Home ទូទៅ តើអ្នកដឹង​ទេ?

តើអ្នកដឹង​ទេ?

774

នៅលើ​សកលលោក​មាន​រឿង​គួរ​អោយ​ចាប់​អារម្មណ៍​ជាច្រើន​ដែល​យើង​មិន​បាន​ដឹង​ និង​យក​ចិត្ត​ទុក​ដាក់។ ដូចនេះ គេហទំព័រ​គំនិត​សូម​លើ​កយក​នូវ​ ព្រឹត្តិការណ៍​ និង​ស្ថិតិគួរអោយ​ចាប់​អារម្មណ៍​ដែល​កើត​មាន​នៅលើ​សកលលោក នៅ​ក្នុង​អត្ថបទ​ តើអ្នក​ដឹង​ទេ​នេះ។

– នៅ​លើសកលលោកយើង​នេះ​មនុស្ស​ដែលប្រើ​ដៃ​ឆ្វេង​ពី​កំណើត​គឺ​មាន​១១%

– ខែ​សីហា​គឺជា​ខែ​ដែលមាន​ទារក​កើត​ច្រើន​ជាង​គេ។

– ជាមធ្យម​មនុស្ស​ចាប់​ផ្តើម​គេង​លក់​ក្នុង​រយៈពេល​៧នាទី

– ប្រសិន​បើ​អាហារ​មិន​លាយ​ចូល​ជាមួយ​ទឹកមាត់​យើង​ទេនោះ គឺយើង​មិន​អាច​ដឹងរសជាតិ​របស់​វា​បាន​ឡើយ

– ខ្លាឃ្មុំ​មាន​ធ្មេញ​ ៤២

– ផ្លែ​ក្រូចឆ្មាមានកម្រិតជាតិ​ស្ករ​ ច្រើនជាង​ផ្លែ​ស្តូបឺរី

– ៨៥% នៃ​រុក្ខជាតិទាំង​អស់​នៅ​លើ​លោក​យើង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សមុទ្រ

–  ឈាម​របស់​បង្កង​សមុទ្រ​គឺ​គ្មាន​ពណ៌ ប៉ុន្តែ​វា​នឹង​ប្រែ​ពណ៌​ទៅ​ជា​ខៀវ​នៅពេល​ដែល​វា​ប៉ះ​នឹង​អុកស៊ី​សែន។

– សត្វ​មាន់​អាច​ហោះ​បានយូរបំផុត​គឺ​១៣​វិនាទី

-ភាសា​ដែល​គេ​ប្រើប្រាស់​ច្រើន​ជាងគេ​គឺ មាន​បី​ភាសា គឺ​ភាសាចិនកុកងឺ អេស្ប៉ាញ និង​អង់គ្លេស។

-ឆ្អឹងដែល​តូចជាងគេ​របស់​មនុស្ស​យើង​គឺ មាន​នៅ​ត្រង់​ត្រចៀក

– សត្វឆ្មារ​ចំណាយ​ពេល​៦៦% ក្នុង​ចំណោម​ពេលវេលា​ទាំង​អស់​ក្នុង​ជីវិត​របស់​វា​ក្នុង​ដំណេក។

-ប្រទេស​ស្វីស​ ជា​ប្រទេស​ដែល​ញ៉ាំ​សុកូឡា​ច្រើន​ជា​ង​បង្អស់​ក្នុង​ពិភព​លោក ដែល​ក្នុង​មនុស្ស​ម្នាក់​ញ៉ាំ​សុកូឡាជាម្យម​១០គីឡូក្រាម​ក្នុង​១ឆ្នាំ។

– ទ្វីប​អូស្ត្រាលី​ ជា​ទ្វីបតែ​មួយ​គត់​ដែល​មាន​ភ្នំ​ភ្លើង​មិន​សកម្ម

– សម្លេងនៅ​ក្នុង​ទឹក​មាន​ល្បឿន​ ៥ដង​លឿន​ជាង​សម្លេង​នៅ​លើ​អាកាស

– សត្វល្អិត​ទាំងអស់​គឺ មាន​ជើង​៦

– ជើង​របស់​មនុស្ស​មាន​ឆ្អឹងទាំង​អស់​២៦

– ខួរក្បាលរបស់​មនុស្សមាន​ផ្ទុក​ជាតិ​ទឹក​៧៨%

– ខួរក្បាល​របស់​មនុស្ស​ស្រូប​យក​អុកស៊ី​សែន​ចំនូន​២០-២៥% នៃ​ចំនួនអុកស៊ីសែន​ទាំងអស់​ដែល​បាន​មកពី​ការ​ដក​ដង្ហើម។

– ក្នុង​១នាទី មាន​រន្ទះ​បាញ់​៦០០០​ ដែល​បាន​បាញ់​មក​លើ​ផែនដី

– ដំរី​ជា​ឋនិកសត្វ តែ​មួយគត់​ដែល​មិន​អាច់​ហក់លោតបាន

– ការថើបមួយ​នាទី​ប្រើអស់​ចំនួន​២៦​កាឡូរី​

– នៅ​ពេលគេង​ មនុស្ស​យើង​ប្រើប្រាស់​អស់​កាឡូរី​ច្រើនជាង​ការ​មើល​ទូរទស្សន៍

នៅ​មាន​រឿង​ជាច្រើនទៀត​ដែល​​យើង​មិន​បាន​ចាប់​អារម្មណ៍ និង​មិនបាន​ដឹង។ គំនិត​នឹង​លើក​យើង​មក​សរសេរទៀត​នៅ​ពេល​ក្រោយ។