ជប៉ុនប្រើប្រាស់ QR Code ផ្ទុកព័ត៌មានរបស់អ្នកដែលបានលាចាកលោក

78

បច្ចេកវិទ្យា QR Code ត្រូវបានគេឃើញប្រើប្រាស់នៅស្ទើរតែគ្រប់ទីកន្លែងជុំវិញពិភពលោក មិនថាតែនៅតាមទីកន្លែងផ្សេងៗ ឬនៅលើទំនិញប្រើប្រាស់នានានោះទេ សូម្បីតែនៅលើផ្នូររបស់សពឥឡូវ ក៏កំពុងតែត្រូវបានគេគ្រោងនឹងបំពាក់ជាមួយបច្ចេកវិទ្យាមួយនេះផងដែរ។

May be an image of one or more people, people standing and outdoors
ប្រភពរូបភាពពី Facebook

ជាក់ស្តែងនៅក្នុងប្រទេសជប៉ុន បច្ចេកវិទ្យា QR Code ត្រូវបានគេសម្លឹងឃើញពីសក្តានុពលដ៏ធំសម្បើមរបស់វា ជាមួយនឹងការបំពាក់នៅលើផ្នូរ និងទីកន្លែងបញ្ចុះសពសម័យថ្មី។ នេះបើយោងតាម Ishi no Koe ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ផ្នូរដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសជប៉ុន បាននិយាយថា ខ្លួនមានគម្រោងបញ្ចេញនៅផលិតផលថ្មីទៅកាន់ទីផ្សារ ពោលគឺផ្នូរដែលមានបំពាក់ទៅដោយបច្ចេកវិទ្យា QR Code ទៅក្នុងទីផ្សារប្រទេសជប៉ុន។

ជាក់ស្តែងនៅលើ QR Code ដែលបានបំពាក់នៅលើផ្នូររបស់សពទាំងនោះដែរ មានផ្ទុកនូវព័ត៌មានរបស់អ្នកដែលបានលាចាកលោកទៅ។ ដោយក្នុងនោះអ្នកដែលស្កេន QR Code អាចមើលពីប្រវត្តិរូប កម្រងរូបថត ក៏ដូចជាវីដេអូ និងព័ត៌មានផ្សេងៗទៀតរបស់អ្នកដែលបានលាចាកលោក។ មិនត្រឹមតែប៉ុណ្ណោះ QR Code ក៏អនុញ្ញាតឲ្យក្រុមគ្រួសារនៃសពអាចតាមដាន និងដឹងថានរណាខ្លះបានមកលេង និងធ្វើគារវៈកិច្ចដល់សពផងដែរ។

នាថ្ងៃអនាគត Ishi no Koe សង្ឃឹមថាអាចនឹងប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ក្នុងការបង្កើតនូវវិធីសាស្ត្រថ្មីក្នុងការមកធ្វើគារវៈកិច្ចគោរពចំពោះសព ដោយពុំចាំបាច់ឲ្យមនុស្សមកដល់ផ្នូរដោយផ្ទាល់នោះទេ៕

Previous articleវិធីដើម្បីបង្កើនជំនាញលក់របស់អ្នកទោះបីអ្នកមិនមែនជាអ្នកលក់ក៏ដោយ
Next articleតើ Content Marketing ជាអ្វី?
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