សង្ខេបចំណុចសំខាន់ៗ នៃក្រុមហ៊ុន Facebook

35
សង្ខេបចំណុចសំខាន់ៗ នៃក្រុមហ៊ុន Facebook

Facebook បង្កើតឡើងនៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ2004

ស្ថាបនិក Facebook គឺ Mark Zuckerberg ដោយមានទ្រព្យសម្បត្តិ 117.4 ពាន់លានដុល្លារ បើគិតពីថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2021 ហើយនេះបើយោងតាមទស្សនាវដ្តី Forbes

អ្នកប្រើប្រាស់សកម្មប្រចាំខែ ចំនួន 2.91 ពាន់លាននាក់ បើគិតត្រឹមត្រីមាសទី 3 នៃឆ្នាំ 2021 ហើយនេះបើយោងតាមគេហទំព័រ Statista

គោលបំណងនៃការបង្កើត Facebook
  • Facebook ជាអាជីវកម្មដែលមានគោលបំណងបង្កើតប្រាក់ចំណូល ពង្រឹងអ្នកវិនិយោគ និងផ្តល់ការងារ
  • ផ្ដល់ឱ្យមនុស្សនូវថាមពលដើម្បីចែករំលែក និងធ្វើឱ្យពិភពលោកកាន់តែបើកចំហ និងភ្ជាប់ទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួលគ្រប់ទីកន្លែង
  • អាជីវកម្ម និងម៉ាកផ្សេងទៀត អាចបង្កើតទំព័រ (Facebook Page) ដែលអាចបង្ហោះខ្លឹមសារ ផ្តល់ព័ត៌មានអំពីស្ថាប័ន ផ្តល់ជូនកិច្ចព្រមព្រៀង ណែនាំផលិតផល និងគ្រប់គ្រងទំនាក់ទំនងសេវាកម្មអតិថិជន
  • ម្ចាស់អាជីវកម្ម និងអ្នកទីផ្សារ អាចផ្សាយពាណិជ្ជកម្មតាមគោលដៅដែលចង់បាន

នៅថ្ងៃទី 28 ខែតុលា ឆ្នាំ2021 ក្រុមហ៊ុន Facebook បានផ្លាស់ប្ដូរឈ្មោះ មកជា Metaverse វិញ។

Metaverse ហៅកាត់ថា Meta ដែលជាភាសាក្រិច និងជាក្រុមហ៊ុនមេរបស់ Facebook។ ចក្ខុវិស័យនៃការបង្កើត Meta នេះឡើង រួមមាន៖
  • Horizon Home ជាចក្ខុវិស័យដំបូង ហើយឆាប់ៗនេះ អ្នកនឹងអាចអញ្ជើញមិត្តភក្តិរបស់អ្នកឱ្យចូលរួមជាមួយអ្នកនៅក្នុង Horizon Home ដែលអ្នកអាចដើរលេង មើលវីដេអូ និងលោតចូលហ្គេម និងកម្មវិធីជាមួយគ្នា
  • អាចខលទំនាក់ទំនង​ជាមួយ​មិត្តភក្តិរបស់អ្នកដោយ​ប្រើ​កម្មវិធី Messenger បន្ទាប់មកអ្នកអាច​ដើរ​លេង ឬ​ធ្វើ​ដំណើរ​ទៅ​គោលដៅ VR រួម​គ្នា
  • ការលេងហ្គេម នឹងមានភាពទូលំទូលាយនៅក្នុង metaverse
  • នឹងមានឧបករណ៍ហាត់ប្រាណនិម្មិតដ៏ល្អបំផុត ដែលរំពឹងថានឹងដាក់ឱ្យដំណើរការនៅឆ្នាំ 2022
  • វេទិការបស់ meta ត្រូវតែមានភាពបត់បែនគ្រប់គ្រាន់ ដើម្បីសម្រួលដល់ករណីប្រើប្រាស់ផ្សេងៗគ្នា ដូចជាអនុញ្ញាតឱ្យចូលប្រើមុខងារវេទិកាជាក់លាក់ដែលអាជីវកម្មត្រូវការសម្រាប់ការងារ
  • ដើម្បីផ្លាស់ប្តូរនូវវិធីដែលមនុស្សរៀន ដោយបញ្ចូលជាមួយនឹងខ្លឹមសារអប់រំ និងការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅក្នុងការថែទាំសុខភាព ឧស្សាហកម្មរថយន្ត និងអ្វីៗជាច្រើនទៀតនាពេលអនាគត។