Home កសិកម្ម “កសិទេសចរណ៍” មុខរបរកំពុងផ្ទះខ្លាំងនៅពេលអ្នកក្រុងចង់សាកល្បងជីវិតនៅជនបទក្នុងបរិបទកូវិដ-19

“កសិទេសចរណ៍” មុខរបរកំពុងផ្ទះខ្លាំងនៅពេលអ្នកក្រុងចង់សាកល្បងជីវិតនៅជនបទក្នុងបរិបទកូវិដ-19

0

សារព័ត៌មានSouth China Morning Postបានរាយការណ៍ថា នៅភូមិភាគអាស៊ីអាគ្នេយ៍កសិទេសចរណ៍ជាធុរកិច្ចដែលកំពុងពេញនិយមខ្លាំងនៅខណៈនេះ​ ។ធុរកិច្ចនេះបានជួយឳ្យអ្នកទេសចរណ៍បានទទួលបទពិសោធន៍ប្រើប្រាស់ជីវិតនៅជនបទ​​ និង​ផ្ទុះជាងមុនកាន់តែខ្លាំងនៅក្នុងអំឡុងពេលកូវីដ១៩​។

អ្នកជំនាញផ្នែកកសិកម្មយល់ថា​”វិស័យកសិទេសចរណ៍នេះត្រូវបានជំរុញដោយប្រជាជននៅក្នុងសហគមន៍​ ។ជាងនេះទៅទៀតវិស័យមួយនេះបានជួយថែរក្សាធនធាន​សម្បត្តិធម្មជាតិពីប្រជាជនដែលរស់នៅក្នុងតំបន់នោះ​ ហើយសម្បត្តិធម្មជាតិទាំងអស់នេះបានជួយប្រជាជនវិញដោយការផ្តល់ជាមុខរបរដែលជាចំណូលរបស់ប្រជាជនក្នុងតំបន់។

តើអ្វីទៅដែលធ្វើឱ្យកសិទេសចរណ៍អាចចូលរួមលើកស្ទួយជីវភាពប្រជាជននៅក្នុងតំបន់ និងការពារធម្មជាតិនៅក្នុងតំបន់នោះ?​

១​ ការធ្វើធុរកិច្ច‘Farm Stay’ ជួយសហគមន៍កសិករ​​

សម្រាប់កសិទេសចរណ៍​ភាគច្រើនផ្តល់បទពិសោធន៍ឱ្យភ្ញៀវបែប”Farm Stay”មានសកម្មភាពឱ្យចូលរូមដូចជា​ ដាំនិងប្រមូលផលបន្លែ​ មើលថែសត្វ​ មើលថែកសិដ្ឋាន​ រហូតដល់មានថ្នាក់បង្រៀនអាហារ​។ ក្រៅពីទទួលបានបទពិសោធន៍ថ្មីៗ ភ្ញៀវទេសចរណ៍ក៏ទទួលអារម្មណ៍ដូចកំពុងធ្វើដំណើរផ្សងព្រេង។

២​ ការបង្កើតកម្មវិធីបែបកសិទេសចរណ៍ដែលបង្កើតដោយសណ្ឋាគារ​

ក្រុមសណ្ឋាគារជាក្រុមមួយទៀតដែលអាចភ្ជាប់ជាមួយកសិទេសចរណ៍ ដោយការបង្កើតជាកម្មវិធីផ្តល់បទពិសោធន៍ថ្មីៗដល់អ្នកដែលចូលមកស្នាក់នៅដោយរួមគ្នាជាមួយកសិករនៅក្នុងតំបន់ ដូចជា​សណ្ឋាគារ បួនរដូវកាល នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី (Four Seasons Resort Bali At Sayan)។​ រីសតបានការជួលកសិករ​ដែលធ្វើស្រូវនៅក្នុងតំបន់ឱ្យធ្វើការលក់ស្រូវចូលក្នុងសណ្ឋាគារ ដោយខាងសណ្ឋាគារនឹងឱ្យតម្លៃថ្លៃជាងទីផ្សារ​​ តែត្រូវប្តូរជាមួយការដែលកសិករត្រូវបើកឳកាសភ្ញៀវរបស់សណ្ឋាគារទៅធ្វើស្រែ​ ច្រូតស្រូវ​​ តាមបែបកសិករពិតៗ​។​

