ការពិត ១០ យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ២)

492

 

១ សត្វ​កន្លាតអាច​រស់​បាន​រយៈពេល​ ៩ ថ្ងៃដោយ​មិនបាច់​មានក្បាល​រហូត​​​វាឃ្លានដល់​ងាប់ ។

២ ត្រី​បាឡែន​ខៀវ​អាចបង្កើតសម្លេងរហូត​ដល់​ ១៨៨ ដេស៊ីប៊េលដែលជាសម្លេងបង្កើត​ដោយ​​ភាវៈរស់​​​លឺខ្លាំង​ជាង​គេ​​បំផុត ។ សម្លេង​របស់វា​អាច​ចាប់​បានរហូត​ដល់រយៈចម្ងាយ ៥៣០ ម៉ែល ឬ ៨៥៣ គីឡូម៉ែត ។

៣ នៅ​ពេល​សត្វ​ដំរី​ទឹកមិនសប្បាយ​ចិត្ត​ញើស​របស់​វានឹង​ប្រែ​ទៅ​ជាពណ៍​ក្រហម ។

៤ មាន​តែសត្វ​ពីរ​ប៉ុណ្ណោះដែល​អាច​មើល​ឃើញ​ខាង​ក្រោយដោយ​មិន​បាច់​បង្វិល​ក្បាលរបស់​វាគឺ​សត្វទន្សាយ និង សត្វសេក ។

៥ នៅពេល​​អ្នក​កណ្តាស់​វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​អ្នក​​​មិន​​បាន​បិទ​​ភ្នែក ។

៦ សត្វស្រមោច​មិន​ដេក​ទេ ។

៧ តើ​សត្វ​មូស​មាន​ធ្មេញ​ ឬទេ ? បាទមាន សត្វមូស​មានធ្មេញ​រហូត​ដល់​ទៅ​ ៤៧ ។

៨ គ្រប់ទារក​ដែល​ទើប​នឹង​កើត​គឺ​សុទ្ធ​តែ​ខ្វាក់​ពណ៍ ។

៩ ផ្លែប៉ោម ដំឡូង​បារាំង និង​ ខ្ទឹម​បារាំង មាន​រស់ជាតិ​ដូច​គ្នា​បើ​អ្នក​បរិភោគវា​ដោយ​អ្នក​ចុកច្រមុះ ។

១០ ៩ ក្នុង​ចំនោម ១០ នាក់នៅរស់​ក្រោយ​ពី​រន្ទះ​បាញ់ ៕

Previous articleការពិត ១០ យ៉ាងដែលអ្នកស្មានមិនដល់!!!
Next articleវិទ្យាសាស្ត្រ​រីករាយ១៖ ដកកាក់​ចេញ​ពី​ឈើ​គូស
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។