញ្ចេតនាបែបនេះ Darry Ring បានចាប់យកចិត្តសាស្ត្ររបស់ស្ត្រីក្នុងការស្វែងរកស្នេហាពិត និងធ្វើឱ្យស្ត្រីភាគច្រើនចង់បានចិញ្ចៀន Darry Ring ដែលជានិមិត្តសញ្ញានៃក្តីស្រឡាញ់ និងសុភមង្គលបំផុត។

ភាពជោគជ័យមួយនេះ Darry Ring បានរំលឹកដល់យើងថា ការដែលធ្វើឱ្យគុណតម្លៃលើផលិតផល ឱ្យមានភាពល្អ គឺវាពិតជាសំខាន់ជាងគុណតម្លៃនៃម៉ាកយីហោ ពីព្រោះវាអាចធ្វើឱ្យអតិថិជនកាន់តែជឿជាក់លើផលិតផលរបស់អ្នក ហើយម៉ាកយីហោរបស់អ្នកនឹងដើរតាមក្រោយ។ ហើយនេះជាបទពិសោធន៍ដ៏ល្អដែលម្ចាស់អាជីវកម្មផ្សេងទៀតអាចសិក្សារៀនសូត្រ និងអនុវត្តន៍បាន។

2. របៀប Darry Ring ចាប់យកអតិថិជនគោលដៅ

ការធ្វើទីផ្សារនៅលើបណ្តាញសង្គម គឺវាចាំបាច់ត្រូវតែយល់ពីកង្វល់របស់អ្នកប្រើប្រាស់នៅលើអ៊ីនធឺណិត ដើម្បីទាញយកឥទ្ធិពលភ្លាមៗនៃការទំនាក់ទំនងតាមបណ្តាញសង្គម។ ក្នុងនាមជាម៉ាកយីហោចិញ្ចៀនអាពាហ៍ពិពាហ៍ Darry Ring ក៏ត្រូវតែមានចំណុចសំខាន់ផ្ទាល់ខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងឧស្សាហកម្មគ្រឿងអលង្ការអាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្ននេះដែរ។ ភាគច្រើន​ការផ្សព្វផ្សាយនៃចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើទីផ្សារ គឺតែងតែបង្ហាញពីពាក្យស្លោកដែលបង្ហាញពីភក្ដីភាពនៃសេក្ដីស្រលាញ់ ដូចជា “បេះដូងរបស់ខ្ញុំជាថ្ម រក្សាជាពិសេសសម្រាប់អ្នក” “សាក្សីនៃសេចក្តីស្រឡាញ់ជារៀងរហូត” ជាដើម។

ទោះបីជា Darry Ring កំពុងមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏ម៉ាកយីហោមួយនេះនៅតែអាចផ្ដល់នូវភាពខុសប្លែកពីគេ ហើយក៏ជាអ្វីដែលអតិថិជនចង់បានខ្លាំងណាស់ដែរនៅក្នុងជីវិតរបស់ពួកគេ គឺការដែលទទួលបានបុរសដែលស្រលាញ់ស្មោះស្ម័គ្រជាមួយខ្លួនឯងតែម្នាក់គត់ពេញមួយជីវិត ហើយវាក៏ជារឿងដែលកម្រផងដែរ ទាំងនេះជាពាក្យពេជ្រជាភាសាផ្សាយពាណិជ្ជកម្មរបស់ Darry Ring។ ដូច្នេះ Darry Ring ព្យាយាមបង្កើតមិត្តយ៉ាងជិតស្និតជាមួយអតិថិជន និងធ្វើជាសាក្សីស្នេហ៍ពិតរបស់ពួកគេ ជាជាងការធ្វើទីផ្សារដែលជាចំណុចជោគជ័យដ៏សំខាន់ក្នុងយុគសម័យនៃទីផ្សារអ៊ីនធឺណិត។

3. ដើម្បី Darry Ring បង្កើនរូបភាពម៉ាកយីហោ

វិធីសាស្រ្តដ៏ឆ្លាតវៃរបស់ Darry Ring គឺដាក់ផលិតផលរបស់ពួកគេទៅក្នុងព័ត៌មានទាន់ហេតុការណ៍ ហើយថែមទាំងផ្លាស់ប្តូរផលិតផលរបស់ពួកគេទៅជាប្រភេទព័ត៌មានតែមួយប្រភេទ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចងចាំ និងការចាប់អារម្មណ៍ដល់ក្រុមអតិថិជនគោលដៅ។

