កម្ម​វិធី StartUp Party

741

StartUp Party គឺ​​ជា​​កម្ម​វិធី​​ជួប​​ជុំ​មួយ​​ដែល​​នឹង​​ប្រព្រឹត្ត​​ទៅ​​ឡើង​​នៅ​Emeral Hub​​ដែល​​ផ្តល់​​ឱកាល​​ដល់​​អ្នក​​ទាំង​​ឡាយ​ណា​​​ដែល​​មាន​​គំនិត​​ចង់​​ចាប់ផ្តើម​អាជីវកម្ម​ឲ្យ​​​ចែក​រំលែក​គំនិត​ ​និង​មហិច្ឆតា​អាជីវកម្ម​របស់​​ខ្លួន​​។​ អ្នក​ចូល​រួម​នឹង​មាន​ឱកាស​សួរ​​សំនួរ​​ ណែនាំ​ខ្លួន​ ​ស្វែង​រក​ដៃ​គូ​អាជីកម្ម ​​ ស្វែង​រក​អ្នក​ប្រឹក្សា​យោបល់​និង​អ្នក​​វិនិយោគ​។​​

 

វាគ្មិន​​

លោក​ ​ហុង​ សុវណ្ណដារ៉ា​ ​អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ GO-X

Go-X គឺ​ជា​កម្មវិធី​ទូរស័ព្ទ​ដែល​អាច​ជួយ​ដល់​អ្នក​គ្រប់​គ្នា​ដែល​ត្រូវ​ការ​ដឹក​ជញ្ជូន​។​ ​ចក្ខុវិស័យ​របស់​GO-X​គឺ​ក្លាយ​ជា​ភ្នាក់​ងារ​ដឹក​ជញ្ជូន​តាម​អ៊ីន​ធឺណិត​ដ៏​គួរ​ឱ្យ​ជឿ​ជាក់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ប្រកប​ដោយ​ផាសុកភាព​និង​សុវត្ថិភាព​។

លោក​ស្រី​ ហេង​ ​ដារីនែន​ អ្នក​គ្រប់​គ្រង​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៅ​ iPad88

iPay88​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​គ្រឹះ​ស្ថាន​មី​ក្​រូហិរញ្ញ​វត្ថុ​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាង​150 ​ដែល​ជា​ដៃ​គូ​និង​ជាង​10,000​ជា​អ្នកជំ​នួញ​។ ចក្ខុវិស័យ​របស់​ពូក​គេ​គឺជំរុញ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​នៅ​ក្នុង​តំបន់​និង​ផ្តល់​ដំណោះ​ស្រាយ​ការ​ទូទាត់​សាច់​ប្រាក់​តាមរយៈ​អ៊ីនធឺណិត។

ថ្ងៃ​ទី​30​ខែ​មិថុនា​ឆ្នាំ2017​

ម៉ោង​5:30​ល្ងាច​ដល់​7:30​យប់​

ចុះ​ឈ្មោះ​តាម​ https://goo.gl/bp6Jeh