វិទ្យាសាស្ត្ររីករាយ៖ យកសំបកស៊ុតចេញដោយមិនបាច់បំបែក ឬបក

809

ថ្ងៃនេះទំព័រ​​វិទ្យាសាស្ត្រ​រីករាយ​នឹង​ ​ចែករំលែក​ចំណេះ​ដឹងដល់​ប្រិយមិត្ត​ទៀត​ហើយ។ អ្វី​ដែល​គេហទំព័រ​«គំនិត»​នឹង​លើកយក​មក​បង្ហាញ​នៅថ្ងៃនេះ គឺ​ការ​យក​សំបក​ស៊ុតចេញ​ដោយមិន​ធ្វើ​ការ​បំបែក ឬក៏បក​ដោយដៃ​នោះទេ។ តើវាអាចទៅរួចដែរ​ឬទេ? ប្រាកដជា​អាច!

ឧបករណ៍ដែលត្រូវការ៖ កែវមួយ ស៊ុតមួយ (ឆៅក៏បាន​ ស្ងោរឆ្អិនក៏បាន) ទឹកខ្មេះ។

វិធី៖

១- ដាក់​ស៊ុត​ទៅ​ក្នុង​កែវ

២- ចាក់​ទឹក​ខ្មេះ​ចូល​ឲ្យ​លិច​ស៊ុត​នោះ (ប្រហែល​២៥០ មីលីលីត្រ)

៣- ធ្វើ​ការ​សង្កេត​មើល។ ជា​ធម្មតា​សំបក​ស៊ុត​នឹង​រលាយ​អស់ក្នុង​រយៈពេល​២៤ម៉ោង តែ​វា​អាច​ប្រែប្រួល​ទៅ​តាម​កម្រិត​អាស៊ីត​របស់​ទឹក​ខ្មេះ​របស់អ្នក។

តើមាន​អ្វីកើត​ឡើង?

អ្នកនឹង​ឃើញ​មាន​ពពុះ​នៅ​ជុំវិញ​សំបក​ស៊ុត​ ហើយ​ចំនួន​ពពុះ​នឹងមាន​ការកើនឡើង​ជាលំដាប់។ ពពុះទាំងនោះគឺជា​ឧស្ម័ន​កាបូនឌីអុកស៊ីត ហើយ​សំបក​ស៊ុតនឹង​រលាយបាត់​ក្នុង​រយៈពេល២៤ម៉ោង ដែល​បន្សល់​ទុក​តែ​ភ្នាស​ស៊ុត​ប៉ុណ្ណោះ។ ទឹកខ្មេះ​គឺជាសារធាតុ​គីមី​ម្យ៉ាង​ហៅថា​អាស៊ីត​អាសេទិច ហើយ​ចំណែកឯ​សំបក​ស៊ុតវិញ​គឺផ្សំឡើង​ដោយ​សារធាតុ​កាល់ស្យូមកាបូណាត។ នៅពេលដែល​អ្នកដាក់​ស៊ុត​ចូលទៅក្នុង​ទឹកខ្មេះ​នោះ អ្នក​នឹង​បានឃើញ​ប្រតិកម្មគីមី​កើតឡើង​រវាង​ទឹក​ខ្មេះ​ និង​សំបក​ស៊ុត។ មូលហេតុនេះ​ហើយទើបបង្កឲ្យ​មាន​ពពុះ​លេចឡើង​នៅពេលដែល​ស៊ុត​ប៉ះ​នឹង​ទឹកខ្មេះ ហើយ​ក៏ជា​មូលហេតុដែលធ្វើឲ្យ​សំបកស៊ុត​រលាយ​ផងដែរ។ តើ​អ្នក​មាន​សាក​ល្បង​ធ្វើការ​ពិសោធន៍​ហើយ​ឬនៅ? បើ​អ្នកធ្វើហើយ សូម​កុំភ្លេច​ចែលរំលែកជាមួយ«គំនិត»​ផង​ណា!

រូបភាពដាក់ស៊ុតចូលភ្លាម
រូបភាពក្រោយ ពេល ២៤ ម៉ោង
Previous articleតើផ្លែដូងមានសារៈប្រយោជន៍អ្វីខ្លះនៅក្នុងវេជ្ជសាស្ត្រ?
Next articleតើលេខ១៦៨មានអ្វីពិសេស?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។