spot_img
spot_img
Home Blog Page 28

វេបសាយរៀនជំនាញ Digital Marketing ដោយឥតគិតថ្លៃ

0
វេបសាយរៀនជំនាញ Digital Marketing ដោយឥតគិតថ្លៃ

ការសិក្សាលើជំនាញទីផ្សារឌីជីថលនៅកម្ពុជា វាអាចពិបាកក្នុងការស្វែងរកទីកន្លែងជាក់លាក់មួយដើម្បីសិក្សា ប៉ុន្តែប្រសិនបើបងប្អូនចេះភាសាអង់គ្លេសដែលអាចស្ដាប់យល់បាន វាជាការល្អសម្រាប់អ្នកក្នុងការសិក្សាបន្ថែមតាមអនឡាញដោយខ្លួនឯង តាមរយៈគេហទំព័រលំដាប់ថ្នាក់អន្តរជាតិមួយចំនួននូវខាងក្រោម ដែលផ្ដល់ជូននូវវគ្គសិក្សាលើជំនាញទីផ្សារឌីជីថល ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានវិញ្ញាបនប័ត្រទៀតផង។

1. Google Digital Garage គឺជាគេហទំព័រដែលផ្តល់ការបណ្តុះបណ្តាលលើជំនាញឌីជីថលដោយឥតគិតថ្លៃតាមរយៈវេទិកាសិក្សាតាមអ៊ីនធឺណិត។ វេទិកានេះក៏ផ្តល់ឱ្យបុគ្គលម្នាក់ៗនូវផែនការបណ្តុះបណ្តាលដែលសមស្របដើម្បីរៀនជំនាញឌីជីថលទាំងស្រុងដោយឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ផងដែរថា គេហទំព័រមួយនេះ គឺល្អបំផុតចំពោះអ្នកដែលចង់សិក្សាអំពីជំនាញទីផ្សារឌីជីថលជាលើកដំបូង ពីព្រោះវាក៏មានវគ្គបណ្ដុះបណ្ដាលចាប់ពីមូលដ្ឋាននៃជំនាញទីផ្សារឌីជីថលរហូតដល់កម្រិតខ្ពស់។ លើសពីនេះ ក្រោយពីបញ្ចប់វគ្គសិក្សា វាក៏មានការផ្ដល់នូវវិញ្ញាបនប័ត្រដែរ។

2. HubSpot Academy គឺជាគេហទំព័រដែលផ្ដល់ការបណ្តុះបណ្តាលតាមអ៊ីនធឺណិតដោយឥតគិតថ្លៃសម្រាប់អ្នកជំនាញផ្នែកទីផ្សារ ការលក់ និងសេវាកម្មអតិថិជន។ លើសពីនេះ ចំពោះអ្នកដែលចាប់ផ្ដើមវគ្គសិក្សាលើជំនាញទីផ្សារឌីជីថល វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកផងដែរ ពីព្រោះវានឹងបង្ហាញផ្លូវអ្នកបន្ដិចម្ដងៗ ព្រមទាំងទទួលបានវិញ្ញាបនប័ត្រក្រោយពីបញ្ចប់វគ្គសិក្សា។

3. Future Learn គឺជាគេហទំព័រដែលផ្ដល់ការបណ្ដុះបណ្ដាលតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយប្រសិនបើអ្នកសិក្សាជំនាញទីផ្សារឌីជីថលនៅក្នុងគេហទំព័រមួយនេះ វានឹងបង្រៀនអ្នកឱ្យយល់ដឹងបន្ថែមទៀតអំពីយុទ្ធសាស្ត្រទីផ្សារឌីជីថលផ្សេងៗដែលអ្នកអាចប្រើដើម្បីពង្រីកអាជីវកម្ម ឬអាជីពការងាររបស់អ្នក ព្រមទាំងបង្ហាញអ្នកឱ្យឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវជាងមុន។ បន្ថែមពីនេះ ក្រោយពីបញ្ចប់ការសិក្សា អ្នកក៏ទទួលបានវិញ្ញាបនប័ត្រផងដែរ។

4. Facebook Blueprint គឺជាគេហទំព័រផ្លូវការរបស់ហ្វេសប៊ុក ដែលផ្ដល់ឱ្យមនុស្សទូទាំងពិភពលោកបានសិក្សាតាមអនឡាញដោយឥតគិតថ្លៃ លើជំនាញធ្វើទីផ្សារ ការកសាងម៉ាកយីហោ និងការផ្សាយពាណិជ្ជកម្មលើ Facebook និង Instagram បានយ៉ាងច្បាស់លាស់។ បន្ថែមពីនេះ ក្រោយពីបញ្ចប់ការសិក្សា អ្នកក៏ទទួលបានវិញ្ញាបនប័ត្រផងដែរ។

ពាណិជ្ជកម្ម

ចង់បើកអាជីវកម្ម ប៉ុន្តែខ្វះដើមទុន តើត្រូវធ្វើដូចម្ដេច?

0
ចង់បើកអាជីវកម្ម ប៉ុន្តែខ្វះដើមទុន តើត្រូវធ្វើដូចម្ដេច?

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាស្ថាបនិកនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាអ្នកជំនួយលើវិស័យកសិកម្មដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គឺជាក្រុមហ៊ុនកណ្ដាល ដែលផ្ដោតខ្លាំងលើកសិ-ឧស្សាហកម្មធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា និងស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង 5 ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រៅពីមុខជំនួញមួយនេះ អ្នកឧកញ៉ាក៏មានជំនួញជាច្រើនទៀតដែរ ដូចជា៖

  • ក្រុមហ៊ុន សំណង់ក្មេងវត្ត
  • ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគដំណាំដូងប្រេងកម្ពុជា
  • ក្រុមហ៊ុន កំពង់ផែ ឧកញ៉ា ម៉ុង
  • ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (កម្ពុជា)
  • ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី (កម្ពុជា)
  • ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ឺរ ផ្លានថេសិន
  • ក្រុមហ៊ុន ឃីងឌឹមហ្រ្វ៊ូត អ៊ីនធើណេសិនណល
  • ក្រុមហ៊ុន Yamamoto Circuit Cambodia
  • ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ទះ​លំហែកាយ​ម៉ុង ឫទ្ធី សែនជ័យ

គួរបញ្ជាក់ផងដែរថា ទម្រាំទទួលបានភាពជោគជ័យរហូតមកទល់សព្វថ្ងៃនេះ អ្នកឧកញ៉ាបានតស៊ូយ៉ាងខ្លាំង ពីព្រោះអ្នកឧកញ៉ាជាកូនអ្នកក្រីក្រមួយរូប ដោយព្យាយាមរហូតអាចបង្កើតមុខជំនួញដ៏មានសក្ដានុពលជាខ្លាំងនៅកម្ពុជា ព្រមទាំងជួយបណ្ដុះអ្នកជំនាន់ក្រោយឱ្យមានសមត្ថភាពខ្លាំងដោយអាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននៅក្នុងវិស័យកសិកម្ម និងជួយអ្នកក្រលំបាកជាច្រើននៅកម្ពុជា។

ឆ្លងតាមប្រសាសន៍ផ្ទាល់របស់អ្នកឧកញ៉ានៅក្នុងបទសម្ភាសន៍មួយ លោកបានបង្ហាញគន្លឹះ 2 សម្រាប់អ្នកដែលចង់ចាប់ផ្ដើមបើកអាជីវកម្ម ប៉ុន្តែខ្វះដើមទុន ដើម្បីគិតពិចារណាបន្ថែមទៀត។

1. កសាងកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យល្អ ដើម្បីបង្កើតជំនឿជឿជាក់ដល់អ្នកដទៃ

គ្រប់អ្នករកស៊ីទាំងអស់ សុទ្ធតែមានបញ្ហាខ្វះដើមទុន ពីព្រោះការចាប់ផ្ដើមដំបូង មិនអាចមានទុនគ្រប់គ្រាន់បានឡើយ ប៉ុន្តែជាដំណោះស្រាយត្រង់ចំណុចនេះ គឺអ្នកខ្លួនឯងត្រូវតែពង្រឹងសមត្ថភាព ភាពប៉ិនប្រសប់ កសាងកេរ្តិ៍ឈ្មោះ កិត្តិយសឱ្យបានល្អ និងមានជំនឿលើខ្លួនឯង ដើម្បីបង្ហាញដល់អ្នកពាក់ព័ន្ធឱ្យជឿទុកចិត្តលើអ្នកបាន។

នៅពេលដែលយើងអាចធ្វើឱ្យគេមានទំនុកចិត្តបាន នោះយើងក៏អាចសុំជំនួយ ឬជំពាក់ ឬសុំការវិនិយោគបានយ៉ាងងាយស្រួល។ លើសពីនេះ យើងក៏អាចរកស៊ី ដោយមិនចាំបាច់ប្រើដើមទុនទៀតផង ដោយគ្រាន់តែប្រើសមត្ថភាព ចំណេះជំនាញផ្ទាល់ខ្លួន ដើម្បីប្រកបមុខរបរ បន្ទាប់មក អាចសងដើមទៅកាន់ភាគីម្ខាងទៀតនៅពេលដែលអ្នកទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញ។

2. មានជំនាញច្បាស់លាស់

មុននឹងអាចរកស៊ីបាន សូមឆ្លើយសំណួរខាងក្រោម៖

  • តើអ្នកចង់រកស៊ីលើវិស័យអ្វី?
  • តើវិស័យនោះ អ្នកយល់ច្បាស់ដែរឬទេ?
  • តើជំនាញរបស់អ្នកបច្ចុប្បន្ននេះ មានភាពពិតប្រាកដដែរឬទេ?

ជារួមមក ចំណុចនេះ ចង់បង្ហាញថា បើអ្នកពិតជាចង់រកស៊ីមែន ជំហានដំបូងត្រូវរៀនទាំងក្នុងសាលា និងរៀនពីភាពជាក់ស្ដែងជាមុនសិន ដើម្បីធ្វើឱ្យសមត្ថភាព ចំណេះជំនាញរបស់ខ្លួនលើវិស័យ ឬមុខរបរណាមួយដែលអ្នកចង់រកស៊ីនោះឱ្យមានភាពស្ទាត់ជំនាញនិងច្បាស់លាស់ជាមុនសិន។ ឧទាហរណ៍៖ បើអ្នកចង់រកស៊ីដាំស្វាយ ដូច្នេះអ្នកត្រូវតែរៀនអំពីស្វាយឱ្យចេះស្ទាត់សិន ដូចជាស្គាល់ពីប្រភេទស្វាយ របៀបដាំឱ្យបានត្រឹមត្រូវ និងរបៀបថែទាំឱ្យបានល្អជាដើម។

ពាណិជ្ជកម្ម

ហេតុអ្វី WeChat មានភាពជោគជ័យខ្លាំងនៅក្នុងប្រទេសចិន?

0
ហេតុអ្វី WeChat មានភាពជោគជ័យខ្លាំងនៅក្នុងប្រទេសចិន?

​WeChat បានបើកដំណើរការនៅក្នុងឆ្នាំ 2011 និងគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយ ឈ្មោះថា “Tencent WeChat” ដែលចាប់ផ្ដើមរីកចម្រើនពីកម្មវិធីផ្ញើសារ មកក្លាយជាកូនកាត់នៃប្រព័ន្ធផ្សព្វផ្សាយដែលមានមុខងារជាច្រើន។ WeChat ជាកម្មវិធីផ្ញើសារ ដែលមនុស្សអាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្តិ និងជាមួយមនុស្សជាច្រើនដែលអ្នកចង់ភ្ជាប់ទំនាក់ទំនង តាមរយៈការផ្ញើសំឡេង វីដេអូ រូបភាព និងព័ត៌មានថ្មីៗ ហើយយើងក៏អាចទាញយក WeChat ដោយឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ទាំង iPhone និង Android ។ បន្ថែមពីនេះ កម្មវិធីមួយនេះ បានផ្ដល់ភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយមានអ្នកប្រើប្រាស់សកម្មជាប្រចាំខ្ទង់រាប់លានឯណោះ ព្រមទាំងអាចវ៉ាដាច់គ្រប់គូប្រកួតប្រជែងទាំងអស់។ ដូច្នេះតើអ្នកឆ្ងល់ទេ ហេតុអ្វី WeChat មានភាពជោគជ័យខ្លាំងបែបនេះនៅក្នុងប្រទេសចិន?

ហេតុផលដែលធ្វើឱ្យ WeChat ជោគជ័យខ្លាំងនៅប្រទេសចិន រួមមាន៖

1. មានលក្ខណៈពិសេសជាច្រើន (Many Features)

WeChat បានផ្តល់នូវមុខងារមានប្រយោជន៍ជាច្រើននៅក្នុងកម្មវិធីតែមួយ ដូចជា

  • ការផ្ញើសារ (Messaging)
  • ការខលជាវីដេអូ (Video calls)
  • Moments (ដូចជា micro-blogging)
  • ក្រុមចំណាប់អារម្មណ៍ (Interest groups)
  • ការទូទាត់តាមអ៊ីនធឺណិត (Online payments)
  • គណនីក្រុមហ៊ុនផ្លូវការ (Official company accounts)
  • ជម្រើសផ្សាយពាណិជ្ជកម្ម (Advertising options

លើសពីនេះ ការប្រើប្រាស់ WeChat ក៏អាចផ្ញើសារជាសំឡេងទៅកាន់មិត្តភ័ក្តិបានដែរ។ លើសពីនេះ បើយើងប្រៀបធៀបវាទៅនឹង Facebook ដែលជាបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោក ដោយយើងអាចមើលឃើញថាហេតុអ្វីបានជា WeChat ទោះបីជាមានប្រភពដើមពីប្រទេសចិនក៏ដោយ ក៏វាបានក្លាយជាការពេញនិយមយ៉ាងខ្លាំងដែរ។ និយាយឱ្យសាមញ្ញ WeChat គឺជាវេទិកាពហុគោលបំណងដែលផ្តល់ជូនទាំងក្រុមហ៊ុន និងអ្នកប្រើប្រាស់នូវភាពងាយស្រួលពិតប្រាកដ ដោយអាចអនុវត្តសកម្មភាពប្រចាំថ្ងៃបានយ៉ាងច្រើនដោយមិនចាំបាច់ប្តូរការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ។

WeChat ក៏មានមុខងារជាប្រព័ន្ធផ្សព្វផ្សាយផងដែរ ដោយវាមានគណនីសេវាកម្ម និងគណនីសម្រាប់ទិញដែលអាចផ្តល់ព័ត៌មានប្រចាំថ្ងៃ និងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយដល់អ្នកប្រើប្រាស់។ វេទិកាទាំងនេះកំពុងជំរុញឱ្យអាជីវកម្មបង្កើនវត្តមានរបស់ពួកគេនៅលើ WeChat ជាពិសេសឥឡូវនេះអ្នកក៏អាចរួមបញ្ចូល CRM របស់អ្នកជាមួយ WeChat នៅក្នុងប្រទេសចិនដែរ។

