មួយ​ម៉ោង​ក្រោយ​ពេល​ពេល​ផឹក​កូកាកូឡា

1726

កូកាកូឡា គឺ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​គេ​បាន​ដឹង​ថា​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ។ ត្រឹម​តែ​មួយ​កំប៉ុង វា​មាន​ជាតិ​ស្ករ​ដល់​ទៅ​ជិត​១០​ស្លាបព្រា​តែ​ទៅ​ហើយ។ មាន​មនុស្ស​មួយ​ចំនួន​បាន​យល់​ថា ការ​ផឹក​កូកាកូឡា ជួយ​បំប៉ន​រាងកាយ និង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ។ ក៏​ប៉ុន្តែ​វា​ផ្ទុយ​ពី​នេះ​ទាំង​ស្រុង។

កូកាកូឡា​ផ្ដល់​ផលវិបាក​មួយ​ចំនួន​ដល់​អ្នក ដូចជា​ការ​ស្រូបយក​ជាតិ​កាហ្វេអ៊ីន, ការ​បញ្ចេញ​ជាតិកាល់ស្យូម​តាម​ទឹក​នោម កើនឡើង, ធ្វើ​ឲ្យ​អ្នក​ធាត់, ធ្វើ​ឲ្យ​សំពាធ​ឈាម​កើនឡើង។ បន្ទាប់​មក​អ្នក​នឹង​ផ្លាស់​ប្ដូរ​អារម្មណ៍​ពី​សប្បាយរីករាយ​ទៅ​ជា​ឆេវឆាវ ឬ​ក៏​ទុយមុយ ថែម​ទៀត​ផង។

coke

១. អំឡុង​ពេល​១០​នាទី​ដំបូង៖ ជាតិ​ស្ករ​ស្មើ​នឹង​១០​ស្លាបព្រា​តែ បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​របស់​អ្នក។

២. ២០នាទី៖ ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក នឹង​កើនឡើង ហើយ​បណ្ដាល​ឲ្យ​អ័ងស៊ុយលីន​ត្រូវបាន​បញ្ចេញ​យ៉ាង​ខ្លាំង។ ពេល​នោះ ថ្លើម​របស់​អ្នក​នឹង​បំប្លែង​ជាតិស្ករ​ទាំងឡាយ​ដែល​វា​ទទួល​បាន ទៅ​ជា​ភាព​ធាត់។

៣. ៤០នាទី៖ ការ​ស្រូប​យក​ជាតិ​កាហ្វេអ៊ីន​បាន​បញ្ចប់។ ប្រស្រី​ភ្នែក​របស់​អ្នក​រីក​ធំ, សំពាធ​ឈាម​កើន​ឡើង, ក្រពះ​របស់​អ្នក​បញ្ចូល​ជាតិស្ករ​កាន់​តែ​ច្រើន​ទៀត​ទៅ​ក្នុង​ផ្លូវ​សរសៃ​ឈាម​របស់​អ្នក។ សរសៃ​ប្រសាទ​អាដេណូស៊ីន​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក ត្រូវ​បាន​ទប់ស្កាត់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ងងុយ។

៤. ៤៥នាទី៖ រាងកាយ​របស់​បង្កើន​ការ​ផលិត​ដូប៉ាមីន​ដែល​ភ្ញោច​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក។ នេះ​ក៏​ជា​វិធី​ដែល​សារជាតិ​ហេរ៉ូអ៊ីន​ធ្វើ​ដែរ។

៥. ៦០នាទី៖ អាស៊ីត​ផូស្វ័រ​ភ្ជាប់​ទៅ​កាល់ស្យូម ម៉ាញេស្យូម និង​ស័ង្កសី នៅ​ផ្នែក​ក្រោម​នៃ​ពោះវៀន​របស់​អ្នក ដោយ​បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ និង​បង្កើន​ការ​បញ្ចេញ​ទឹកនោម​ដែល​មាន​ជាតិ​កាល់ស្យូម​ដែរ។

៦. >៦០នាទី៖ ជាតិ​កាហ្វេអ៊ីន​ក៏​ចាប់ផ្ដើម​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​ទឹក​នោម។ (វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ចង់​នោម។) វា​នឹង​ធ្វើ​ឲ្យ​អ្នក​បញ្ចេញ​សមាសធាតុ​ផ្សំ​ដែល​មាន​កាល់ស្យូម ម៉ាញេស្យូម និង​ស័ង្កសី ដែល​បម្រុង​តែ​នឹង​ទៅ​កាន់​ឆ្អឹង ក៏​ដូចជា​សូដ្យូម អេឡិចត្រូលីត និង​ជាតិ​ទឹក ផង​ដែរ។

៧. >៦០នាទី៖ ក្រោយ​ពី​ភាព​រីករាយ​ក្នុង​ខ្លួន​អ្នក​ថយចុះ អ្នក​ក៏​ចាប់​មាន​បញ្ហា​ជាតិ​ស្ករ​ថយ​ចុះ (sugar crash)។ នៅ​ពេល​នេះ អ្នក​អាច​មាន​អារម្មណ៍​ឆេវឆាវ​ឬ​ទុយមុយ។ ពេល​នេះ អ្នក​ក៏​បាន​បញ្ចេញ​ជាតិ​ទឹក​ដែល​មាន​ក្នុង​កូកាកូឡា មក​ខាង​ក្រៅ​អស់​ដែរ។ (ក្នុង​នោះ​ក៏​រួម​មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដែល​រាងកាយ​របស់​អ្នក​ត្រូវការ​សម្រាប់​បំប៉ន​ឆ្អឹង​និង​ធ្មេញ។)

[Tribune]

Previous articleថ្លៃឱកាស (ភាគទី១)
Next articleយុទ្ធ​សាស្ត្រ​ទីផ្សារធូរ​ថ្លៃ តែមាន​ប្រសិទ្ធិភាព​ខ្ពស់
បច្ចុប្បន្ន​ជា​និស្សិត​អាហារូបករណ៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ក្នុង​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​កុំព្យូទ័រ (2013 - 2017)។ នៅ​គេហទំព័រ​គំនិត វិចិត្រ​មាន​តួនាទី​គ្រប់គ្រង​ដំណើរការ​និង​ការ​រៀបចំ​គេហទំព័រ ព្រម​ទាំង​សរសេរ​អត្ថបទ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្រាវជ្រាវ​និង​វិទ្យាសាស្ត្រ។ ដោយ​សារ​ការ​ចាប់​ចិត្ត​នឹង​ផ្នែក​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ វិចិត្រ​បាន​ចំណាយ​ពេល​ជា​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក ទៅ​លើ​ផ្នែក​មួយ​នេះ ដោយ​ធ្វើការ​ស្រាវជ្រាវ និង​ព្យាយាម​សិក្សា​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ក្រៅ​ពី​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គេហទំព័រគំនិត វិចិត្រ​ក៏​ជា​បុគ្គលិក​ក្រៅ​ម៉ោង​នៅ​អង្គការ​ក្នុង​ស្រុក​មួយ ធ្វើ​ក្នុង​ផ្នែក Junior Software Developer ហើយ​ក៏​ជា Freelance Web Developer ដែរ។