មាតិការល្អអស្ចារ្យប៉ុណ្ណា ក៏ត្រូវការប្រម៉ូដបន្ថែមទៀតដែរ

57
មាតិការល្អអស្ចារ្យប៉ុណ្ណា ក៏ត្រូវការប្រម៉ូដបន្ថែមទៀតដែរ

បើយោងតាមផេកផ្លូវការរបស់លោក Dennis Yu ដែលជាអ្នកជំនាញ Digital Marketing និង Personal Branding បានចែករំលែកថា “ប្រសិនបើអ្នកមានមាតិការល្អអស្ចារ្យយ៉ាងណា ក៏ចាំបាច់ត្រូវមានការប្រម៉ូដបន្ថែមដែរ” ។

ន័យនេះ ចង់សំដៅថា ប្រសិនបើអ្នកចាប់ផ្តើមឆានែលថ្មី គេហទំព័រថ្មី ឬទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីទាំងស្រុង ហើយគ្មាននរណាបានឃើញ នោះប្រព័ន្ធបណ្ដាញសង្គមរបស់អ្នកគ្មានការចូលរួមពីសំណាក់ទស្សនិកជននានាឡើយ។ ហេតុនេះ ទាមទារឱ្យអ្នកប្រើយុទ្ធសាស្រ្តប្រម៉ូដបន្ថែមទៀត ដើម្បីជ្រើសរើសមាតិកាដ៏ល្អ និងអាចទាញចំណាប់អារម្មណ៍មនុស្សបានកាន់តែច្រើន។ ដើម្បីអាចធ្វើរឿងនេះបានជោគជ័យ គឺអាចអនុវត្តតាមយុទ្ធសាស្រ្ត THE DOLLAR A DAY។

យុទ្ធសាស្រ្ត THE DOLLAR A DAY

យុទ្ធសាស្រ្តនេះ សំដៅលើ Framework ដែលអាចផ្ដល់នូវផលិតភាពខ្ពស់លើការផ្សព្វផ្សាយ តាមរយៈការមានសមត្ថភាពជ្រើសរើសប្រភេទមាតិកាបានត្រឹមត្រូវ និងមានឥទ្ធិពលខ្លាំងដល់ទស្សនិកជនគោលដៅ។

អ្នកអាចប្រើយុទ្ធសាស្រ្តនេះ នៅក្នុង Facebook YouTube Twitter និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលអាចបង្កើនប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមច្រើន និងមានអាចទាញទំនុកចិត្តពីសំណាក់ទស្សនិកជន។

យុទ្ធសាស្រ្តនេះ យើងអាចផ្សព្វផ្សាយដើម្បីតេស្ដមាតិកាបាន

  • មានន័យថា អ្នកអាចតេស្តមាតិការបស់អ្នកក្នុងការផ្សព្វផ្សាយត្រឹម 1$ រៀងរាល់ថ្ងៃ ក្នុងរយៈពេល 7ថ្ងៃ ដើម្បីតេស្តឱ្យដឹងថា មាតិកានោះអាចទាក់ទាញត្រូវនឹងអតិថិជន និងដំណើរការល្អឬទេ? លើសពីនេះ អ្នកក៏អាចតេស្តមាតិកាមួយថ្ងៃ 2ឬច្រើនក្នុងពេលតែមួយ ដោយចំណាយ ​1ដុល្លារលើមាតិកានីមួយៗ ដើម្បីប្រៀបធៀបលទ្ធផលគ្នា
  • ដំណាក់កាលទី2 អ្នកអាចសង្កេតមើលថា មាតិកាបែបណា ដែលមានប្រសិទ្ធភាពខ្ពស់ បន្ទប់មកជ្រើសរើសមាតិកានោះ បន្តអនុវត្តនូវការតេស្ត 1$ ក្នុងរយៈពេល 30ថ្ងៃ
  • ដំណាក់កាលទី3 បន្តធ្វើដូចដំណាក់កាលទី2 ប៉ុន្តែប្រើយុទ្ធសាស្រ្ត 1$ ក្នុងរយៈពេល 100ថ្ងៃ រហូតដល់អ្នកជឿជាក់ថា មាតិកានេះមានឥទ្ធិពលខ្លាំងជាមួយនឹងទស្សនិកជន
  • ដំណាក់កាលចុងក្រោយ អ្នកអាចវាយលុកក្នុងការរៀបចំកញ្ចប់ថវិកា ដើម្បីសម្រុកលើការចំណាយនៃការផ្សព្វផ្សាយមាតិកានោះឱ្យកាន់តែខ្លាំងថែមទៀត។

អត្ថប្រយោជន៍នៃការប្រើយុទ្ធសាស្រ្តនេះ​

  • អាជីវកម្មក្នុងស្រុក៖ អាចបង្កើតវីដេអូតាមទូរស័ព្ទដៃត្រឹមមួយនាទីដើម្បីផ្សព្វផ្សាយ ដោយមិនចាំបាច់កំណត់គោលដៅ។
  • E-commerce ៖ ជំរុញឱ្យមានទីផ្សារឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទំនាក់ទំនង ជាមួយអតិថិជនគោលដៅ។
  • Podcasters ៖ ទាញចំណុចលេចធ្លោរតាមវគ្គនៃសាច់រឿងក្នុងវីដេអូនីមួយៗ ដោយផ្សព្វផ្សាយនៅលើ Facebook ដើម្បីទាញចំណាប់អាម្មរណ៍អតិថិជនគោលដៅឱ្យចង់ទស្សនា និងតាមដាន ដោយពុំចាំបាច់ប្រើតំណរ Link គេហទំព័រផ្សេងៗ និង YouTube ឡើយ។
  • Influencers, អ្នកនិពន្ធ, គ្រូបង្វឹក, និងអ្នកជំនាញដទៃទៀត៖ អាចចាប់ផ្ដើមធ្វើទីផ្សារឡើងវិញ ដើម្បីរកប្រាក់ចំណូលពីទស្សនិកជនរបស់ពួកគេបាន។
  • និងមានអត្ថប្រយោជន៍ជាច្រើនទៀតតាមផ្នែកនីមួយៗដល់អ្នកពាក់ព័ន្ធដែលប្រឡូកក្នុងវិស័យផ្សព្វផ្សាយ យុទ្ធសាស្រ្តទីផ្សារលើបណ្ដាញសង្គម និងសហគ្រិនជាដើម។

សរុបមក មាតិកាល្អ ក៏ត្រូវការប្រម៉ូដបន្ថែមទៀតដែរ ហើយដើម្បីធ្វើរឿងនេះបាន អ្នកអាចប្រើយុទ្ធសាស្រ្ត The Dollar a day ពីព្រោះយុទ្ធសាស្ត្រនេះ នឹងជួយអ្នកឱ្យជ្រើសរើសប្រភេទមាតិកាដែលល្អ ដោយមានឥទ្ធិពលដល់អតិថិជនគោលដៅ និងអាចសម្រុកប្រម៉ូដបន្ថែមលើមាតិកានោះ ដើម្បីកាន់តែមានផលិតភាពខ្ពស់ ក្នុងការសម្រេចគោលដៅណាមួយដែលអ្នកបានកំណត់ ដូចជាលក់ដាច់ មនុស្សចាប់អារម្មណ៍ឬស្គាល់ច្បាស់ពីផលិតផលសេវាកម្មរបស់អ្នកជាដើម។