2. ចាប់យកឱកាស

អំឡុងពេលឆ្នាំ 2010 តទៅ Facebook, Google, Twitter, YouTube និងគេហទំព័របរទេសជាច្រើនទៀតត្រូវបានបិទនៅក្នុងប្រទេសចិន ដូច្នេះជាហេតុធ្វើឱ្យ WeChat ចាប់ផ្ដើមបម្លែងខ្លួនដើម្បីជួយធ្វើឱ្យមនុស្សចាប់ផ្ដើមបង្កើតទំនាក់ទំនងគ្នាតាមអនឡាញបាន។ ម្យ៉ាងទៀត WeChat ក៏មិនមានគូប្រកួតខ្លាំងតទៅទៀតដែរ ដូចជា Facebook Messenger។ ហើយនេះជាឱកាសដ៏ធំដែល WeChat បានចាប់យក។

3. ការទូទាត់តាមទូរស័ព្ទ (Mobile Payments)

WeChat អាចត្រូវបានភ្ជាប់ទៅគណនីធនាគារ និងប័ណ្ណឥណទានរបស់អ្នកប្រើប្រាស់បាន ដោយប្រើប្រព័ន្ធ QR code អ្នកប្រើប្រាស់អាចទូទាត់ថ្លៃទំនិញ និងសេវាកម្មដោយគ្រាន់តែបង្ហាញលេខកូដ QR “កាបូប” របស់ពួកគេនៅលើអេក្រង់របស់ពួកគេ ដែលត្រូវបានស្កែនដោយហាងដើម្បីយកការទូទាត់ពីគណនីដែលពាក់ព័ន្ធ។

បច្ចុប្បន្ននេះ អ្នកប្រើប្រាស់អាចប្រើប្រាស់ WeChat ដើម្បី៖

  • បង់ប្រាក់សម្រាប់ការទិញទំនិញ
  • ទិញទំនិញដោយផ្ទាល់ពីហាងអនឡាញ
  • ទិញសំបុត្ររថភ្លើង
  • បង់ប្រាក់សម្រាប់ការណាត់ជួបគ្រូពេទ្យ
  • បង់ថ្លៃជួល និងវិក័យប័ត្រប្រើប្រាស់
4. អនុញ្ញាតឱ្យប្រទេសផ្សេងៗប្រើប្រាស់ WeChat ដែរ

WeChat បានចាប់ផ្តើមពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ក្រៅប្រទេសជាច្រើនផ្សេងទៀត ដើម្បីធ្វើយ៉ាងណាទទួលបានការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ឱ្យខ្លាំង។ លើសពីនេះ WeChat ផ្តល់ឱកាសដល់ម៉ាកយីហោក្នុងការអភិវឌ្ឍកេរ្តិ៍ឈ្មោះតាមអេឡិចត្រូនិក និងលទ្ធភាពមើលឃើញរបស់ពួកគេនៅក្នុងទីផ្សារថ្មីលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងចូលរួមជាមួយអ្នកប្រើប្រាស់ជាភាសារបស់ពួកគេ ដើម្បីជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្កើតការនាំមុខថ្មីយ៉ាងឆាប់រហ័សតាមឌីជីថល។

ពាណិជ្ជកម្ម

រាល់ការផ្សាយពាណិជ្ជកម្មតាម Facebook នៅកម្ពុជា នឹងត្រូវបង់ពន្ធ 10% បន្ថែម

0
រាល់ការផ្សាយពាណិជ្ជកម្មតាម Facebook នៅកម្ពុជា នឹងត្រូវបង់ពន្ធ 10% បន្ថែម

នាពេលថ្មីៗនេះ ក្រុមហ៊ុន Meta បានប្រកាសអំពីការធ្វើបច្ចុប្បន្នភាពថ្មី ដោយត្រូវបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) 10% លើការដាក់ផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដូចជា Run Ads ឬ Boost Page ទៅកាន់ 46 ប្រទេស ដោយនៅក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ វិធានការនេះ នឹងចាប់ផ្ដើមអនុវត្តន៍ជាផ្លូវការចាប់ពីខែមេសា ឆ្នាំ 2022។

ឧទាហរណ៍៖ ប្រសិនបើអ្នកដាក់ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដោយចំណាយលើ Run Ads ឬ Boost Page អស់ 100$ នោះនឹងត្រូវក្រុមហ៊ុន Meta កាត់លុយ 10% បន្ថែមទៀត ដែលស្មើលុយកាត់សរុប 110$។ (100$ x 10% = 110$)

គួរបញ្ជាក់ផងដែរថា ពន្ធអាករលើតម្លៃបន្ថែម (VAT) ត្រូវបានបន្ថែមនៅពេលណាដែលអ្នកត្រូវបានគិតថ្លៃសម្រាប់ការផ្សាយពាណិជ្ជកម្ម ដោយមិនគិតថាតើអ្នកកំពុងទិញការផ្សាយពាណិជ្ជកម្ម Facebook សម្រាប់អាជីវកម្ម ឬគោលបំណងផ្ទាល់ខ្លួននោះទេ។ ហើយប្រសិនបើអ្នកបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដោយប្រើវិធីបង់ប្រាក់ដោយដៃផ្ទាល់ (Manual Payments) នោះពន្ធលើតម្លៃបន្ថែមត្រូវបានគណនា និងអនុវត្តន៍តាមអត្រាក្នុងតំបន់ដែលអាចអនុវត្តបាន នៅពេលដែលគណនីផ្សាយពាណិជ្ជកម្មរបស់អ្នកត្រូវបានផ្តល់មូលនិធិដើម្បីកំណត់សមតុល្យសរុបដែលមាន។

ចំណាំ៖ Facebook មិន​អាច​ផ្តល់​ដំបូន្មាន​អំពី​ពន្ធ​បាន​ទេ។ ប្រសិនបើអ្នកមានសំណួរអំពីពន្ធ ដូច្នេះអ្នកត្រូវទៅទាក់ទងទីប្រឹក្សាពន្ធ ឬអាជ្ញាធរពន្ធដោយផ្ទាល់។

ពាណិជ្ជកម្ម

អ្វីដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តខ្ចីលុយគេមកធ្វើអាជីវកម្ម

0
អ្វីដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តខ្ចីលុយគេមកធ្វើអាជីវកម្ម

នៅពេលមានគំនិតចង់ចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែខ្វះដើមទុន ហើយមានបំណងចង់ខ្ចីលុយពីគេមកធ្វើដើមទុនក្នុងការចាប់ផ្ដើម តើត្រូវធ្វើដូចម្ដេចទើបល្អ?

ខ្ចីលុយគេរកស៊ី

ជាធម្មតាទេនៅពេលខ្ចីលុយគេមកធ្វើដើមទុន មិនថាខ្ចីពីមិត្តភក្តិ បងប្អូន គ្រួសារ និងធនាគារ តែងតែអាចប្រឈមមុខនឹងការបដិសេធមិនឱ្យខ្ចីដោយសារកត្តាមួយចំនួន។ បន្ថែមពីនេះ អាចនឹងធ្វើឱ្យមានបញ្ហាក្នុងការបង្វិលប្រាក់សងគេវិញមិនទាន់ទៀតផង ដូច្នេះមុននឹងសម្រេចចិត្តខ្ចីលុយពីកន្លែងណាដើម្បីចាប់ផ្ដើមអាជីវកម្ម ត្រូវតែយល់ដឹងលើចំណុចមួយចំនួននៅខាងក្រោមជាមុនសិន។

1. កំណត់គោលបំណងច្បាស់លាស់សម្រាប់ប្រាក់កម្ចី

មុននឹងសម្រេចចិត្តស្នើសុំប្រាក់កម្ចីពីប្រភពណាមួយ អ្នកត្រូវដឹងឱ្យច្បាស់ថា តើអ្នកនឹងយកប្រាក់ដែលខ្ចីបាននោះចំណាយលើអ្វីខ្លះ? តើអ្វីជាគោលបំណងសំខាន់សម្រាប់ការខ្ចីនោះ? ប្រសិនបើដើម្បីបើកអាជីវកម្ម តើអ្នកនឹងចំណាយបែបណាទើបអាចធ្វើឱ្យអាជីវកម្មអាចដំណើរការបានរលូន?

ត្រូវចងចាំថា៖ ការមានគោលបំណងច្បាស់លាស់នឹងជួយអ្នកកំណត់ថាតើអ្នកត្រូវការកម្ចីរយៈពេលខ្លី ឬរយៈពេលវែង។ វាក៏នឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការពន្យល់ដល់អ្នកឱ្យខ្ចីរបស់អ្នកនូវអ្វីដែលអ្នកមានគម្រោងប្រើប្រាស់លើប្រាក់នោះ ដូច្នេះពួកគេនឹងជឿជាក់ហើយសម្រេចចិត្តបានលឿនជាងមុនដើម្បីផ្ដល់ប្រាក់កម្ចីសម្រាប់អ្នក។

លើសពីនេះ អ្នកត្រូវតែគិតឱ្យច្បាស់ថាតើអ្នកត្រូវការខ្ចីប្រាក់ប៉ុន្មាន? ហេតុអ្វីត្រូវខ្ចីប៉ុណ្ណឹង? ត្រង់ចំណុចនេះ អ្នកត្រូវឈ្វេងយល់ឱ្យច្បាស់ថាតើអ្នកចង់ខ្ចីប្រាក់ប៉ុន្មាន ហើយបញ្ជាក់អំពីរបៀបដែលមូលនិធិទាំងនោះនឹងបន្ថែមគុណតម្លៃដល់អាជីវកម្មរបស់អ្នក។ ម្យ៉ាងទៀត កុំព្យាយាមគិតថា ត្រូវតែខ្ចីឱ្យបានច្រើនតាមដែលអាចធ្វើបានឱ្យសោះ ព្រោះវាជាហានិភ័យ និងប្រឈមនឹងគេបដិសេធមិនឱ្យខ្ចី ប៉ុន្តែត្រូវតែខ្ចីតាមតម្រូវការជាក់ស្ដែង និងស្របតាមអ្វីដែលបានព្យាករណ៍ទុកមុន។

2. ដឹងពីអ្វីដែលអ្នកផ្តល់ប្រាក់កម្ចីកំពុងស្វែងរក

មុនពេលអ្នកស្នើសុំប្រាក់កម្ចី អ្នកត្រូវតែដឹងថាអ្នកផ្ដល់ប្រាក់កម្ចីឱ្យអ្នកនោះកំពុងស្វែងរកអ្វី។ ជាទូទៅពួកគេភាគច្រើននឹងពិចារណាលើពិន្ទុឥណទានផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក។ ត្រង់ចំណុចនេះ មានន័យថា ប្រសិនបើអ្នកជាប់បំណុលច្រើន ឬស្ថានភាពនៃការជំពាក់របស់អ្នកនៅកន្លែងផ្សេងមិនសូវល្អ ហើយមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឱ្យពួកគេទុកចិត្តបានទេ នេះជាបញ្ហារបស់អ្នក។ បន្ថែមពីនេះ ពួកគេនឹងមើលលើគម្រោងអាជីវកម្មរបស់អ្នក ថានឹងអាចមានភាពរីកចម្រើនឬទេ? ហើយនឹងមានលំហូរសាច់ប្រាក់ល្អ ឬមិនល្អ និងមានទ្រព្យសម្បត្តិដែលអាចបង្វិលសំណងដល់ពួកគេបានវិញទាន់ពេលកំណត់ឬទេ?

3. ខ្ចីអ្នកដែលយល់ពីឧស្សាហកម្មរបស់អ្នក

នៅពេលអ្នកជ្រើសរើសខ្ចីនរណា ឬគ្រឹះស្ថានណាដែលយល់ពីឧស្សាហកម្មដែលអ្នកនឹងធ្វើអាជីវកម្ម វានឹងបង្កភាពងាយស្រួលដល់អ្នក ព្រោះពួកគេអាចនឹងផ្ដល់ជាយោបល់បន្ថែមលើការបំពេញឯកសារ ឬជម្រើសនៃការខ្ចីដ៏ល្អ និងជួយដល់អ្នកបានច្រើន។ បន្ថែមពីនេះ អ្នកក៏ងាយស្រួលក្នុងការផ្ដល់ព័ត៌មានមួយចំនួនបានត្រឹមត្រូវ​និងចំណេញពេលវេលារបស់អ្នកផងដែរ។

4. ជ្រើសរើសអ្នកផ្ដល់ប្រាក់កម្ចីដ៏ល្អ

ចំណុចនេះ អ្នកត្រូវតែធ្វើការប្រៀបធៀបការផ្ដល់ជូនប្រាក់កម្ចីពីកន្លែងផ្សេងៗគ្នាឱ្យបានច្រើន ដើម្បីដឹងថា តើកន្លែងណាមានអត្រាការប្រាក់ល្អ និងលក្ខខណ្ឌល្អបំផុតលើប្រាក់កម្ចីរបស់អ្នក។

ពាណិជ្ជកម្ម

វិធីសាស្ត្រទាំង៤ដើម្បីជួយពង្រឹងផលិតភាពការងាររបស់បុគ្គលិកអ្នកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន

0
វិធីសាស្ត្រទាំង៤ដើម្បីជួយពង្រឹងផលិតភាពការងាររបស់បុគ្គលិកអ្នកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន

 ដើម្បីអាចឲ្យក្រុមហ៊ុនឆ្ពោះទៅរកភាពរីកចម្រើន និងទទួលបានប្រាក់ចំណូលខ្ពស់បាន គឺវាពឹងផ្អែកទាំងស្រុងទៅលើសកម្មភាពនៃការអនុវត្តការងាររបស់បុគ្គលិកម្នាក់ៗ។ បុគ្គលិកដែលមានជំនាញច្បាស់លាស់ ចេះជួយការងារ ព្រមទាំងចេះចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក និងជាបុគ្គលិកដែលពោរពេញទៅដោយកម្លាំងចិត្តក្នុងការបំពេញការងារ គឺពួកគេបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជម្រុញឲ្យមានភាពរីកលូតលាស់របស់ក្រុមហ៊ុន។ ប៉ុន្តែមិនមែនបុគ្គលិកទាំងអស់សុទ្ធអាចមានផលិតភាពការងារបែបនេះជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលានោះទេ។

ដូច្នេះតើក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់ អ្នកគួរតែធ្វើបែបណាដើម្បីអាចបង្កើនផលិតផលភាពការងាររបស់អ្នកបុគ្គលិករបស់អ្នកបាន?ខាងក្រោមនេះគឺវិធីសាស្ត្រមួយចំនួនក្នុងការពន្លឿននូវការអនុវត្តការងាររបស់បុគ្គលិកអ្នក៖

