តើអុកស៊ីសែននៅលើយន្តហោះបានមកពីណា?

1623

យន្នហោះដែលហោះក្នុងរយៈកម្ពស់ដ៏ខ្ពស់មួយ

រូបទី 1៖ យន្តហោះនៅរយៈកម្ពស់ដ៏ខ្ពស់មួយ (កម្រិតអុកស៊ីសែនទាប)

——–

អ្នកទាំងអស់គ្នា​ប្រហែលជាធ្លាប់ឃើញតាម​​កញ្ចក់ទូរទស្សន៍​ដោយផ្ទាល់ហើយបើ​ធ្លាប់ធ្វើដំណើរតាម​ជើងអាកាសថា​ក្នុងពេលមាន​អាសន្ន​ដូចជាពេលដែល​យន្តហោះ​មា​ន​បញ្ហានៅពេល​វា​នៅរយៈកម្ពស់ខ្ពស់​មួយ​ដែលកម្រិត​​អុកស៊ីសែនមាន​កម្រិត​ទាបនោះ​អ្នកដំណើរ​ទាំងអស់​​ត្រូវបានបុគ្គលិក​​បម្រើការលើយន្តហោះ​ណែនាំ​ឲ្យ​ពាក់ស្រោមមុខ​ដែលធ្លាក់ចុះ​ពីពិដាន​របស់តួរយន្តហោះខាងក្នុង​​ដើម្បីអនុញ្ញាតឲ្យ​អ្នកដំណើរ​អាចប្រើ​អុកស៊ីសែន​នោះសម្រាប់ដកដង្ហើម។

​យោងតាមសមត្ថកម្មខាងលើថ្ងៃនេះ «គំនិត» ចង់សួរ​អ្នកទាំងគ្នាថា​អ្នកយល់យ៉ាងដែរ​ចំពោះប្រភពនៃ​ឧស្ម័នអុកស៊ីសែន​ទាំងនោះ? តើក្រុមហ៊ុន​អាកាសចរណ៍​ត្រូវដឹកឧស្ម័នទាំងនោះ​ក្នុងស៊ីទែនផ្ទុក​មួយក្នុងយន្តហោះ​នោះមែនទេ?

បើអ្នកទាំងអស់គ្នាឆ្លើយថានៅលើយន្តហោះមានផ្ទុកឧស្ម័នអុកស៊ីសែនអ្នកប្រហែលជាភ្លេចថាការដឹកជញ្ជូនឧស្ម័នមានផលលំបាកធំមួយគឺគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដោយសារឧស្ម័ននៅពេលទទួលកម្តៅវារីកមាឌ។ការរីក​មាឌនេះអាចបណ្តាលឲ្យ​កើនូវបាតុភូតមួយហៅថា«បន្ទុះ»ម្យ៉ាងទៀតយន្តហោះដែលចំណាយឥន្ធនៈ​តិចត្រូវតែមានទម្ងន់ស្រាល។ បើស្ថាបត្យករសម្រេច​ដឹកឧស្ម័ននោះគេត្រូវបង្កើតស៊ីទែន​ធំនិងក្រាស់មួយដើម្បី​ការពារបាតុភូតបន្ទុះ​ដូចពន្យល់ខាងលើ។ ដូចនេះបើយន្តហោះ​មិនមានផ្ទុកស៊ីទែនអ៊ុកស៊ីសែន​ទេនោះតើគេបានអ៊ុកស៊ីសែនពីណាមក?

បើអ្នកទាំងអស់គ្នាមានចម្ងល់សូមមកចូលរួមអានអត្ថបទខាងក្រោមទាំងអស់គ្នា។(សូមមើលរូបខាងក្រោមដែលជារចនាបទទូទៅមួយនៃយន្តហោះទាំងមូល)

រចនាបទនៃតួរយន្នហោះ

រូបទី 2៖ រចនាបទ (ទូទៅ) នៃតួរយន្តហោះ

——-

ដូចបានរៀបរាប់ខាងលើការដឹកជញ្ជូនឧស្ម័នមានផលលំបាកធំមួយគឺគ្រោះថ្នាក់ដោយបន្ទុះដូចនេះស្ថាបត្យករយន្តហោះបានរុករកវិធីផ្សែងទៀតដែលអាចដឹកជញ្ជូនឧស្ម័នអុកស៊ីសែនជាទម្រង់អង្គធាតុរឹងហើយឧស្ម័នអុកស៊ីសែននឹងត្រូវបង្កើតឡើងនៅពេលដែលត្រូវការតែប៉ុណ្ណោះ។អ្វីដែលអនុញ្ញាតឲ្យស្ថាបត្យករយន្តហោះអាចសម្រេចបំណងនោះបានគឺរបកគំហើញផ្នែកគីមីវិទ្យាមួយគឺប្រតិកម្មចំហេះនៃសារធាតុម្យ៉ាងដែលចាត់ចូលក្នុងក្រុមក្លរាត់(ClO3 )

