ការពិត ១០ យ៉ាងដែលអ្នកនឹកស្មានមិនដល់ (ភាគ ៣)

556

១ នៅ​​ក្នុង​កាហ្វេ​មួយ​កែវ​មាន​សារធាតុ​គីមី​ដល់​ទៅ ​១០០ មុខ ។

២ ដូច​ទៅ​នឹង​ស្នាម​ម្រាម​ដៃ​ដែរ ស្នាមអណ្តាត​របស់​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ខុស​គ្នា ។

៣​ មនុស្ស​ច្រើនជាង ៥០% នៅ​លើ​ផែនដី​មិន​ដែល​ធ្វើ​ការ​ហៅ​ចេញ ឬ ទទួល​ទូរស័ព្ទ​ឡើយ ។

៤ សត្វ​មេអំបៅ​ភ្លក់​រសជាតិ​តាមរយៈ​ជើង​របស់វា ។

៥ មាន​មនុស្ស​តែ​ម្នាក់គត់​ក្នុង​ចំនោម​មនុស្ស ២ ពាន់លាននាក់​ដែល​អាច​រស់នៅ​ដល់​អាយុ ១១៦ឆ្នាំ ឬ ច្រើនជាងនេះ ។

៦​ វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​អ្នក​អាច​លិទ្ធកែង​ដៃរបស់អ្នកបាន បើ​មិន​ជឿ​លោក​អ្នក​អាច​សាកមើលបាន ។

៧ សត្វ​​ខ្យង​អាច​ដេក​បាន​រហូត​ដល់​ទៅ​រយៈពេល ៣ឆ្នាំ ។

៨ ឈ្មោះ​ដែល​ពេញនិយម​ជាង​គេនៅលើពិភពលោកគឺ មហាម៉េដ (Mohammed) ។

៩ ទារក​ចេះ​យល់​សុបិន្ត​តាំង​ពី​នូវ​ក្នុងពោះម្តាយ ។

១០ សត្វ​មឹក​មាន​បេះដូង​ដល់​ទៅ​បី ។