តើអ្នកធ្លាប់ដឹងតេថាតើសីតុណ្ហភាពប៉ុន្មានដែលត្រជាក់ជាងគេ?

1160

ជាទូទៅអាតូមរបស់​ធាតុ​មួយតែងមានចលនា តែ​បើសិនជា​ធាតុ​មួយ​នោះមាន​សីតុណ្ហភាពត្រជាក់​គ្រប់គ្រាន់​វា​នឹង​ធ្វើ​អោយ​អាតូមរបស់ធាតុនោះលែងមានចលនា​ទាំងស្រុង ដែលចំនុច​សម្មតិកម្ម​នេះ​គេ​អោយ​ឈ្មោះ​ថា​”សូន្យ​ដាច់ខាត”​ ដែល​ពាក្យ​នេះ​មក​ពីពាក្យថា “Absolute zero” ។

សូន្យ​ដាច់​ខាតមិន​ដែល​ត្រូវ​បានគេវាស់​បាននូវឡើយទេទាំងក្នុង​ធម្មជាតិនិង​ក្នុងបន្ទប់ពិសោធន៏​​ ។ គេ​គិត​ថា​សូន្យ​ដាច់​ខាត​គឺ​នឹង​មិន​អាច​រក​ឃើញ​ឡើយ​ ហើយ​បើ​សិន​ជា​វា​ត្រូវ​បាន​គេ​រក​ឃើញ​ក៏​យើង​មិន​អាច​គត់​សំគាល់​បាន​ដែរ​ ដោយ​មូលហេតុ​ថា​យើង​គ្មាន​អី្វ​ដើមី្ប​វាស់​សីតុណ្ហភាព​នោះ​ឡើយ​ ។

ដើមី្ប​វាស់​សីតុណ្ហភាព​របស់​អង្គធាតុ​អី្វ​មួយ​អោយ​មាន​ប្រសិទ្ធិភាព​គឺ​គេ​ត្រូវ​កត់​ត្រា​ថាមពល​មធ្យម​របស់​ធាតុ​តូចៗ​ដែល​បង្កើត​អោយ​មាន​សីតុណ្ហភាព​នៃ​អង្គធាតុនោះ​ ។ សីតុណ្ហភាព​អាច​បង្ហាញ​ពី​ចលនា​អាតូម​របស់​រូបធាតុ​មួយ​គឺ​ នៅ​ពេល​ដែល​សីតុណ្ហភាព​កាន់​តែ​ត្រជាក់​ អាតូម​ធើ្វ​ចលនា​កាន់​តែ​យឺត​ហើញ​បើ​ទៅ​តា​ម​ទ្រឹស្ដីបទ​នេះ​​នៅ​ពេល​វត្ថុ​មួយ​មាន​សីតុណ្ហភាព​ត្រជាក់​គ្រប់គ្រាន់​ ម៉ូលេគុល​នឹង​លែង​មាន​​ចលនា​ទាំង​ស្រុង នៅ​ពេល​នោះ​ហើយ​ដែល​បញ្ជាក់​ថា​វា​បា​ន​ទៅ​ដល់​សីតុណ្ហភាព​សូន្យ​ ។

ទ្រឹស្តីបទ​របស់​សូន្យ​ដា​ច់ខាត​ត្រូវ​បាន​លើក​យក​មក​និយាយ​ដោយ​លោក​ ឡត​ កែលវិន​(Lord​ Kelvin) នៅ​សតវត្ស​ទី​១​៨​ ដោយ​អាស្រ័យ​ទៅ​លើ​គំនូស​ក្រាហ្វិក​សីតុណ្ហភាព ​និង ​ថាមពល ។ ពាក្យថា​ “សូន្យ​ដាច់ខាត”​រឺ​ “Absolute zero”​មាន​តំលៃ​ស្មើ​នឹង​ “0”​កែលវិន​ រឺ ​“-២៧៣.១៥”​ ​ដឺ​ក្រេសែលស្យូស​ ។ ​រង្វាស់​កែល​វិន​គឺ​ខុស​ពី​រង្វាស់​អង្សាសេ​(ដឺក្រេសែលស្យូស)​ ត្រង់​ថា​សំរាប់​រង្វាស់​ដឺ​ក្រេ​សែលស្យូស​គឺ​ទឹក​ កក​នៅ​សូន្យ​អង្សា​សេ​ រីឯ​​រង្វាស់​កែល​វិន​គឺទឹក​ កក​នៅ​សីតុណ្ហភាព​២៧៣​អង្សារកែលវិន​ និយាយរួមគឺ សូន្យអង្សារសេ​ ស្មើនឹង ២៧៣អង្សារកែលវិន។

