ចំណាយ​៥លាន​ដុល្លាដាក់​ស្ពត​ពាណិជ្ជកម្ម​នៅ​Super Bowl​ថ្លៃដែរ​ឬទេ?

975

 

ព្រឹត្តិការណ៍​ Super Bowl គឺ​ជា​ការ​កម្ម​វីធី​ប្រកួត​ជម្រើស​ជើង​ឯកនៃ​ក្រុម​បាល់អោប​​​ថ្នាក់​ជាតិ​របស់​សហរដ្ឋអាមេរិក​ ។ កា​រ​ប្រកួត​នេះ​មាន​រយៈពេល​៣ម៉ោង​និង​ប្រហែល​៣០នាទី​។ ​គេ​ប្រារព្ធ​ការ​ប្រកួត​នេះ​មួយ​ឆ្នាំ​​ម្តង​និង​មាន​ទី​តាំង​ក្នុង​ទីក្រុង​ផ្សេង​ៗ​គ្នា​។ គេ​សង្កេត​ឃើញ​ថាជារៀ​ងរាល់​ឆ្នាំ​មុនពេលព្រឹត្តិការណ៍នេះ​​​មួយ​សប្តាន៍ Super Bowlបាន​ក្លាយ​​ជា​គោល​ដៅ​សំខាន់​របស់​បណ្តា​​សារ​ព័ត៌មានក្នុង​ស្រុក​​។

​គេ​អាច​កំណត់​បាន​ថា​ Super Bowl គឺ​ជា​​ព្រឹត្តិការណ៍កីឡា​ដែល​ទទួល​បាន​ភាព​គាំ​ទ្រ​និង​ល្បី​ល្បាញ​ជាង​គេ​នៅ​សហរដ្ឋអាមររិក​ដោយ​សារ​លក្ខណៈ​ពិសេស​ដែល​រួម​ផ្សំពី​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​របស់​កំពូល​កីឡា​ករ​ថ្នាក់​ជាតិ​។ ​ទស្សនិកជន​​ជាច្រើន​ត្រូវ​បាន​ឆាប​យក​ចំណាប់អារម្មណ៍ដោយការ​ប្រគំ​កម្ម​វិធី​កម្សាន្តដែល​មា​ន​សភាព​យ៉ាង​គគ្រិកគគ្រេងក្រោម​ការ​បង្ហាញ​ខ្លួន​នៃ​កំពូល​សិល្បៈករ​​រួមជាមួយ​​​ការ​​សម្អិតសម្អាងឆាក​និង​ទស្សនីយភាព​យ៉ាង​ឥតខ្ជោះ​​។ បន្ថែម​ពី​លើ​នេះ ស្ពត​ពាណិជ្ជកម្មដ៏អស្ចារ្យ​​ពី​ក្រុម​នហ៊ុន​យក្សក៏​ចូល​ខ្លួន​ផ្តល់​ភាព​ភ្ញាក់​ផ្អើរ​និង​ប្លែក​ភ្នែក​មួយ​កម្រិតបន្ថែម​​ទៀតផង​ដែរ! ​

ឆ្នាំ​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួ​ន​​ហ៊ាន​ឲ្យ​ថ្លៃជាមធ្យមទៅ​ដល់​៥លាន​ដុល្លា​សម្រាប់​ដាក់ស្ពត​ពាណិជ្ជកម្ម​៣០​វិនាទី។​ តើ​​តម្លៃ​​ខ្ទង់​លានដុល្លា​​​នេះ​សាក​សមនឹងឲ្យ​ក្រុម​ហ៊ុន​​ចំណាយ​ដែរ​ឬទេ? បើ​យើង​ក្រឡេក​មើល​ទៅ​ស្ថិតិ​នៃ​ចំនួនអ្នក​ទស្សនា ក្នុង​ឆ្នាំ​​នេះ​ចំនួន​​អ្នក​ទស្សនា​មាន​​១១១​.៣​លាន ដែល​ស្មើ​នឹង​​១១១.៩​លានក្នុង​ឆ្នាំ​២០១៦​ និង​១១៤.៤លាន​ក្នុង​ឆ្នាំ​២០១៥ (យោង​តាមការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្តីក្នុង​ស្រុក​ឈ្មោះ Fortune ​)​។​ ​ចំពោះ​ស្ថិតិនេះ​ គេ​បាន​រាប់​បញ្ចូលទាំងចំនួន​ទស្សនិកជន​ដែល​ទៅ​ទស្សនា​ផ្ទាល់​នៅ​ទី​ប្រកួត​និង​ទស្សនា​តាមកញ្ចក់​​ទូរទស្សន៍។ ស្ថិតិនៃចំនួនអ្នក​ទស្សនានៅ​រដូវ​កាល​ចុង​ក្រោយ​នេះ​មានចន្លោះ ​១១០​ដល់​១១៥លាន​នាក់​​។​

