ការពិត១០យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ១០)

802

១- ទឹកខ្មេះជា​អាស៊ីត​ដែល​ខ្លាំងជាគេ​ដែល​គេបាន​ដឹងក្នុង​សម័យ​បុរាណ។

២- សត្វ​ត្រីដូហ្វាំង​ និង​ត្រី​បាឡែន ជា​ថនិកសត្វចិញ្ចឹម​កូនដោយ​ទឹកដោះ​ដែលមិនផឹកទឹក។

៣- ក្នុង​ញាណ​ទាំង​អស់​​ឃាន​វិញ្ញាណ​មានទំនាក់​ទំនង​ជិតជាង​គេ​បង្អស់ទៅ​នឹង​ប្រព័ន្ធ​ចងចាំ។

៤- ថ្លើម​ជា​សរីរាង្ក​តែមួយគត់​ដែលអាច​លូតលាស់​មកវិញបានទាំងស្រុង។

៥- សត្វ​សេះសមុទ្រឈ្មោល​អាច​មានផ្ទៃ​ពោះ​បាន។

៦-​វា​ត្រូវ​ការ​រយៈពេល​ដល់ទៅ​ ៥០,០០០ ឆ្នាំ​សម្រាប់​ដប​ប្លាស្ទិក​ដើម្បី​ចាប់​ផ្តើម​បំបែក​ធាតុ (ពុកផុយ) ។

៧- សត្វ​ខ្លា​ឃ្មុំ​ទឹក​កក​អាច​រត់​ក្នុង​ល្បឿន​ ៤០គីឡូម៉ែត្រក្នុងមួយ​ម៉ោង ហើយ​លោត​បាន​កម្ពស់​ប្រមាណ​​ ២ ម៉ែត្រ ។

៨- ពពក​ហោះ​ខ្ពស់​នៅពេល​ថ្ងៃ​ជាង​ពេលយប់​ ។

៩- ផែនដី​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​អាយុកាល ៤,៥៥ ពាន់​លាន​ឆ្នាំ។

១០- បេះដូង​មនុស្ស​មាន​សំពាធ​គ្រប់គ្រាន់​ក្នុង​ការ​ច្របាច់​ឈាម​ឲ្យ​បាញ់​ទៅលើ​បាន​កម្ពស់​ដល់​ទៅ​ជាង​ ៩​ ម៉ែត្រ។