spot_img
spot_img
Homeទូទៅតើមនុស្ស​អាច​មាន​ជីវិត​អមតៈ​ដែរ ឬ​ទេ?

តើមនុស្ស​អាច​មាន​ជីវិត​អមតៈ​ដែរ ឬ​ទេ?

-

La cifra se incrementó de 5,2 millones de euros en 2015 a 11,3 millones este año y de 9,2 millones en 2017, de los cuales, 2,1 millones fueron para producir la misma cantidad de alimentos para usos médicos. Clomid pill size order to order order to order to order buy antabuse in canada commensally to order to order. So lets look at a few things that you need to know.

Our online pharmacy will make you feel comfortable and safe to purchase opiates online at the best price. These side cumulatively effects are usually not good for patients. These side effects can be more frequent and severe if you are also taking one or more of the following: warfarin (coumadin), digoxin (lanoxin), or another factor that inhibits a drug metabolizing into an active form.

ពាក្យ​ចាស់​លោក​ថា​ “កើត​ចាស់ឈឺ​ស្លាប់ជា​រឿង​ធម្មតា” ចុះបើ​មនុស្ស​មិន​ចេះឈឺ​​មិន​ចេះចាស់​ តើ​មនុស្ស​អាច​ស្លាប់​បានដែរ​ ឬទេ ? យើង​រស់នៅ​ និង ធំ​ដឹង​ក្តី​ក្នុង​ច្បាប់ធម្មជាតិ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ជឿ​ថា​ការស្លាប់​គឺជា​រឿង​មួយ​ដែល​មិន​អាច​គេច​បាន​ឡើយ ។ ចុះ​បើ​ “គំនិត” ប្រាប់​ថា​អ្នក​​អាច​មាន​ជីវិត​អមតៈ​ តើ​អ្នក​ចង់​បានវាដែរ ឬទេ ? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ?

ការ​គិត​ពី​ជីវិត​អមតៈ​ហាក់​បីដូចជា​រឿង​ប្រឌិតមួយ​ជាពិសេស​នៅក្នុង​សតវត្សទី ១៨ ​ដែល​មនុស្ស​មាន​អាយុ​រស់នៅ​ជាមធ្យម​តិច​ជាង​​៤០ឆ្នាំ ។ ប៉ុន្តែ​ជីវិត​រស់នៅ​ជា​មធម្យ​លើពិភព​លោក​នៅ​ឆ្នាំ ២០០១ គឺ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៦៥ឆ្នាំ​ ហើយ​នៅ​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​អាយុ​រស់​នៅ​ជាមធម្យ​នេះ បាន​​​កើនឡើង​ដល់ទៅ ៨០-៨៥ ឆ្នាំឯនោះ ។ អ្នក​វិទ្យាសាស្រ្ត​ជឿ​ថា​អាយុរស់​នៅ​ជាមធម្យ​អាច​កើន​ឡើង​ទ្វេរដង​ម្តង​ទៀត​ក្នុងរយៈ​ពេល២០០ឆ្នាំ​ទៅ​មុខ ។ តើ​វា​អាច​កើន​ឡើង​រហូត​ដល់​ជីវិត​អមតៈ​ដែរ ឬទេ ?

អ្នក​ស្រាវជ្រាវ​ជឿ​ថា​ជីវិត​គឺ​មាន​ដែនកំនត់​ពួក​គេ​បាន​បញ្ជាក់​ថា​អាយុ​អតិ​បរមា​របស់​មនុស្ស​គឺ ១២៥ឆ្នាំ ។ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​មើល​ពិភពលោក​ទៅ​អនាគត​ពោរពេញទៅ​ដោយ​មនុស្ស​ដែល​មាន​អាយុ​រាប់សតវត្ស​ដែលខ្លះ​អាច​មាន​អាយុ​រហូតពី​ ៥០០ ទៅ ១០០០​ឆ្នាំក៏មាន ។ ជំងឺ​ដែលទាក់ទង​ទៅនឹង​ភាពចាស់​ជរាដូចជា ជំងឺ​រវើ​រវាយ​នៅពេល​ចាស់ និង ជំងឺ​គាំង​បេះដូង​គឺ​ជាឧបសគ្គ​ដែល​រារាំង​យើង​មិន​ឲ្យ​ទៅ​ដល់ចំនុច​នោះបាន (ជីវិតអមតៈ) ។