១. រៀបចំកន្លែងធ្វើការឲ្យមានសោភ័ណ្ឌភាពល្អ

កន្លែងដែលអ្នកធ្វើការងារ ក៏ជាកត្តាជះឥទ្ធិពលមួយទៅលើការបំពេញការងាររបស់អ្នកមួយចំណែកដែរ ព្រោះប្រសិនបើការិយាល័យធ្វើការរបស់អ្នកមានភាពរញ៉េរញ៉ៃ មានរបស់របររប៉ាត់របាយច្រើន នោះប្រសិទ្ធភាពនៃការបំពេញការងាររបស់អ្នកក៏ធ្លាក់ចុះ ហើយអារម្មណ៍របស់អ្នក ក៏ស្មុគស្មាញទៅតាមបរិយាកាសនោះដែរ។ ដោយឡែកកន្លែងស្អាត មានអនាម័យ រៀបរយល្អ និងមានសណ្នាប់ធ្នាប់ នឹងធ្វើឲ្យបុគ្គលិករបស់អ្នកមានអារម្មណ៍ជ្រះស្រឡះ ផ្ដោតទៅលើការងារបានល្អ មានគំនិតច្នៃប្រឌិតច្រើន ព្រមទាំងអាចបង្កើនផលិតភាពការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនផងដែរ។

This image has an empty alt attribute; its file name is interior-cozy-light-company-room-with-conference-table-ready-brainstorming-modern-stylish-chairs-desktop-monitor-all-ready-employees-empty-spacious-office-creative-working-space-1024x576.jpg

២.​ ការគ្រប់គ្រងពេលវេលា

ដើម្បីអាចបង្កើនផលិតភាពរបស់ក្រុមការងារអ្នកបានកាន់តែមានប្រសិទ្ធភាពជាងមុន អ្វីដែលអ្នកគួរចាប់ផ្ដើមនោះគឺការប្រើប្រាស់ និងចាត់ចែងពេលវេលាឲ្យបានល្អ ដោយសារតែការគ្រប់គ្រងពេលវេលានេះមិនត្រឹមតែអាចជួយ បំពេញនិងបញ្ចប់ការងាររបស់យ៉ាងរលូន តែប៉ុណ្ណោះទេ គឺវានៅជួយឲ្យអ្នកចំណេញពេលវេលាទៅធ្វើកិច្ចការផ្សេងទៀតផង។

ជំហានទាង៣ខាងក្រោមនេះ គឺអាចជួយអ្នកក្នុងការគ្រប់គ្រងពេលវេលាបាន!

ក.ជំហានទី១៖គឺតាមដានពេលវេលារបស់អ្នក តាមរយៈការអង្កេតមើលពីសកម្មភាពក្នុងមួយថ្ងៃៗ ថាតើអ្នកបានចំណាយពេលទៅលើរឿងអ្វីខ្លះ និងបានសម្រេចកិច្ចការងារអ្វីខ្លះជាដើម។

ខ.ជំហានទី២៖គ្រប់គ្រងពេលវេលាអ្នក ដោយធ្វើការកាត់បន្ថយទៅលើកិច្ចការណាដែលមិនចាំបាច់

គ.ជំហានទី៣៖កំណត់ពេលវេលាជាក់លាក់ណាមួយដើម្បីអាចបញ្ចប់ការងារបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

This image has an empty alt attribute; its file name is 4903406-1024x683.jpg

៣. ចាត់ចែងការងារប្រកបទៅដោយប្រសិទ្ធភាព

ក្នុងនាមជាអ្នកគ្រប់គ្រងបុគ្គលិក ការងារដែលសំខាន់សម្រាប់អ្នកនោះគឺ ការរៀបចំចាត់ចែងការងារឲ្យស៊ីគ្នាជាមួយនឹងសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ ព្រមទាំងបង្ហាញអំពីគោលដៅក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុន ដើម្បីឲ្យពួកគេបានយល់ច្បាស់អំពីបេសកកម្មដែលត្រូវធ្វើ និងប្រឹងបំពេញវាឲ្យបានល្អបំផុត ដើម្បីអាចឆ្ពោះទៅដល់គោលដៅដែលក្រុមហ៊ុនបានកំណត់។ ប៉ុន្តែការនិយាយជាទ្រឹស្ដីតែប៉ុណ្ណឹងគឺវាមិនគ្រប់គ្រាន់ទេ គឺអ្នកត្រូវ៖

ក. ផ្ដល់ការណែនាំបានច្បាស់លាស់៖ អ្នកត្រូវនិយាយប្រាប់ និងណែនាំបុគ្គលិកអ្នកឲ្យបានច្បាស់លាស់ ថាអ្នកចង់ឲ្យពួកគេធ្វើការងារបែបណា មានលក្ខណៈបែបម៉េច និងបញ្ចប់នៅពេលណាជាដើម។

ខ. ដឹងច្បាស់ពីទេពកោសល្យ ក៏ដូចជាជំនាញពិសេសរបស់បុគ្គលិកអ្នក ដើម្បីបង្កើនផលិតភាពការងារ និងជួយកាត់បន្ថយភាពធុញទ្រាន់ជាមួយនឹងការងារដែលពួកគេមិនចូលចិត្ត។

គ. បង្កើនភាពស្និទ្ធស្នាលក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក និងបើកចិត្តឲ្យទូលាយក្នុងការចែករំលែកចំណេះគ្នា និងពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ដោយមិនប្រកាន់ពីឋានៈ។

This image has an empty alt attribute; its file name is outsourcing-function-tasks-contract-business-concept_53876-128109-1024x729.jpeg

៤. ផ្ដោតទៅលើការប្រឹងប្រែងជាក្រុម

 ការងារគឺជាការខិតខំប្រឹងប្រែងជាក្រុម ចំណែកឯតួនាទីរបស់អ្នកគ្រប់គ្រងគឺ ដើម្បីកសាងកិច្ចខិតខំប្រឹងប្រែងជាក្រុម ពង្រឹងគោលដៅរួម និងធ្វើឲ្យសមត្ថភាពក្នុងការបំពេញកិច្ចការរបស់ពួកគេម្នាក់ៗមានភាពល្អប្រសើរជាងមុន។  ជាងនេះទៅទៀត តាមរយៈការកំណត់ច្បាប់ & វិន័យសម្រាប់សមាជិកក្រុម និងអនុញ្ញាតឱ្យពួកគេយល់ពីភាពខ្លាំងនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវានឹងធ្វើឲ្យក្រុមទាំងមូលទទួលបានជោគជ័យរាល់ពេលធ្វើកិច្ចការណាមួយ។ 

 

 

 

 

.

 

 

ពាណិជ្ជកម្ម

របៀបដែល NIKE បម្លែងខ្លួនពីក្រុមហ៊ុនលក់កាតាបស្បែកដើមទុន 1000$ មកជាម៉ាកប្រេនល្បី?

0
របៀបដែល NIKE បម្លែងខ្លួនពីក្រុមហ៊ុនលក់កាតាបស្បែកដើមទុន 1000$ មកជាម៉ាកប្រេនល្

ក្រុមហ៊ុន NIKE ត្រូវបានបង្កើតឡើងនៅថ្ងៃទី 25 មករា 1964 មានឈ្មោះដំបូងថា  “Blue Ribbon Sports” ដោយលោក Bill Bowerman និង Phil Knight បន្ទាប់មកប្ដូរឈ្មោះជា “NIKE” ជាផ្លូវការនៅថ្ងៃទី 30 ឧសភា 1971។ ហើយក្រុមហ៊ុននេះជាសមាគមន៍ពហុជាតិសាសន៍របស់អាមេរិក ដែលចូលរួមនៅក្នុងការរចនា ការអភិវឌ្ឍ ការផលិត និងទីផ្សារទូទាំងពិភពលោក និងការលក់សម្លៀកបំពាក់ ស្បែកជើង គ្រឿងបន្លាស់ ឧបករណ៍ និងសេវាកម្មដែលមានគុណភាព។ ក្រៅពីម៉ាករបស់ខ្លួន ក្រុមហ៊ុន Nike ធ្វើទីផ្សារផលិតផលរបស់ខ្លួនក្រោម Nike Pro, Nike+, Nike Golf, Nike Blazers, Air Jordan, Air Max និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតរួមមានម៉ាក Jordan, Hurley Int និង Converse។

ការចាប់ផ្ដើមដំបូង​​​

អំឡុងពេលក្រុមហ៊ុន NIKE ជាក្រុមហ៊ុនផលិតកាតូបស្បែកតូចមួយ ប៉ុន្តែបានចរចាយកសិទ្ធិចែកចាយពីប្រេនកីឡាដ៏ល្បីរបស់ជប៉ុន។ ការប្រឡូកនៅក្នុងវិស័យកីឡានេះ បានធ្វើឱ្យក្រុមហ៊ុនចាប់ផ្ដើមមានភាពរីកលូតលាស់រហូតមកទល់សព្វថ្ងៃ តាមរយៈការចេះបម្លែងខ្លួនថ្មីក្នុងការចាប់ផ្ដើមផលិតស្បែកជើងម៉ាកប្រេនថ្មីសម្រាប់ខ្លួនឯង បន្ទាប់ពីក្រុមហ៊ុនជប៉ុនចាប់ផ្ដើមបង្កើតជម្លោះជាមួយក្នុងការបញ្ឈប់ការលក់សិទ្ធិចែកចាយបន្តឱ្យទៀត។ ពេលនោះដែរ ក្រុមហ៊ុនបានរកឃើញរបបគំហើញ 2 យ៉ាងដែលបានរកឃើញនូវស្បែកជើង 2 ប្រភេទ គឺស្បែកជើងការ៉ាបប៉ុង និងស្បែកជើងបាតខ្យល់ ហើយរបបគំហើញនេះបានធ្វើឱ្យមានភាពពិសេសដាច់គេរបស់ NIKE នៅសម័យនោះ ដែលធ្វើឱ្យ NIKE មានការរីកចម្រើនឆាប់រហ័សដោយអាចវ៉ាដាច់ក្រុមហ៊ុនធំៗជាច្រើន។

លើសពីនេះ ក្រុមហ៊ុន NIKE ក៏បានជួបប្រទះនូវបញ្ហាធំៗចំនួន 3 គឺបញ្ហាជាមួយអ្នកផ្គត់ផ្គង់ ធនាគា និងការជាប់ពន្ធ។ បញ្ហាទាំង 3 នេះ ស្ទើតែធ្វើឱ្យ Nike ក្ស័យធនជាច្រើនលើកជាច្រើនសារ ក៏ប៉ុន្តែ NIKE និងក្រុមការងារនៅតែអាចជម្នះបាន មិនត្រឹមតែអាចហែលឆ្លងឧបសគ្គទាំងនោះបានជោគជ័យប៉ុណ្ណោះទេ ថែមទាំងឆ្លៀតឱកាសអភិវឌ្ឍន៍ខ្លួនបានយ៉ាងរីកចម្រើនរហូតបានឡើង  IPO ក្លាយជាអធិរាជប្រេនកីឡានាំមុខគេលេខ 1 ក្នុងប្រវត្តិសាស្រ្តទៀតផង។

កត្តាសំខាន់នៃភាពជោគជ័យរបស់ក្រុមហ៊ុន NIKE

ការចាប់ផ្ដើមនៃការបង្កើតក្រុមហ៊ុន Nike ជាមួយគ្រូបង្វឹកនេះ គឺមិនបានបោះបង់ឡើងទោះមានឧបសគ្គយ៉ាងណាក៏ដោយ ដោយសារតែក្ដីស្រលាញ់ លោក Phil Knight និងគ្រូបង្វឹក បានចាប់ផ្ដើមរចនាម៉ូដស្បែកជើង កែលម្អ និងបន្ថែមគំនិតបង្កើតថ្មីទៅលើស្បែកជើងដែលមានស្រាប់នៅលើទីផ្សារ។ ក្រោយមក ក្រុមហ៊ុននាំចូលស្បែកជើងកីឡា Blue Ribbon ប្រែពីក្រុមហ៊ុនតំណាងចែកចាយស្បែកជើងកីឡាមកជាក្រុមហ៊ុនផលិត​និងលក់ស្បែកជើងដោយខ្លួនឯងវិញ។ របបគំហើញចំនួន 2 របស់ក្រុមហ៊ុននេះ គឺស្បែកជើងការ៉ាបប៉ុង និងស្បែកជើងបាតខ្យល់។

  • ស្បែកជើង ការ៉ាបប៉ុង៖ នៅពេលចាប់ផ្ដើមដំបូងក្រុមហ៊ុន Blue Ribbon មានសហស្ថាបនិកចំនួន២នាក់ គឺលោក Phil Knight និងគ្រូបង្វឹករបស់គាត់។ គុណតម្លៃដែលមាននៅលើក្រុមហ៊ុននេះ គឺគំនិតច្នៃប្រឌិត ដោយធ្វើយ៉ាងណាធ្វើឱ្យស្បែកជើងស្រាលជាងមុន រអិលជាងមុន រត់បានលឿនជាងមុន។
  • ស្បែកជើងបាតខ្យល់៖ ស្បែកជើងដែលមានបាតប្រហោងក្នុង។

ចំណុចខ្លាំងរបស់ Phil Knight គឺធ្វើឱ្យផលិតផលរបស់គាត់ទាំងអស់ (NIKE) មានភាពខុសប្លែកពីអ្វីដែលមានស្រាប់នៅលើទីផ្សារ ដោយគាត់មានគំនិតបង្កើតថ្មីរហូត។​ លោក Phil Knight បាននិយាយថា NIKE មិនមែនជាក្រុមហ៊ុនលក់ស្បែកជើងទេ តែជាក្រុមហ៊ុនបច្ចេកវិទ្យាដែលធ្វើការបង្កើតថ្មីលើស្បែកជើង។

ពាណិជ្ជកម្ម

មុនសម្រេចចិត្តទិញហ្រ្វេនឆាយពីគេ តើត្រូវត្រៀមនិងមើលលើអ្វីខ្លះ?

