ទិញទំនិញ ហើយដើរចេញដោយមិនចាំបាច់រង់ចាំគិតលុយ ជាមួយនឹង Amazon Go

111
ទិញទំនិញ ហើយដើរចេញដោយមិនចាំាចាច់រងចាំគិតលុយ ជាមួយនឹង Amazon Go

ពេលដែលទៅផ្សារទំនើបឬក៏ហាងលក់ទំនេញម្តងៗ តើអ្នកមានអារម្មណ៍ថាធុញដែរឬទេ ដែលត្រូវចំណាយពេលអស់ជាច្រើនដើម្បីឈរតម្រង់ជួររងចាំ ទម្រាំតែគិតលុយហើយម្តងម្នាក់ៗ ? បើបានអ្នកទិញតិចអត់សូវជាបញ្ហាទេ តើបើអ្នកទិញច្រើនវិញគឺថាត្រូវចាំរាប់ម៉ោងតែម្តង ។

ជាដំណោះស្រាយចំពោះបញ្ហាខាងលើ ក្រុមហ៊ុន Amazon បានធ្វើការបង្កើតនិងដាក់ឲ្យអតិថិជនរបស់ខ្លូនប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីដ៏ទំនើបដែលហៅថា “ Just Walk Out “ ដែលធ្វើឲ្យបទពិសោធន៍នៃការទិញទំនិញបែបថ្មីស្រឡាងដែលកាន់តែមានភាពងាយស្រួលនិងរហ័សជាងមុន ។

បច្ចេកវិទ្យាមួយនេះត្រូវបានដាក់ឲ្យប្រើប្រាស់នូវហាងលក់ទំនិញរបស់ក្រុមហ៊ុន Amazon ដែលមានឈ្មោះថា Amazon Go ។ អតិថិជនគ្រាន់តែដើរទិញឥវ៉ាន់ដែលពួកត្រូវការរើសដាក់កន្ត្រក់ ហើយដើរចេញពីហាងពីហាងតែម្តង ដោយមិនចាំចាច់ឲ្យអតិថិជន ធ្វើការតម្រង់ជួរ ឈរចាំ ដើម្បីគិតលុយម្តងម្នាក់ៗ ទៀតនោះទេ ។

តើវាដំណើរការយ៉ាងដូចម្តេច ?

ងាយស្រួលមែនទែនគឺអ្នកត្រូវប្រើប្រាស់ Amazon Go app ដើម្បីធ្វើការ check in នូវហាងទំនិញដែលអ្នកចូល ។ ហើយនៅពេលលនោះ smart sensor របស់ amazon នឹងធ្វើការតាមដាននូវទំនិញណាខ្លះដែលអ្នកយកចេញពីធ្នើរទំនិញ ហើយទំនិញណាខ្លះដែលអ្នកដាក់ទៅវិញ ។

បន្ទាប់​ពីអ្នករើសបាននូវទំនិញដែលត្រូវការហើយ អ្នកអាចដើរចេញពីហាងតែម្តងដោយមិនចាំបាច់តម្រង់ជួរ ឈរចាំគិតលុយម្តងម្នាក់ៗនោះទេ ។ ដោយឡែកការចំនាយទៅលើតម្លៃទំនិញរបស់អ្នកនឹងត្រូវកាត់ចេញពី គណនី Aamazon របស់អ្នកដោយស្វ័យប្រវត្តិតែម្តង ។ ហើយអ្នកក៏អាចធ្វើការពិនិត្យនូវវិក័យបត្រនៃទំនិញរបស់អ្នកតាមរយៈ Amazon Go app ផងដែរ ។

និយាយរៀងស៊ីជម្រៅបន្តិចដំណើរការនៃការទិញទំនិញទំនើបមួយនេះ ត្រូវបានបង្កើតឡើយដោយបច្ចេកវិទ្យាមួយចំនួនដូចជា computor vision , deep learning algorithms និង sensor fusion ។