តាម​រយៈ​តួលេខ​​នេះយើងអាច​​ទាញ​បាន​ថា​ការ​ចំណាយ​៥លាន​ដុល្លា​ដើម្បីបញ្ចូល​ស្ពត​​ពាណិជ្ជកម្ម​៣០​វិនាទី​ក្នុង​ Super Bowl ​គឺស្មើ​រ​នឹងការ​ចំណាយពី​​​៤ទៅ​៥សេន​ទៅ​លើ​អ្នកទស្សនាម្នាក់។​

តាម​រយៈ​តួលេខ​​នេះយើងអាច​​ទាញ​បាន​ថា​ការ​ចំណាយ​៥លាន​ដុល្លា​ដើម្បីបញ្ចូល​ស្ពត​​ពាណិជ្ជកម្ម​៣០​វិនាទី​ក្នុង​ Super Bowl ​គឺស្មើ​រ​នឹងការ​ចំណាយពី​​​៤ទៅ​៥សេន​ទៅ​លើ​អ្នកទស្សនាម្នាក់។​ យោង​តា​ម​លោក Jeffrey Dorfman ​ដែល​សរសេរ​នៅ​លើ​ទស្សនាវដ្តីក្នុង​ស្រុក​ឈ្មោះForbesបាន​ថ្លែង​ឲ្យ​ដឹង​ថា​ថ្លៃ​ធម្មតា​នៃ​ការ​​​ផ្សាយក្នុងកម្ម​វិធី​showល្បី​ៗរយៈពេល​​៣០វិនាទីត្រូវ​ចាយ​អស់ប្រហែល​២០០,០០០ដុល្លា ទៅ​៥០០,០០០ដុល្លា​ ដោយមាន​ចំនួ​ន​អ្នក​ទស្សនា​ត្រូវ​បាន​ធានា​ពី២ទៅ​៧​លាន​នាក់។ ដូច្នេះ​វា​ស្មើរទៅ​​នឹងការ​ចំណាយពី​​​៨​ទៅ​១០​សេន​ដើម្បី​បានអ្នក​ទស្សនា​ម្នាក់​។ លោក​បាន​បន្ត​ទៀត​ថាការ​ផ្សព្វ​ផ្សាយ​នៅ​លើ​​ប្រព័ន្ធអីុន​ធឺណិតជាមួយ​វីដេអូ​ត្រូវ​ចាយអស់​​២៥​ដុល្លា​ ​សម្រាប់ចំនួន​​អ្នក​ទស្សនា១០០០នាក់ដូច្នេះការ​ចំណា​យ​ត្រូវ​អស់​​​ ​២.៥សេន​ដើម្បី​បានអ្នក​ទស្សនា​ម្នាក់។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ការ​ផ្សាយ​បែប​នេះ​គឺ​មិន​អាចទទួល​បាន​ព័ត៌មានរបស់អ្នកទស្សនា​​​​ច្បាស់​លាស់​ទេ​​។​ តាម​ការ​លើក​ឡើងទាំង​នេះ​​លោក​ទាញ​សេចក្តី​សន្និដ្ឋាន​ថា​តម្លៃ៥​លានដុល្លាសម្រាប់​ស្ពត​៣០វិនាទី​នៅ​ក្នុង​ព្រឹត្តិការណ៍​ Super Bowl នេះសាកសមនឹងឲ្យក្រុមហ៊ុនចំណាយណាស់​ដោយ​សារ​តែ​វា​មិន​ថ្លៃ​នោះ​ទេ(​​​៤ទៅ​៥សេន​)​បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ចាយ​ជាមួយ​កម្មវិធីshow ល្បីៗឬ​ការ​ផ្សាយ​តាម​ប្រព័ន្ធអីុន​ធឺ​ណិត​។