0

លោកជាង ណាំហេង ជាអ្នកគ្រប់គ្រងហាងមីហឹរកូរ៉េ 7 កំរិត Kimmo សាខាកំពង់ថ្មនៃខេត្តកំពង់ធំ ដែលបានបើកដំណើរការអស់រយៈពេល 1ឆ្នាំកន្លះមកហើយ ចាប់តាំងពីចុងឆ្នាំ 2020។ ការបើកដំណើរការហាងដំបូង គឺទទឹមនឹងប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺ COVID-19 ក៏ប៉ុន្តែការបើកដំណើរការហាងនៅតែអាចបន្តធម្មតា ថែមទាំងមានការគាំទ្រពីអតិថិជនយ៉ាងច្រើនលើសពីការំពឹងទុកទៀតផង។

ឆ្លងតាមបទពិសោធន៍នៃការទិញហ្វ្រេនឆាយនៃមីហឹរកូរ៉េ 7 កំរិត Kimmo ហើយអាចបើកដំណើរការបានជោគជ័យរហូតមកទល់សព្វថ្ងៃនេះ លោកណាំហេង បានបង្ហាញគន្លឹះមួយចំនួនដើម្បីគិតពិចារណាមុនពេលសម្រេចចិត្តទិញហ្វ្រេនឆាយពីក្រុមហ៊ុនណាមួយដើម្បីបើកដំណើរការខ្លួនឯង។

1. ត្រៀមដើមទុនឱ្យបានគ្រប់គ្រាន់

នៅពេលអ្នកសម្រេចចិត្តចង់ទិញហ្វ្រេនឆាយពីក្រុមហ៊ុនណាមួយ អ្នកត្រូវតែស៊ើបឱ្យបានច្បាស់អំពីតម្លៃនៃការទិញហ្រ្វេនឆាយពីកន្លែងនោះ ព្រមទាំងគិតវិភាគលើចំណាយដែលនឹងត្រូវប្រើដើម្បីអាចដំណើរការឱ្យបានរលូន។ បន្ទាប់មក ត្រូវត្រៀមដើមទុនឱ្យបានគ្រប់គ្រាន់ស្របទៅនឹងទំហំអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមនោះ ដើម្បីកុំឱ្យមានបញ្ហាហិរញ្ញវត្ថុនៅពេលចាប់ផ្ដើមប្រតិបត្តិការ។

2. ត្រៀមជ្រើសរើសទីតាំងឱ្យបានល្អ

អ្នកត្រូវសិក្សាស្រាវជ្រាវនិងជ្រើសរើសទីតាំងមួយដែលសមស្របនឹងអាជីវកម្មរបស់អ្នក ដោយមានអំណោយផលល្អសម្រាប់អាជីវកម្មរបស់អ្នក ដោយក្នុងនោះសម្បូរក្រុមអតិថិជនគោលដៅតាំងនៅ និងជាទីតាំងងាយស្រួលរក ហើយមានផាសុកភាព។

3. សិក្សាអំពីម៉ាកយីហោដែលអ្នកចង់ទិញហ្វ្រេនឆាយ

អ្នកត្រូវតែសិក្សាឈ្វេងយល់អំពីម៉ាកយីហោដែលអ្នកចាប់អារម្មណ៍ចង់ទិញហ្រ្វេនឆាយនោះឱ្យបានច្បាស់ថា តើអាជីវកម្មហ្វ្រេនឆាយមួយនោះជាប្រភេទអាជីវម្មបែបណា ជាអាជីវកម្មរកស៊ីបានយូឆ្នាំ ឬក៏ជាអាជីវម្មបានតែមួយឆាវ? តើអាជីវកម្មនោះ មានកេរ្តិ៍ឈ្មោះល្អកម្រិតណា? តើអាជីវកម្មនោះ នឹងជួយអ្នកឱ្យដំណើរការអាជីវកម្មបានល្អឬទេ បន្ទាប់ពីទិញហ្វ្រេនឆាយបន្តរួច?

លើសពីនេះ អ្នកក៏ត្រូវមើលទៅលើរបៀបដំណើរការ និងរបៀបគ្រប់គ្រងនៅក្នុងអាជីវកម្មលក់ហ្វ្រេនឆាយមួយនោះផងដែរ។

4. សិក្សាអំពីសក្ដានុពលរបស់ហ្វ្រេនឆាយ

អ្នកត្រូវតែសិក្សាទៅលើសក្តានុពលរបស់ហ្វ្រេនឆាយដែលអ្នកចង់ទិញបន្តនោះ ថាតើហ្រ្វេនឆាយដែលយើងត្រៀមនឹងទិញនោះវាមានលក្ខណៈពិសេស និងកាវិវត្តទៅមុខយ៉ាងដូចម្តេចខ្លះ?

ពាណិជ្ជកម្ម

គន្លឹះទាំង 5 ដើម្បីចាប់ផ្ដើមឲ្យគេស្គាល់ពីផលិតផលថ្មីដោយជោគជ័យនៅលើបណ្ដាញសង្គម!

0
គន្លឹះទាំង៥ដើម្បីឲ្យគេស្គាល់ផលិតផលថ្មីនៅលើបណ្ដាញសង្គម
ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាបានចាប់ផ្ដើមផ្ដោតទៅលើការទិញលក់នៅលើប្រព័ន្ធអ៊ីធើណេតកាន់តែច្រើនឡើងហើយ  ដោយសារតែការចាប់ផ្ដើមផលិតផលថ្មីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ វាគឺជាវិធីសាស្ត្រមួយដ៏ល្អបំផុតក្នុងការជ្រៀតចូលទៅក្នុងទីផ្សារ ចំណាយលុយអស់តិច និងឆាប់ទទួលបានប្រសិទ្ធភាព។ ប៉ុន្តែប្រសិនបើយើងពុំបានដឹងពីទិចនិកក្នុងការចាប់ផ្ដើមទេ អ្នកក៏នៅតែមិនអាចផ្សព្វផ្សាយអំពីផលិតផលរបស់អ្នកឲ្យអតិថិជនគោលដៅរបស់អ្នកបានស្គាល់អ្នកនោះទេ។ ដូចនេះខាងក្រោមនេះគឺជាគន្លឺះមួយចំនួនដើម្បីជួយអ្នកក្នុងការបង្ហាញផលិតផលថ្មីរបស់អ្នកនៅលើបណ្ដាញសង្គមប្រកបទៅដោយប្រសិទ្ធភាព!

១. ព្យាយាមបង្កើតមាតិកាណាដែលទាក់ទាញ

ដើម្បីអាចធ្វើឲ្យផលិតផលរបស់អ្នកមានមនុស្សស្គាល់ច្រើន អ្នកគួរតែគិត និងស្វែងរកអំពីយុទ្ធសាស្ត្រ ក៏ដូចជាមាតិកាប្រភេទណាដែលវាស៊ីគ្នាជាមួយនឹងផលិតផលឬសេវាកម្មដែលអ្នកកំពុងតែមាន និងអាច ជាប្រភេទមាតិកាដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិជនគោលដៅរបស់អ្នកឲ្យនៅបន្តតាមដានមើល ស្ដាប់ និងអាននូវព័ត៌មាននៃផលិតផលអ្នក តាមរយៈការលេងពាក្យពេចន៍នៅលើ Captions​ ការបង្កើតជាវីដេអូកំប្លែង ឬជាវីដេអូអប់រំទៅតាមប្រភេទនៃផលិតផលឬសេវាកម្មរបស់អ្នក ឬតាមរយៈការបង្កប់នូវភាពច្នៃប្រឌិតក្នុងការឌីហ្សាញរូបភាព និងការបង្កើត Meme កំប្លែងៗជាដើម ដើម្បីធ្វើឲ្យអ្នកមើលនៅលើបណ្ដាញសង្គមហ្នឹង មានអារម្មណ៍ស្រដៀងគ្នាជាមួយនឹងប្រភេទ Meme​ ឬវីដេអូ ឬរូបភាពទាំងនេះ និងចែករំលែកសារនោះនៅលើបណ្ដាញសង្គម។

២. ដឹងច្បាស់អំពី Target Audience របស់អ្នក

មុនពេលដែលអ្នកចំណាយពេលវិនិយោគទៅលើការគិតនូវមាតិកាថ្មីៗ និងទាក់ទាញបាន លុះត្រាតែអ្នកដឹងច្បាស់អំពី Target Audience ជាមុនសិន ថាតើពួកគេគឺជានរណា? ស្ថិតនៅក្នុងវ័យណា? ចំណង់ចំណូលចិត្តរបស់ពួកគេគឺអ្វី? ហើយអ្វីដែលអាចទាក់ទាញពួកគេឲ្យបន្តតាមដានអ្នកនៅលើបណ្ដាញសង្គម និងបន្តគាំទ្រផលិតផលរបស់អ្នក? តើពួកគេភាគច្រើនចូលចិត្តចំណាយពេលទៅលើវេទិកាមួយណាជាងគេ? សំណួរទាំងនេះគឺសុទ្ធសឹងតែជាអ្វីដែលអ្នកត្រូវដឹង មុនពេលអ្នកអាចសម្រេចចិត្តថាត្រូវបង្កើតមាតិកាណាដែលត្រូវគ្នាជាមួយនឹង Target Audience របស់អ្នកបាន និងអាចទាក់ទាញពួកគេឲ្យចាប់អារម្មណ៍ប្រភេទអាជីវកម្មរបស់អ្នកបាន។

៣. ជ្រើសរើសវេទិកាក្នុងការផ្សព្វផ្សាយ

ដោយសារតែបច្ចុប្បន្ននេះវេទិកាដែលមានប្រជាប្រិយភាពជាងគេ គឺ Facebook Tik Tok និង Intstagram។ ដូច្នេះ ជាដំបូង អ្នកត្រូវកំណត់សិនថា តើវេទិកាផ្សព្វផ្សាយមួយណាដែលវាមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្សព្វផ្សាយផលិតផលថ្មីរបស់អ្នក ដើម្បីឲ្យមានមនុស្សស្គាល់កាន់តែច្រើនបាន? តែមុននឹងអ្នកអាចដឹងបានថាវេទិកាមួយណាល្អសម្រាប់ផលិតផលរបស់អ្នកបាន គឺទាល់តែអ្នកសាកល្បងបង្ហោះឲ្យបានគ្រប់វេទិកាសិន។

៤. បង្ហោះមាតិកា ឲ្យបានទៀងទាត់

បើទោះបីជាអ្នកបានបង្ហោះនូវមាតិកាល្អៗ និងអាចទាក់ទាញអ្នកមើលច្រើនក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនមានកាលវិភាគក្នុងការបង្ហោះមាតិការបស់អ្នកឲ្យបានជាប់លាប់ទេ អ្នកទស្សនា (Target Audience) នៅលើបណ្ដាញសង្គមអាចនឹងភ្លេចនូវផលិតផលឬសេវាកម្មរបស់អ្នក ឬអាចនឹងលែងឃើញអំពីផលិតផលរបស់អ្នករហូត។ មួយវិញទៀត ប្រសិនបើអ្នកបង្ហោះមិនបានទៀងទាត់ឬយូរៗទើបបង្ហោះម្ដង នោះអ្នកទស្សនារបស់អ្នកនឹងបាត់បង់ទំនុកចិត្តលើអ្នក ហើយក៏មិនដឹងថាអ្នកជាក្រុមហ៊ុនអ្វីនោះដែរ។ ដូចនេះ ប្រសិនបើអ្នកចង់ឲ្យគេដឹងថាអ្នកជា ក្រុមហ៊ុនបែបណា អ្នកគប្បីរៀបចំកាលវិភាគក្នុងការបង្ហោះ ឲ្យបានទៀងទាត់និងជាប់លាប់ ដើម្បីឲ្យម៉ាកសញ្ញារបស់អ្នកដក់ជាប់នៅក្នុងអារម្មណ៍របស់អ្នកទស្សនា(Audience)។

៥. ផ្ដោតលើគុណតម្លៃ

ចំណុចចុងក្រោយដែលជាចំណុចសំខាន់ជាងគេ និងជាអ្វីដែមនុស្សត្រូវការជាងគេនោះគឺ ការផ្ដោតទៅលើគុណតម្លៃ ការកសាងទំនុកចិត្ត និងការដោះស្រាយបញ្ហាជូនទៅដល់អតិថិជនរបស់អ្នក។ ដោយសារតែនៅលើបណ្ដាញសង្គមគឺមានផលិតផលនិងសេវាកម្មច្រើនមែនទែន ប៉ុន្តែមិនប្រាកដថាផលិតផលទាំងនោះវាសុទ្ធតែអាចជួយដោះស្រាយបញ្ហាដល់គ្រប់អតិថិជននោះទេ ហើយក៏មិនប្រាកដថាវាជាផលិតផលដែលអាចទុកចិត្តបានដែរ។ ដូចនេះ ដើម្បីឲ្យផលិតផលរបស់អ្នកមានអ្នកប្រើប្រាស់ច្រើន អ្នកគប្បីបង្កើតនូវគុណតម្លៃមួយសម្រាប់អាជីវកម្មរបស់អ្នក កសាងទំនុកចិត្ត និងភាពជឿជាក់ ព្រមទាំងព្យាយាមស្វែងរកដំណោះស្រាយជូនអតិថិជនតាមដែលអាចទៅរួចបន្ទាប់មកបង្ហាញផលិតផលរបស់អ្នកនៅលើបណ្ដាញសង្គមដើម្បីឲ្យមនុស្សបានឃើញ និងចង់ទិញ។
ពាណិជ្ជកម្ម

អាជីវកម្មទើបតែចូលទីផ្សារដំបូង តើត្រូវប្រើយុទ្ធសាស្រ្តទីផ្សារអ្វីដើម្បីឱ្យគេស្គាល់?

0
អាជីវកម្មទើបតែចូលទីផ្សារដំបូង តើត្រូវប្រើយុទ្ធសាស្រ្តទីផ្សារអ្វីដើម្បីឱ្យគេស្គាល់?

