spot_img
spot_img
Homeទូទៅការពិត ១០​ យ៉ាង​ដែលអ្នក​នឹក​ស្មាន​មិនដល់!!!​ (ភាគ ៩)

ការពិត ១០​ យ៉ាង​ដែលអ្នក​នឹក​ស្មាន​មិនដល់!!!​ (ភាគ ៩)

-

១- ដោយសារតែ​ការវិល​របស់ផែនដី យើង​អាច​កប់​វត្ថុ​បាន​ចម្ងាយ​ឆ្ងាយ​ជាង​មុន​បើយើង​កប់​វា​ទៅ​ទិស​ខាង​លិច ។

២- ចំនួន​ធាតុកាបូន​នៅ​ក្នុង​រាងកាយ​មនុស្ស​អាច​ផលិត​បាន​ខ្មៅ​ដៃចំនួន​ ៩០០០​ដើម (ខ្មៅដៃដែលមាន​បណ្តូល​នៅក្នុង​ ហើយ​ស្រោប​ដោយ​ឈើ) ។

៣-បើសិន​ជា​ផែនដី​ផ្អៀង​តែ​មួយ​ដឺក្រេ (ទៅ​ខាង​ណាក៏បាន) នោះ​ផែនដី​នឹង​ក្លាយជាកន្លែងដែលមិន​អាច​រស់​នៅ​បន្ត​ទៀត​ឡើយ​ដោយ​សារ​តែ​តំបន់​ជុំវិញ​ខ្សែ​ក្រវ៉ាត់​អេក្វាទ័រ​ក្តៅ​ខ្លាំង​ពេក ហើយ​តំបន់​ប៉ូល​នឹង​ត្រជាក់​ខ្លាំង​ពេក ។

៤- នៅក្នុង​អំឡុង​ពេលការ​សម្ងំគេង​ក្នុង​រដូវ​ត្រជាក់ (Hibernation) សត្វ​កង្កែប​ធ្វើការ​ដក​ដង្ហើម​តាម​រយៈ​ស្បែក​របស់វា ។

៥- ខួរ​ក្បាលរបស់​មនុស្ស​ដែល​ជា​ស្នូល​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​អាច​ដំណើរ​ការ​បាន​ប្រមាណ​ ៧០,០០០ នៃ​ការ​គិត​ក្នុង​មួយ​ថ្ងៃ។

៦- ភពព្រហស្បតិ៍្ត​ (Jupiter) ជា​ភព​ដែលធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ ។

៧- ដែក​មួយ​ផោន​ (៤៥៣ ក្រាម) មាន​​ចំនួន​ ៥,០០០,០០០,០០០,០០០,០០០,០០០,០០០ (ប្រាំពាន់លានលានលាន) អាតូម ។

៨- ទឹកខ្មេះជា​អាស៊ីត​ដែល​ខ្លាំងជាគេ​ដែល​គេបាន​ដឹងក្នុង​សម័យ​បុរាណ។

៩- បាតេរីដែល​ជា​ភាវៈរស់មាន​លក្ខណៈ​ជា​កោសិកាតូចជាង​គេបំផុត​ វា​តូចដល់ថ្នាក់​ក្នុង​ទឹក​មួយ​តំណក់​អាច​ផ្ទុក​ពួក​វា​បាន​ចំនួន ៥០លាន​បាតេរី។

១០- សន្ទុះ​នៃល្បឿន​របស់​សត្វ​ចៃ​នៅពេលដែលវា​លោតមាន​សន្ទុះ​ខ្លាំង​ជាង​សន្ទុះ​របស់​យានអវកាស​នៅក្នុង​អំឡុង​ពេល​បង្ហោះ​ដល់​ទៅ​២០ដង ។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