វិធីសាស្ត្រដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ម្នាក់

2139

ទីប្រឹក្សានាយកប្រតិបត្តិនិងជាស្ថានិកនៃ​ The Purposeful Culture Group លោក S. Chris Edmonds មានប្រសាសន៍ថា “សម្រាប់អ្នកដឹកនាំដើម្បី​ក្លាយជាមនុស្សដែលមានក្រមសីលធម៌ គេត្រូវប្រតិបត្តិចំពោះមនុស្សដោយរក្សាទំនុកចិត្ត ការគោរព និងសេចក្តីថ្លៃថ្នូរ។” ដើម្បីសម្រេចបាន អ្នកដឹកនាំត្រូវអនុវត្តតាមវិធីខាងក្រោមនេះ ៖

អ្នកដឹកនាំប្រកបដោយសីលធម៌ជាមនុស្សដូចម្តេច?

វប្បធម៌នៃការរក្សាសីលធម៌គឺមានចាប់ពីថ្នាក់ដឹកនាំកំពូលមក។លោក Thornton មានប្រសាសន៍ថា “អ្នកដឹកនាំដែលមានក្រមសីលធម៌គឺមានឥទ្ធិពលយ៉ាងធំសម្បើមដល់ឥរិយាបថមនុស្សនៅក្នុងអង្គភាពរបស់ពួកគេនិងអ្វីដែលគេអាចទទួលបាន។ អ្នកដឹកនាំដែលមានប្រសិទ្ធភាពផ្តោតអារម្មណ៍លើអ្វីដែលត្រឹមត្រូវនិងធ្វើជាគម្រូដល់អ្នកដែលនៅក្រោមបង្គាប់ថាគេនៅជាខ្នងបង្អែកចាំជួយ និងមិនកេងយកផលប្រយោជន៍តែម្នាក់ឯងឡើយ។” លោក Christie Marchese នាយកប្រតិបត្តិនៃPicture Motionបន្ថែមទៀតថា “ភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌មានន័យថាជានិច្ចជាកាលគឺបញ្ចេញសកម្មភាពក្នុងលក្ខណៈមួយដែលទទួលបានទំនុកចិត្តពីក្រុមខ្លួន ជួយជម្រុញនិយោជិកឲ្យធ្វើការពួកគេឲ្យបានល្អបំផុត កសាងកន្លែងការងារដែលផ្តល់តម្លៃឲ្យភាពយុត្តិធម៌ ការលើកទឹកចិត្ត និងគាំទ្រធ្វើយ៉ាងណាអាចយកឈ្នះចិត្តអតិថិជនបាន។” ខាងក្រោមនេះជាជំហានមួយចំនួនដែលត្រូវបានចែកដោយលោក Thornton ៖

១.គម្រូអាកប្បកិរិយាមានសីលធម៌

ចូរធ្វើជាអ្នកដឹកនាំម្នាក់ដែលប្រតិបត្តិជាមួយអ្នកដទៃដោយក្តីគោរព និងភាពត្រឹមត្រូវជានិច្ចក្នុងជីវិតប្រចាំថ្ងៃ។ បើកសិទ្ធិសេរីភាពឲ្យអ្នកដទៃបានពិភាក្សាពីបញ្ហាសីលធម៌ជាពិសេសនៅកន្លែងការងារផ្ទាល់តែម្តង។

២.អនុម័តតម្លាភាពក្នុងការសម្រេចចិត្តនិងទំនាក់ទំនង

ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវធ្វើឲ្យនិយោជិកមានអារម្មណ៍ថាមតិយោបល់របស់គេគឺត្រូវបានអ្នកគ្រប់គ្រងស្វាគមន៍និងឲ្យតម្លៃ។ ការធ្វើបែបនេះនឹងអាចឲ្យអ្នកកសាងទំនុកចិត្តនិងបង្កឲ្យមានបរិយាកាសដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចមានយោបល់ចំពោះបញ្ហាសីលធម៌បានគ្រប់ៗគ្នា ព្រមទាំងអាចចែករំលែកទំនួលខុសត្រូវដែលធ្វើឲ្យម្នាក់ៗអាចរស់នៅជាមួយគ្នាដោយមានក្តីសុខបាន។

៣.ចាត់តាំងឲ្យមានឃ្លានិយាយពីសីលធម៌ឬតម្លៃជាលក្ខណៈផ្លូវការ

អ្នកត្រូវបង្កើតឲ្យមានឯកសារដែលលើកឡើងអំពីក្រមសីលធម៌នៅក្នុងអង្គភាពរបស់អ្នក។ អ្នកត្រូវផ្សព្វផ្សាយឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ចាប់តាំងពីគណៈគ្រប់គ្រងមក ហើយអ្នកត្រូវប្រាកដថាអ្នកគ្រប់គ្នាសុទ្ធតែបានយល់ បានដឹងដោយអ្នកអាចបង្កើតជាវគ្គបណ្តុះបណ្តាលឬសិក្ខាសាលាផ្សេងៗ។

៤.ទាមទារឲ្យម្នាក់ៗមានការចង់បានសីលធម៌គ្រប់ៗគ្នា

អ្នកត្រូវប្រាកដថាមិនមាននរណាម្នាក់ដែលគេចផុតពីការប្រព្រឹត្តសកម្មភាពសីលធម៌នោះទេគឺដាច់ខាតត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួន។ មិនថាអ្នកនោះស្ថិតនៅក្នុងឋានៈ តួនាទីបែបណា ជាពិសេសគឺអ្នកដឹកនាំជាន់ខ្ពស់ក៏រាប់បញ្ចូលដែរ។

៥.ទទួលស្គាល់និងផ្តល់ជារង្វាន់ដល់អ្នកដែលមានអាកប្បកិរិយាមានសីលធម៌ល្អ

អ្នកគ្រប់គ្រងគួរណាស់តែជជែកជាមួយនិយោជិកឲ្យបានញឹកញាប់ពីលក្ខណៈសីលធម៌ត្រឹមត្រូវនិងជជែកពីអ្វីដែលគេគួរតែចៀសវាង។ អ្នកអាចចំណាយពេលខ្លះកែតម្រូវចំណុចខ្វះខាតរបស់បុគ្គលិកនិងផ្តល់ជារង្វាន់លើកទឹកចិត្តខ្លះដល់អ្នកដែលក្លាហានហ៊ានសារភាពនិងរៀនសូត្រកែប្រែទោសកំហុសរបស់ពួកគេ។

៦.ជជែកពីសីលធម៌និងចាត់ទុកវាជាអ្វីដែលត្រូវតែបន្តរៀនរហូត

ណែនាំឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះការអនុវត្តន៍សីលធម៌រវាងគ្នានឹងគ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែងមិនថាមានអ្នកគ្រប់គ្រងនៅឬអត់ក៏ដោយ។ ត្រូវធ្វើឲ្យពួកគេជឿថាការប្រព្រឹត្តនូវទង្វើប្រកបដោយសីលធម៌របស់គេគឺមិនសាបសូន្យឡើយ ហើយមិនថាពេលណាក៏គេនៅតែត្រូវមានមនសិការដាស់តឿនខ្លួនឯងឲ្យគិតពីសីលធម៌ជានិច្ចដែរ។

ប្រភពៈ បរទេស

Previous articleតើអ្នកគួរតែរើសយកសាច់ញាតិមកធ្វើការជាមួយដែរទេ?
Next articleចំណុចបីយ៉ាងសម្រាប់បរិយាកាសការងារជោគជ័យ
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។