អាជីវកម្មដែលទើបតែបង្កើតថ្មី ហើយមានផលិតផលឬសេវាកម្មថ្មីដែលមិនទាន់មាននៅក្នុងទីផ្សារ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនមិនទាន់បានស្គាល់ ដូច្នេះទាមទារឱ្យម្ចាស់អាជីវកម្មត្រូវតែធ្វើយុទ្ធសាស្រ្តទីផ្សារដើម្បីចូលទៅកាន់ទីផ្សារក្នុងការធ្វើឱ្យមនុស្សបានស្គាល់។

ជំហានដំបូងមុននឹងអ្នកចាប់ផ្ដើមដំណើរការអាជីវកម្ម ហើយអាចប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារមួយចំនួនដើម្បីចូលក្នុងទីផ្សារ អ្នកត្រូវអនុវត្តន៍តាមវិធីខាងក្រោមជាមុនសិន។

1. កំណត់អត្តសញ្ញាណអ្នកទិញរបស់អ្នក

ត្រង់ចំណុចនេះ សំដៅលើការកំណត់អត្តសញ្ញាណ ថាតើនរណាជាក្រុមអតិថិជនគោលដៅរបស់អ្នក? តើអ្វីជាបុគ្គលិកលក្ខណៈរបស់អតិថិជនរបស់អ្នក? ជាទូទៅ តើទំនោរនៃការសម្រេចចិត្តទិញរបស់ពួកគេយ៉ាងណាដែរ? ដើម្បីអាចដឹងបានយ៉ាងច្បាស់ អ្នកត្រូវតែបង្កើតក្រុមក្នុងការសិក្សាវិភាគអំពីក្រុមអតិថិជនរបស់អ្នកឱ្យបានច្បាស់។ ធ្វើបែបនេះ ទើបអ្នកងាយស្រួលក្នុងការធ្វើយុទ្ធសាស្រ្តទីផ្សារត្រូវជាមួយនឹងតម្រូវការដែលអតិថិជនរបស់អ្នកចង់បាន។

2. កំណត់គុណតម្លៃដែលក្រុមហ៊ុនរបស់អ្នកផ្ដោតលើ

មានន័យថា អ្នកត្រូវតែបង្កើតគុណតម្លៃលើផលិតផលរបស់អ្នក បង្កើតសារខ្លីមួយដើម្បីទាក់ទាញចិត្តអតិថិជន និងធ្វើយ៉ាងណាឱ្យក្រុមអតិថិជនរបស់អ្នកស្គាល់អំពីអត្តសញ្ញាណរបស់អ្នក ហើយស្គាល់ពីអ្វីដែលក្រុមហ៊ុនរបស់អ្នកផ្ដោតលើ។ ឧទាហរណ៍៖ ក្រុមហ៊ុនស្បែកជើងប៉ាត់តា Nike គឺគេមានសារមួយដែលនិយាយថា “Just do it” ដែលជំរុញឱ្យមនុស្សស្គាល់ និងទាញចំណាប់របស់អតិថិជនបាន។ ម្យ៉ាងទៀត ក្រុមហ៊ុននេះ ក៏ផ្ដល់គុណតម្លៃលើស្បែកជើងរបស់ពួកគេ ដូចជាងាយស្រួលពាក់ និងរត់បានលឿន ហើយអតិថិជនគោលដៅរបស់ពួកគេគឺអ្នកចូលចិត្តលេងបាល់ ហាត់ប្រាណ ហើយពេញនិយមនឹងការពាក់ស្បែកជើងប៉ាត់តានេះ។ ជារួមមក អ្នកក៏ដូចគ្នា ត្រូវតែកំណត់គុណតម្លៃដែលក្រុមហ៊ុនផ្ដោតលើ តាមរយៈគុណតម្លៃដែលអ្នកបានកំណត់ដោយវាអាចដោះស្រាយបញ្ហារបស់ក្រុមអតិថិជនរបស់អ្នក និងមានភាពល្អជាងគូប្រកួតប្រជែង។

3. កំណត់យុទ្ធសាស្ត្រទីផ្សារ

ក្រោយពីបានកំណត់អត្តសញ្ញាណអតិថិជន និងបានសិក្សាស៊ីជម្រៅអំពីអតិថិជនជានរណា អតិថិជនមានទំនោរក្នុងការប្រើប្រាស់ និងសម្រេចចិត្តទិញបែបណាហើយ ជំហានបន្ទាប់អ្នកត្រូវកំណត់នូវយុទ្ធសាស្រ្តទីផ្សារសំខាន់ៗមួយចំនួន រួមមាន៖​

  • កំណត់តម្លៃ៖ ដោយធ្វើយ៉ាងណាឱ្យតម្លៃមានលក្ខណៈស្ដង់ដារត្រូវជាមួយនឹងលទ្ធភាពដែលក្រុមអតិថិជនរបស់អ្នកហ៊ានចំណាយ។ ម្យ៉ាងទៀតត្រូវកំណត់តម្លៃដែលមានលក្ខណៈពិសេសខុសពីគូប្រកួតប្រជែង។
  • កំណត់ទីតាំង៖ ត្រូវកំណត់ទីកន្លែងណាដែលផលិតផលរបស់អ្នកសក្តិសមនឹងទីផ្សារ និងសម្បូរដោយក្រុមអតិថិជនគោលដៅតាំងនៅច្រើន ជាពិសេសជាទីតាំងដែលងាយស្រួលរក ហើយមានផាសុកភាពល្អ។
  • ការផ្ញើសារ៖ ជ្រើសរើសពាក្យពេចន៍ចំនួន 3ពាក្យ ឬច្រើន ប៉ុន្តែរក្សាភាពសាមញ្ញ ខ្លីខ្លឹម ដែលអាចធ្វើឱ្យមនុស្សចងចាំ មនុស្សចង់បាន និងអាចដោះស្រាយទុក្ខកង្វល់របស់អតិថិជន។ ឧទាហរណ៍ មនុស្សចង់បានសុវត្ថិភាពនៅពេលជិះឡានតាក់ស៊ី ដូច្នេះក្រុមហ៊ុន LM Car បានប្រកាន់ភ្ជាប់នូវសារមួយគឺ “សុវត្ថិភាពរបស់អ្នកធ្វើដំណើរ គឺជាការយកចិត្តទុកដាក់បំផុតរបស់ LM CAR”។
  • សម្ភារៈជំនួយការលក់៖ អ្នកត្រូវកំណត់ថា តើមានសម្ភារៈ ឬឧបករណ៍អ្វីដែលជួយគាំទ្រដើម្បីជួយឱ្យការលក់ដំណើរការបានល្អ។
  • ដំណើរការទិញរបស់អតិថិជន៖ កំណត់អាកប្បកិរិយារបស់អ្នកទិញ​ ទាំងមុនពេលសម្រេចទិញ និងក្រោយពេលទិញរួច។
  • ស្គាល់អតិថិជនជាលក្ខណៈបុគ្គល៖ ការដឹងថានរណាប្រើប្រាស់ផលិតផលរបស់អ្នក ហើយក៏ត្រូវស្គាល់ពីអាកប្បកិរិយា និងលក្ខណៈជាក់លាក់របស់ពួកគេម្នាក់ៗផងដែរ។
4. បង្កើតផែនការទីផ្សារ

ផ្នែកនេះ សំដៅលើការប្រើយុទ្ធសាស្រ្តទីផ្សារ និងមានផែនការដើម្បីជំរុញផលិតផលសេវាកម្មថ្មីរបស់អ្នកចូលទៅកាន់ទីផ្សារជាសាធារណៈដើម្បីធ្វើយុទ្ធនាការណ៍ឱ្យមនុស្សបានស្គាល់។ ការបង្កើតផែនការទីផ្សារនេះ អ្នកអាចផ្ដោតលើ៖

  • Branding៖ ផ្សព្វផ្សាយឱ្យមនុស្សស្គាល់ក្រុមហ៊ុនរបស់អ្នកជានរណា ផ្ដោតលើអ្វី និងធ្វើយ៉ាងណាផ្សព្វផ្សាយអំពីខ្លួនឯងក្នុងគោលបំណងឱ្យមនុស្សចាប់ផ្ដើមឈ្វេងយល់និងស្គាល់អំពីអ្នក។
  • បង្កើតមាតិការដែលពាក់ព័ន្ធនឹងផលិតផលសេវាកម្មរបស់អ្នកដើម្បីធ្វើការផ្សព្វផ្សាយ
  • ជ្រើសរើសទីកន្លែងដើម្បីធ្វើការផ្សព្វផ្សាយឱ្យត្រូវជាមួយនឹងអតិថិជនគោលដៅ
  • ធ្វើកម្មវិធីផ្សេងៗដើម្បីជំរុញឱ្យមនុស្សចាប់ផ្ដើមស្គាល់បន្តិចម្ដងៗ និងធ្វើឱ្យមនុស្សនិយាយពីមាត់មួយទៅមាត់មួយអំពីក្រុមហ៊ុនរបស់អ្នក

បន្ទាប់ពីអ្នកបានអនុវត្តន៍ជំហាននេះរួចហើយ អ្នកអាចចាប់ផ្ដើមជ្រើសរើសយុទ្ធសាស្រ្តណាមួយដែលអ្នកពេញចិត្តដើម្បីធ្វើឱ្យផលិតផលសេវាកម្មរបស់អ្នកចូលទៅកាន់ទីផ្សារ។

1. យុទ្ធសាស្រ្តប្រម៉ូសិន

អ្នកអាចប្រើប្រាស់យុទ្ធសាស្រ្តនេះនៅពេលហាងរបស់អ្នកទើបតែចាប់ផ្ដើមសម្ពោធថ្មីៗ ដោយកំណត់ពេលវេលាជាក់លាក់ក្នុងការប្រម៉ូសិន ដោយក្នុងនោះអ្នកអាចបង្ហាញថា ហាងសម្ពោធថ្មី ដូច្នេះយើងមានការផ្ដល់ជូននូវការប្រើប្រាស់សាកល្បងដោយចែក free។ មួយទៀត អាចប្រម៉ូសិនតាមរយៈទិញមួយថែមមួយ ។ល។

2. យុទ្ធសាស្រ្តរុញ-ទាញ

យុទ្ធសាស្រ្តនេះសំដៅលើការលេងហ្គេមបានរង្វាន់ និងការចែកចាយនៅតាមអ្នកចែកចាយខ្នាតតូចៗ (អ្នកលក់ចាប់ហួយ) នៅតាមតំបន់ដែលមានសក្ដានុពលសម្រាប់ផលិតផលសេវាកម្មរបស់អ្នក ដើម្បីឱ្យអ្នកចែកចាយទាំងនោះណែនាំបន្តឱ្យអ្នកផ្សេងចាប់ផ្ដើមសាកល្បងប្រើប្រាស់ និងទិញ។​ ហើយចំពោះអ្នកតំណាងចែកចាយតូចណាមួយលក់ដាច់ខ្លាំង ខាងក្រុមហ៊ុនមានអ្វីពិសេសផ្ដល់ជូន។

3. យុទ្ធសាស្រ្តធ្វើឱ្យមានភាពពេញនិយម

យុទ្ធសាស្រ្តនេះ អាចរៀងត្រូវចំណាយលុយច្រើនបន្តិច ប៉ុន្តែទទួលបានផលច្រើន ដោយម្ចាស់អាជីវកម្មអាចចំណាយលុយលើការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមណាដែលអតិថិជនគោលដៅពេញនិយមទស្សនា និងចំណាយពេលវេលាលើ។ យុទ្ធសាស្រ្តនេះ គឺឱ្យកម្មវិធីល្បីៗ អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម និងតារាល្បីៗ ក្នុងការផ្សព្វផ្សាយឱ្យបានច្រើន។ ធ្វើបែបនេះ មនុស្សចាប់ផ្ដើមចង់សាក និងស្គាល់លឿនអំពីអ្នក។

ពាណិជ្ជកម្ម

តើអ្នកសរសេរអត្ថបទ ជួយអ្វីបានខ្លះនៅក្នុងអាជីវកម្ម?

0
តើអ្នកសរសេរអត្ថបទ ជួយអ្វីបានខ្លះនៅក្នុងអាជីវកម្ម?

អ្នកសរសេរអត្ថបទ ឬអាចហៅជាភាសាអង់គ្លេសថា Content Writer ក៏មានតួនាទីសំខាន់នៅក្នុងអាជីវកម្មដែរ ជាពិសេសអាជីវកម្មទើបតែបង្កើតថ្មីៗ អាជីវកម្មខ្នាតតូច និងមធ្យម។

Content Writing

អ្វីដែលអ្នកសរសេរអត្ថបទជួយក្នុងអាជីវកម្ម រួមមាន៖

  1. ជួយក្នុងការបង្កើតខ្លឹមសារមាតិកានានាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់អ្នក ប្រកបដោយគុណភាពខ្ពស់ ងាយស្រួលស្វែងរក និងទាក់ទាញចំណាប់អារម្មណ៍អតិថិជនគោលដៅតាមប្រព័ន្ធអនឡាញ។
  2. ជំរុញការលក់ តាមរយៈសរសេរបង្ហាញនូវចំណុចទាក់ទាញដ៏សំខាន់ និងធ្វើឱ្យផលិតផលរបស់អ្នកកាន់តែមានភាពលេចធ្លោឡើង ដែលជាកត្តាជំរុញការសម្រេចចិត្តអតិថិជនបានលឿន
  3. ធ្វើឱ្យអតិថិជនរបស់អ្នកកាន់តែយល់ច្បាស់អំពីក្រុមហ៊ុនរបស់អ្នក តាមរយៈការសរសេរពណ៌នាលម្អិត និងមានភាពខ្លីខ្លឹមងាយស្រួលយល់នៅលើគេហទំព័រ ឬនៅក្នុងទំព័រផ្លូវការរបស់ក្រុមហ៊ុនរបស់អ្នក។
  4. ទាក់ទាញដល់អតិថិជនថ្មីៗ តាមរយៈការសរសេរខ្លឹមសារ និងការបង្កើតមាតិការល្អៗអមជាមួយនឹងការសរសេរពាក្យគន្លឹះភ្ជាប់នឹង SEO ដែលធ្វើឱ្យមនុស្សឆាប់មើលឃើញ និងងាយស្រួលរកនៅលើបណ្ដាញសង្គម។
  5. ជួយបង្កើនគុណតម្លៃម៉ាកយីហោ តាមរយៈសរសេរបង្ហាញពីអត្តសញ្ញាណឱ្យក្រុមហ៊ុនរបស់អ្នក ដូចជាអ្វីដែលក្រុមហ៊ុនរបស់អ្នកកំពុងធ្វើ និងកំពុងផ្ដល់ជូនដល់សង្គមជាតិ ព្រមទាំងអាចបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយក្រុមអតិថិជនគោលដៅ។
ពាណិជ្ជកម្ម

ទម្លាប់មិនល្អក្នុងការគ្រប់គ្រហិរញ្ញវត្ថុដែលអាចនាំឲ្យអាជីវកម្មរបស់អ្នកឆាប់ដួលរលំ

0
ទម្លាប់មិនល្អទាំង៣នៃការគ្រប់គ្រហិរញ្ញវត្ថុដែលអាចនាំឲ្យអាជីវកម្មរបស់អ្នកឆាប់ដួលរលំ
សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងមួយចំនួនតូច គឺពួកគាត់នឹងជួបនូវបញ្ហាប្រឈមជាច្រើន ហើយក្នុងនោះដែរ ទម្លាប់មិនល្អទាក់ទងជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ជាមូលហេតុមួយដែលអាចបង្កឲ្យពួកគាត់មានបញ្ហាប្រឈមជាច្រើនទៀត និងអាចឆ្ពោះទៅរកការបិទទ្វារអាជីវកម្មក៏ថាបាន។ មែនទែនទៅ តើមានកត្តាណាខ្លះដែលបង្កឲ្យមានហានិភ័យបែបនេះ? ៣ចំណុចខាងក្រោមនេះគឺជាមូលហេតុចម្បងដែលអាចធ្វើឲ្យអ្នកជួបបញ្ហាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ហើយវាក៏ជាកត្តាដែលនឹងនាំអ្នកឈានទៅរកការបិទទ្វារអាជីវកម្មបានដែរ ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្នទេនោះ!