នៅក្នុងឆ្នាំ 2014 តារាសម្ដែងចិនដ៏ល្បីម្នាក់បានរៀបការជាមួយនឹងពិធីករទូរទស្សន៍ដ៏ល្បីម្នាក់ទៀត ហើយ Darry Ring បានសម្រេចចិត្តចាត់ទុកពិធីមង្គលការរបស់តារាល្បីទាំងពីរដែលមិនធ្លាប់មានពីមុនមកថាជាការរំលេចទំនាក់ទំនងដ៏ល្អរបស់ខ្លួន ពីព្រោះជាការបង្ហាញពីការបំពាក់ចិញ្ចៀន DR ដើម្បីបញ្ជាក់នៃក្ដីស្រលាញ់តែមួយគត់ពេញមួយជីវិតរបស់ពួកគេ។ បន្ថែមពីនេះ ការផ្សព្វផ្សាយអំពី Darry Ring នៅគ្រប់ទីកន្លែងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Weibo ដ៏ធំបំផុតនៅក្នុងប្រទេសចិន។

4. ការអនុវត្តទំនាក់ទំនងរវាងទីផ្សាររួមបញ្ចូលគ្នា និងយុទ្ធសាស្រ្តប្រព័ន្ធផ្សព្វផ្សាយបែបថ្មី

Darry Ring ប្រើប្រាស់វិធីសាស្រ្តទំនាក់ទំនងទីផ្សាររួមបញ្ចូលគ្នាដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយរួមបញ្ចូលគ្នានូវប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមបែបប្រពៃណី Weibo វីដេអូខ្នាតតូច និងប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ លើសពីនេះ ការផ្សព្វផ្សាយវីដេអូខ្នាតតូចនៃពិធីមង្គលការតារារបស់ Darry Ring មានច្រើនជាង 1.6 លាន ហើយប្រធានបទ Weibo របស់ Darry Ring ជាប់ចំណាត់ថ្នាក់លេខ 8 នៃបញ្ជីទាន់ហេតុការណ៍ (hot list) ។

បន្ថែមពីនេះ យើង​ត្រូវ​កត់​សម្គាល់​ថា ជំហាន​ទាំង​ពីរ​ខាង​ក្រោមគឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។

ទីមួយ. សហគ្រាសត្រូវតែឈ្វេងយល់អំពីតម្រូវការ និងការចង់បានរបស់អ្នកប្រើប្រាស់នៅលើអ៊ិនធឺណិត បន្ទាប់មកអាចចាប់ផ្ដើមជ្រើសរើសគំនិតដើម្បីធ្វើការផ្សព្វផ្សាយ។

ទីពីរ. ធានាឱ្យមានការផ្សព្វផ្សាយមានភាពទៀងទាត់ ដើម្បីទាញចំណាប់អារម្មណ៍ឱ្យមានអ្នកទស្សនា និងមានការចូលរួមយ៉ាងសកម្មជាមួយយើង។ បន្ទាប់មក ត្រូវតែមានការលើកកម្ពស់នៃការងារដែលអ្នកកំពុងដំណើរការ និងដំណើរការប្រមូលសមិទ្ធផលនៃការទំនាក់ទំនងម៉ាកយីហោរបស់អ្នក។

ពាណិជ្ជកម្ម

ដំណើរការទាំង៧ជំហានក្នុងការកំណត់​ និងសម្រេចគោលដៅ

0
ដំណើរការទាំង៧ជំហានដើម្បីជួយឲ្យអ្នកស្វែករកឲ្យឃើញនូវរបៀបក្នុងការកំណត់និងសម្រេចគោលដៅ

អ្វីទៅជាគោលដៅ?​ ហើយហេតុអ្វីបានជាយើងត្រូវតែមានគោលដៅ?

គោលដៅគឺជាចំណុចបង្គោលមួយដែលជួយចង្អុលបង្ហាញពីទីកន្លែងដែលអ្នកចង់ទៅ និង ចង់ធ្វើ។ ការដែលមានគោលដៅនិងផែនការច្បាស់លាស់ វានឹងធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅរកភាពជោគជ័យ និង វឌ្ឍនភាព។អ្វីដែលពិសេសនោះគឺ អ្នកត្រូវតែបែងចែកឲ្យដាច់រវាងការកំណត់គោលដៅការសម្រេចគោលដៅ ហើយត្រូវប្ដេជា្ញចិត្តឲ្យមុតមាំដើម្បីអនុវត្តគោលដៅរបស់អ្នកឲ្យក្លាយជាការពិត។ ខាងក្រោមនេះគឺជាដំណើរការទាំង៧ជំហានដើម្បីជួយឲ្យអ្នកស្វែករកឲ្យឃើញនូវរបៀបក្នុងការកំណត់និងសម្រេចគោលដៅ៖