នៅ​លើ​ផែន​ដី​សីតុណ្ហភាព​ដែល​ត្រជាក់​ជាង​គេ​របស់​ធម្មជាតិ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​គឺ“-៨៩”​អង្សា​សែល​ស្យូស​ដែល​ស្មើ​នឹង​ “១៨៤”​កែលវិន​ ​(សីតុណ្ហភាព​នេះត្រូវ​បាន​គេ​រក​ឃើញ​នៅ​អង់​តាកទិក​ក្នុង​ឆ្នាំ​១៩៨៣​) ។ សូមី្ប​តែ​នៅ​ក្នុង​លំហរ​ជ្រៅ ​(Deep space) អាតូម​ដែល​ត្រជាក់​បំផុត​មាន​សីតុណ្ហភាព​ ២ រឺ​ ៣​ កែល​វិន​ពី​លើ​សូន្យ​ដាច់​ខាត​ ។

នៅ​ក្នុង​បន្ទប់​ពីសោធន៏​គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​សីតុណ្ហភាព​ដែល​ត្រជាក់​ជាង​សីតុណ្ហភាព​នៅ​ក្នុង​លំហរ​ទៅ​ទៀត​​ដូច​ជា​ អង្គធាតុ​រាវ​របស់​រូប​ធាតុ​ហេល្យូម​ (Helium) មាន​សីតុណ្ហភាព​​៤​អង្សារ​កែលវិន​ ហើញ​នៅ​ក្នុង​ឆ្នាំ​២០០៣​ អ្នក​វិទ្យាសាស្រ្ត​នៅ​សកល​វិទ្យាល័យ​”MIT”​របស់​សហរដ្ឋអាមេរិក​បាន​ប្រើ​ប្រាស់​ឡា​សែរ​ដើមី្ប​ធ្វើ​អោយ​អង្គធាតុ​សេស​ស្យូម​(Caesium or Cesium “Cs”)​ ត្រ​ជាក់​រហូត​ដល់​ទៅ​ “០.៥០០០០០០០០”​កែល​វិន​ដែល​ជា​សីតុណ្ហភាព​​សប្បនិមិ្មត​​មិន​​​ធ្លាប់​បង្កើត​ពី​មុន​មក​ ។“សូន្យ​ដាច់​ខាត​” ​រឺ​ ​“Absolute Zero” ​គឺ​ជា​គំនិត​អរូបី​មួយ​ ហើយបើ​ទោះ​​បី​​នាក់​វិទ្យាសាស្រ្ត​អាច​រក​ឃើញ​សីតុណ្ហភាព​ដែល​ក្បែរ​សូន្យ​ដាច់​ខាត​ក៏​ដោយ​ ក៏​ពួក​គេ​ទទូល​ស្គាល់​ថា​សូន្យ​ដាច់​ខាត​មិន​អាច​ទៅ​ដល់​ជា​មួយ​នឹង​ចំនួន​ដ៏​ជាក់​លាក់​មួយ​ឡើយ​​។

ដកស្រង់ និង កែសំរួលដោយ​:  នាង ទិនរ៉ា

Next articleវេទមន្ត​គណិត​៖ ទាយ​ចំនួន​បង​ប្អូន​តាម​គណិត​វិទ្យា
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។