១. ចំណាយលុយច្រើនពេកទៅលើការជួលការិយាល័យ និងទិញសម្ភារៈមិនចាំបាច់

ប្រសិនបើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មដំបូងៗទេនោះ តើអ្នកគិតថាការជួលទីកន្លែងថ្លៃៗ ការិយាល័យធំៗ និងស្រស់ស្អាត វាផ្ដល់នូវអត្ថប្រយោជន៍ដល់អ្នកដែរឬទេ? តើវាមានភាពចាំបាច់សម្រាប់អ្នកដែរឬទេ ដែលត្រូវចំណាយលុយជាច្រើនទៅលើការជួលអគារ និងទិញសម្ភារៈដែលមិនចាំបាច់បែបនេះ? This image has an empty alt attribute; its file name is telegram-cloud-document-5-6181258873035294181-1024x614.jpg មែនទែនទៅ នៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មខ្លួនឯង អ្វីដែលសំខាន់សម្រាប់អ្នកនោះគឺធនធានមនុស្ស ​ចំណែកឯ ទីកន្លែង និងសម្ភារៈតុបតែងវិញវាមិនមែនជាបញ្ហាចម្បងខ្លាំងសម្រាប់អ្នកនោះទេ​ ពោលគឺឲ្យតែអ្នកនិងក្រុមការងាររបស់អ្នក មានការប្ដេជ្ញាខ្ពស់ក្នុងការធ្វើឲ្យអាជីវកម្មមួយនេះដំណើរការទៅមុខរលូន ទៅបានហើយ

២. យកប្រាក់កម្ចីពីធនាគារច្រើនពេក

ប្រសិនបើអ្នកមិនសូវចំណាយទៅលើអ្វីចាំបាច់ច្រើនទេ ចូរអ្នកកុំយកប្រាក់កម្ចីពីធនាគារ ឬខ្ចីពីប្រភពណាផ្សេងច្រើនលើសលុបពេក ព្រោះវាអាចធ្វើឲ្យអ្នកជួបនឹងបញ្ហាប្រឈមច្រើន ជាពិសេសនោះគឺបញ្ហាហិរញ្ញវត្ថុនេះតែម្ដង។ តែបើករណី ដែលអាជីវកម្មត្រូវការទុនច្រើនដើម្បីបង្វិល ហើយលទ្ធភាពដែលអ្នកអាចទទួលបានប្រាក់ចំណូលមកវិញបានច្រើន គឺវាមិនមែនជាបញ្ហានោះទេ អ្វីដែលជាបញ្ហានោះគឺ អ្នកខ្ចីដើម្បីប្រើតែទៅលើការជួលការិយាល័យធ្វើការធំៗ ប្រើតែទៅលើការតុបតែងនៅក្នុងការិយាល័យ ឬប្រើទៅលើអ្វីដែលពុំចាំបាច់ ដោយសារតែការទទួលបានប្រាក់កម្ចីច្រើន អ្នកក៏ត្រូវទូទាត់សងការប្រាក់ទៅឲ្យធនាគារវិញដែរ។​ ដូចនេះ តើអ្នកគិតថា អ្នកអាចមានសមត្ថភាពសងធនាគារទាន់ពេលដែរឬទេ? តើអ្នកអាចមានលទ្ធភាពទូទាត់ទាំងការទាំងដើមទៅកាន់ធនាគារ ឬម្ចាស់បំណុលរបស់អ្នកដែរឬទេ? This image has an empty alt attribute; its file name is happy-young-asian-couple-realtor-agent-1024x683.jpg

៣. មិនព្យាយាមឈ្វេងយល់អំពីការគ្រប់គ្រងហិរញ្ញវត្ថុ

គ្រប់ប្រភេទអាជីវកម្មទាំងអស់ មិនថាអាជីវកម្មខ្នាតតូច ខ្នាតធំ ឬមធ្យមនោះទេ គឺសុទ្ធតែមានផ្នែកគណនេយ្យទាំងអស់ ដើម្បីកត់ត្រារាល់ចំណូល និងចំណាយរបស់ក្រុមហ៊ុន។ ប៉ុន្តែសហគ្រិនវ័យក្មេងមួយចំនួន បែរជាព្យាយាមគេចវេសមិនចង់ឈ្វេងយល់អំពីគណនេយ្យ ឬមិនចង់ក្លាយខ្លួនទៅជាគណនេយ្យទៅវិញ មូលហេតុអាចបណ្ដាលមកពីជំនាញនេះមានភាពស្មុគស្មាញក្នុងការគណនាលេខ។ ប៉ុន្តែប្រសិនបើអ្នកមិនបានយល់ដឹងអំពីជំនាញគណនេយ្យនេះខ្លះៗទេ អ្នកប្រាកដជាមិនបានដឹងអំពី៖
  1. តើក្រុមហ៊ុនរបស់អ្នកបានចំណាយទៅលើអ្វីខ្លះ ជារៀងរាល់ថ្ងៃនេះ?
  2. តើក្រុមហ៊ុនអ្នកអាចទទួលបានប្រាក់ចំណេញប៉ុន្មានក្នុងមួយថ្ងៃ?
  3. តើទុនដែលនៅសេសសល់អាចទ្រទ្រង់អាជីវកម្មរបស់អ្នកបានយូរប៉ុណ្ណា?
ជារួមមក ប្រសិនបើក្នុងនាមអ្នកជាម្ចាស់អាជីវកម្ម តែអ្នកមិនមានការយល់ដឹងក្នុងផ្នែកហិរញ្ញវត្ថុ ឬមិនមានអ្នកកាន់កាប់ជាប់លាប់ទៅលើផ្នែកនេះទេ អាជីវកម្មរបស់អ្នកប្រហែលជាមិនអាចឈរជើងនៅលើទីផ្សារបានយូរនោះទេ ។ This image has an empty alt attribute; its file name is telegram-cloud-document-5-6181258873035294183-1024x683.jpg
ពាណិជ្ជកម្ម

ភាពខ្លាំងចំនួន 3 ដែលធ្វើឱ្យធនាគារ ABA កាន់តែរីកចម្រើននៅកម្ពុជា

0

លោក Askhat Azhikhanov ជានាយកប្រតិបត្តិនៃធនាគារ ABA ហើយលោកក៏បានបង្ហាញត្រួសៗលើភាពខ្លាំងសំខាន់ៗអំពីអ្វីដែលធនាគារ ABA កាន់តែមានភាពរីកចម្រើន និងមានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទោះបីជាទីផ្សារបច្ចុប្បន្នមានធនាគារជាច្រើនក៏ដោយ ក៏ធនាគារនេះ នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់ជាប្រចាំ។

ភាពខ្លាំងទាំងនោះរួមមាន៖

1. កំណើនស្នាដៃ និងគោលជំហរផ្នែកហិរញ្ញវត្ថុ

នៅឆ្នាំ 2015 ធនាគារ ABA មានភាពលេចធ្លោយ៉ាងខ្លាំងដោយសារការរីកចម្រើនជាប្រចាំឆ្នាំ និងការពង្រឹងគោលជំហររបស់ខ្លួននៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងដ៏ខ្លាំង។ ភាពលេចធ្លោនេះ បានមកពីកិច្ចសហការក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកាណាដា ការពង្រីកបណ្ដាញសាខាធំទូលាយ និងយុទ្ធសាស្រ្តចម្រុះផ្នែកផ្ដល់មូលនិធិ និងផ្ដល់កម្ចី។ កត្តានេះហើយដែលធ្វើឱ្យ ABA បន្តកំណើនស្នាដៃល្អៗ និងមានគោលជំហរកាន់តែរឹងមាំផ្នែកហិរញ្ញវត្ថុ។ ជាក់ស្ដែងនាពេលបច្ចុប្បន្ន ធនាគារ ABA ក៏កំពុងស្ថិតនៅទីតាំងល្អ និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើឱ្យធនាគារជាប់ចំណាត់ថ្នាក់លេខ 1 ប្រចាំប្រទេស ក្នុងការផ្គត់ផ្គង់សេវាធនាគារដែលអាចពឹងពាក់បាន ងាយស្រួលក្នុងការប្រើប្រាស់ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងផ្ដល់លក្ខណៈងាយស្រួលក្នុងការទទួលបានសេវាផងដែរ។

2. ផ្ដល់នូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់

ធនាគារ ABA ព្យាយាមនាំយកនូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់ទាំងអស់ ដោយក្នុងនោះ ABA ក៏បានសម្រេចនូវកិច្ចការសំខាន់ៗមួយចំនួន ដូចជា៖

  • ដាក់ឱ្យប្រើប្រាស់កម្មវិធីសេវាធនាគារ តាមទូរស័ព្ទវៃឆ្លាតពេញលេញដំបូងគេនៅកម្ពុជា ដោយអាចប្រើបានទាំង Android និង iOS។ កម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជនទាំងអស់អាចប្រើប្រាស់សេវាធនាគារបានរហ័សដោយមិនចាំបាច់មកទីតាំងផ្ទាល់ ដូចជាអាចផ្ញេរប្រាក់ពីគណនីមួយទៅកាន់គណនីមួយទៀត អាចត្រួតពិនិត្យសមតុល្យ អាចទូទាត់វិក្កយបត្រ និងការប្រើប្រាស់មុខងារជាច្រើនផ្សេងទៀតដោយឥតគិតថ្លៃ។
  • ពង្រីកបណ្ដាញម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិ (Cash-In) ដែលធ្វើឱ្យដំណើរការនៃការដាក់សាច់ប្រាក់ និងការទូទាត់សងប្រាក់កម្ចីកាន់តែងាយស្រួលជាងមុន។
  • បើកឱ្យប្រើប្រាស់នូវសេវាធនាគារតាមអ៊ីនធឺណិតសម្រាប់សាជីវកម្មស្របតាមតម្រូវការកើនឡើងពីវិស័យអាជីវកម្មនានា។
  • ផ្ដល់សេវាដកសាច់ប្រាក់ដំបូងនៅកម្ពុជា ដោយមិនបាច់ប្រើប្រាស់កាតពីម៉ាស៊ីន ATM ដោយអាចដកប្រាក់តាមរយៈសេវា E-Cash ឬដកតាម QR Code នៅលើទូរ ATM។
  • ដាក់បញ្ចូលគ្នានូវមធ្យោបាយប្រើប្រាស់ប្រព័ន្ធធនាគារដោយខ្លួនឯង ហើយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារពហុបណ្ដាញដែលហៅថា សេវាធនាគារឆ្លាតវៃ (Smart Banking)។

3. ផ្ដល់កាតច្រើនប្រភេទក្នុងការប្រើប្រាស់

ធនាគារ ABA បានផ្ដល់ជូនកាតជាច្រើនប្រភេទ ដូចជា៖

  • កាតឥណពន្ធ Visa, Mastercard, កាត Union Pay International (UPI) ឬកាត CSS ដែលនឹងផ្ដល់ភាពរីករាយដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការទូទាត់ដោយមិនបារម្ភពីការប្រាក់ និងការពិន័យពីការទូទាត់ត្រឡប់មកវិញយឺតយ៉ាវ។ លើសពីនេះ យើងក៏អាចបើកកាតដោយឥតគិតថ្លៃ និងអាចដកប្រាក់ពី ATM ទាំងក្នុងនិងក្រៅប្រទេសជុំវិញពិភពលោកជាមួយការទិញអីវ៉ាន់ប្រចាំថ្ងៃពីបណ្ដាវិបសាយទូទាំងពិភពលោក ដូចជា eBay, AliExpress និងជាច្រើនទៀត ព្រមទាំងអាចប្រើប្រាស់ក្នុងការ Run Ads ក្នុងហ្វេសប៊ុកជាដើម។
  • កាត​ឥណទាន​ Visa​ ឬ​ Mastercard​ ដែលអាច​ឱ្យ​យើង​ចូល​ប្រើប្រាស់​ទឹកប្រាក់​ធនាគារ​បាន​គ្រប់ពេល​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​,​ ការ​ទិញ​អីវ៉ាន់​ផ្សេងៗ​ជា​បន្ទាន់​ណាមួយ​ដែល​មិន​បាន​គ្រោងទុក​មុន​,​ ការចាយវាយ​ក្នុង​ឱកាស​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ម្តងម្កាល​ ហើយយើង​អាច​ទូទាត់​សង​មក​វិញ​បាន​យ៉ាងស្រួល​នៅ​ពេល​ក្រោយតាមការកំណត់ ព្រមទាំងមានការអនុគ្រោះ​ការ​ប្រាក់​រហូត​ដល់​ 45​ ថ្ងៃ​​ ប្រសិនបើទូទាត់យឺតយ៉ាវ។​
ពាណិជ្ជកម្ម

ផ្ដើមពីមុខរបររកស៊ីលក់អេតចាយ មកអាចពង្រីកជាក្រុមហ៊ុន ជីប ម៉ុង គ្រុប

0
ផ្ដើមពីមុខរបររកស៊ីលក់អេតចាយ មកអាចពង្រីកជាក្រុមហ៊ុន ជីប ម៉ុង គ្រុប

ក្រុមហ៊ុនជីប ម៉ុង គ្រុប ដែលបង្កើតឡើងដោយកូនខ្មែរ 100% ដោយ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីប ម៉ុង គ្រុប ហើយក្រុមហ៊ុននេះកំពុងតែមានភាពលេចធ្លោខ្លាំងនៅលើទីផ្សារកម្ពុជា ប៉ុន្តែយើងនឹងយល់លម្អិតអំពីក្រុមហ៊ុនមួយនេះ នៅចំណុចខាងក្រោម។ ចំពោះផ្នែកនេះ យើងនឹងបង្ហាញថា ទម្រាំក្រុមហ៊ុនមួយនេះ អាចជោគជ័យបាន គឺវាផ្ដើមចេញពីមុខរបររកស៊ីលក់អេតចាយ ដោយប្រមូលដែកចាស់ៗដើម្បីលក់ដោយចំណាយដើមទុនតែមាសពីរជីប៉ុណ្ណោះនៅក្នុងសម័យនេះ។ បន្ទាប់មកដោយសារតែមានអំឡុងពេលនោះ លោកជំទាវ ភាព ហៀក សង្កេតឃើញថាទីផ្សារកំពុងមានតម្រូវការខ្លាំងលើគ្រឿងសម្ភារៈសំណង់ ដូច្នេះលោកជំទាវ ក៏ចាប់ផ្ដើមនាំចូលដែកថ្មីៗពីប្រទេសជិតខាង ដើម្បីមកលក់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកវិញ។ ការតស៊ូព្យាយាម និងការចាប់យកឱកាសដើម្បីបំពេញតម្រូវការក្នុងស្រុកទាន់ពេលវេលា ទើបធ្វើឱ្យលោកជំទាវកាន់តែបង្កើតដៃគូសហការជាច្រើន និងពង្រីកក្រុមហ៊ុនជីប ម៉ុងឱ្យកាន់តែធំ  ព្រមទាំងមានភាពល្បីល្បាញនៅប្រទេសកម្ពុជារហូតមកទល់សព្វថ្ងៃ។