១ រកមើលឲ្យឃើញពីគោលដៅរបស់អ្នក

អ្នកគួរតែបង្កើតនូវក្ដីស្រមៃមួយដែលធ្វើឲ្យអ្នកមានភាពរីករាយ​និងមានមោទនភាពជាមួយនឹងក្ដីស្រមៃមួយនេះ និងមានបំណងចង់សម្រេចវាឲ្យបានជោគជ័យនាពេលខាងមុខ។ ដើម្បីឲ្យមានភាពច្បាស់លាស់ជាមួយនឹងគោលដៅរបស់អ្នក អ្នកត្រូវតែសរសេរចុះនូវគោលដៅ និងសកម្មភាពផ្សេងៗដែលត្រូវធ្វើដាក់នៅលើក្រដាស។ កាលណាដែលអ្នកមានភាពច្បាស់លាស់ចំពោះគោលដៅ នោះវានឹងធ្វើឲ្យអ្នកកាន់តែមានភាពជឿជាក់ និង ទុកចិត្តមកលើខ្លួនឯងក្នុងការសម្រេចវា។

បន្ទាប់ពីការសរសេរគោលដៅនៅលើក្រដាសរួចហើយអ្នកត្រូវតែរកកន្លែងណាដែលអ្នកតែងតែចេញចូលឃើញវារាល់ថ្ងៃ ព្រោះវាជាវិធីមួយដែលអាចរំឮកពីផែនការដែលអ្នកត្រូវតែសម្រេចឲ្យបាន។ ម្យ៉ាងទៀត អ្នកត្រូវបែងចែកឲ្យដាច់រវាងតម្រូវការ និង ភាពចង់បានរបស់អ្នក។ សេចក្ដីចង់បាន វាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់ចិត្តដើម្បីបំពេញនូវភាពឡូយឆាយ និង សេចក្ដីពេញចិត្តរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែ តម្រូវការ គឺមានភាពចាំបាច់ដែលអ្នកត្រូវតែធ្វើវាដោយមិនអាចខកខានបានឡើយ។ ដូចនេះត្រូវដាក់សកម្មភាពគោលដៅរបស់អ្នកឲ្យបានច្បាស់ ហើយសម្រេចវាឲ្យបានជោគជ័យ។

២ ការបែងចែកនូវគោលដៅ

ការប្រកួតប្រជែងដ៏ធំបំផុតរបស់មនុស្សដែលតែងតែប្រឈមមុខ គឺ ការបង្ខំ។ ពួកគេតែងតែមើលពីបច្ចុប្បន្ន និង អនាគតភាពរបស់ខ្លួនឯង ហើយចាប់ផ្ដើម បង្ខំខ្លួនឯងឲ្យសម្រេចគោលដៅនោះឲ្យបានឆាប់ៗ ដោយគ្មានការគ្រោងទុកនូវសកម្មភាព និង ផែនការច្បាស់លាស់។ អ្នកត្រូវតែ បង្កើតគោលដៅឲ្យធំ រួចដាក់ចេញជាសកម្មភាពតូចៗ ធ្វើវាម្ដងបន្តិចៗ ម្ដងមួយជំហានៗ ដើម្បីឲ្យគោលដៅអ្នកទទួលបាននូវភាពជោគជ័យ និងស្ថិតស្ថេរ។ ជំហានដំបូងអ្នកត្រូវចាប់ផ្ដើមគឺអានសង្ខេបឡើងវិញនូវ គោលដៅ និង ពេលវេលាដែលអ្នកចង់សម្រេចវាឲ្យបានជោគជ័យ។ជំហានបន្ទាប់គឺ អ្នកត្រូវកំណត់ថាអ្នកត្រូវវាស់ស្ទង់វាយ៉ាងដូចម្ដេច?តាមរយៈសួរខ្លួនឯងថា​ ” តើខ្ញុំនឹងក្លាយទៅជាអ្វីនៅឆ្នាំក្រោយនេះ?”ឬ “ តើខ្ញុំអាចពង្រឹងនូវភាពក្លាហានរបស់ខ្ញុំតាមវិធីណា?”។ការវាស់ស្ទង់នេះជួយអ្នកក្នុងការគណនានូវពេវេលាដែលអ្នកត្រូវសម្រេចវា។