សេចក្តី​សន្និដ្ឋានរបស់​លោក Jeffreyសម​ហេតុផល​ក៏ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​នៅមាន​ចន្លោះ​ខ្វះ​ខាត​ទៅ​លើ​ការ​សន្មត​និង​តួរ​លេខដែល​លោក​លើក​ឡើង​​…

សេចក្តី​សន្និដ្ឋានរបស់​លោក Jeffreyសម​ហេតុផល​ក៏ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​នៅមាន​ចន្លោះ​ខ្វះ​ខាត​ទៅ​លើ​ការ​ការ​សន្មត​និង​តួរ​លេខដែល​លោក​លើក​ឡើង​ទៅ​លើ​​​កម្មវិធីshow ល្បីៗឬ​ការ​ផ្សាយ​តាម​ប្រព័ន្ធអ៊ិន​ធឺ​ណិត​។ ជាក់​​ស្តែង​​ប្រ​សិន​បើ​យើង​ប្រឡេក​មើល​ទៅ​កម្ម​វិធី​show ល្បីមួយ​របស់​ប៉ុស្តិ៍ CBS​នៃ​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ “The Big Bang Theory”​ មក​ដល់​ត្រឹម​ខែ​មីនា​​​កម្ម​វិធី​នេះ​មានចំនួន​​អ្នក​មើល​ជាមធ្យមកើន​ដល់​​១៦.៧លាន​​ ហើយ​ទៀត​សោក​ការ​ដាក់​ស្ពតពាណិជ្ជកម្ម​៣០​វិនាទី​មាន​តម្លៃ​ត្រឹម​តែ​៣៤៤.​៨២៧លាន​ដុល្លា​ដែល​ស្មើរ​នឹង​២​សេន​ប៉ុណ្ណោះ​​សម្រាប់​អ្នក​ទស្សនា​ម្នាក់​។​ ម្យ៉ាង​វិញ​ទៀត​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម (Social Media​) តាម​បច្ចេក​វិទ្យា​ថ្មី​នៅ​លើ​អ៊ីន​ធឺណិត​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​និង​ជាក់​លាក់​សម្រាប់​បណ្តា​ក្រុម​ហ៊ុន​នានាក្នុ​ង​កា​រ​កំណត់អតិថិជន​​គោល​ដៅ​។​ ឧទាហរណ៍​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​នៅលើ​បណ្តាញ​ហ្វេស​ប៊ុ​កអាច​កំណត់ថាក្រុម​មនុស្សប្រភេទ​​ណា​ដែលគេ​ត្រូវ​ការ​និង​ចង់​បាន​ក្នុង​ការ​​ឲ្យ​​ឃើញ​​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​គេ​។ ចំណុច​ដែល​អាច​កំណត់​មួយ​ចំនួន​មាន​ដូច​ជា៖​

  • អាយុ​
  • ភេទ​
  • ចំណូល​ប្រចាំ​ខែ
  • តំបន់​ភូមិសាស្ត្រ​ដែល​ពួក​គេ​រស់​នៅ
  • ចំណង់​ចំណូល​ចិត្ត
  • មនុស្ស​នៅ​លីវ​ឬបាន​​រៀប​ការ​…ល​។

បន្ថែម​៖

 

ឯក​សារ​យោង​​http://adage.com  និង  https://www.forbes.com/