ភាពខុសគ្នារវាង មនុស្ស​ IQ ខ្ពស់ VS មនុស្ស EQ ខ្ពស់

63
ភាពខុសគ្នារវាង មនុស្ស IQ ខ្ពស់ VS មនុស្ស EQ ខ្ពស់

និយមន័យ IQ និង EQ

IQ = Intelligence Quotient គឺជាការវាស់ស្ទង់កម្រិតសមត្ថភាពតាមរយៈពិន្ទុដែលកំណត់ដោយតេស្តស្តង់ដារ ហើយត្រូវបានរចនាឡើង ដើម្បីវាយតម្លៃភាពវៃឆ្លាតរបស់បុគ្គលម្នាក់ៗ។

EQ =Emotional Quotient ឬ Emotional Intelligence គឺជាការកំណត់សមត្ថភាពរបស់បុគ្គលម្នាក់ៗ ដើម្បីកំណត់អារម្មណ៍ទាំងអារម្មណ៍ផ្ទាល់ខ្លួននិងរបស់អ្នកដទៃ។

បុគ្គលិកលក្ខណៈរបស់មនុស្សមាន IQ ខ្ពស់

  1. ជាមនុស្សដែលមានភាពបទបែនបានលឿន
  2. រៀនអ្វីថ្មីៗឆាប់ចេះបានលឿន
  3. ជាមនុស្សចង់ចេះ ចង់ដឹង គ្រប់ពេលវេលាដោយគ្មានដែនកំណត់
  4. ជាមនុស្សបើកចិត្តដោយទទួលយកគំនិត និងឱកាសថ្មីៗ
  5. ជាមនុស្សចូលចិត្តបង្កើតអ្វីជារបស់ផ្ទាល់ខ្លួន
  6. ជាមនុស្សអាចគ្រប់គ្រងខ្លួនឯងបានខ្ពស់
  7. ជាមនុស្សមានទំនោរចូលចិត្តលេងសើច
  8. ជាមនុស្សដែលអាចដឹងពីបទពិសោធន៍របស់អ្នកដទៃ ដូចជាដឹងថា នរណាកំពុងគិតពីអ្វី? មានអារម្មណ៍បែបណា? ជាដើម

បុគ្គលិកលក្ខណៈរបស់មនុស្សមាន EQ ខ្ពស់

  1. អាចយល់ដឹងដោយខ្លួនឯង
  2. អាចគ្រប់គ្រងខ្លួនឯងបាន ដូចជាគ្រប់គ្រងអារម្មណ៍ខ្លួន​​​​​​​​ឯង ការចេះសម្របខ្លួន ធ្វើឱ្យមានភាពប្រសើរដើម្បីសម្រេចគោលដៅ និងមានចក្ខុវិស័យវិជ្ជមាន
  3. អាចយល់ដឹងពីសង្គម ដូចជា មានការយល់ចិត្តអ្នកដទៃ និងបរិយាកាសជុំវិញបានលឿន
  4. អាចគ្រប់គ្រងទំនាក់ទំនងបានយ៉ាងល្អ ដូចជា អាចធ្វើជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ជាគ្រូបង្វឹក ជាអ្នកតម្រង់ទិសអ្នកដទៃ គ្រប់គ្រងជម្លោះនានា ធ្វើការងារជាក្រុមបានល្អ និងមានភាពជាអ្នកដឹកនាំ ដើម្បីអាចជំរុញឱ្យមនុស្សមានកម្លាំងចិត្តខ្ពស់ក្នុងការធ្វើការងារឱ្យសម្រេចបានលឿនដូចទៅនឹងអ្វីដែលបានរំពឹងទុក។
  5. មានសមត្ថភាពអាចស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯងបានលឿន
  6. ជាមនុស្សអាចលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃបានយ៉ាងល្អ