៣ ការជ្រើសរើសនូវសកម្មភាពបន្ទាប់

បន្ទាប់ពីការសរសេរគោលដៅដែលកំណត់ថាត្រូវធ្វើនៅក្នុងក្រដាសហើយ សកម្មភាពបន្តគឺ ស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន រួមមាន គ្រួសារ មិត្តភិក្ត មិត្តរួមការងារ ឬសាស្ត្រាចារ្យដែលមានជំនាញជាក់លាក់ជាដើម។ អ្នកត្រូវការពួកគេព្រោះ អ្នកទាំងនោះអាចបង្ហាញពីវិធីសាស្ត្រ ដំបូន្មាន គំនិត និង គន្លឹះសំខាន់ ដែលអាចធ្វើឲ្យអ្នកយល់ដឹងបានកានតែច្បាស់ និង សម្រេចវាបានកាន់តែជោគជ័យ។បន្ទាប់ពីការសួរនូវសំណួរ ឬ ស្នើសុំនូវមតិយោបល់ណាមួយពីមនុស្សដែលអ្នកគិតថាអាចជឿទុកចិត្តបានហើយ អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវកត់ចំណាំ និង សរសេរចូលនូវគំនិតណាល្អៗទៅក្នុងក្រដាស ឬ សៀរភៅកត់ត្រារបស់អ្នកដើម្បីយកមកអនុវត្ត ជាសកម្មភាពជាក់ស្ដែង។

៤ ការប្រព្រឹត្តទៅកាន់អ្នកដ៏ទៃ

សំដៅទៅលើអ្វីដែលអ្នកបានសន្យានឹងនរណាម្នាក់ថានឹងត្រូវសម្រេចការងារនោះឲ្យបានទោះជាលំបាកនឿយហត់យ៉ាងណាក៏ដោយ។ ហើយប្រភេទមនុស្សទាំងអស់នោះគឺជាអ្នកដែលធ្វើឲ្យអ្នកសម្រេចនូវគោលអ្នកបានជោគជ័យ ដោយសារតែពួកគេមានឥទ្ធិពលមកលើអ្នក និង ជាមនុស្សដែលអ្នកគោរព ស្រលាញ់ចូលចិត្ត ព្រមទាំងមិនចង់ធ្វើឲ្យពួកគេខកចិត្តចំពោះអ្នក។

 ៥ បង្កើតនូវទំនួលខុសត្រូវ

ទំនួលខុសត្រូវពិតជាមានសារៈសំខាន់ណាស់ ព្រោះបើអ្នកខ្វះទំនួលខុសត្រូវអ្នកនឹងក្លាយជាមនុស្សអាត្មានិយម ក្លាយមនុស្សកំសាកមិនហានប្រឈមមុខនឹងបញ្ហាឡើយ ហើយអ្នកនឹងដើរចោទប្រកាន់គេថាបានធ្វើនេះបានធ្វើនោះទាំងដែលអ្នកខ្លួនឯងជាអ្នកធ្វើ ជាអ្នកបង្ក។ម្យ៉ាងវិញទៀតបើទាក់ទងនឹងគោលដៅរបស់អ្នក ឬ ក៏ការងាររបស់អ្នក អ្នកគួរតែរកនរណាម្នាក់ដើម្បីណែនាំផ្លូវដែលអ្នកត្រូវទៅ ដូចជា អ្នកបង្វឹក( coach) និង អ្នកនាំផ្លូវ (Mentor)។ អ្នកទាំងពីរនាក់នេះមិនដូចគ្នាទេ ចំពោះអ្នកនាំផ្លូវ គឺជាមនុស្សម្នាក់ដែលធ្លាប់បានសម្រេចគោលដៅដែលមានដូចអ្នក តែប៉ុណ្ណោះ។​ អ្នកអាចទៅសុំសួរពីយោបល់ឬដំបូន្មានល្អៗពីពួកគេបាន ប៉ុន្តែគេមិនអាចអង្គុយរង់ចាំជួយអ្នកបានគ្រប់ពេលនោះទេ​ព្រោះពួកគេនៅមានគោលដៅច្រើនដែលត្រូចធ្វើសម្រេចគោលដៅបន្តទៀត។ ចំណែកឯ អ្នកបង្វឹក គឺជាមនុស្សម្នាក់ដែលមានជំនាញជាក់លាក់មួយ ហើយជំនាញនោះគឺជាមុខរបររបស់គេនោះឯង។ ឧទាហរណ៍ដូចជា បើសិនជាអ្នកចង់ក្លាយជាអ្នករកស៊ីពូកែម្នាក់ នោះអ្នកត្រូវទៅរកអ្នកបង្វឹកណាដែលមានជំនាញខាងរកស៊ី ឬ បើអ្នកចង់ក្លាយជាអ្នកទីផ្សារម្នាក់ដ៏ជំនាញ អ្នកត្រូវទៅរកមនុស្សណាដែលមានជំនាញនេះ ប៉ុន្តែអ្នកត្រូវតែផ្ដល់ជាថវិកាដើម្បីធ្វើការតបស្នងវិញ។

