ad
ad
អត្ថបទថ្មីៗ
GMT+7 10:19

សេដ្ឋកិច្ច លោក​អ្នក​អាច​ធ្លាប់​ស្ដាប់​ឮ​រាល់​ថ្ងៃ ក្នុង​អនុសាសន៍​ថ្នាក់​ដឹកនាំ ក្នុង​គោលនយោបាយ ក្នុង​បណ្ដាញ​សារព័ត៌មាន ក្នុង​ថ្នាក់រៀន ឬ​ក្នុង​ការពិភាក្សា​នានា​នៃ​មហាជន។ វិស័យ​ជំនាញ​មួយ​នេះ ត្រូវបាន​ប្រើប្រាស់​ជាទូទៅ តែ​មិន​ប្រាកដ​ថា​គេ​បាន​ចាប់​អារម្មណ៍​ពី​វិសាលភាព និង​យល់​ច្បាស់​ពី​ជម្រៅ​របស់​វា​ឡើយ។ សេដ្ឋកិច្ច​ចាក់​ឫស​ជ្រៅ​ទៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ហើយ​មាន​ភាព​សាំញ៉ាំ។ ចំពោះ​អ្នក​សិក្សា​ពី​វា សេដ្ឋកិច្ច​អាច​មិន​ពិបាក​យល់​ខ្លាំង​ណាស់​ណា​ទេ។ តែចុះ​អ្នកដែល​មិន​រៀនពី​សេដ្ឋកិច្ច​វិញ​នោះ អាច​យល់ពី​សង្គម​ដែល​ពោរពេញ​ដោយ​អន្តរកម្មបែប​សេដ្ឋកិច្ច​នោះ​បានដែរឬទេ? នេះ​ហើយ​ជាតួនាទី​របស់ «អេកូណូម៉ាញ» គឺ​ព្យាយាម​បកស្រាយ​ពន្យល់ ជាមួយ​ឧទាហរណ៍​ងាយៗ និងជាពិសេស​ឲ្យ​អ្នក​មិន​សិក្សាពី​សេដ្ឋកិច្ច​ ចេះ​ស្វែងយល់ និង​គិត​តាម​អ្នក​សេដ្ឋកិច្ច។ ដើម្បីបំពេញតួនាទីនេះ គំនិត កំពុងសហការជាមួយ ស្ថាបនិកនៃគេហទំព័រ Economind (www.economind.org) ដែលមានអត្ថបទដើមជាភាសាអង់គ្លេស ដោយបកប្រែ និងកែតម្រូវពាក្យពេចន៍តាមការចាំបាច់ឲ្យសមរម្យយល់បានក្នុងខេមរភាសា តែរក្សាទុកខ្លឹមសារទាំងស្រុង ដើម្បីរំលេចបាននូវភាពប៉ិនប្រសប់នៃការនិពន្ធរបស់ស្ថាបនិកជាជនជាតិខ្មែររូបនេះ។

© គំនិត | 2016