spot_img
spot_img
Homeបច្ចេកវិទ្យាក្រុមហ៊ុន Xiaomi បានប្រកាសបង្ហាញជាផ្លូវការពី វ៉ែនតាវៃឆ្លាត Xiaomi

ក្រុមហ៊ុន Xiaomi បានប្រកាសបង្ហាញជាផ្លូវការពី វ៉ែនតាវៃឆ្លាត Xiaomi

-

ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2021 នាពេលព្រឹកនេះ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការដោយបង្ហាញពីវ៉ែនតាវៃឆ្លាត Xiaomi ដែលមានមុខងារសំខាន់ៗជាច្រើននៅលើផេកផ្លូវការរបស់ខ្លួន។

វ៉ែនតាវៃឆ្លាត Xiaomi គឺគ្រាន់តែជាផ្នត់គំនិតនៃការបង្កើត ដោយពុំទាន់បានប្រកាសពីពេលវេលាជាក់លាក់ក្នុងការចេញលក់ឡើយ។

យោងតាមផេកផ្លូវការរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញថា វ៉ែនតាវៃឆ្លាត Xiaomi មានសមត្ថភាពរួមបញ្ចូលប្រព័ន្ធរូបភាព និងឧបករណ៍ចាប់សញ្ញាចូលទៅក្នុងវ៉ែនតាដោយប្រើបច្ចេកវិទ្យាមីក្រូវ៉េវអុបទិក។ លើសពីនេះ មានរលកពន្លឺអេក្រង់ខ្នាតតូច  និងមានទម្ងន់ត្រឹមតែ 51 ក្រាមប៉ុណ្ណោះ។ វ៉ែនតាវៃឆ្លាតនេះ អាចបង្ហាញសារ ការជូនដំណឹង អាចខលទាក់ទងគ្នា អាចចាប់យករូបភាពច្បាស់ៗ និងបកប្រែអត្ថបទភ្លាមៗនៅចំពោះមុខរបស់អ្នក។

លក្ខណៈពិសេសរួមរបស់ វ៉ែនតាឆ្លាតវៃ Xiaomi

  1. Calling៖ អាចខលទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល ដោយយើងអាចឃើញលេខរបស់ភាគីម្ខាងទៀតដោយផ្ទាល់កំឡុងពេលហៅចូល ហើយប្រើមីក្រូហ្វូននិងឧបករណ៍បំពងសំឡេងពីរដែលមានភ្ជាប់មកជាមួយដើម្បីឱ្យភាគីទាំងពីរអាចស្តាប់គ្នាបាន។
  2. Viewing៖ អាចទស្សនា និងមើលរូបភាពនានានៅក្នុងវ៉ែនតានោះ
  3. Navigating៖ អាចរុករកអ្វីដែលអ្នកចង់ស្វែងរកទោះបីជាអ្នកកំពុងបើកបរឬជិះកង់ ជាពិសេសការស្វែងរកទីតាំង ដោយវ៉ែនតាវៃឆ្លាត Xiaomi នេះ អាចបង្ហាញផ្លូវនិងផែនទីក្នុងពេលជាក់ស្តែង ដូច្នេះអ្នកអាចធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងមានលក្ខណៈងាយស្រួលជាងមុន។

Xiaomi Smart Glasses

4. Camera៖ អ្នកក៏អាចថតរូបបានរហ័សនិងថតរូបដើម្បីបកប្រែផងដែរ ដោយប្រើម៉ៃក្រូហ្វូនភ្ជាប់នៅនឹងវ៉ែនតា និងប្រើឧបករណ៍ម៉ាស៊ីនបកប្រែ AI ដោយអ្នកអាចស្ដាប់ការបកប្រែជាសំឡេងតាមពេលវេលាជាក់ស្តែង ហើយអាចបម្លែងពាក្យរបស់ភាគីម្ខាងទៀតទៅជាអត្ថបទនិងបកប្រែតាមពេលវេលាជាក់ស្តែងដែលងាយស្រួលនៅពេលធ្វើដំណើរ។

5. អាចទទួល ឬផ្ញើសារ និងការជូនដំណឹង

6. អាចបកប្រែជាភាសានានាបានភ្លាមៗ ដោយឃើញការបកប្រែនោះនៅហ្នឹងភ្នែក

Xiaomi Smart Glasses

លើសពីនេះ ដោយសារតែលក្ខណៈពិសេសនៃវ៉ែនតាវៃឆ្លាតនេះ ក្រុមហ៊ុន Xiaomi ក៏បានបង្កើតនូវតក្កវិជ្ជាអន្តរកម្មសំខាន់ៗដើម្បីជៀសវាងការរំខានជាច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងពេលវេលាធម្មតារបស់មនុស្សដោយមិនបានប្រើប្រាស់ និងដើម្បីបង្ហាញព័ត៌មានសំខាន់ៗទាន់ពេលវេលានៅគ្រាដ៏សំខាន់។

សរុបមក ដើម្បីសម្រេចបាននូវមុខងារដែលបានរៀបរាប់ខាងលើ វ៉ែនតាវៃឆ្លាតនេះ ចាំបាច់ត្រូវតែរួមបញ្ចូលជាមួយ អ្នកដំណើរការ ARM quad-core, ថ្ម, Touchpad, ម៉ូឌុល Wi-Fi/Bluetooth និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android ជាដើម។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