spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងវិធី 8 យ៉ាងរបស់លោក Neil Pasricha ដើម្បីអានសៀវភៅឱ្យបានច្រើននៅក្នុងឆ្នាំនេះ

វិធី 8 យ៉ាងរបស់លោក Neil Pasricha ដើម្បីអានសៀវភៅឱ្យបានច្រើននៅក្នុងឆ្នាំនេះ

-

ជីវិតពេញវ័យរបស់ Neil Pasricha ភាគច្រើនគាត់អាចអានសៀវភៅ 5 ក្បាលក្នុងមួយឆ្នាំ ប្រសិនបើគាត់មានពេលវេលាទំនេរគ្រប់គ្រាន់។ ហើយពេលខ្លះ សៀវភៅមួយចំនួនក៏មិនបានអាន ដោយទុកចោលជាច្រើនខែក៏មាន។

ហើយកាលពីឆ្នាំមុន Neil Pasricha បានភ្ញាក់ផ្អើលចំពោះខ្លួនឯងដោយអានសៀវភៅចប់ចំនួន 50 ក្បាល ហើយឆ្នាំនេះ គាត់កំពុងឈានដល់ 100ក្បាល ។ ហើយគាត់បាននិយាយថា “ខ្ញុំមិនដែលមានអារម្មណ៍ថាមានភាពច្នៃប្រឌិតគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍ជាងមុនលើការអាន និងការសរសេរ” ។

ហេតុផលខាងលើនេះហើយ ទើបលោក Neil Pasricha ក៏បានសរសេរផ្ដល់ជាដំបូន្មានផ្ទាល់ខ្លួននៅលើគេហទំព័ររបស់ Harvard Business Review ក្នុងគោលបំណងចែករំលែកពីវិធីក្នុងការអានឱ្យបានកាន់តែច្រើនចូលក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ដោយផ្អែកលើអាកប្បកិរិយាដែលគាត់បានផ្លាស់ប្តូរ។

វិធី1. ប្រមូលផ្តុំឱ្យមានការអាននៅផ្ទះរបស់អ្នក

កាលពីឆ្នាំ1998 អ្នកចិត្តសាស្រ្ត Roy Baumeister និងសហការីរបស់គាត់បានធ្វើការពិសោធន៍ “chocolate chip cookie and radish” ដ៏ល្បីល្បាញរបស់ពួកគេ។ ពួកគេបានបែងចែកមុខវិជ្ជាសាកល្បងជា3 ក្រុម ដោយលក្ខខ័ណ្ឌគឺមិនឱ្យពួកគេញ៉ាំអ្វីទាល់ទាំងសោះក្នុងរយៈពេល 3 ម៉ោងមុនពេលពិសោធន៍។ ក្រុមទី1 ត្រូវបានគេផ្តល់chocolate chip cookies និងរ៉ាឌី ហើយត្រូវបានគេប្រាប់ថាពួកគេអាចញ៉ាំតែរ៉ាឌីបាន។ ក្រុមទី2 ត្រូវបានគេផ្តល់ chocolate chip cookies និង រ៉ាឌី ហើយត្រូវបានគេប្រាប់ថាពួកគេអាចញ៉ាំអ្វីដែលពួកគេចូលចិត្ត។ ក្រុមទី3 មិនត្រូវបានផ្តល់អាហារទាល់តែសោះ។ បន្ទាប់មកក្រុមអ្នកស្រាវជ្រាវដែលមានក្រុមទាំង3ខាងលើកំពុងព្យាយាមដោះស្រាយបញ្ហាដែលមិនអាចទៅរួច ដើម្បីដឹងថាតើពួកគេមានរយៈពេលប៉ុន្មាន? វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមទី1 បានចំណាយកម្លាំងទាំងអស់របស់ពួកគេនៅឆ្ងាយពី cookies ។

តើនេះមានអ្វីទាក់ទងនឹងការអាន? ទាំងនេះ ចង់សំដៅលើ ការមានទូរទស្សន៍នៅក្នុងផ្ទះ ឬវត្ថុនានាដែលបានល្បួងអ្នកឱ្យកាត់បន្ថយឆន្ទៈក្នុងការអានសៀវភៅ។ ដូច្នេះចូរអ្នកចាកចេញឱ្យឆ្ងាយពីទូរទស្សន៍និងវត្ថុនានាដែលអាចរំខានអ្នក ឬមិនអាចឱ្យអ្នកផ្ដោតលើការអានបានល្អជាប្រចាំទៅតាមការកំណត់របស់អ្នក។

វិធី2. ធ្វើការប្តេជ្ញាចិត្តជាសាធារណៈ

នៅក្នុងសៀវភៅ “ចិត្តវិទ្យានៃការបញ្ចុះបញ្ចូល” របស់ Robert Cialdini បានចែករំលែកការសិក្សាចិត្តវិទ្យា ដូចជានៅពេលមនុស្សដាក់ការភ្នាល់របស់ពួកគេនៅឯទីលានប្រណាំង ពួកគេមានទំនុកចិត្តច្រើនជាងពេលដែលមិនទាន់ដាក់ការភ្នាល់លើការប្រឈាំងសេះទៅទៀត។

