ad
ad
អត្ថបទថ្មីៗ
GMT+7 11:43

ប្រកប​អាជីវកម្ម​បាន​ជោគជ័យ ត្រូវ​ពឹងផ្អែក​លើ​ជំនាញ​ពិត​ប្រាកដ ភាព​ប៉ិន​ប្រសប់ ឱកាស និង​កត្តា​ច្រើន​យ៉ាង​ទៀត។ ភាព​ប៉ិន​ប្រសប់​តែមួយ​មុខ​នោះ រាប់​មិន​អស់​បាត់​ទៅ​ហើយ គឺ​គិត​តាំងតែ​ពី​ការ​ស្គាល់​មនុស្ស ដៃគូ ទស្សនវិស័យ​ទៅ​ខាង​មុខ ភាព​ប្រថុយប្រថាន រហូត​ដល់​សម្ដីសំដៅ និង​អាកប្បកិរិយា​ផងទៀត។ ទោះ​បី​ភាព​ប៉ិន​ប្រសប់​មួយ​ចំនួនមាន​ពីកំណើត ក៏មាន​លក្ខណៈសម្បត្តិ​ជាច្រើន​ត្រូវ​បាន​គេ​សិក្សា តាក់តែង​ជា​កម្រង​គន្លឹះ ដែល​អ្នក​ទាំងឡាយ​អាច​យក​មក​ត្រិះរិះ រៀន​សូត្រ និង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឯងបាន។ គំនិត​មិន​មែន​ជាអ្នក​តាក់​តែង​គន្លឹះ​ទាំងនេះ​ តែ​នឹង​ខិតខំ​ស្វែង​រកវា ពី​គំនិត​អ្នក​ប្រាជ្ញ ពីបទពិសោធន៍​សេដ្ឋី​នានា ពី​ជន​ឈាន​មុខ ជន​ហ៊ាន​ប្រថុយ​ប្រថាន និង​ជន​ដែល​ទទួល​ជោគជ័យ ជាពិសេស​ក្រោយ​ខ្លួន​បរាជ័យ​ក្នុង​ពិភពធុរកិច្ច។

© គំនិត | 2016