ការធ្វើទីផ្សារឌីជីថលកំពូលៗ ប្រចាំឆ្នាំ2021

82
ការធ្វើទីផ្សារឌីជីថលកំពូលៗ ប្រចាំឆ្នាំ2021

ការធ្វើអាជីវកម្ម វាមិនងាយស្រួលដូចការគិតនោះឡើយ ពីព្រោះការធ្វើការអាជីវកម្មមួយបាន គឺទាមទារឱ្យមានធាតុផ្សំជាច្រើន ដោយក្នុងនោះក៏រួមមានការធ្វើយុទ្ធសាស្រ្តទីផ្សារផងដែរ។ អ្វីដែលកាន់តែសំខាន់នោះ នៅក្នុងយុគសម័យមួយនេះ ការធ្វើទីផ្សារតាមបែបឌីជីថល គឺកំពុងពេញនិយម។

តើការធ្វើទីផ្សារឌីជីថលមានសារៈសំខាន់អ្វីខ្លះ?

សារៈសំខាន់រ រួមមាន៖

ទី1. ចំណេញធនធាន ទាំងការចំណាយលុយ កម្លាំងក្រុមការងារ និងពេលវេលា

ទី2. ងាយស្រួលតាមដានស្ថានភាព និងវាស់វែងនៃលទ្ធផលបានលឿន

ទី3. ធ្វើទីផ្សារត្រូវនឹងអតិថិជនគោលដៅបានលឿន

ទី4. បង្កើតភាពងាយស្រួលក្នុងដំណើរការទិញរបស់អតិថិជនលើប្រព័ន្ធអនឡាញ

ទី5. បង្កើនគុណភាពនៃការទំនាក់ទំនងជាមួយអតិថិជន

ទី6. ធ្វើឱ្យយុទ្ធសាស្រ្ត និងអាជីវកម្មកាន់តែមានភាពរីកចម្រើន

ប្រភេទនៃការធ្វើទីផ្សារឌីជីថលមានច្រើន ប៉ុន្តែមានតែ 4 ប្រភេទខាងក្រោមប៉ុណ្ណោះ ដែលជាជំនួយដ៏សំខាន់ប្រចាំឆ្នាំ 2021 នេះ។

  1. ការធ្វើទីផ្សារតាមបណ្ដាញសង្គម (Social media marketing)

នៅក្នុងសម័យនេះ មនុស្សស្ទើតែគ្រប់គ្នាបានប្រើប្រាស់អនឡាញ និងប្រើប្រាស់បណ្ដាញសង្គមជាច្រើននៅក្នុងទូរស័ព្ទដៃ ដូចជា Facebook, Instagram, Twitter, TikTok និងផ្សេងៗទៀត ។ ដូច្នេះ ម្ចាស់អាជីវកម្មទាំងអស់អាចធ្វើទីផ្សារតាមបណ្ដាញសង្គម ដើម្បីធ្វើជាជំនួយក្នុងការលើកកម្ពស់អាជីវកម្ម បង្កើនការលក់ និងផ្សារទំនាក់ទំនងជាមួយអតិថិជន។

របៀបធ្វើទីផ្សារតាមបណ្ដាញសង្គមដ៏មានប្រសិទ្ធភាពខ្ពស់

ទី1. កំណត់ពេលវេលាផ្សព្វផ្សាយ

ទី2. ប្រើប្រាស់រូបភាព វីដេអូ និង GIFs ដែលច្បាស់និងមានគុណភាពខ្ពស់

ទី3. ប្រើ hashtags ដូចជា #

ទី4. តាមដានលទ្ធផល និងកែតម្រូវកំហុសឆ្គង

  1. យុទ្ធសាស្រ្តស្វែងរករហ័ស (Search engine marketing)

ជាយុទ្ធសាស្រ្តទីផ្សារ ដែលមានប្រជាប្រិយភាពខ្លាំង ពីព្រោះវាមានបច្ចេកទេស និងគន្លឹះជាច្រើនដែលអាចប្រើប្រាស់ ដើម្បីបង្កើនភាពងាយស្រួលក្នុងការស្វែងរកម៉ាកអាជីវកម្ម។ លើសពីនេះ ម្ចាស់អាជីវកម្មក៏ត្រូវបង្កើតឱ្យមានខ្លឹមសារលើអាជីវកម្ម ដែលមើលទៅទាក់ទាញហើយអតិថិជនអាចអានវាបានយ៉ាងងាយស្រួល។

គួរបញ្ជាក់ផងដែរ យុទ្ធសាស្រ្តនេះផ្ដោតលើការចំណាយថវិកាលើយុទ្ធសាស្រ្តទីផ្សារនៃការស្វែងរករហ័ស ដោយចំណាយលើការទិញ Keyword ដែលគេពេញនិយម និងអាចបង្កើតការផ្សព្វផ្សាយបាននៅលើ Google មានឈ្មោះថា “Google Adwords For Businesses” ឬតាមប្រព័ន្ធផ្សេងទៀតបាន។

  1. Affiliate marketing

សំដៅលើការ ការបង្កើតឱ្យមានជនទី3 ដើម្បីផ្សព្វផ្សាយផលិតផលរបស់អ្នកហើយបង់កម្រៃជើងសារឱ្យពួកគេ ដូចជាទាក់ទងទៅតារាល្បីៗ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមក្នុងការប្រើប្រាស់សាកល្បងផលិតផលឬសេវាកម្មរបស់អ្នក ពីព្រោះនៅក្នុងសម័យបច្ចុប្បន្ននេះ មនុស្សភាគច្រើនចូលចិត្តធ្វើតាមដំបូន្មានរបស់បុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ។

គួរបញ្ជាក់ផងដែរថា ម្ចាស់អាជីវកម្ម គួរតែជ្រើសរើសជនទី3ណាដែលមានកេរ្តិ៍ឈ្មោះល្អ ហើយមានឥទ្ធិពលលើប្រភេទអាជីវកម្មរបស់អ្នក ព្រមទាំងជាបុគ្គលដែលអាចធ្វើឱ្យអតិថិជនមានជំនឿជឿទុកចិត្តលើពួកគេ ដូច្នេះនៅពេលដែលពួកគេកំពុងប្រើផលិតផលរបស់អ្នក នោះមនុស្សផ្សេងទៀតក៏នឹងចង់សាកល្បងដែរ។

  1. បង្កើតមាតិកាបែបយុទ្ធសាស្រ្ត (Content marketing)

សំដៅលើការបង្កើតមាតិកាយុទ្ធសាស្រ្តដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនគោលដៅ ដោយក្នុងនោះម្ចាស់អាជីវកម្មអាចផ្សព្វផ្សាយមាតិកានោះនៅលើបណ្ដាញសង្គម ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនមានការចូលរួមឱ្យបានច្រើន។

របៀបបង្កើតមាតិកាបែបយុទ្ធសាស្រ្ត

ទី1. កំណត់គោលដៅ ថាតើអ្នកបង្កើតមាតិកានោះនៅក្នុងគោលបំណងអ្វី?

ទី2. សិក្សាពីតម្រូវការរបស់អតិថិជនគោលដៅ

ទី3. កំណត់ប្រភេទនៃមាតិកា ថាយើងចង់ធ្វើបានមាតិកាបែបណា? ជា Blogs, Podcasts, social media, ebooks, infographic និងទម្រង់ផ្សេងៗទៀត

ទី4. រៀបចំផែនការសកម្មភាព