អំពីភាពរីកចម្រើន ក្រុមហ៊ុន ជីប ម៉ុង គ្រុប

ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1982 ដែលនាំចូលនូវសម្ភារៈសំណង់មកចែកចាយនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ​ ក្រុមហ៊ុនជីប ម៉ុង មានភាពឈានមុខគេនៅលើទីផ្សារកម្ពុជាផ្នែកផ្គត់ផ្គង់សម្ភារៈសំណង់ជាច្រើនមុខ ព្រមទាំងនាំចូលនិងមានការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគជាច្រើនមុខផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានបុត្រសម្ព័ន្ធជាច្រើន រួមមាន៖

  1. Chip Mong Industries បង្កើតឡើងក្នុងឆ្នាំ 2007 ដែលមានរោងចក្របេតុងចំនួន 14 ព្រមទាំងមានរថយន្តលាយបេតុង រថយន្តបាញ់បេតុង និងម៉ាស៊ីនបាញ់បេតុង សរុបជាង 200គ្រឿង។ មានរោងចក្រផលិតក្បឿងបាន 140សន្លឹកក្នុងមួយនាទី និងមានរោងចក្រទុយោដែលអាចផលិតទុយោបាន500តោនក្នុងមួយខែ។
  2. Chip Mong Land បង្កើតឡើងក្នុងឆ្នាំ 2008 ដែលផ្ដោតលើការអភិវឌ្ឍន៍លំនៅដ្ឋាន ដោយមានការបែងចែកគម្រោងជាបីប្រភេទ គឺLandmark (សាងសងលំនៅដ្ឋានទំនើប ដែលមានអគារពាណិជ្ជកម្ម និងមានការិយាល័យ) Park Land (សាងសងលំនៅដ្ឋានប្រណិត) និង Land Riche (សាងសងលំនៅដ្ឋានស្ដង់ដារ)។
  3. Khmer Beverages បង្កើតឡើងក្នុងឆ្នាំ 2009 ដែលផលិតស្រាបៀកម្ពុជាជាលើកដំបូង បន្ទាប់មកក៏ផលិតស្រាបៀ Barrley Black stout, ស្រាបៀ Kudo, ស្រាបៀ Kudo Stout, ទឹកបរិសុទ្ធកម្ពុជា, ភេសជ្ជប៉ូវកម្លាំង Wurkz និងទឹកក្រូច Ize។
  4. Crown Khmer Beverages Cans Limited បង្កើតឡើងក្នុងឆ្នាំ 2014 ដែលផ្ដោតលើការផលិតសំបកកំប៉ុង។
  5. Chip Mong Insee Cement Corporation បង្កើតឡើងក្នុងឆ្នាំ 2014 ផ្ដោតលើការផលិតស៊ីម៉ង
  6. នៅឆ្នាំ 2016 ក្រុមហ៊ុនជីប ម៉ុង បានចុះកិច្ចព្រមព្រៀងយោគយល់គ្នាជាមួយក្រុមហ៊ុន Hyattដើម្បីគ្រប់គ្រង Hyatt Regency Phnom Penh Hotel
  7. Chip Mong Feed បង្កើតឡើងក្នុងឆ្នាំ 2017 ដែលវិនិយោគលើចំណីសត្វ និងចិញ្ចឹមជ្រូក។
  8. Chip Mong Retail បង្កើតឡើងក្នុងឆ្នាំ 2017 ដែលវិនិយោគលើវិស័យលក់រាយ ផ្សារទំនើប និងផ្សារទំនើបខ្នាតយក្ស។
  9. នៅឆ្នាំ 2017 ក្រុមហ៊ុន Royal Field Development ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនជីប ម៉ុង បានចុះកិច្ចព្រមព្រៀងជាមួយសណ្ឋាគារ Marriott ដើម្បីគ្រប់គ្រងសណ្ឋាគារ Fairfield by Marriott Phnom Penh
  10. Chip Mong Bank បានវិនិយោគក្នុងឆ្នាំ 2018 ដោយបានបង្កើត Chip Mong Commercial Bank Plc. (សម្ពោធនៅ 21 មករា 2019) ។
  11. នៅឆ្នាំ 2019 ជីប ម៉ុង វិនិយោគលើ Royal Cambodia Phnom Penh Golf Club និង Grand Phnom Penh City

ក្រៅពីនេះ ក្រុមហ៊ុន ជីប ម៉ុង មានដៃគូវិនិយោគ និងផ្គត់ផ្គង់ស្ទើរជុំវិញពិភពលោក ដូចជានៅទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។

ពាណិជ្ជកម្ម

យុទ្ធសាស្ត្រទីផ្សារឌីជីថល

0
No. ឈ្មោះឯកសារ ទាញយក
1 ប្រតិទិនសម្រាប់តាមដានមាតិកាផ្សព្វផ្សាយ ( Content Calendar ) ទាញយក
2 វីដេអូបង្រៀនពីចំនុចសំខាន់ៗ( Video Tutorial ) ទាញយក
3 សៀវភៅជាសម្លេងសម្រាប់ជំនួយដល់ការអាន( Audio Book ) ទាញយក
4 គន្លឹះក្នុងការរៀបចំផែនការសម្រាប់យុទ្ធនាការផ្សព្វផ្សាយ ទាញយក
5 គេហទំព័រល្បីៗ ដែលជាប្រភពនៃមេរៀនអំពីការធ្វើទីផ្សារឌីជីថលបន្ថែម ទាញយក
6 សៀវភៅល្អៗ ដែលនិយាយអំពីការធ្វើទីផ្សារឌីជីថល ទាញយក
ពាណិជ្ជកម្ម

តើធ្វើដូចម្ដេចទើបមានមនុស្សកាន់តែច្រើនស្គាល់ពីអាជីវកម្មរបស់អ្នក?

0
តើធ្វើដូចម្ដេចទើបមានមនុស្សកាន់តែច្រើនស្គាល់ពីអាជីវកម្មរបស់អ្នក?

នៅពេលដែលមានគំនិតចង់ចាប់ផ្ដើមអាជីវកម្ម ហើយអាចដំណើរការអាជីវកម្មបានវាជារឿងជោគជ័យមួយជំហាន ប៉ុន្តែអ្វីដែលអ្នកគួរតែគិតពិចារណាបន្ថែមទៀតនោះ គឺការដែលអាចមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សកាន់តែច្រើនស្គាល់ពីអាជីវកម្មរបស់អ្នក។

គំនិត

ដូច្នេះដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នកឱ្យមនុស្សស្គាល់ច្រើន អ្នកត្រូវតែ៖

  1. កសាងទំនុកចិត្ត ក៏ដូចជាផ្ដល់ភាពជឿជាក់ដល់អតិថិជន តាមរយៈការធ្វើឱ្យអាជីវកម្មរបស់អ្នកមានឡូហ្គោលជាក់លាក់ មានការឌីហ្សាញគួរឱ្យទាក់ទាញ មានព័ត៌មានក្រុមហ៊ុនច្បាស់លាស់ និងផលិតផលសេវាកម្មរបស់អ្នកមានគុណភាពល្អដែលមិនធ្វើឱ្យអតិថិជនខកចិត្ត។
  2. ពង្រឹងឱ្យខ្លាំងលើការផ្ដល់សេវាកម្មល្អ ដោយធ្វើយ៉ាងណាឱ្យក្រុមការងារទាំងអស់ចេះពីរបៀបក្នុងការធ្វើឱ្យអតិថិជនដែលបានចូលមកកាន់ក្រុមហ៊ុនឬហាងរបស់អ្នក ទទួលបាននូវបទពិសោធន៍ល្អៗ និងមានភាពស្រស់ស្រាយ។ ត្រូវចងចាំថា ប្រសិនបើការផ្ដល់សេវាកម្មល្អ និងមានផលិតផលដែលផ្ដល់ជូនមានគុណភាពទៀត អតិថិជននឹងពេញចិត្តជួយផ្សព្វផ្សាយឱ្យអ្នកដោយឯកឯង។
  3. វាយលុកទីផ្សារតាមប្រព័ន្ធអនឡាញ ដោយអ្នកត្រូវតែធ្វើឱ្យមនុស្សចូលចិត្តនឹងអ្វីដែលក្រុមហ៊ុនឬហាងរបស់អ្នកផ្ដល់ជូន ដូច្នេះពួកគេនឹងនាំគ្នាចែករំលែកព័ត៌មានអំពីក្រុមហ៊ុនរបស់អ្នកជាច្រើននៅលើប្រព័ន្ធអនឡាញ។ ម្យ៉ាងទៀតអ្នកអាចសហការជាមួយបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្អ ហើយល្បីនៅលើប្រព័ន្ធអ៊ីនធឺណិតដើម្បីជួយក្នុងការផ្សព្វផ្សាយអំពីក្រុមហ៊ុននិងហាងរបស់អ្នក។
  4. បង្កើតពាក្យស្លោក ឬអត្តសញ្ញាណអំពីក្រុមហ៊ុនរបស់អ្នក ដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ខ្លាំង និងចងចាំ។
  5. ជ្រើសរើសវេទិការផ្សព្វផ្សាយឱ្យចំទិសដៅជាមួយនឹងអតិថិជនគោលដៅរបស់អ្នក
  6. ព្យាយាមធ្វើឱ្យអាជីវកម្មរបស់អ្នកកំពុងមានភាពពេញនិយម និងមានភាពលេចធ្លោខុសពីអាជីវកម្មដទៃដែលពួកគេមិនអាចធ្វើដូចអ្នក ឬមិនមានដូចអ្នក
ពាណិជ្ជកម្ម

បើគ្មានបទពិសោធន៍ ប៉ុន្តែចង់ចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច?

0
បើគ្មានបទពិសោធន៍ ប៉ុន្តែចង់ចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច

​លោកស្រីសុង ស្រីនាង ម្ចាស់ហាងព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម ដែលបើកដំណើរការជាង 20ឆ្នាំ ព្រមទាំងកំពុងមានការគាំទ្រខ្លាំងពីសំណាក់ម្ចាស់អាជីវកម្មផ្សេងទៀត ឬបងប្អូនដែលចង់បានសម្ភារៈដើម្បីលំអរហាង និងផ្ទះផ្ទាល់ខ្លួនឱ្យបានស្អាត ហើយទទួលបានគ្រឿងសង្ហារឹមដែលមានគុណភាពខ្ពស់។ លើសពីនេះ លោកស្រី ស្រីនាង បានបញ្ជាក់ថា អំឡុងពេលឆ្នាំ2020 ដែលប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ធ្ងន់ពីជំងឺ Covid-19 ក៏ហាងរបស់លោកស្រីនៅតែអាចដំណើរការបានធម្មតា ថែមទាំងអាចពង្រីកសាខាថ្មីមួយទៀតបាន។

Praskhanrith Furniture

ឆ្លងតាមបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្មនេះ លោកស្រីបានផ្ដល់ដំបូន្មានមួយចំនួនសម្រាប់បងប្អូនដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនមួយ ប៉ុន្តែគ្មានបទពិសោធន៍ ហើយមិនដឹងថាត្រូវធ្វើដូចម្ដេច ដូច្នេះលោកស្រីបានមានប្រសាសន៍ថា៖

  1. ប្រសិនបើមិនទាន់មានបទពិសោធន៍ ត្រូវតែចូលធ្វើការនៅក្នុងវិស័យការងារណាដែលពាក់ព័ន្ធនឹងអ្វីដែលខ្លួនចង់ចាប់ផ្ដើមអាជីវកម្ម ដើម្បីរៀនសូត្របន្ថែម ក្នុងគោលបំណងពង្រឹងចំណេះជំនាញឱ្យខ្លាំង ព្រមទាំងរៀនយកបទពិសោធន៍នានាដែលកើតមាននៅក្នុងការធ្វើការនោះ។
  2. រៀនសូត្រពីសហគ្រិនជោគជ័យផ្សេងទៀត ដើម្បីធ្វើជាបទពិសោធន៍ផ្ទាល់ខ្លួន និងពង្រឹងចំណេះជំនាញសមត្ថភាពឱ្យល្អប្រសើរជាងមុន
  3. រៀនសូត្រពីរបៀបដំណើរការអាជីវកម្ម
  4. ត្រៀមខ្លួនដើម្បីទទួលយកហានិភ័យ និងចេះចាប់យកឱកាស
ពាណិជ្ជកម្ម

ពីអ្នកចូលចិត្តដើរលេង មកចាប់ផ្ដើមបង្កើត Uot App ដ៏មានសក្ដានុពល

0
ពីអ្នកចូលចិត្តដើរលេង មកចាប់ផ្ដើមបង្កើត Uot App ដ៏មានសក្ដានុពល

លោក ពេជ សូវៀត ជាអគ្គនាយក និងជាសហស្ថាបនិកនៃ Uot App ដែលជាសហគមន៍ទេសចរណ៍ឌីជីថលសម្រាប់អ្នកចូលចិត្តដើរលេង ដែលអាចឱ្យមនុស្សស្វែងរកទីកន្លែងដើម្បីធ្វើដំណើរកំសាន្តជាច្រើននៅក្នុងប្រទេសកម្ពុជា ព្រមទាំងអាចធ្វើឱ្យបុគ្គលដែលជាអ្នកស្រឡាញ់ និងចូលចិត្តការធ្វើដំណើរផ្សងព្រេងនោះអាចបង្កើតក្តីសុបិន និងបទពិសោធន៍ដ៏រីករាយរបស់ពួកគេទៅកាន់ទីកន្លែងដែលពួកគេប្រាថ្នាបានយ៉ាងងាយស្រួលជាមួយ Uot App នេះ។

អួត App

នៅក្នុង Uot App មានមុខងារចំនួន 4៖
  1. អួតតគ្នា៖ ជាបន្តុំព័ត៌មានសម្រាប់អ្នកស្រលាញ់ការដើរលេង ដោយបង្ហាញពីទីកន្លែងស្អាតៗ ហើយងាយស្រួល សប្បាយ និងចាយលុយតិច។
  2. អួត៖ សម្រាប់​ចែករំលែកបទពិសោធន៍ល្អៗ ទៅកាន់សហគមន៍អ្នកស្រលាញ់ការដើរលេង។
  3. ផ្សព្វផ្សាយ៖ សម្រាប់ការផ្សាយពាណិជ្ជកម្ម ដោយម្ចាស់អាជីវកម្មដែលមានផលិតផលឬសេវាកម្មទាក់ទងនឹងទេសចរណ៍ដើម្បីផ្សព្វផ្សាយលក់។
  4. ណាត់គ្នាដើរ៖ ជាបន្តុំពត៌មានសម្រាប់មិត្តភក្ត័ និងម្ចាស់អាជីវកម្មទេសចរណ៍កក់ការដើរលេងជាក្រុមដោយខ្លួនឯង។

