តើ​ទឹក​ពុះ​នៅ​សីតុណ្ហភាព​ប៉ុន្មាន​ ?

5872

តើ​សីតុណ្ហភាព​ណា​ដែល​​ធ្វើ​អោយ​ទឹក​ពុះ ? តើ​អ្វី​ដែ​ល​កំនត់​ចំនុច​ពុះ​របស់​ទឹក ? ខាង​ក្រោម​ជា​ចំលើយ​មួយ​ដែល​អ្នក​គួរ​យល់​ដឹង​ :

១. ចំលើយ​ខ្លី : ចំនុច​ពុះ​របស់​ទឹក​គឺ​នៅ​សីតុណ្ហភាព​ ​១០០ អង្សាសែលស្យូស​ រឺ ២១២​ អង្សាហ្វារិនហាយ នៅ​ក្នុង​កំរិតសំពាធ​បរិយាកាស​ស្មើ ១ (1atm)។

២. ចំលើយល្អ : ចំនុច​ពុះ​របស់​ទឹក​ពឹង​ផ្អែក​លើ​សំពាធ​បរិយាកាស​ដែល​ផ្លាស់​ប្តូរ​ទៅ​តាមរយៈ​កំពស់​ ។ ចំនុច​ពុះ​របស់​ទឹក​គឺ ១០០ អង្សាសែលស្យូស​ រឺ ២១២​ អង្សាហ្វារិនហាយ នៅ​ក្នុងកំរិត​សំពាធ​បរិយាកាស​ស្មើ ១ (កំពស់ទឹកសមុទ្រ) ប៉ុន្តែ ទឹក​ពុះ​នៅ​សីតុណ្ហភាព​ទាប​នៅ​ពេល​ដែល​រយៈ​កំពស់​របស់​បរិយាកាស​កាន់​តែ​ខ្ពស់ (លើភ្នំ) ហើយ​ពុះ​នៅ​សីតុណ្ហភាព​ខ្ពស់​នៅ​ពេល​ដែល​សំពាធ​បរិយាកាស​កើន​ឡើង (ក្រោមកំពស់ទឹកសមុទ្រ) ។

ចំនុច​ពុះ​របស់​ទឹក​ក៏​ពឹង​ផ្អែក​លើ​ភាព​សុទ្ធ​របស់​ទឹក​ដែរ ។ ទឹក​ដែល​ផ្ទុក​ភាព​មិន​សុទ្ធ (ដូចជាទឹកអំបិល) ពុះ​នៅ​សីតុណ្ហភាព​ខ្ពស់​ជាង​ទឹកបរិសុទ្ធ ។ បាតុ​ភូត​នេះ​មាន​ឈ្មោះ​ថា“Boiling point elevation”៕

បកប្រែពី : http://chemistry.about.com/od/howthingswork/f/boiling-point-of-water.htm