សញ្ញានៃភាពខុសប្លែកទាំង 5 របស់សហគ្រិនជោគជ័យ

326
សញ្ញានៃភាពខុសប្លែកទាំង 5 របស់សហគ្រិនជោគជ័យ

សហគ្រិនជោគជ័យ តែងតែមានផ្នត់គំនិត និងធ្វើសកម្មភាពខុសប្លែកពីមនុស្សធម្មតា ហើយភាគច្រើនអ្វីដែលពួកគេគិត ពួកគេបានធ្វើ  គឺសុទ្ធតែទទួលបានលទ្ធផលត្រឡប់មកវិញស្ទើតែមិនគួរឱ្យជឿ។

តើអ្វីជាសញ្ញាសំខាន់ៗនៃភាពខុសប្លែករបស់សហគ្រិនជោគជ័យ? ខាងក្រោមនេះ ជាចម្លើយ៖

1. ចរិតលក្ខណៈ

សហគ្រិនជោគជ័យ ភាគច្រើនតែងតែមានចរិតលក្ខណៈ ដូចជា៖

  • គំនិតច្នៃប្រឌិត
  • បម្លែងខ្លួនឯងឱ្យក្លាយជាសហគ្រិនដ៏ល្អ
  • ត្រៀមខ្លួនជាស្រេចដើម្បីទទួលយកបញ្ហា និងដោះស្រាយបញ្ហា
  • មានមហ្ឆិចតាខ្ពស់
  • មានគោលដៅធំ
  • មានផែនការច្បាស់លាស់
  • មានចំណេះជំនាញខ្លាំង
  • បង្កើតបណ្ដាញ និងចំណងទាក់ទងដ៏រឹងមាំ
  • បើកចំហរចិត្តធំទូលាយ
  • រៀនពីកំហុស និងកែកំហុស
  • ចេះបទបែនគ្រប់ស្ថានការណ៍
  • យល់ចិត្តមនុស្សជុំវិញ
2. ជំនាញលក់ខ្លាំង

សហគ្រិនជោគជ័យ សុទ្ធតែជាបុគ្គលដែលមានជំនាញលក់ខ្លាំង ដោយអាចបង្វឹកឱ្យផ្នែកលក់ឱ្យមានសមត្ថភាពខ្លាំងក្នុងការលក់ ចេះពីរបៀបលក់ និងរបៀបបិទការលក់បានលឿនជាដើម។ ជំនាញលក់ ជាផ្នែកមួយដ៏សំខាន់ ពីព្រោះវាជាផ្នែកដែលអាចស្វែងរកប្រាកចំណូលបានច្រើនជាងគេបំផុត។

3. ជឿជាក់

សហគ្រិនជោគជ័យ ជាបុគ្គលដែលមានភាពជឿជាក់លើខ្លួនឯង និងធ្វើអ្វីក៏ពោរពេញទៅដោយភាពជឿជាក់ដែរ។ ភាពជឿជាក់ ធ្វើឱ្យមនុស្សធ្វើអ្វីក៏មានក្ដីសង្ឃឹម មានភាពតស៊ូ មិនងាយបោះបង់ និងអាចធ្វើឱ្យអ្នកជុំវិញជឿទុកចិត្តបាន។

4. រស់នៅក្នុងទស្សនវិស័យ

សហគ្រិនជោគជ័យ តែងតែបង្កើតឱ្យមានទស្សនវិស័យផ្ទាល់ខ្លួនជាក់លាក់មួយ និងរស់នៅដើម្បីរិះរកគ្រប់មធ្យោបាយក្នុងការធ្វើយ៉ាងណាឱ្យទស្សនវិស័យរបស់ពួកគេក្លាយជាការពិតនិងសម្រេចជោគជ័យ។ ហើយភាគច្រើន ទស្សនវិស័យរបស់ពួកគេ គឺមើលបានវែងឆ្ងាយណាស់។

5. ហ៊ានលះបង់គ្រប់យ៉ាង

សហគ្រិនជោគជ័យ ជាបុគ្គលដែលហ៊ានលះបង់គ្រប់យ៉ាង ដើម្បីសម្រេចបាននូវអ្វីដែលពួកគេបានកំណត់។ ការលះបង់របស់ពួកគេ គឺធំធេងណាស់ដែលមនុស្សធម្មតាស្ទើតែមិនហ៊ានធ្វើតាម។ បន្ថែមពីនេះ សហគ្រិនជោគជ័យ គឺស្គាល់ពីរបៀបដើម្បីសម្រេចគោលដៅ មានន័យថា នៅពេលដែលពួកគេរៀបចំផែនការចង់សម្រេចអ្វីមួយ គឺតែងតែរិះរកគ្រប់មធ្យោបាយ កំណត់នូវផែនការ និងកំណត់ពីរបៀបធ្វើសកម្មភាពយ៉ាងជាក់លាក់ ដើម្បីសម្រេចបានជោគជ័យលើផែនការដែលបានកំណត់។