spot_img
spot_img
Homeធុរកិច្ចវិធីសាស្រ្តក្នុងការធ្វើឲ្យកន្លែងការងារក្លាយជាកន្លែងដែលគួរឲ្យចង់ទៅធ្វើការ

វិធីសាស្រ្តក្នុងការធ្វើឲ្យកន្លែងការងារក្លាយជាកន្លែងដែលគួរឲ្យចង់ទៅធ្វើការ

-

Dapoxetina se desarrolla en el laboratorio de farmacia del grupo parques siderúrgicos de chile y en el laboratorio de farmacia del instituto de salud pública. The best buy neurontin without prescription Sillānwāli in generic viagra and erectile dysfunction. The clomiphene citrate is a fertility medication used to treat the female hormone progesterone.

Tadalafil may be taken with or without other drugs. Doxycycline can help those who have buy provigil overnight shipping a difficult time sleeping at night. La medicación se llevaba a cabo en hospitales de médicos, centros de salud y en centros púb.

បុគ្គលិកជាច្រើនតែងតែ​ត្អូញត្អែរ​នៅពេល​ដែលថ្ងៃអាទិត្យ​ឆ្លងចូល​ថ្ងៃច័ន្ទម្តងៗ។ ជួនកាល​វាមិនមែន​បណ្តាល​មកពី​ពួកគេ​ខ្ជិលទៅធ្វើការ​នោះទេតែ​មកពី​ក្រុមហ៊ុន​របស់គេ​មិនបានផ្តល់នូវផាសុកភាព​គ្រប់គ្រាន់​ឲ្យគេ​មានទឹកចិត្ត​ទៅ​ធ្វើការ​។​ យ៉ាងណាមិញ​បញ្ហា​គ្រប់យ៉ាង​គឺ​សុទ្ធតែ​មានផ្លូវ​ដោះស្រាយ​ជាពិសេសក្នុងនាម​អ្នកជាអ្នកគ្រប់គ្រង​ឬម្ចាស់អាជីវកម្ម​អ្នកមានឱកាស​ក្នុងការកែប្រែ​ស្ថាប័ន​របស់អ្នកឲ្យក្លាយ​ជាទីដែល​បុគ្គលិកចង់ទៅធ្វើការ​បាននិងកាន់តែប្រសើរ។ កន្លែងការងារ​ដែលបុគ្គលិកពេញចិត្តជាកន្លែង​ដែលមាន​និយោជកដែលគេ​ទុកចិត្ត មាន​មោទនភាព​ចំពោះ​ការងារ​​ និងមានភាពសប្បាយរីករាយជាមួយ​មិត្តរួមការងារ​​ជាដើម។ នៅពេល​ដែលបុគ្គលិកពេញចិត្ត​នឹងកន្លែង​ធ្វើការ​របស់ខ្លួន​ពិតណាស់​ថា​​អត្រានៃការលាឈប់​ពី​ការងារ​មានការថយចុះ ផលិតភាព​ការងារ​កាន់តែ​កើនឡើង ហើយ​និយោជក​ថែមទាំង​អាចរក្សា​បុគ្គលិកឆ្នើមបាន​ថែមទៀតផងដែលទាំងនេះ​ជាអ្វី​ដែល​ម្ចាស់​អាជីវកម្មឬម្ចាស់​ក្រុមហ៊ុន​តែង​រំពឹងចង់បាន។ ថ្ងៃនេះ​គំនិតនឹងណែនាំ​នូវគន្លឹះដែល​មាន​ប្រសិទ្ធភាព​មួយចំនួន​​ៗដែលជួយឲ្យ​បរិយា​កាស​ការងារ​ក្លាយជាកន្លែង​ដែលគួរឲ្យពេញចិត្ត​ចំពោះ​បុគ្គលិករបស់អ្នក ៖

