តើគួរចាប់ផ្ដើមរកស៊ីម្នាក់ឯង ឬចូលហ៊ុនគ្នារកស៊ី?

108
តើគួរចាប់ផ្ដើមរកស៊ីម្នាក់ឯង ឬចូលហ៊ុនគ្នារកស៊ី?

ការដែលមានអាជីវកម្មមួយជាកម្មសិទ្ធិផ្ទាល់ខ្លួន វាជារឿងដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន ប៉ុន្តែទោះបីជាយ៉ាងណាការធ្វើអាជីវកម្មក៏ទាមទារឱ្យមានអ្នកជួយជ្រោមជ្រែងច្រើនដែរ ដើម្បីមានលទ្ធភាពពង្រីកសាខា ក៏ដូចជាអាចដំណើរការអាជីវកម្មនោះឱ្យកាន់តែរីកចម្រើនទៅមុខជានិរន្ត។

ដូច្នេះច្បាស់ជាមានសំណួរមួយចោទឡើងថា តើគួរចាប់ផ្ដើមរកស៊ីម្នាក់ឯង ឬចូលហ៊ុនគ្នារកស៊ី? ដើម្បីសម្រាយចម្ងល់មួ​​យនេះ អ្នកអាចឈ្វេងយល់លម្អិតបន្ថែមអំពីស្ថានភាពនៃការរកស៊ីម្នាក់ឯង និងការចូលហ៊ុនគ្នារកស៊ី។ បន្ទាប់មកចាប់ផ្ដើមគិតពិចារណាម្ដងទៀត ថាតើគួរសម្រេចចិត្តបែបណា?

1. ការចាប់ផ្ដើមរកស៊ីម្នាក់ឯង

ចាប់ផ្ដើមរកស៊ីម្នាក់ឯង

នៅពេលដែលអ្នកសម្រេចចិត្តរកស៊ីម្នាក់ឯង អ្វីដែលអ្នកអាចទទួលបានរួមមាន៖

  • អ្នកមានភាពឯករាជ្យលើការគ្រប់គ្រងទាំងមូលនៅក្នុងអាជីវកម្មរបស់អ្នក
  • អ្នកទទួលបានប្រាក់ចំណេញតែម្នាក់ឯង
  • អាចបត់បែន និងសម្រេចចិត្តបានលឿន
  • មានឱកាសក្នុងការបង្កើតអ្វីថ្មីៗទៅតាមសេចក្ដីប្រាថ្នារបស់អ្នក
  • អាចសម្រេចបាននូវគោលបំណងក្នុងក្ដីស្រមៃ
  • មានឱកាសរៀននូវជំនាញថ្មីៗ ដើម្បីធ្វើឱ្យខ្លួនឯងកាន់តែរីកចម្រើន
  • ការពេញចិត្តផ្ទាល់ខ្លួន ដោយអាចបញ្ចូលគំនិតច្នៃប្រឌិតដើម្បីកែលម្អក្នុងអាជីវកម្ម

ប៉ុន្តែទោះបីជាយ៉ាងណា ក៏ការចាប់ផ្ដើមរកស៊ីម្នាក់ឯងអាចទទួលរងនូវផលអវិជ្ជមានដូចជា៖

  • ហានិភ័យលើហិរញ្ញវត្ថុ ដោយមានការខ្វះទុនជាដើម
  • មានភាពស្រ្តេសច្រើន ដោយមានកិច្ចការ តួនាទី ទំនួលខុសត្រូវជាច្រើនដែលត្រូវរ៉ាប់រង
  • ត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនច្រើន ដើម្បីសម្រុកធ្វើសកម្មភាពក្នុងការឆាប់សម្រេចគោលដៅអាជីវកម្ម
  • អាជីវកម្មអាចរីកចម្រើនយឺត និងមិនអាចដំណើរការបានវែងឆ្ងាយឡើយ

2. ការចូលហ៊ុនគ្នារកស៊ី

ការរកស៊ីចូលហ៊ុនគ្នា

ប្រសិនបើអ្នកពិបាកក្នុងការចាប់ផ្ដើមរកស៊ីម្នាក់ឯង ដូច្នេះអ្នកអាចស្វែងរកដៃគូដែលអាចទុកចិត្តបាន ដើម្បីចូលហ៊ុនគ្នាក្នុងការចាប់ផ្ដើម។ ហើយការចូលហ៊ុនគ្នារកស៊ី វានឹងនាំផលវិជ្ជមានត្រឡប់មកវិញ ដូចជា៖

  • អាចដំណើរអាជីវកម្មបានលឿន ព្រោះមានធនធានច្រើន ព្រមទាំងមានជំនាញដែលអាចបំពេញបន្ថែមឱ្យគ្នាបាន
  • ធ្វើឱ្យការសម្រេចចិត្តកាន់តែល្អ ហើយត្រឹមត្រូវ
  • មានដើមទុនគ្រប់គ្រាន់ដើម្បីចាប់ផ្ដើម
  • ឱកាសពង្រីកអាជីវកម្មបានកាន់តែធំនិងអនាគតវែងឆ្ងាយ

ក្រៅពីនេះ ក៏អាចទទួលនូវផលវិបាកមួយចំនួនដែរ ដូចជា៖

  • ភាពមិនចុះសម្រុងគ្នា និងជម្លោះផ្ទៃក្នុង ដូចជាគំនិតផ្ទុយគ្នា ច្រណែនគ្នា ចង់ឈ្នះរៀងខ្លួន និងការបែងចែកតួនាទី ទំនួលខុសត្រូវ និងភាគលាភមិនបានត្រឹមត្រូវជាដើម
  • ជ្រើសរើសដៃគូខុស ពិបាកក្នុងការធ្វើអាជីវកម្មជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅធំ