តើ​ហ្វូស៊ីល​កើត​ឡើង​យ៉ាង​ដូចម្តេច ?

672

ហ្វូស៊ីលជ័រ​ដែលមានសត្វមូសនៅខាងក្នុង

មាន​វិធី​ជា​ច្រើន​ដែល​បង្កើត​អោយ​មាន​ហ្វូស៊ីល​នៅ​ពេល​ដែល​រុក្ខជាតិ​ និង​ សត្វ​​ងាប់ ។​ ជា​ទូទៅ​ភាវៈរស់​តែងតែ​ពុកផុយ និង បំបែក​ទៅ​ជា​ធាតុ​ផ្សេងៗ​ក្រោយ​ពេល​ងាប់ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​មួយ​ដ៏​ល្អ​វា​អាច​ក្លាយ​ទៅ​ជា​ហ្វូស៊ីល ។

ប៉ុន្តែ​មិន​ថា​វិធី​ណា​ដែល​បង្កើត​អោយ​មាន​ហ្វូស៊ីល​គឺ​វា​ទាមទារ​សំណាង និង លក្ខខណ្ឌ​ដ៏​ល្អ​ឥតខ្ចោះ ។ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្តី​ ហ្វូស៊ីល​រាប់លាន​ត្រូវ​បាន​រក​ឃើញ​ដោយ សារៈមន្ទី អ្នកជំនួញ​ហ្វូស៊ីល មន្ទីរពិសោធ អ្នកស្វែងរកហ្វូស៊ីលឯកជន​។​ ហ្វូស៊ីល​រាបលាន​ដែល​បាន​រក​ឃើញ​វា​ពិត​ជា​មាន​ចំនួន​ច្រើន​តែ​បើ​យើង​ប្រៀបធៀប​ទៅនឹង​ភាវៈរស់​ដែល​ធ្លាប់​បាន​រស់​នៅ​លើ​ផែនដី​ក្នុងរយៈពេល ៥៥០លានឆ្នាំ វា​ពិត​ជា​មាន​ចំនួន​ភាគរយ​តិច​តួច​បំផុត ។ ក្នុងអត្ថបទនេះ យើង​នឹង​លើក​យក​របៀប​​ ៤​ យ៉ាង​ដែល​បង្ករ​អោយមានហ្វូស៊ីល ៖

១ហ្វូស៊ីលទឹកក វា​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទុក​ភាវៈរស់​អោយ​ក្លាយ​ទៅជាហ្វូស៊ីល ។ ប៉ុន្តែ​វា​ទាមទារ​អោយ​ហ្វូស៊ីល​ដែល​រក​ឃើញ​នោះ​ត្រូវ​កក​តាំង​ពី​ពេល​ងាប់​រហូត​ដល់​បាន​រកឃើញ ដែល​ជា​ហេតុ​ធើ្វ​អោយ​ឱកាស​ដែល​ហ្វូស៊ីល​កើត​ឡើង​ដោយភាពកក​មាន​កំរិត ។ ការ​រក​ឃើញ​ហ្វូស៊ីល​ទឹកកក​នៅ​តំបន់ អាឡាស្កា (Alaska) និង ស៊ីប៊ឺរី (Siberia) ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៏​យ៉ាង​ខ្លាំង​ដោយសារ​តែ​ហ្វូស៊ីល​ដែល​ជា​សត្វ​ដំរី​កាល​ពី​រាប់ម៉ឺន​ឆ្នាំ​មុន​នៅ​រក្សា​ភាព​ដើមដ​ដែលដូចជា សាច់ ស្បែក សក់ និងសូម្បី​តែ​អាហារ​ក្នុង​ក្រពះ​របស់​វា ។

២ ហ្វូស៊ីល​សំងួត ជា​ហ្វូស៊ីល​ដែល​មនុស្ស​បង្កើត​ ​ដោយ​យក​សព​មនុស្ស រឺ សត្វ​ទៅ​សំងួតដោយ​ការឆ្អើរនឹងផ្សែង ។ ហ្វូស៊ីល​នេះ​អាច​រក្សា​បាន​រាបពាន់ ឬ ម៉ឺនឆ្នាំ​បើ​វា​ធ្វើ​អោយ​បាន​ល្អ ។

៣ ហ្វូស៊ីល​ជ័រ ជា​ហ្វូស៊ីល​ដែល​ភាវៈរស់​ពិសេស សត្វល្អិត ពីងពាង រឺ បង្កួយតូចៗ​ ត្រូង​ស្រោប​ដោយ​ជ័រ​រុក្ខជាតិ ។​ នៅពេល​ដែល​ជ័រ​នោះ​កក​ហើញ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ស្ថានភាព​មួយ​យ៉ាងល្អ វា​បាន​ក្លាយ​ទៅ​ជា​ហ្វូស៊ីល​ដែលមាន​ភាវៈរស់​នៅ​ខាង​ក្នុង​ដែល​អាច​មានអាយុកាល​រានលានឆ្នាំឯណោះ ។
៤ ហ្វូស៊ីល​ធ្យូង ជា​របៀប​ដែល​ហ្វូស៊ីល​កើតឡើង​នៅពេល​ដែល​រាល់​ធាតុ​របស់​ភាវៈរស់​ត្រូវ​បាន​បាត់បង់​លើក​លែង​តែ​ធាតុ “កាបូន” ដែល​បង្ករ​អោយ​ទៅ​ជាហ្វូស៊ីលធ្យូង ហើយ​ដែល​បន្ទាន់មកហ្វូស៊ីល​នេះ​បាន​កប់​ទៅ​ក្នុង​ដី រឺ ថ្ម ។ ទោះបី​ហ្វូស៊ីល​នេះ​មាន​តែ​ធាតុកាបូន ប៉ុន្តែ​វា​អាច​ផ្តល់​ពត៌មានអោយអ្នកវិទ្យាសាស្រ្ត​ជាច្រើន ៕

Previous articleតើ​យើង​ត្រូវ​ការ​ប្រូតេអ៊ីន​ប៉ុន្មាន​សំរាប់​រាងកាយ ?
Next articleស៊ូណាមីជា​អ្វី ?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។