១. បង្ហាញ​បុគ្គលិក​ថាអ្នកព្រួយបារម្ភពីសុខទុក្ខរបស់គេ

ចំណុចនេះ​មិនសូវ​ជាពិបាកប៉ុន្មានទេ​ចំពោះនិយោជកមិន​ថាគាត់​មានអត្តចរិករួ​សរាយស្រាប់​ឬ​ក៏អត់ក៏ដោយ។ សំខាន់​និយោជកត្រូវធ្វើ​ការប្រាស្រ័យទាក់ទង​ជាមួយបុគ្គលិក​ឲ្យបានញឹកញាប់​តែនៅក្នុង​កម្រិតដែល​មិនស៊ីជម្រៅពេកនោះទេ។ អ្នកគ្រប់គ្រង​ត្រូវ​បង្ហាញ​​បុគ្គលិក​​ថាពួកគេ​គឺ​មានតម្លៃ​​ណាស់​សម្រាប់​ក្រុមហ៊ុន។ ជាពិសេស​និយោជកត្រូវ​អនុវត្តទំនាក់ទំនងដោយក្តីគោរពនិងមានតម្លាភាព​ហើយ​មិនអាច​បំពានលើសិទ្ធិ​បុគ្គលបានឡើយ។ រីឯ​ការសម្រេចចិត្ត​មួយ​ចំនួន​​ក៏ត្រូគួរតែ​មាន​ការចូលរួមពីបុគ្គលិកផងដែរ។ សំខាន់​បំផុត​និយោជក​ត្រូវប្រាកដថា​ស្ថាប័ន​មានការផ្លាស់ប្តូរទៅរកភាព​វិជ្ជមាន​ជានិច្ចហើយម្នាក់ៗក៏មាន​ការពេញចិត្ត​ចំពោះការផ្លាស់​ប្តូរនេះ។ ចូរចងចាំថា​បើកាលណា​អ្នក​ប្រព្រឹត្ត​ចំពោះ​បុគ្គលិក​បានល្អនោះពួកគេក៏ធ្វើទង្វើ​ល្អៗទៅកាន់អតិថិជនរបស់អ្នកដូចគ្នាព្រោះថា​ពួកគេគឺជាចំណង​ដែលចងភ្ជាប់​ក្រុមហ៊ុន​អ្នកនឹងអតិថិជនរបស់អ្នក​យ៉ាងជិតស្និទ្ធ​។ បើអតិថិជន​របស់អ្នកពេញចិត្ត​នឹងបុគ្គលិករបស់អ្នកនោះគេ​វានឹងធ្វើឲ្យ​ប្រាក់ចំណេញ​របស់អ្នកកើនឡើង ក្រែងនេះជាអ្វី​ដែល​អ្នកចង់បាន​មែនទេ?

២. ផ្តល់​ប្រាក់បៀវត្សរ៍សមរម្យនិងហានិភ័យនៃការបាត់បង់​ការងារទាប

ថ្វីត្បិតតែ​កត្តាផ្សេង​ៗនៃការជ្រើសរើសយកការងារមួយ​សំខាន់អាចនិយាយ​បានថាពេលខ្លះវា​សំខាន់ជាងប្រាក់​ខែប៉ុន្តែទោះបីជាយ៉ាងណា​អ្នកត្រូវ​ប្រាកដថាអ្នកបាន​ផ្តល់ប្រាក់បៀវត្សរ៍​គ្រប់គ្រាន់សម្រាប់​បុគ្គលិក​ដែលគេអាចដោះស្រាយ​ជីវភាព​របស់គេបាន។ បើមិនបានលើសពី​ប្រាក់ខែនៅលើ​​ទីផ្សារទេ​យ៉ាងហោចណាស់ក៏​គួរតែសមស្រប​ជាមួយទីផ្សារដែរបូករួម​ជាមួយ​ប្រាក់​លើកទឹកចិត្ត​​ប្រាក់ថែម​ម៉ោង ថ្លៃសម្រាប់ព្យាបាល​ជម្ងឺ និងប្រាក់​បន្ថែមប្រចាំឆ្នាំជាដើម។ មួយវិញទៀត​ចំពោះហានិភ័យនៃការបាត់បង់​ការងារ​អ្នក​ត្រូវ​ធ្វើឲ្យបុគ្គលិក​យល់​ថាវាមិនមែន​ជាទំនួលខុសត្រូវរបស់និយោជកតែម្នាក់ឯង​ឡើយ​តែវាជារឿងរបស់ទាំងអស់គ្នា។ ​បុគ្គលិក​ត្រូវដឹងថាកាលណាក្រុមហ៊ុន​ទទួលបាន​ជោគជ័យនោះការងារ​របស់គេកាន់តែប្រសើរហើយនិងមិនព្រួយ​បារម្ភ​ពីបញ្ហា​អត់ការងារ​ធ្វើទេ។

