spot_img
spot_img
HomeគំនិតPlusភាពខុសគ្នារវាង Content Writing និង Copywriting

ភាពខុសគ្នារវាង Content Writing និង Copywriting

-

សម្រាប់អ្នកដែលចាប់អារកម្មណ៍លើវិស័យឌីជីថលដំបូងៗគឺងាយនឹងយល់ច្រឡំរវាងពាក្យ Copywriting និង Content Writing ដោយសារតែពេលដែលយើងស្តាប់ទៅគឺវាប្រហាក់ប្រហែលគ្នា អញ្ជឹងហើយក៏មានមនុស្សមួយចំនួនគិតថាវាតែមួយឬមានអត្ថន័យដូចគ្នា ។ ប៉ុន្តែជាក់ស្តែងប្រសិនបើយើងសិក្សាឲ្យបានស៊ីជម្រៅតិចយើងនឹងឃើញថាវាខុសគ្នា ។ បន្ថែមពីនេះចំពោះអ្នកចាប់អារម្មណ៍ជាមួយការសរសេរនិងការធ្វើទីផ្សារឌីជីថលនោះការស្វែងយល់ពីលក្ខណៈខុសគ្នារវាងពាក្យទាំងពីរនេះគឺជារឿងដែលសំខាន់ ។

តើ copywriting គឺជាអ្វី ?
copywriting គឺជាការសរសេរបែបណាឲ្យមានភាពទាក់ទាញដោយបង្កប់នូវសិល្បៈនៃការប្រើប្រាស់ពាក្យសំដីបញ្ជុះបញ្ជូលអតិថិជនឲ្យចាំអារម្មណ៍និងចង់ទិញបន្ទាប់ពីអានហើយ ( copywriting = copy that sell ) ។ ជាទូទៅរបញ្ជុះបញ្ជូលអតិថិជនឲ្យចាប់អារម្មណ៍និងទិញផលិតផលណាមួយអាចនឹងត្រូវអនុវត្តន៍ក្នុងរូបភាពនិងទម្រង់ផ្សេងៗគ្នា ។ សម្រាប់ copywriter វិញគឺទាមទារឲ្យពួកគាត់មានយល់ឲ្យបានច្បាស់លាស់អំពីផលិតផលឬសេវាកម្មក៏ដូចជាយល់ច្បាស់ពីតម្រូវការរបស់អតិថិជនទើបអាចសរសេរបាននូវ copy ដែលអាចបង្ហាញពីដំណោះស្រាយរបស់អតិថិជន ។
copywriting រួមបញ្ជូលទាំងការសរសេរនូវ
– សារទីផ្សារនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម
– Slogans និង Tagline (ពាក្យស្លោក)
– Web page content អត្ថបទគេហទំព័រ
– SEO content
– Email Campaigns (យុទ្ធនាការអ៊ីម៉ែល)
– Television or radio commercial scripts (ស្រ្គីបពាណិជ្ជកម្មសម្រាប់វិទ្យុ និងទូរទស្សន៍)
– Video Scripts (ស្រ្គីបវីដេអូ)
– Press Releases (អត្ថបទចុះផ្សាយ)
– White papers
– Catalogs
– ផ្ទាំងបដាពាណិជ្ជកម្ម
– Brochures
– Postcards
– Sale letters
– Direct mail letters
តើ content writing គឺជាអ្វី ?
content writing វិញគឺសំដៅទៅលើសិស្បៈនៃបង្កើតនូវមាតិកា ។ វាអាចនឹងស្ថិតនៅក្នុងទម្រង់ជា ការផ្តល់ជូននូវព័ត៌មានឬដំណឹងថ្មីៗទៅកាន់អតិថិជនឬអ្នកអាន ។ ក្រៅពីនេះវាក៏ត្រូវបានបង្កើតក្នុងគោលបំណងអប់រំ ក៏ដូចជាការចែករំលែកនូវចំណេះដឹងថ្មីៗ សំខាន់ៗ ការកម្សាន្តសប្បាយ ជាដើម ដែលជាក់ស្តែង content នីមួយៗត្រូវបានបង្កើតឡើងដោយមាននូវហេតុផលនិងគោលបំនងយ៉ាងច្បាស់លាស់ដែលផ្តល់នូវគុណតម្លៃច្បាស់លាស់សម្រាប់អតិថិជនឬអ្នកអាន ។ បន្ថែមពីនេះ content writing ក៏ត្រូវបានចាត់ទុកជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សារឌីជីថលដែលត្រូវបានក្រុមហ៊ុនឬម៉ាកយីហោជាច្រើនតែងតែអនុវត្តន៍ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍របស់អ្នកអានក៏ដូចជាអតិថិជនគោលដៅ ។ គួរបញ្ជាក់ផងដែរថា content writing គឺមានគោលដៅបង្កើតនូវមាតិកាដែលជួយអតិថិជនកាន់តែអាចស្វែងយល់ឬបង្កើននូវចំណាប់អារម្មណ៍មកលើអាជីវកម្មឬម៉ាកយីហោ ។
ជាទូទៅ Content writer ភាគច្រើនសរសេរនូវអត្ថបទដូចជា ៖
– Blog Posts
– Newspaper articles (អត្ថបទកាសែត)
– Magazine features
– Whitepapers
– Email Newsletters
– E-books (សៀវភៅអេឡិចត្រូនិច)
– Books (សៀវភៅ)
– Print Magazines (ទស្សនាវដ្តី)
– Social Media Posts (ការបង្ហោះលើបណ្តាញសង្គម)
– Podcasts

Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