៦ អបអរសាទរនូវភាពជោគ​​​​​​​​​​​​​​​​​​​​ជ័យរបស់អ្នក

ដើម្បីធ្វើឲ្យគោលដៅអ្នកទទួលបាននូវភាពសមប្រកប គឺពិតជាមានភាពលំបាក ហើយវា​ក៏ជារឿងធម្មតាសម្រាប់មនុស្សទៅហើយ ប៉ុន្តែរាល់ការលំបាកនោះវានឹងនាំឲ្យយើងទទួលបាននូវភាពជោគជ័យផងដែរ។ ក្នុងនោះដែរអ្នកគួរតែចេះអបអរនិងសាទរនូវអ្វីដែលអ្នកបានសម្រេច ដើម្បីធ្វើជារង្វាន់សម្រាប់លើកទឹកចិត្តដល់ខ្លួនឯង។អ្នកអាចផ្ដល់ជាកាដូរៀងរាល់១ខែម្ដង ឬ ២ខែ ដូចជាការទិញនូវសៀវភៅដែលអ្នកទន្ទឹងចង់បាន ឬ ក៏ចំណាយពេលណាមួយដើម្បីសម្រាកលំហែកាយ ឬ ទៅកន្លែងណាដែលធ្វើឲ្យអ្នកមានភាពស្រស់ស្រាយ និងពោពេញទៅដោយភាពរីករាយ  តាមរយៈការសាទរនូវភាពជោគជ័យរបស់អ្នក អ្នកនឹងធ្វើឲ្យខួរក្បាលគិតពីភាពជោគជ័យជាងភាពបរាជ័យ ព្រោះអ្នកតែងតែបង្ហាញនូវសមិទ្ធផលដែលបានសម្រេចជារឿយៗ។ម្យ៉ាងទៀតអ្នកត្រូវទទួលស្គាល់ភាពជោគជ័យតាមរយៈ ខួរក្បាល បេះដូង និង មាត់។ខួរក្បាល តំណាងឲ្យចំណេះដឹងនិងភាពវៃឆ្លាត។បេះដូង តំណាងឲ្យអារម្មណ៍ដែលអ្នកដាក់ទៅលើគោលដៅរបស់អ្នក។ចំណែកឯមាត់វិញ គឺ សំដៅទៅលើការនិយាយចែកចាយនូវសមិទ្ធផលដែលខ្លួនទទួលបានទៅកាន់អ្នកដទៃ។

៧ ការវិនិច្ឆ័យទៅលើអ្វីដែលអ្នកបានធ្វើ

បន្ទាប់ពីការអនុវត្តនូវចំនុចទាំង៦ខាងលើហើយ អ្នកត្រូវឆ្លុះបញ្ចាំងនូវសកម្មភាពដែលអ្នកបានធ្វើថាមានចន្លោះខ្វះខាតកន្លែងណាដែលត្រូវកែលម្អឬត្រូវព្យាយាមបន្ថែមទៀតដែលឬក៏អត់។ ដូចនេះអ្នកត្រូវពិនិត្យមើលទៅលើសមត្ថភាពខ្លួនឯង និងអ្វីដែលអ្នកបានសម្រេច ចំពោះគោលដៅដែលអ្នកបានកំណត់ ព្រោះពេលដែលអ្នកពិនិត្យពិច្ច័យ និង វិនិច្ឆ័យទៅលើអ្វីដែលអ្នកបានធ្វើ វានឹងឲ្យអ្នកដឹងពីលទ្ធផលនៃការខិតខំប្រឹងប្រែង ព្រមទាំងភាពអត់ធ្មត់ដែលអ្នកបានចំណាយជាមួយនឹងការសម្រេចគោលដៅរបស់អ្នក។

