ការ​កាត់​បន្ថយ​ភាព​រសាប់​រសល់​មុន​ពេល និង ​ក្នុងអំឡុងពេលប្រឡង

453

ក្នុងការសិក្សារ​សព្វ​ថ្ងៃ ការប្រឡង​បាន​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃជីវិត​របស់​សិស្សានុសិស្ស​ទៅហើយ។ នៅពេល​ដែល​កម្រិត​សិក្សា​កាន់​តែ​ខ្ពស់ នោះការប្រឡង​កាន់​តែ​មាន​សារៈសំខាន់​ហើយ​កាន់តែ​លំបាក។

វា​ចៀស​មិនផុតឡើយ​សម្រាប់​សិស្សានុសិស្ស​គ្រប់រូប​ដែល​មាន​ភាពភ័យ​ខ្លាច និង​ព្រួយបារម្ភ​មុនការ​ប្រឡង​មក​ដល់។ ជួនកាល​ ការភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ខ្លាំង​ពេក​អាច​ធ្វើឲ្យ​យើង​ធ្វើមិន​បាន​ល្អ​ក្នុង​អំឡុង​ពេល​ប្រឡង។ ដូចនេះ «គំនិត» នឹង​លើក​យក​ដំបូន្មាន​ខ្លះៗ​ក្នុង​ការ​កាត់​បន្ថយ​ភាព​រសាប់​រសល់​មុន​ពេល​ប្រឡង​ជូន​ដល់​សិស្សានុសិស្ស​ដែលមាន​ដូច​ខាងក្រោម៖

១-ត្រៀម​ការ​សិក្សា​ឲ្យបាន​ច្រើន​ថ្ងៃ​តាម​ដែលអាច​ធ្វើទៅបាន​មុនការ​ប្រឡង​ព្រោះថា ការ​ប្រឡង ឆមាស Midterm ឬ Final ត្រូវ​ការ​​រយៈ​ពេល​ច្រើន។ ចូលចង​ចាំថា ការ​ខិត​ខំរៀន​យ៉ាង​វក់វី​មុន​ពេល​ប្រឡង​មួយ​ថ្ងៃ​ មិនអាចជួយ​អ្នកបាន​ឡើយ​ហើយ​ថែមទាំង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រសាប់​រសល់​ជាមួយ​ការ​ប្រឡង​ទៀត​ផង។ អ្នកគួរ​មើល​មេរៀន​ឡើង​វិញក្នុងកម្រិត​បន្តិច​ម្តងៗ ហើយ​បង្កើន​ចំនួន​ការ​មើល​ឲ្យ​បានច្រើន​នៅ​ពេល​ការ​ប្រឡង​ខិត​ចូល​មកដល់។ អ្នក​នឹង​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី​ដែល​អ្នកបាន​មើល។

២-មើល​ការចង្អុរ​បង្ហាញ​របស់​មេរៀន​ឲ្យ​បាន​ម៉ត់ចត់។ មានសិស្ស​ជាច្រើន​ដែលមើល​រំលង​ចំនុច​នេះ ដោយពួកគេ​ចាប់​ផ្តើម​តែម្តង​ទៅកាន់​ការ​ធ្វើ​លំហាត់។ ទង្វើរនេះ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ធ្វើ​ខុស​ជាទីបំផុត ហើយ​ជួនកាល​ពួក​គេ​ត្រូវ​ចំណាយ​ពេលជាច្រើន​ក្នុង​ការ​ធ្វើ​លំហាត់​ម្តង​ហើយ​ម្តង​ទៀត។  អ្នក​គួរ​មើល​ការ​ចង្អុរ​បង្ហាញ និង​យល់​ពី​អ្វីដែល​គេ​ចង់​និយាយ។

៣- មើល​គំរូ​របស់សំណួរ ហើយ​ជ្រើសរើស​សំណួរ​ណាដែល​អ្នកគិត​ថា​អាចធ្វើ​បាន។ គួរ​ចាប់​ផ្តើម​ធ្វើ​ពី​សំណួរ​ស្រួល​ទៅ​លំបាក ហើយ​កុំចំណាយ​ពេល​ច្រើន​ពេក​ចំពោះ​សំណួរ​ដែលមិន​អាច​ធ្វើបាន។ អ្នក​អាច​រំលង​សំណួរ​ដែល​អ្នក​ធ្វើ​មិន​ចេញ ហើយ​កត់​ចំណាំ​សម្រាប់​សួរ​មិត្ត​ភ័ក្តិ​ ឬលោក​គ្រូ​អ្នកគ្រូ​មុន​ថ្ងៃ​ប្រឡង​មក​ដល់។

៤-អ្នកគួរ​ទទួលទាន​ដំណេក​ឲ្យបាន​ល្អ​មុនថ្ងៃ​ប្រឡង​ អ្នកជំនាញចិត្តវិទ្យា​ខាងផ្នែក​សិក្សាអប់រំ​ជាច្រើន​បានអះអាង​ថា អ្នកមិនគួរ​រៀន​នៅពេល​យប់មួយថ្ងៃ​មុន​ថ្ងៃ​ប្រឡង​ឡើយ។ អ្នកគួរ​តែ​សម្រាក​យក​កម្លាំង​វិញ បើចាំបាច់ត្រូវតែរៀនអ្នកអាច​មើល​តែចំណុច​សំខាន់ៗ​បានហើយ។

៥-​ក្នុង​អំឡុង​ពេល​ប្រឡង កុំស្លន់​នៅពេល​ឃើញ​សំណួរ​ដែល​អ្នក​មិន​ចេះ។ អ្នកគួរ​រំលង​វា​ ហើយ​អាច​ត្រឡប់​មក​មើល​វា​វិញ​នៅពេល​ក្រោយ។ អ្នកគួរ​ផ្តោត​ទៅលើ​សំណួរ​ដែលអាច​ធ្វើ​បាន​ ហើយ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដោះស្រាយ។ កុំ​កើត​ទុក្ខ​ពីសំណួរ​ដែលអ្នក​មិនអាច​ធ្វើបាន​ ព្រោះ​ថា​វា​អាច​ជះ​ឥទ្ធិពល​ដល់​សំណួរ​ដែលអ្នកចេះធ្វើ។

*សូម​បញ្ចាក់​ថា​ទ្រឹស្តីខាងលើ​នេះ​អាច​ផ្លាស់​ប្តូរ​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។

ដកស្រង់ និង​ កែសម្រួលពី:

http://www.ehow.com/how_2304919_conquer-test-anxiety.html

Previous articleច្បាប់​ចម្លែក​ៗទាំង ១០ ជុំវិញ​ពិភពលោក (ភាគ ១)
Next articleហេតុអ្វីបានជាយើងត្រូវការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។