៣. បែងចែកបេសកកម្មដែល​ត្រូវ​បំពេញ

ក្នុងការ​បំពេញ​ការងារ​សំខាន់ណាស់​ដែលបុគ្គលិក​ត្រូវដឹងពីគោលដៅ​របស់ក្រុមហ៊ុន​និងមាន​ផែនការណ៍​ច្បាស់លាស់។ និយោជិកសកម្ម​គឺ​មានគោលដៅ​ជាអ្នកនាំមុខ។ រីឯនិយោជក​ឈ្លាសវៃវិញគឺមានវិធីសាស្រ្ត​ធ្វើឲ្យបុគ្គលិក​យល់បានយ៉ាង​ច្បាស់ពីគោលដៅ​ ទស្សនវិស័យ និង​បេសកកម្មរបស់ក្រុមហ៊ុនព្រមទាំង​ចេះបែងចែកការងារ​ឲ្យ​សមស្របទៅ​តាមសមត្ថភាព​ ជំនាញ​ និង​តាមទំហំ​នៃ​ការងារ​បានត្រឹមត្រូវ។ អ្នកគ្រប់​គ្រងពូកែ​ចេះបញ្ជ្រាបពី​ភាពជោគជ័យនៅពេល​អនាគតរបស់​ស្ថាប័ន​ដល់បុគ្គលិក​និងកំណត់​ពីភាពជោគជ័យ​​ចំពោះការសម្រេចបាន​ការងារណាមួយ​ដែលបាន​ដាក់ឲ្យបុគ្គលិកបំពេញ។ អ្នកត្រូវធ្វើឲ្យ​បុគ្គលិក​​មានការផ្តោត​អារម្មណ៍​និងយកចិត្តទុកដាក់​ធ្វើការងារ​មិនរៀងរាល់​ពេលមិនមែនត្រឹមតែពេលដែលអ្នក​នៅក្នុង​ការិ​យា​​​ល័យ​​នោះទេ។  ការចេះកែច្នៃគោលដៅរបស់ក្រុមហ៊ុន​ឲ្យក្លាយជា​អ្នកតម្រង់​ទិសឲ្យបុគ្គលិក​គឺជាភាពជោគជ័យយ៉ាងធំរ​បស់និយោជក។

ក្នុងការ​បំពេញ​ការងារ​សំខាន់ណាស់​ដែលបុគ្គលិក​ត្រូវដឹងពីគោលដៅ​របស់ក្រុមហ៊ុន​និងមាន​ផែនការណ៍​ច្បាស់លាស់

