កំហុសដ៍ធំ 3 របស់អ្នកដឹកនាំសម័យថ្មី

76
កំហុសដ៍ធំ 3 របស់អ្នកដឹកនាំសម័យថ្មី

ដើម្បីចៀសផុតពីកំហុសឆ្គងនានា និងពង្រឹងការដឹកនាំផ្ទាល់ខ្លួនឱ្យកាន់តែខ្លាំង ដូច្នេះអ្នកដឹកនាំសម័យថ្មី គួរតែសិក្សាឈ្វេងយល់បន្ថែម ដើម្បីកែតម្រូវកំហុស និងការពារកុំឱ្យមានកំហុសឆ្គងទាំងនោះកើតឡើងបន្តទៀត។ កំហុសទាំងនោះ រួមមាន៖

1. មិនផ្ដោតលើផ្ទៃខាងក្នុងឱ្យខ្លាំង

សំដៅលើការមិនចេះរក្សាក្រុមការងារខ្លាំងៗនៅក្នុងអង្គភាពនិងធ្វើឱ្យប្រព័ន្ធការងារផ្ទៃខាងក្នុងមានភាពទន់ខ្សោយ ដោយភាគច្រើនថ្នាក់ដឹកនាំបានបង្កើតនូវកំហុសដូចជា៖

  • មិនចំណាយពេលវេលាជាមួយក្រុមការងារតាមពេលកំណត់ណាមួយ
  • មិនផ្ដោតលើការពង្រឹងសមត្ថភាពនិងភាពប៉ិនប្រសប់របស់បុគ្គលិកឱ្យកាន់តែខ្លាំង
  • មិនចេះប្រើប្រាស់ធនធានខាងក្នុងឱ្យត្រូវនឹងសមត្ថភាព ភាពប៉ិនប្រសប់របស់ក្រុមការងារម្នាក់ៗ
  • មិនជួយផ្ដល់យោបល់ និងកែតម្រូវឱ្យមានភាពប្រសើរឡើងលើភារកិច្ចរបស់បុគ្គលិក
  • មិនជំរុញឱ្យបុគ្គលិកចូលរួមចំណែកផ្ដល់យោបល់ដោះស្រាយបញ្ហានានា
  • ផ្ដល់ការងារលើសកម្លាំង និងកេងចំណេញពេលវេលាផ្ទាល់ខ្លួនរបស់បុគ្គលិក
  • មិនជំរុញលើកទឹកចិត្តក្រុមការងារ
  • ចូលចិត្តបញ្ជា មិនចូលចិត្តដឹកនាំ ដោយតាំងខ្លួនជាថៅហ្វាយនាយពេក
  • មិនផ្ដល់ឱកាសថ្មីៗឱ្យបុគ្គលិក
  • មិនយល់ច្បាស់ពីស្ថានភាពជាក់ស្ដែងនៅក្នុងអង្គភាពទាំងមូល
  • មិនរៀបចំឱ្យមានរចនាសម្ព័ន្ធការងារមានភាពជាក់លាក់
  • គ្មានផែនការច្បាស់លាស់សម្រាប់ក្រុមការងារទាំងមូល

2. ភាពជាអ្នកដឹកនាំខ្សោយ

អ្នកដឹកនាំមួយចំនួន បានភ្លេចពង្រឹងខ្លួនឯងឱ្យមានជំនាញភាពជាអ្នកដឹកនាំ។ ជំនាញនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកដឹកនាំគ្រប់រូប ពីព្រោះវាជួយពង្រឹងគុណភាពក្នុងការដឹកនាំ ដូចជា៖

  • បង្កើនប្រសិទ្ធភាពនៃការទំនាក់ទំនងជាមួយក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់
  • ជាអ្នកជំរុញទឹកចិត្តដើម្បីបំពេញកិច្ចការងារបានយ៉ាងល្អ
  • ជាអ្នកសម្រេចចិត្ត មានភាពច្នៃប្រឌិត និងមានទំនួលខុសត្រូវខ្ពស់
  • អាចដោះស្រាយបានគ្រប់បញ្ហានៅនឹងចំពោះមុខ
  • មានភាពបទបែនខ្ពស់
  • ជាអ្នកកំណត់គោលដៅ ទស្សនវិស័យ និងលទ្ធផលរំពឹងទុកដ៏ល្អ ហើយមានភាពច្បាស់លាស់អាចទុកចិត្តបាន
  • ជាអ្នកបណ្ដុះបណ្ដាល និងត្រួសត្រាយផ្លូវបុគ្គលិកឱ្យមានប្រសិទ្ធផលការងារខ្ពស់ និងមានភាពរីកចម្រើននៅក្នុងជីវិត
  • មានសមត្ថភាពធ្វើឱ្យក្រុមការងារយល់ច្បាស់ពីអ្វីដែលពួកគេនឹងឆ្ពោះទៅមុខដើម្បីសម្រេចបាននូវលទ្ធផលរួម
  • និងមានជំនាញទន់ជាច្រើនទៀត ដែលអាចប្រើប្រាស់ជាប្រយោជន៍នៅក្នុងការដឹកនាំឱ្យមានគុណភាពកាន់តែខ្ពស់។

3. គ្មានភាពជាសហគ្រិន

ប្រសិនបើអ្នកដឹកនាំ គ្មានភាពជាសហគ្រិនទេ នឹងបង្កបញ្ហាដូចជា ៖

  • ផ្ដោតតែលើរឿងធ្វើអាជីវកម្ម និងរកប្រាក់ចំណូល
  • គ្មានគំនិតបង្កើតថ្មី និងគ្មានគំនិតច្នៃប្រឌិត
  • មិនហ៊ានប្រថុយ
  • មិនហ៊ានប្រឈមមុខនឹងបញ្ហា និងគ្មានដំណោះស្រាយ
  • មានចិត្តចង្អៀត
  • គ្មានភាពបទបែន
  • មិនស្គាល់ពីផលិតផលសេវាកម្មរបស់ខ្លួនបានច្បាស់
  • មិនយល់ច្បាស់ តើត្រូវធ្វើបែបណាទើបមានជំនាញភាពជាអ្នកដឹកនាំដែលមានគុណភាពខ្ពស់?
  • មិនចេះមើលឱកាស និងមិនចេះចាប់យកឱកាសនានា
  • ជួយសេដ្ឋកិច្ចជាតិ និងជួយមនុស្សជុំវិញ តាមរយៈការផ្ដល់ប្រាក់ចំណូល និងផ្ដល់ឱកាសការងារ
  • រិះរកអ្វីថ្មីៗ ដើម្បីបំពេញតម្រូវការរបស់មនុស្ស
  • គ្មានទស្សនវិស័យ និងគ្មានការរៀបចំផែនការសកម្មភាពច្បាស់លាស់
  • មិនចេះជំរុញលើកទឹកចិត្តខ្លួនឯងក្នុងការធ្វើអ្វីមួយឡើយ។