ផ្សារទំនើប Big C ចូលមកកាន់កម្ពុជា

45
ផ្សារទំនើប Big C ចូលមកកាន់កម្ពុជា

Big C គឺជាផ្សារទំនើបដែលផ្ដល់នូវគុណតម្លៃដ៏ល្អ មានសេវាកម្មរហ័សទាន់ចិត្ត និងផ្ដោតលើគុណភាពផលិតផល។ ជាធម្មតាលក់គ្រឿងសំអាង សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក ផលិតផលស្រស់ៗ គ្រឿងទេសនិងមានជាច្រើនទៀតដែលជាតម្រូវការប្រចាំថ្ងៃ ដោយក្រុមហ៊ុនផ្តោតលើអតិថិជនដែលមានចំណូលមធ្យម និងទាប។

Big C បានរីកចម្រើនក្លាយជាផ្សារទំនើបធំជាងគេនៅក្នុងប្រទេសថៃ ដោយដំណើរការហាងលក់រាយចំនួន 1572 ក្នុងនោះមាន Mini Big C ចំនួន 1.215 ផ្សារទំនើប Big C ចំនួន 152 និងផ្សារ Big C ចំនួន 61 ជាមួយនឹងប្រាក់ចំណូលសរុបចំនួន 4,4 ពាន់លានដុល្លារកាលពីឆ្នាំ2020។ ហើយ Big C ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Berli Jucker Plc (BJC) ដែលជាក្រុមហ៊ុនអាជីវកម្មធំបំផុតមួយ នៅក្នុងប្រទេសថៃ។

Big C នេះក៏បានចូលមកកាន់ប្រទេសកម្ពុជាដែរ ទាំង Mini Big C និង Big C Supercenter។

សាខានៅកម្ពុជា រួមមាន៖

ទី1. Big C Supercenter នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ 2019

ទី2. Mini Big C នៅសាខាផ្សារដេប៉ូ រាជធានីភ្នំពេញ ថ្ងៃទី1 ខែកញ្ញាឆ្នាំ2021 ថ្មីៗនេះ

ឈ្វេងយល់ពី Big C Supercenter និង Mini Big C
  • Big C Supercenter ជាផ្សារទំនើបលក់រាយឈានមុខគេ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Berli Jucker Plc (BJC)។
  • Mini Big C ជាផ្សារទំនើបលក់រាយខ្នាតតូច ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Big C Cambodia ដែលជាបុត្រសម្ព័ន្ធនឹងក្រុមហ៊ុនផ្សារទំនើប Big C របស់ប្រទេសថៃ។