Home ភាពជាអ្នកដឹកនាំ ភាពខុសគ្នារវាង អ្នកដឹកនាំ និង ភាពជាអ្នកដឹកនាំ

ភាពខុសគ្នារវាង អ្នកដឹកនាំ និង ភាពជាអ្នកដឹកនាំ

0
ភាពខុសគ្នារវាង អ្នកដឹកនាំ និង ភាពជាអ្នកដឹកនាំ

1. អ្នកដឹកនាំ

តើអ្វីជា អ្នកដឹកនាំ?

អ្នកដឹកនាំ គឺជាមនុស្សម្នាក់ដែលអាចដឹកនាំក្រុមមនុស្សដើម្បីសម្រេចបាននូវគោលដៅរួមមួយ។

នៅក្នុងនោះ មានសមត្ថភាព ដូចជា៖​

ទី1. មានទំនួលខុសត្រូវខ្ពស់

ទី2. ជាអ្នករៀបចំទិសដៅការងារ

ទី3. ភាពបទបែនលឿន

ទី4. អាចមានឥទ្ធិពលលើអ្នកដទៃ

ទី5. មានទំនុកចិត្តលើខ្លួនឯង

ទី6. រឹងមាំផ្នែកស្មារតី និងអារម្មណ៍

ទី7. ហ៊ានប្រឈមមុខនឹងបញ្ហានានា

2. ភាពជាអ្នកដឹកនាំ

តើអ្វីជា ភាពជាអ្នកដឹកនាំ?

ភាពជាអ្នកដឹកនាំ គឺជាដំណើរការនៃអ្នកមានឥទ្ធិពលលើសង្គម ដែលមានសមត្ថភាពធ្វើឱ្យអ្នកដទៃ បង្កើនការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅណាមួយ។

នៅក្នុងនោះ មានសមត្ថភាព ដូចជា៖​

ទី1. បង្កើតចក្ខុវិស័យជាក់លាក់

ទី2. ជាអ្នកផ្តល់ទិសដៅ និងណែនាំផ្លូវ

ទី3. មានជំនាញដោះស្រាយបញ្ហា

ទី4. អ្នកគ្រប់គ្រងមនុស្សដ៏ល្អ

ទី5. អ្នកសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព

ទី6. មានជំនាញទំនាក់ទំនងល្អ

ទី7. ជំនាញប្រមូលព័ត៌មាន ឬដំណើរការព័ត៌មានផ្សេងៗ

ទី8. ជំនាញគ្រប់គ្រងគម្រោង

ទី9. ភាពប៉ិនប្រសប់នៃការច្នៃប្រឌិតក្នុងការធ្វើអាជីវកម្ម

ទី10. បង្កើតភាពជាដៃគូ