សារពាង្គកាយ​របស់​មនុស្សយើង​ចុះ​ខ្សោយ​ទៅតាម​អាយុកាល​ដែលនៅ​ទីបំផុត​​ធ្វើឲ្យយើង​ស្លាប់ ដូចនេះ​ក្នុង​ការស្វែង​រក​​ជីវិត​អមតៈ​អ្នក​វិទ្យាសាស្រ្ត​​បានផ្តោត​សំខាន់​ទៅលើ​ការបញ្ឈប់​ភាព​ចាស់ជរា​របស់​រាងកាយ ។

១ វិធី​សាស្រ្ត​មួយ​ដែល​បាន​បង្ហាញ​អំពី​ការបង្កើន​អាយុ​របស់​សត្វដូចជា​សត្វកណ្តុរ​គឺ​ “ការ​តមអាហារ​ដែលមានកាឡូរី​ក្នុង​លក្ខខ័ណ្ឌ​សមស្រប​មួយ” ។ ដើម្បី​ធ្វើ​ការ​តមអាហារ​នេះ​ឲ្យបាន​តត្រឹមត្រូវ​ អ្នក​ត្រូវ​កាត់​បន្ថយការទទួល​យក​កាឡូរី​ចំនួន ៣០​% ពីក្នុង​អាហាររបស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​រក្សា​ការបរិភោគ​គ្រប់​សារធាតុបំប៉ន​ដែល​ចាំបាច់​ទាំង​អស់ ។ គ្រោងការ​នៃ​ការបរិភោគបែប​នេះ​បាន​បង្ហាញ​ថា​វាពិត​ជាពិបាក​ណាស់​សម្រាប់​មនុស្ស​ក្នុង​ការអនុវត្តន៍​តាម ដូចនេះ​អ្នកស្រាវជ្រាវ​កំពុង​ព្យាយាម​រកពីមូលហេតុ​ច្បាស់លាស់មួយ​ថា ហេតុ​អ្វីបានជាការ​កាត់បន្ថយ​កាឡួរី​អាច​ជួយ​ដល់​ការបង្កើន​អាយុ​បាន ? បើ​សិន​ជា​ពួកគេ​អាចដោះស្រាយ​ចម្ងល់​នេះបាន​ ពួកគេ​ប្រហែល​ជា​អាច​ចម្លងយន្តការ​នេះ​ទៅក្នុង​ទម្រង់​ជាលក្ខណៈ​ថ្នាំ​បាន ។

២ ថ្នាំ​ប្រឆាំង​ភាព​ចាស់​ជរា​អាច​ជួយ​ដល់ការផ្អាក ឬ បញ្ឈប់​ដំនើរ​ការផលិត​របស់ “ប្រតិកម្ម​ម៉ូលេគុល” ដែល​ជាម៉ូលេគុល​ធ្វើ​ឲ្យ​មានការ​កើន​ឡើង​នៃការ​ខូចខាត​នៅក្នុង​រាងកាយ​នៅពេល​ដែល​យើង​មានអាយុកាន់​តែច្រើន ។ អ្នក​ស្រាវជ្រាវ​កំពុង​ធ្វើ​ការ​សន្និដ្ឋានថា​តើ​សារធាតុ​ខ្លះ​ដូចជា​សារធាតុ “Resveratrol” ដែល​គេរកឃើញ​មាននៅក្នុង​ស្រាក្រហម​អាច​មានប្រសិទ្ធិភាព​ដែរ ​ឬទេ ? នៅពេល​ដែល​វា​មានទម្រង់​ជាលក្ខណៈ​ថ្នាំ ព្រោះថា​សារធាតុ “Resveratrol” អាច​មានសមត្ថភាព​បង្អាក់ដំនើរ​ការនៃ​ភាពចាស់ជរា​នៅក្នុងកំរិត​ពូជ​បាន ។

