ការពិត ១០ យ៉ាងដែលអ្នកស្មានមិនដល់!!!

566

១ ជាទូទៅ​អណ្តាត​របស់​ត្រី​បាឡែនខៀវពេញវ័យមាន​ទម្ងន់​ធ្ងន់​ជាង​ដំរី​វ័យជំទង់។

២​ ជា​រៀងរាល់​ថ្ងៃ​ផែនដី​កើន​ទម្ងន់ ១០០ តោន ដោយសារ​តែ​លំហូរចូល​នៃ​ធូលី​ពី​ក្នុង​លំហរ​មក កាន់ផែនដី ។

៣ ផែនដី​ធ្វើ​ដំណើរ​ក្នុង​លំហរ​ក្នុងល្បឿន ៦៦០,០០០ ម៉ែល ឬ ​១,០៦២,១៦៧ គីឡូម៉ែត​ក្នុង​មួយ​ម៉ោង ។

៤ រយៈពេល ២​ ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​សត្វឆ្កែ​គឺ​មាន​រយៈពេល​ស្មើ​នឹង ២៤​ ឆ្នាំរបស់​មនុស្ស ។

៥ ចង្វាក់​បេះដូង​សត្វកណ្តុរ​លោត ៦៥០​ ដង​ក្នុង​មួយ​នាទី​នូវពេល​ដែល​​ចង្វាក់​បេះដូង​របស់​មនុស្ស​លោត​ត្រឹមតែ​ពី ៦០ ទៅ ១០០ ដងប៉ុណ្ណោះ​ក្នុង​មួយ​នាទី ។

៦ តាមរយៈកំណត់​ហេតុសត្វ​មាន់​ហើរបានយូរជាងគេ​មាន​រយៈពេល​ត្រឹមតែ ១៣ វិនាទី​ប៉ុណ្ណោះ ។

៧ ពងស្វាស​របស់​សត្វ​មឹក​គឺ​នៅក្នុង​ក្បាល​របស់​វា ។

៨ អាហារ​តែ​មួយ​មុខ​គត់​ដែល​សត្វ​កន្លាត​មិន​ស៊ី​គឺផ្លែ​ត្រសក់ ។

៩ ខួរក្បាល​មនុស្ស​មាន​សមត្ថភាព​ផ្ទុក​បាន​ច្រើនជាង ៤ តេរ៉ាបៃ​ ឬ ៤០៩៦ ជីកាបៃ ។

១០ ព្រះអាទិត្យ​មាន​ទំហំធំ​ជាង​ផែន​ដី​ ៣០៣,៣០៣ ដង ៕

 

Previous articleម្សៅបូរ៉ាក់ជាអ្វី?
Next articleការពិត ១០ យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ២)
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។