៤. ផ្តល់ឱកាសរីក​ចម្រើន

នៅពេលដែល​ក្រុមហ៊ុនទទួល​បានភាពជោគជ័យ​ដោយប្រការ​ណាមួយ​អ្នកត្រូវចេះបែងចែកទៅឲ្យបុគ្គលិក​គ្រប់ៗគ្នា​និងមានភាពស្មើៗគ្នាដើម្បី​ឲ្យពួកគេ​មានទឹកចិត្ត​ខិតខំ​ប្រឹងប្រែងធ្វើការបន្តទៀតដូចជាការបែងចែក​ប្រាក់ចំណេញ​ កម្រៃបន្ថែមពីលើប្រាក់ខែ​ មានពិធីជប់លៀង ឬដំណើរ​កម្សាន្ត​ជាដើម។ ម្យ៉ាងទៀតអ្នកត្រូវបញ្ចូលការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញរបស់គេដូចជា​ផ្តល់វគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា​ជាដើម។ មួយវិញទៀតការលើកទឹកចិត្តឲ្យបុគ្គលិករៀន​សូត្រជំនាញផ្សេងដែលជួយអភិវឌ្ឍសមត្ថភាពរបស់គេដូចជាការទៅរៀនឬផ្លាស់ប្តូរបទពិសោធន៍នៅក្រៅ​ប្រទេស ហ្វឹកហាត់ការងារនៅក្រុមហ៊ុនដែលជាដៃគូសហការ ការប្តូរឬតម្លើង​ដំណែង ឬដាក់ការងារ​ខុសពីមុនក៏ជាវិធីដែល​មានប្រសិទ្ធភាពដែរ។

៥. វប្បធម៌​នៅក្នុងក្រុមហ៊ុន

វប្បធម៌​នៅក្នុងក្រុមហ៊ុនក៏ជាកត្តា​ចាំបាច់មួយដែលធ្វើឲ្យ​បុគ្គលិកពេញចិត្តឬមិនពេញចិត្តចំពោះកន្លែងធ្វើការ​របស់គេដែរ។ បរិយាកាស​ក្នុងក្រុមហ៊ុនអាប់អួរកើតចេញ​ពីមនុស្សនៅក្នុងក្រុមហ៊ុនមួយចំណែក​និងកើតចេញពីក្រុមហ៊ុននោះផ្ទាល់មួយចំណែកផងដែរ។ ការអនុវត្តដដែលៗរបស់មនុស្សចាប់តាំងពីថ្នាក់ដឹកនាំ​រហូតដល់បុគ្គលិកមក​នាំឲ្យកើតទៅជា​វប្បធម៌ដែលគេយកទៅអនុវត្តតៗគ្នា។ ប៉ុន្តែ​ទោះបីជាយ៉ាងណាក៏ដោយ​អ្នកដឹកនាំគឺជាគម្រូរបស់បុគ្គលិកហេតុនេះហើយ​ទង្វើរបស់អ្នកគឺ​ក្នុងនាម​ជាអ្នកគ្រប់គ្រង​សំខាន់​ជាងគេ​។ ដូចនេះអ្នកគួរ​បង្កើតវប្បធម៌ដែល​វិជ្ជមាន​ដល់​ក្រុមហ៊ុន​ទុកជា​​គម្រូ​ឲ្យ​គេ​គោរព​តាម​​ដូចជាការជួយបង្រៀននិងរៀនសូត្រពីគ្នា ការមិនបង្ក​ជម្លោះ ការចេះអធ្យាស្រ័យ ការប្រាស្រ័យទាក់ទងទូលំទូលាយ និងការចេះឯករាជ្យម្ចាស់ការលើខ្លួនឯង​ជាដើម។

ក្រៅ​ពីកត្តាសំខាន់ៗខាងលើ​អ្នកក៏ត្រូវ​រៀបចំក្រុមហ៊ុនរបស់អ្នកឲ្យមានផាសុកភាព សុវត្ថិភាព មានគ្រឿងបរិក្ខាបរិបូរណ៌ឲ្យបុគ្គលិកប្រើប្រាស់ មានភេសជ្ជៈ​និង​ម្ហូបអាហារ​ដែល​មានអនាម័យជាដើម។ ជាចុងក្រោយមុនពេលដែលអ្នកឈានជើងចេញមកធ្វើការអ្នកត្រូវរកនឹកមើលថាតើអ្វីដែលវាធ្វើឲ្យអ្នកសប្បាយចិត្តជាងគេ​នៅក្នុងថ្ងៃធ្វើការដំបូងរបស់អ្នកនោះ!

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