នៅរីសត សិកសេន កោះយ៉ាវណយ ប្រទេសថៃ(Six Sense Resort, Koh Yao Noi)មានកម្មវិធីស្រដៀង​គ្នា ដោយភ្ញៀវអាចចូលកសិដ្ឋានមាន់សរីរាង្គរបស់រីសត និងអាចរើសពងមាន់ត្រលប់ទៅរីសត​ដើម្បីធ្វើអាហារបាន​។​

នៅរីសត​ សិកសេន កោះក្របី ខេត្ត ព្រះសីហនុ ប្រទេសកម្ពុជា(Six Senses Resort , Koh Krabey) មានដំណើរកំសាន្តឱ្យភ្ញៀវទៅទស្សនាកសិដ្ឋាន ចូលរួមថ្នាក់ធ្វើម្ហូប និងទទួលបានការទទួលទានអាហារបែប farm-to-table ។​

៣​ ការរួមតំបន់កសិកម្ម វប្បធម៌ក្នុងតំបន់ឱ្យទៅជាផ្នែកមួយនៃគម្រោងការរបស់សណ្ឋាគារ

ហ្វីលីពីន ជាប្រទេសមួយដែលមានធនធានគ្រប់គ្រាន់សម្រាប់ទទួលទីផ្សាររបស់វិស័យកសិទេសចរណ៍នេះ ដោយសារមានសម្បត្តិធម្មជាតិនិងមានបរិស្ថានសម្បូរបែប ធ្វើឱ្យហ្វីលីពីនស័ក្តិសមនឹងការធ្វើកសិទេសចរណ៍។

នៅតាមឆ្នេរកោះបាងឡោ(Panglao Island ,The Philippine)ជាប់ជាមួយនឹងកោះបូហល(Bohol Island)ជាកន្លែងដែលរីសត សោធ៍ ប្លាល៍ម ហ្វេសទី២( South Palms phase 2 Resort) ជារីសតនៅជាប់ឆ្នេរមានការកសាងហាងអាហារ​ និង ក្លឹបសម្រាប់កុមារ ហើយត្រៀមនឹងបើកក្នុងឆ្នាំ 2022។​រីសតមួយនេះ​បាននាំវប្បធម៌របស់កោះបូហលមកជាផ្នែកមួយរបស់សណ្ឋាគារ​ ដើម្បីលើកតំកើងជីវិតជនបទរបស់ជនជាតិហ្វីលីពីន​ ។ដោយមានការកសាងកសិដ្ឋានសរីរាង្គឱ្យភ្ញៀងបានទទួលអារម្មណ៍ជិតស្និទ្ធិជាមួយការធ្វើកសិកម្ម​​​ ការយកគ្រឿងចក្រកសិកម្មចាស់ៗ​មកបង្ហាញនៅសួនកុមារឱ្យកុមារបានមកលេងកសិដ្ឋានជាដើម។ក្រុមហត្ថកម្មក្នុងសហគមន៍បានមកផលិតរូបសូន ឬឧបករណ៍ផ្សេងៗដើម្បីលក់ជាវត្ថុអនុស្សាវរីយ៍ និងនៅថ្ងៃអនាគតសណ្ឋាគារមានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមពពែដើម្បីផលិតទឹកដោះពពែ​​ និង ឈីស។ លើសពីនេះថែមទាំងមានកម្មវិធីដែលអនុញ្ញាតឱ្យភ្ញៀវសាកល្បងច្របាច់ទឹកដោះពពែថែមទៀតផង​។​

៤​ ការបន្ថែមរសនិយមអំពីកសិទេសចរណ៍ដោយកម្មវិធី“Farm-to-table”

គឺជាការបម្លែងរបស់សង្គមដែលធ្វើឡើងដើម្បីជួយកសិករដោយការផលិតអាហារដែលមានគុណភាព​ ចំណុចទាក់ទាញរបស់ជំនួញនេះគឺអារម្មណ៍ដែលរីករាយព្រោះភ្ញៀវបានដឹងថា អាហារដែលកំពុងបរិភោគមានប្រភពមកពីណា ការទទួលបានអារម្មណ៍បរិភោគអាហារថ្មីស្រស់ពីចំការកសិដ្ឋានដែលមានសុវត្ថិភាពចំពោះសុខភាព បានដឹងពីការរស់នៅមួយបែបទៀតរបស់មនុស្ស​ យល់ដឹងពីធម្មជាតិ សហគមន៍ ជាដើម​។​

តើអ្នកយល់យ៉ាងដូចម្តេចដែរចំពោះកសិទេសចរណ៍​?