ការពិត ១០ យ៉ាងដែលអ្នកស្មានមិនដល់ (ភាគ ៤) !!!

808

 

១ ជា​រៀងរាល់​ឆ្នាំ​មាន​ផែនដី​រញ្ជួយ​ច្រើន​ជាង ១លានដង ។

២ ក្រូចឆ្មា​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ជាង​ផ្លែស្រ្តបេរី ។

៣ ត្រីដូហ្វាំង ឬ ត្រីផ្សោត​មិន​បាន​ដកដង្ហើម​ដោយ​ស្វ័យប្រវត្តិ​​ឡើយ វា​ត្រូវ​ប្រាប់​ខ្លួនឯង​ឲ្យ​ដកដង្ហើម ។

៤ ខួរក្បាល​របស់​អ្នក​ឈប់​លូតលាស់​នៅ​អាយុ ១៨​ ឆ្នាំ ។

៥ បើ​ព្រះអាទិត្យ​ឈប់​បញ្ចេញ​រស្មី​មួយ​រំពេចប្រហែល​រយៈពេល ៨ នាទី​ក្រោយមក​ទើប​មនុស្ស​នៅ​លើ​ផែនដី​​អាច​ដឹង ។

៦ សត្វ​កណ្តុរ​អាចស៊ូទ្រាំ​រស់បាន​យូ​រជាងសត្វអូដ្ឋ​នៅ​ពេល​គ្មាន​​ទឹក​ផឹក ។

៧ សាច់ដុំ​ដែល​ខ្លាំង​ជាងគេ​ក្នុង​រាងកាយ​មនុស្ស​គឺ សាច់ដុំអណ្តាត ។

៨ សត្វដំរី​ជា​ថនិកសត្វ​តែ​មួយគត់​ដែល​មិន​អាច​លោត​បាន ។

៩ ទឹកឃ្មុំ​ជាចំណីរ​អាហារ​តែ​មួយគត់​ដែល​មិន​ចេះ​ផ្អូម ។

១០ ព្រះអាទិត្យ​ផ្តល់​ថាមពលដល់​ផែនដី​ប្រមាណ ១២៦០០០០០០០០០០០០ សេះ (Horsepower)  ជា​រៀងរាល់​ថ្ងៃ ។