អ្នកវិទ្យាសាស្រ្ត​ខ្លះ​គិត​ថា​អង់ស៊ីម “Telomoras” ដែល​ជាអង់ស៊ីម​ជួយ​សះ​ស្រទាប់​ការពារ​របស់កោសិកា​គឺជា​ចម្លើយ (ទៅរកជីវិត​អមតៈ) ហើយ​អ្នក​ខ្លះ​វិញ​គិត​ថាការ​ចាក់​អ័រម៉ូន​ដែល​ផលិត​ដោយ​មនុស្ស​អាច​បញ្ឍប់​រាងកាយទៅ​រក​ចាស់​ជរា​បាន ។

វាប្រាកដ​ហើយ​ថា​មានទ្រឹស្តី​បទ​ជាច្រើន​ដែលអាច​ប្រាប់ពី​វិធី​នៃ​ការបញ្ឍប់​ភាពចាស់​ជរា ប៉ុន្តែ​ទ្រឺស្តី​បទខ្លះ​វាត្រូវការរយៈពេល​យូរ​ទៅ​មុខ​ទៀត​ ឧទាហរណ៍ដូចជាថ្នាំ​ប្រឆាំង​មិន​ឲ្យចាស់​ជាដើម ។ បើសិន​ជា​យើងអាច​បង្កើតថ្នាំ​នោះបាន​មែន វានៅ​មានការប្រកួតប្រជែង​ផ្សេងទៀតដូចជា​ តើមនុស្ស​អាច​រស់​នៅ​បានអាយុ​ប៉ុន្មានហើយ​មុនពេល​មិន​ទាន់ប្រើប្រាស់​ថ្នាំ ។ បន្ថែម​ពីនេះ​ទៅ​ទៀត​បើទោះបី ការសិក្សា​អំពី​មូលហេតុ​ដែលធ្វើ​ឲ្យកណ្តុរ​រស់បានយូរ​អាច​ធ្វើទៅបាន​ហើយ​ក៏ដោយ​ ចំពោះ​​ការសិក្សា​អំពី​មនុស្សអាច​ត្រូវការ​រយៈពេល​ពី ៧៥ ទៅ ៨០ឆ្នាំទៀតឯនោះ ។

អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ពុំចង់ចាំ​រហូតដល់ ៧៥ ទៅ ៨០ឆ្នាំទេ​តួយ៉ាង​លោក Ray kurweil គាត់​បានអះអាង​ថា​ព្រឹត្តិការណ៍មួយដែល​គេឲ្យឈ្មោះថា​ “ភាពចម្លែក” (Singularity) នឹងកើត​មានឡើង​ដែលនៅពេល​នោះ​មនុស្ស​នឹងក្លាយទៅជាម៉ាស៊ីន ។ សាច់ និង ឈាមគឺមិន​មែនជាវត្ថុធាតុ​ឥតខ្ចោះ​សម្រាប់​ភាពយូរអង្វែង​ឡើយ ដូចនេះ​គេនឹងផ្លាស់ប្តូរ​វាជាមួយ​វត្ថុធាតុ​ដែលអាច​ប្រើប្រាស់​បានយូរវិញ ។ ជនអនាគតនិយម​មួយចំនួន​មើល​ឃើញអនាគត​ទៅមុខ​ថា​ពិភពលោក​គឺជាកន្លែង​មួយ​ដែល​កុំព្យូទ័រ​​គឺជាឧបករណ៍មួយ​មានតួនាទី​រក្សាទុក​ខួរក្បាលរបស់​មនុស្ស ហើយ​ធាតុស៊ីលីកូន​ជាវត្ថុ​ធ្វើជា​ផ្នែក​សម្រាប់​ជំនួស​អវៈយវៈ​ទន់ខ្សោយ ។

នៅពេល​ដែល​អ្នកវិទ្យាសាស្រ្តកំពុង​ដោះស្រាយ​ពីបញ្ហាថាតើ ម៉ាស៊ីន ឬ ការចាក់​បញ្ចូលធាតុ​ “Resveratrol” អាច​អ្វើឲ្យយើង​មានជីវិត​អមតៈនោះ វិធី​ដែលល្អបំផុត​នោះគឺអ្នកគួរ​រីករាយ​ជាមួយពេលវេលា​ដែលអ្នក​កំពុងមាន ៕

ដកស្រង់ និង កែសម្រួលពី: http://science.howstuffworks.com/environmental/life/genetic/humans-live-forever.htm

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