គណិតវិទ្យារីករាយ៖ គណនាចំនួនលេខស្វ័យគុណ២(ចំនួនខិតជិត១០០) ដោយប្រើរយៈពេលតិចជាង៥វិនាទី

1996

ឥឡូវ​នេះ​ចូរ​អ្នក​ធ្វើការ​គណនា​លេខ (១០២) ដោយមិន​ប្រើ​ម៉ាស៊ីន​គិត​លេខ។ តើ​អ្នក​រក​ឃើញ​ចម្លើយ​ដោយ​ប្រើប្រាស់​រយៈពេល​ប៉ុន្មាន​វិនាទី ឬនាទី? ប្រហែល​ជា​ប្រើរយៈពេល​មិន​តិច​ជាង​៣០​វិនាទីទេ។ ថ្ងៃ​នេះ​គំនិត សូម​លើក​យក​វិធី​មួយ​ដែល​អាចឲ្យ​អ្នក​ធ្វើការ​គណនា​ចំនួន​ស្វ័យ​គុណ​២ (ចំនួនលេខខិតជិត​១០០) ដោយ​ប្រើ​រយៈពេល​តិច​ជាង​៥​វិនាទី។

ដើម្បីធ្វើអោយមិត្ត​អ្នក​អាន​ងាយ​ស្រួល​យល់​នោះ គំនិត​នឹង​លើក​យក​ឧទាហរណ៍ ២ទៅ​ ៣​ដើម្បី​យក​មក​បង្ហាញ​ក្នុង​ការ​ធ្វើ​ប្រមាណវិធីនេះ។ អញ្ចឹង​សូម​អ្នកទាំង​អស់​គ្នា​ត្រៀម ប៊ិច និង​ក្រដាស​ឲ្យ​ហើយ ដើម្បី​ធ្វើការ​កត់​ត្រានូវ​វិធី និង​រៀន​ធ្វើ​តាម។

ឧទាហរណ៍យើង​ធ្វើការ​គណនា (១០៧)=?៖ យើង​យក​លេខ​១០០គឺជា​គោល ហើយ​នៅក្នុង​លំហាត់​នេះ គឺ​យើង​មាន​១០៧ ដែល​នាំ​អោយយើង​បាន ១០៧-១០០=៧។ ដូចនេះ​យើង​យក​ដែលទទួលបាន​មក​បូកបន្ថែម​នឹងចំនួន​ដើម យើង​បាន ១០៧+៧=១១៤។ ចំនួន​ស្វ័យ​គុណនឹង​២ នៃចំនួន​ខិត​ជិត​១០០(​ចំនួន​ច្រើន​ជាង​១០០)  គឺ​មាន​ចំនួន​៥​ខ្ទង់។ ពេល​នេះ​យើង​ទទួល​បាន​១១៤ដែលមានចំនួន​៣​ខ្ទង់។ ដូចនេះ​សម្រាប់​២ខ្ទង់បន្ទាប់​ទៀត គឺ​យើង​ធ្វើការ​បំពេញបន្ថែម​ដោយ​យក​ចំនួន​ដែលយើង​ទទួលបាន​ពី​ការ​ដក​នឹង​១០០(១០៧-១០០=៧) ​​ស្វ័យ​គុណ​នឹង​២ គឺ ​ (៧)=៤៩។ ដូចនេះ​លទ្ធផល​ចុង​ក្រោយ​ដែលយើងទទួលបាន​គឺ ១១៤៤៩

ឧទាហរណ៍ទី២ គណនា (១១១)=?៖ ក្នុងលំហាត់​នេះ គឺ​យើង​យក​ ១១១-១០០=១១។ ដូចនេះ​យក​លទ្ធផលដែលទទួលបាន​ទៅ​បូក​នឹង​ចំនួន​ដើម ១១១+១១=១២២។ នៅ​សល់​២​ខ្ទង់​ខាង​ក្រោយ​ទៀត ដែល​យើង​ត្រូវ​អនុវត្ត​តាម​វិធី​នៅ​ក្នុង​ឧទាហរណ៍ទី១ គឺ​យក ១១ ធ្វើស្វ័យគុណ​នឹង​២ គឺ (១១)=១២១។ អ្វីដែល​ប្លែក​ពី​ឧទាហរណ៍មុន​នោះ គឺ​យើង​ទទួល​បាន​លទ្ធផល១២១ ដែល​មាន​ដល់ទៅ​៣​ខ្ទង់។ ដូចនេះ​ដើម្បី​ដោះស្រាយ​បញ្ហានេះ​ គឺយើង​យក​លេខ​ខ្ទង់​ទី១ នៃ​ចំនួន​ ២១ ទៅ​បូក​បន្ថែម​នឹង​ចំនួន​ដែល​យើង​រក​ឃើញ​ដំបូង(១២២) យើងទទួលបាន ១២២+១=១២៣។ រីឯលេខ​ពីរ​ខ្ទង់​ដែល​ស្ថិត​នៅ​ក្រោយចំនួន​២១ គឺ​លេខ​ ២១នោះ គឺ​យើង​យក​ទៅបន្ថែម ពី​ខាង​ក្រោយ​ ១២៣ ដែល​ធ្វើ​អោយ​ទទួលបាន​លទ្ធផល​ចុង​ក្រោយ​គឺ ១២៣២១។

ឧទាហរណ៍ទី៣ គណនា​ (៩៦)=?៖ នៅក្នុង​លំហាត់នេះ​គឺ​វា​មាន​លេខ​តិច​ជាង​១០០ ប៉ុន្តែ​វិធី​គណនា​គឺ​រក្សា​នៅ​ដដែល គឺ​យើង​យក ៩៦-១០០= -៤។ បន្ទាប់​មកយើង​យក​លទ្ធផល​ដែល​ទទួល​បាន​ យក​ទៅ​បូក​នឹង​លទ្ធផលដើម គឺ ៩៦-៤=៩២។ នៅ​សល់​២​ខ្ទង់​ខាង​ក្រោយ​ដែល​ត្រូវ​បំពេញ​បន្ថែម​គឺ​យើង​នៅ​តែ​អនុវត្ត​តាមវិធី​ដូចដើមដោយ​យក (-៤)=១៦។ ដូចនេះ​លទ្ធផល​ចុង​ក្រោយ​យើង​ទទួលបាន ៩២១៦។

តើ​អ្នក​អាច​អនុវត្ត​តាម​វិធី​នេះ​ហើយឬ​នៅ ប្រសិនបើ​មាន​ចម្ងល់អ្វី ប្រិយ​មិត្ត​អាច​សួរ​គំនិតបាន​គ្រប់​ពេល។ J

Previous articleតើពិជគណិតជាអ្វី?
Next articleតើ​នៅ​ពេល​ណា​គួរ​ប្រើ “;” (Semicolon) និង “,”(Comma) ក្នុង​ភាសា​អង់គ្លេស?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។