អំបិលនៃក្រុមក្លរាត

រូបទី 3៖ អំបិលក្លរាត

—–

នៅពេលដែល​អំបិលនៃក្រុមក្លរាត់នេះប៉ះទៅនឹង​កម្តៅខ្លាំងឬអណ្តាតភ្លើង​វានឹងឆាបឆេះហើយបញ្ចេញ​នូវឧស្ម័នអុកស៊ីសែន។ តាមទិន្នន័យដែលគេទទួល​បានពីក្រុមហ៊ុនផលិតយន្តហោះ​អុកស៊ីសែនដែលបង្កើតតាម​រយៈប្រតិកម្មនេះគ្រប់គ្រាន់សម្រាប់អ្នកដំណើរ​ក្នុងរយៈពេល១៥នាទី​(គ្រប់គ្រាន់​សម្រាប់យន្តហោះ​បន្ទាបខ្លួនមករយៈកម្ពស់​ល្មមដែលមានកម្រិតអុកស៊ីសែនធម្មតា)។​

—–

 ប្រតិកម្មនៃអំបិលក្លរាត

 

 

ប្រតិកម្មទី 1 គឺជាប្រតិកម្មចំហេះដែលមានកាតាលិករ​​​ដូចនេះអុកស៊ីសែន​ត្រូវបានបង្កើតឡើងនៅ​តំណាក់កាលទី 1 តែម្តង។

ប្រតិកម្មទី 2 និងទី 3 គឹប្រតិកម្មដែលកើតឡើងដោយគ្មាន​​កាតាលិករគឺត្រូវឆ្លងកាត់ការដុត 2 តំណាក់កាលដើម្បីបង្កើតអុកស៊ីសែន។

សូមមើល វីដេអូនៃការដុត KClO3 ខាងក្រោម

—————

នៅតាមយន្តហោះស្រោមមុខ​អុកស៊ីសែន​​​ដែលធ្លាក់ពី​ពីដាននោះ​​ត្រូវបានតភ្ជាប់ទៅ​នឹង​កុងតាក់ដែល​ធ្វើឲ្យមាន​​បន្ទុះ​តូចមួយ​​ដែល​ជា​បុព្វហេតុនៃចំហេះ​របស់ផ្សៅដែក​ដែលគេផ្សំនឹង​ម្សៅសូដ្យូមក្លរាត ​(NaClO3) ប៉ូតាស្យូមក្លរាត (KClO3) ក្រោយចំហេះទាំងនេះដែក ()​អុកស៊ីត​សូមដ្យូម​​ឬ​ប៉ូតូស្យូមក្លរួ​និងអុកស៊ីសែន​ត្រូវបានបង្កើតឡើង។

ទោះជាស្ថាបត្យករ​យន្តហោះទស្សន៍ទាយ​ថាការបង្កើតអុកស៊ីសែនតាម​វិធីនេះមានសុវត្ថិភាព​ជាងការដឹកជញ្ជូន​ឧស្ម័នដោយផ្ទុកវា​ក្នុងស៊ីទែន​ឧបត្ថវហេតុ (ទៅ៣ករណីយ) ដែលបង្កឡើងដោយប្រតិកម្មនេះត្រូវបានគេរាយការតែបើយើងប្រៀបធៀបគ្រោះថ្នាក់នៃការដឹកជញ្ជូនឧស្ម័ន​ផ្ទាល់នោះវាអាចបង្ករគ្រោះថ្នាក់ច្រើនករណីយជាងនេះទៅទៀត។

ជាទីបញ្ចប់ «គំនិត» គ្រាន់តែចង់​បណ្តុះគំនិត​អ្នកអាន​ទាំងអស់ឲ្យងាក​មកចាប់អារម្មណ៍​លើផ្នែកវិទ្យាសាស្រ្ត​ព្រោះ​បើយើងគិតឲ្យដល់​ទៅ​បើ​អ្នកប្រាជ្ញ​មិនបានរកឃើញ​នោះក៏​យើងគ្មានរបកគំហើញផ្នែកបច្ចេកវិទ្យាដែរ។

វីដេអូនៃការដុត KClO3

ដកស្រង់ចេញពី

http://en.wikipedia.org/wiki/Potassium_chlorate

http://en.wikipedia.org/wiki/Emergency_oxygen_system

http://www.brookscole.com/chemistry_d/templates/student_resources/0030012910_kotz/appchem/ch20/entropy2.html

រូបភាព

ទី1http://www.greenbang.com/wp-content/uploads/2009/06/airbus.jpg

ទី2http://2.bp.blogspot.com/-uehqwAXGxTA/Tblk9iAPgXI/AAAAAAAABx0/VAQGR29XRlk/s1600/fin+A350MICROCUTAWAY+Xa.jpg

ទី3http://www.vk2zay.net/article/file/265

ទី4http://www.dvorak.org/blog/wp-content/uploads/2011/03/airplaneoxygenmask.jpg

Previous articleប្រ​ហោង​ខ្មៅ និង​ឥទ្ធិ​ពល​នៃ​ទំ​នាញ​ម៉ាស​
Next articleវប្បធម៌ផ្សេងគ្នា អត្ថន័យផ្សេងគ្នា៖ សត្វគោ
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។