ជាចុងបញ្ចប់អ្នកត្រូវតែមានគោលដៅមួយច្បាស់លាស់ រួចកំណត់ពីជំហានដែលត្រូវធ្វើ មានការចាត់ចែងពេលវេលាឲ្យច្បាស់លាស់ មានភាពអត់ធ្មត់ចំពោះវា កុំបង្ខំព្រោះអ្នកនឹងត្រូវខាតបង់បើអ្នកមិនអាចបញ្ឈប់នូវភាពតក់ក្រហល់បាន ចុងក្រោយគឺដល់ពេលដែលត្រូវសម្រេចវាដើម្បីក្ដីស្រម៉ៃរបស់អ្នក។

 

 

ពាណិជ្ជកម្ម

ហេតុអ្វី Elon Musk ទិញយក Twitter ក្នុងតម្លៃ 44ពាន់លានដុល្លារ?

0
ហេតុអ្វី Elon Musk ទិញយក Twitter ក្នុងតម្លៃ 44ពាន់លានដុល្លារ?

កាលពីថ្ងៃច័ន្ទ ទី27 ឆ្នាំ2022នេះ ក្រុមហ៊ុន Twitter បានប្រកាសជាផ្លូវការថា ខ្លួនត្រូវបានចុះកិច្ចព្រមព្រៀងលក់ក្នុងតម្លៃ $44 ពាន់លានដុល្លារទៅឱ្យសហគ្រិនបច្ចេកវិទ្យាលោក Elon Musk។ ហើយនេះ ជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានខិតខំតស៊ូដើម្បីទទួលបានអ្នកប្រើប្រាស់ និងបង្កើនប្រាក់ចំណេញជាយូរណាស់មកហើយ។

twitter

សូមបញ្ជាក់ផងដែរថា បណ្តាញសង្គម Twitter មានអ្នកប្រើប្រាស់ ប្រហែល200លាននាក់ជារៀងរាល់ថ្ងៃ ហើយភាគច្រើនជាអ្នកនយោបាយល្បីៗ និងជាអ្នកមហាសេដ្ឋីនៅអ៊ឺរ៉ុបនិងអាមេរិច ដោយពួកគេបានប្រើប្រាស់ Twitter ជាផ្លូវការតែម្តង។

បន្ថែមពីនេះ ក្រោយពី Elon Musk បានចំណាយលុយទិញយក Twitter ដើម្បីមានសិទ្ធិគ្រប់គ្រងពេញលេញ ក៏មានមហាជនជាច្រើនក៏មានចម្ងល់មួយដែរថា ហេតុអ្វីបានជា Elon Musk ហ៊ានចំណាយលុយ ដើម្បីទិញយក Twitter? តើគាត់មានគោលបំណងអ្វី? ដូច្នេះហើយនៅខ្លឹមសារខាងក្រោមនឹងបង្ហាញហេតុផលដែល Elon Musk សម្រេចចិត្តទិញយក Twitter។

Elon Musk បានបង្ហាញថា លោកបានមើលឃើញអំពីអនាគតវែងឆ្ងាយរបស់ Twitter ហើយលោកក៏មានផែនការក្នុងការបម្លែងបណ្ដាញសង្គមនេះ ដូចជា៖

  1. ធ្វើឱ្យបណ្ដាញសង្គម Twitter ក្លាយជាបណ្ដាញសង្គមឌីជីថលដ៏មានសក្ដានុពលមួយដែលអាចធ្វើឱ្យមនុស្សជាតិអាចជជែក ការបញ្ចេញមតិយោបល់ និងពិភាក្សាគ្នាដោយសេរីនាថ្ងៃអនាគត។
  2. ធ្វើឱ្យ Twitter ប្រសើរជាងពេលណាៗទាំងអស់ ដោយបង្កើនផលិតផលជាមួយនឹងមុខងារថ្មីៗ ធ្វើឱ្យមានប្រភពបើកចំហដើម្បីបង្កើនការជឿទុកចិត្ត ដោយកម្ចាត់ Spam Bots និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវថាអ្នកប្រើប្រាស់ Twitter ទាំងអស់ សុទ្ធតែជាមនុស្សពិតប្រាកដ។ ដោយកន្លងមក Spam bots វាមានតួនាទីអាចបង្កើតគណនីក្លែងក្លាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីផ្ញើសារ ឬអ្នកផ្តល់សេវាបង្ហោះអ៊ីម៉ែលជាដើម។
ពាណិជ្ជកម្ម