ប៉ុន្តែទម្រាំអាចបង្កើត Uot App នេះបានលោកសូវៀត បានបង្ហាញថាក្រុមរបស់លោកបានចូលរួមការប្រកួតប្រជែងជាច្រើនដើម្បីអាចទទួលបានដើមទុនក្នុងការដំណើរការ ដោយក្នុងនោះ Uot App ទទួលបានពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មីដែលទទួលបានជ័យលាភីលេខពីរ និងពានរង្វាន់បញ្ជាក់ពីការសសើរទាក់ទងទៅនឹងទេសចរណ៍បៃតងដែលផ្ដល់ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លើសពីនេះ ក៏រួមផ្សំជាមួយនឹងក្ដីស្រលាញ់និងឆន្ទៈដែលលោកមានចំពោះអាជីវកម្មមួយនេះ ដោយសារលោកជាអ្នកចូលចិត្តដើរលេង ហើយសង្កេតឃើញថានៅប្រទេសកម្ពុជាក៏មានកន្លែងដំណើរកំសាន្តជាច្រើនដែរ ហើយសុទ្ធស្អាតៗ គ្រាន់តែពេលខ្លះអ្នកដែលចូលចិត្តដើរលេងមួយចំនួនធំ គឺពិបាកស្វែងរកទីកន្លែងនោះ ឬមិនស្គាល់តែម្ដង ដូច្នេះទើបលោកសម្រេចចិត្តរួមដៃគ្នាជាមួយនឹងដៃគូម្នាក់ទៀតដែលមានជំនាញលើការបង្កើត App និងបង្កើតក្រុមដើម្បីបង្កើត Uot App ឡើង។

ឆ្លងតាមបទពិសោធន៍នៃការបង្កើត Uot App មក លោកសូវៀតបានផ្ដល់ជាដំបូន្មានមួយចំនួនដើម្បីជួយដល់អ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មបង្កើតថ្មីផ្ទាល់ខ្លួន ត្រូវតែដឹង។
  1. ត្រូវតែមានក្ដីស្រលាញ់ និងឆន្ទៈក្នុងការចាប់ផ្ដើមអាជីវកម្មណាមួយពិតប្រាកដ
  2. ត្រូវតែមានទស្សនវិស័យ និងបេសកកម្មជាក់លាក់ដើម្បីចាប់ផ្ដើម
  3. ត្រូវតែមានដៃគូសហការដែលមានជំនាញនៅក្នុងការចាប់ផ្ដើម ដើម្បីបំពេញឱ្យគ្នា
  4. ត្រូវហ៊ានដកដើមទុនផ្ទាល់ខ្លួន ដើម្បីចាប់ផ្ដើម ហើយត្រូវចេះគ្រប់គ្រងក្នុងការចំណាយ
  5. ត្រូវហ៊ានចូលរួមប្រកួតនានាដែលពាក់ព័ន្ធនឹងការចាប់ផ្ដើមអាជីវកម្ម ដើម្បីទទួលការបណ្ដុះបណ្ដាលបន្ថែម និងអាចទទួលបានដើមទុនពីកម្មវិធីប្រកួតនោះ ប្រសិនបើឈ្នះការប្រកួត
  6. ត្រៀមចិត្តដើម្បីទទួលយករាល់បញ្ហា ឬឧបសគ្គដែលនឹងកើតឡើងនៅពេលចាប់ផ្ដើម
  7. ត្រូវចេះកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនឱ្យអ្នកវិនិយោគ និងអតិថិជនជឿជាក់
ពាណិជ្ជកម្ម

យកសមត្ថភាពដែលមាន មកចាប់ផ្ដើមអាជីវកម្មចំនួន 2 បានយ៉ាងរលូន

0
យកសមត្ថភាពដែលមាន មកចាប់ផ្ដើមអាជីវកម្មចំនួន 2 បានយ៉ាងរលូន

លោក សោម សិរីវឌ្ឍន៍ ជាស្ថាបនិកនៃភោជនីយដ្ឋានសក្កបាន្ត និងជាស្ថាបនិកនៃក្រុមហ៊ុនសក្កបាន្តឌីហ្សាញ។ ចំពោះអាជីវកម្មភោជនីយដ្ឋានរបស់លោក ទោះបីជាទើបតែបង្កើតថ្មីនៅក្នុងឆ្នាំ2021ក៏ដោយ ក៏កំពុងមានការគាំទ្រជាខ្លាំងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ។​ រីឯអាជីវកម្មសក្កបាន្តឌីហ្សាញវិញ បានបង្កើតឡើងដំបូងនៅឆ្នាំ 2016 ហើយរហូតមកទល់ពេលនេះ ទទួលបានសមិទ្ធផលជាច្រើន ដូចជាភោជនីយដ្ឋានសក្កបាន្តផ្ទាល់ ភ្នំកាហ្វេនៅភ្នំ1500 ផ្ទះវីឡាទោល ហាងតែR&B Cambodia ហាងGomu Sandwich និងផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា លោកសិរីវឌ្ឍន៍ គឺជាស្ថាបត្យករ ដែលបញ្ចប់ការសិក្សានៅប្រទេសម៉ាឡេស៊ី ហើយលោកពិតជាមានឆន្ទៈ ក្ដីស្រលាញ់ និងមានជំនាញនៅក្នុងវិស័យស្ថាបត្យកម្មនេះជាខ្លាំង ដូច្នេះក្រោយបញ្ចប់ការសិក្សាលោកក៏ចាប់ផ្ដើមសម្រេចចិត្តបង្កើតសក្កបាន្តឌីហ្សាញជាលក្ខណៈតូច រហូតពង្រីកឱ្យកាន់តែប្រសើរជាងមុន ហើយបង្កើតលក្ខណៈគ្រុបសក្កបាន្ត ដោយក្នុងនោះលោកក៏បានបញ្ចូលអាជីវកម្ម ភោជនីយដ្ឋានសក្កបានមួយទៀត ហើយថ្ងៃអនាគត លោកនឹងមានគម្រោងបង្កើតអាជីវកម្មជាបន្តបន្ទាប់នៅក្នុងបុត្រសម្ព័ន្ធសក្កបាន្ត។ ទាំងនេះ សុទ្ធតែជាការយកសមត្ថភាពដែលលោកមាន ជាពិសេសក្ដីស្រលាញ់និងឆន្ទៈរបស់លោក ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ហើយចូលរួមចំណែកក្នុងការជួយដល់មនុស្សជាតិ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

SAKABAN RESTAURANT

ភោជនីយដ្ឋានសក្កបាន្ត

Sakaban Design

ឆ្លងតាមបទពិសោធន៍នៃការចាប់ផ្ដើមអាជីវកម្មចំនួន 2 ដោយយកចំណេះជំនាញ និងសមត្ថភាពដែលលោកមានមកបង្កើតអាជីវកម្មទាំងពីរឱ្យដំណើរការបាន គឺវាមានកត្តាសំខាន់ៗរួមបញ្ចូលគ្នាដូចជា៖

1. មានជំនាញក្នុងវិស័យដែលខ្លួនចង់ចាប់ផ្ដើមអាជីវកម្ម ៖ ដោយជាក់ស្ដែងលោកមានជំនាញក្នុងវិស័យស្ថាបត្យកម្មស្រាប់ រួមផ្សំជាមួយនឹងក្ដីស្រលាញ់ដែលចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងវិស័យនេះទើបធ្វើឱ្យការចាប់ផ្ដើមពោរពេញទៅដោយក្ដីសង្ឃឹម និងមិនឆាប់បោះបង់នៅពេលជួបឧបសគ្គនានា។

2. សិក្សាអំពីទីផ្សារបន្ថែម៖ ត្រង់ចំណុចនេះ លោកក៏បានបញ្ជាក់ផងដែរថា ទោះបីជាយើងមានសមត្ថភាព មានចំណេះជំនាញ និងមានបទពិសោធន៍ក្នុងវិស័យដែលយើងចង់ចាប់ផ្ដើមអាជីវកម្មក៏ដោយ ក៏យើងមិនត្រូវមើលរំលងក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីទីផ្សារ ដើម្បីធ្វើឱ្យប្រាកដថាទីតាំងកន្លែងណាអំណោយផលល្អ ការរៀបចំបែបណាទើបត្រូវនឹងតម្រូវការអតិថិជនរបស់យើង និងធានាថានៅពេលចាប់ផ្ដើមដំណើរការអាជីវកម្មគឺវាត្រូវនឹងតម្រូវការដែលមនុស្សកំពុងត្រូវការស្រាប់។ល។

3. កសាងក្រុមមួយដ៏ខ្លាំង៖ ក្រុមជាកត្តាសំខាន់នៅក្នុងការដំណើរការអាជីវកម្ម ដូច្នេះយើងចាប់ផ្ដើមស្វែងរកដៃគូសហការដែលអាចជួយលោកក្នុងការរួមដំណើរជាមួយគ្នាបានល្អ ព្រមទាំងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ជាពិសេសជ្រើសរើសក្រុមការងារដែលមានឆន្ទៈខ្ពស់ក្នុងការធ្វើការងារ និងបណ្ដុះបណ្ដាលពួកគាត់ឱ្យមានសមត្ថភាពខ្លាំង។

4. រៀបចំផែនការឱ្យបានច្បាស់លាស់៖ ផែនការជាកត្តាសំខាន់ដែលធ្វើឱ្យយើងអាចដំណើរការអ្វីមួយឱ្យដំណើរការបានល្អ និងស្របជាមួយនឹងអ្វីដែលយើងចង់បាន ដូច្នេះលោកសិរីវឌ្ឍន៍ បានរំលឹកអ្នកជំនាន់ក្រោយ ប្រសិនបើចង់ចាប់ផ្ដើមអាជីវកម្ម ត្រូវតែរៀបចំផែនការឱ្យច្បាស់លាស់ដើម្បីចាប់ផ្ដើម ទោះបីជាយើងកំពុងមានជំនាញលើវិស័យដែលខ្លួនកំពុងចង់ចាប់ផ្ដើមក៏ដោយ។

5. មានទស្សនវិស័យ និងបេសកកម្មជាក់លាក់៖ ការធ្វើអាជីវកម្ម ប្រសិនបើគ្មានទស្សនវិស័យ និងបេសកកម្មជាក់លាក់សម្រាប់ខ្លួនឯងទេ ច្បាស់លាស់នៅពេលណាមួយនឹងឆាប់បោះបង់មិនខាន។

6. សមត្ថភាពដឹកនាំគ្រប់គ្រងចាត់ចែង៖ ទោះបីជាមានជំនាញក្នុងវិស័យដែលខ្លួនចង់ធ្វើអាជីវកម្មនោះក៏ដោយ ក៏យើងត្រូវតែហ្វឹកហាត់ខ្លួនឯងឱ្យមានជំនាញដឹកនាំ ជំនាញគ្រប់គ្រង និងជំនាញចាត់ចែងក្រុមដើម្បីធ្វើសកម្មភាពរួមគ្នាឱ្យបានល្អដែរ។

ពាណិជ្ជកម្ម

ពីអ្នកលក់តាមរទេះ មកក្លាយជាម្ចាស់ប្រេនតែគុជ Queen Bee ដ៏ល្បី

0
ពីអ្នកលក់តាមរទេះ មកក្លាយជាម្ចាស់ប្រេនតែគុជ Queen Bee ដ៏ល្បី

លោកស្រីញៀ​វ យិ​ន​ហ្គេ​ច ជាម្ចាស់ប្រេនតែគុជ Queen Bee ដែលកំពុងតែមានការគាំទ្រខ្លាំងពីមនុស្សជាច្រើននៅកម្ពុជា។ អ្វីដែល Queen Bee ធ្វើឱ្យមនុស្សមានការពេញចិត្តខ្លាំងនោះ គឺរសជាតិ ដែលមានភាពប្លែកនិងឆ្ញាញ់ លើសពីនេះក៏ការផ្ដល់ជូននូវសេវាកម្មល្អ និងអាចកម្ម៉ង់ញុំាបានតាមរយៈអនឡាញ ឬអាចទៅហាងផ្ទាល់អំឡុងពេលកំពុងផ្ទុះជំងឺរាតត្បាត Covid-19។

Queen Bee

អ្វីដែលយើងគួរឱ្យកត់សម្គាល់នោះគឺពីមុនហាងតែគុជ Queen Bee មិនទាន់នឹងមានហាងស្រួលបួលនៅឡើយនោះទេ គឺលក់តាមរទេះនៅលើចញ្ចើមផ្លូវ ប៉ុន្តែបន្ទាប់មកលោកស្រី យិនហ្គេចក៏ចាប់ផ្ដើមបម្លែងខ្លួនយ៉ាងរហ័សដោយអាចពង្រីកសាខាជាបន្តបន្ទាប់ចំនួន 10សាខា ចាប់ពីឆ្នាំ2016 ដល់ ឆ្នាំ2019 ហើយក៏មានការពង្រីកសាខាជាបន្តបន្ទាប់ដែរក្នុងពេលបច្ចុប្បន្ននេះ។

Queen Bee

នៅត្រង់ចំណុចនេះ ច្បាស់ជាយើងមានចម្ងល់ថា ហេតុអ្វីបានជា លោកស្រី យិនហ្គេច អាចបម្លែងខ្លួនបានរហ័សយ៉ាងនេះ? ហើយចំពោះសំណួរនេះ លោកស្រីក៏ធ្លាប់បានពន្យល់បកស្រាយតាមកិច្ចសម្ភាសន៍ជាច្រើនដែរ ដោយលោកស្រីបានមានប្រសាសន៍ថា “Queen Bee អាចរីកចម្រើនបានរហូតដល់ពេលបច្ចុប្បន្ននេះ គឺដោយសារតែជាក្ដីស្រលាញ់ដែលចង់ចាប់ផ្ដើមធ្វើវាឱ្យកើតឡើង ហើយផ្ដោតខ្លាំងលើរសជាតិដែលជារូបមន្តផ្ទាល់ខ្លួន ការផ្ដល់សេវាកម្មល្អ យល់ច្បាស់ពីតម្រូវការអតិថិជន និងបន្តការរៀនសូត្រដើម្បីកែលម្អហាងឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់”។

ពាណិជ្ជកម្ម