ការប្តេជ្ញាចិត្ត គឺជាអាវុធមួយក្នុងចំណោមអាវុធធំទាំង 6 នៃឥទ្ធិពលសង្គម។ ដូច្នេះហេតុអ្វីបានជាយើងមិនអាចគិតថាខ្លួនឯងជាអ្នកប្រណាំងសេះ? ដើម្បីធ្វើឱ្យខ្លួនឯងមានការប្តេជ្ញាចិត្តលើការអានសៀវភៅឱ្យបានខ្លាំង អ្នកត្រូវតែកំណត់ចំនួនសៀវភៅដែលអ្នកត្រូវអានឱ្យចប់ ក្នុងរយៈពេលប៉ុន្មាន ហើយភ្នាល់លើការអាននេះជាមួយមិត្តភក្តិ ឬការធ្វើបញ្ជីនៃការអានដើម្បីពិនិត្យមើលលទ្ធផលចុងក្រោយ។ ម្យ៉ាងទៀត អ្នកអាចកត់ចំណាំនៅក្នុងទូរស័ព្ទលើកម្មវិធីCalendar, email list  ឬកម្មវិធីផ្សេងៗ ដើម្បីរំលឹកអ្នកឱ្យអានសៀវភៅជាដើម។ ជាក់ស្ដែង លោក Neil Pasricha ធ្វើបែបនេះជារៀងរាល់ខែ ដោយមានអ៊ីមែល និងក្លឹបសៀវភៅប្រចាំខែរបស់គាត់ ដើម្បីពិនិត្យលទ្ធផលនៃការអាន និងរំលឹកការអានរបស់គាត់។

វិធី3. ស្វែងរកបញ្ជីឈ្មោះដែលអាចទុកចិត្តបានពីរបី

នៅលើសកលលោកនេះ សៀវភៅ និងបញ្ជីឈ្មោះសៀវភៅដែលមនុស្សអាន មានច្រើនណាស់ ដូច្នេះអ្នកត្រូវតែជ្រើសរើសបញ្ជីឈ្មោះប្រភេទសៀវភៅណាដែលអាចទុកចិត្តបាន អាចពង្រឹងសមត្ថភាព ចំណេះដឹង និងរីកចម្រើនបាន។ ជាក់ស្ដែង បញ្ជីខ្លះដែល Neil Pasricha ចូលចិត្តគឺ៖ បញ្ជីអានរបស់ប៊ីលហ្គេត (Bill Gates’s reading list) បញ្ជីអានរបស់ឌឺរេកស៊ីវើរ (Derek Sivers’s reading list) និងបញ្ជីរបស់ Tim Ferriss (Tim Ferriss’s reading list) ដែលគាត់បានប្រមូលនូវការណែនាំជាច្រើន ពី Podcast របស់គាត់។

វិធី4. ផ្លាស់ប្តូរផ្នត់គំនិតនៅពេលអ្នកចង់ឈប់អានសៀវភៅ

មនុស្សជាច្រើន ត្រូវបានឈប់អានសៀវភៅហើយមានអារម្មណ៍មិនល្អចំពោះវា។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក។ ចូរស្វែងរកគោលបំណងនៃការអាន បង្កើតចំណង់នាំការអាន បណ្ដុះគំនិតក្នុងការអភិវឌ្ឍតាមរយៈការអាន​ និងធ្វើខ្លួនឯងមានភាពរីករាយជាមួយនឹងការអានជាប្រចាំ។

វិធី5. ចំណាយដើមទុនដើម្បីអាន

សំដៅលើការចំណាយពេលវេលា និងចំណាយលុយមួយចំនួនលើគេហទំព័រ ឬកម្មវិធីដែលមានលក់អត្ថបទល្អៗ និងសៀវភៅតាមអនឡាញ។

វិធី6. បង្កើតបណ្ណាល័យនៅផ្ទះ

សំដៅលើការរៀបចំទុកដាក់សៀវភៅឱ្យដូចជាកូនបណ្ណាល័យផ្ទាល់ខ្លួន ដូច្នេះនៅពេលដែលអ្នកបានឃើញសៀវភៅជាប្រចាំ នោះអ្នកនឹងអាន និងរិះរកសៀវភៅថ្មីៗបន្តទៀត នៅពេលដែលអ្នកបានអានសៀវភៅចប់អស់។

វិធី7. អានសៀវភៅអេឡិចត្រូនិច

អ្នកអាចចាប់ផ្ដើម អភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យមានបន្សុំាក្នុងការអានសៀវភៅតាមអេឡិចត្រូនិចបន្ថែមទៀត ពីព្រោះអ្នកអាចដាក់តាមខ្លួនបានគ្រប់ពេល និងព្យាយាមអានបានច្រើនជាងមុននៅគ្រប់ទិសទី។

ទី8. បន្តអនុវត្តន៍ការអានជាប្រចាំ

នៅពេលទំនេរ ត្រូវតែឆ្លៀតអាន និងអានត្រូវតែមានការផ្ដោតអារម្មណ៍ឱ្យបានល្អ ព្រមទាំងអានប្រកបដោយគោលបំណងចង់ចេះ ចង់ដឹងលើអ្វីមួយដែលមាននៅក្នុងសៀវភៅនោះ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