spot_img
spot_img
Homeភាពជាអ្នកដឹកនាំសហគ្រិនមួយភាគធំ ខ្វះខាតនូវជំនាញ 4

សហគ្រិនមួយភាគធំ ខ្វះខាតនូវជំនាញ 4

-

សហគ្រិន ជាបុគ្គលម្នាក់ដែលជាគំរូដ៏ល្អដល់មនុស្សគ្រប់គ្នា ហើយក៏មានកិច្ចការងារជាច្រើនដែរ ដែលពួកគេត្រូវបំពេញ ដូច្នេះនៅក្នុងអត្ថបទនេះនឹងបង្ហាញពីកង្វះខាតជំនាញចំនួន 4 របស់សហគ្រិន និងបង្ហាញពីដំណោះស្រាយមួយចំនួន ដើម្បីធ្វើជាប្រយោជន៍ដល់សហគ្រិនគ្រប់រូបផងដែរ។

1. ជំនាញយល់ចិត្ត

សហគ្រិនភាគច្រើន បានបង្កើតអ្វីៗនិងជួយដោះស្រាយបញ្ហាសម្រាប់មនុស្ស តាមរយៈការបង្កើតឱ្យមានផលិតផលសេវាកម្មដើម្បីបំពេញតម្រូវការរបស់មនុស្ស ប៉ុន្តែភាគច្រើនក៏ពួកគេរំពឹងថា នឹងទទួលបានផលចំណេញខ្ពស់ពីការធ្វើបែបនេះដែរ ដោយមិនសូវខ្វល់ពីគុណភាពផលិតផលសេវាកម្ម។

ជាក់ស្ដែង សហគ្រិនដែលមានការយល់ចិត្តខ្ពស់ ពួកគេមិនគិតបែបនេះឡើយ ដោយភាគច្រើនពួកគេធ្វើអ្វីមួយដោយមានទស្សនវិស័យ បេសកកម្ម គិតពីផលប៉ះពាល់ និងជួយដល់សង្គមជាតិដោយចិត្តស្មោះ ពេលខ្លះពួកគេមិននឹងគិតរំពឹងថាទទួលបានប្រាក់ចំណេញខ្ពស់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ ការធ្វើរបស់គេ មានប្រយោជន៍ខ្លាំងដល់សង្គមជាតិ ដល់មនុស្ស និងធ្វើឱ្យក្ដីស្រមៃរបស់ពួកគេក្លាយជាការពិត។

2. មិនស្ទាត់ជំនាញក្នុងការគ្រប់គ្រងខ្លួនឯង និងពេលវេលាផ្ទាល់ខ្លួន

ក្នុងនាមជាសហគ្រិន ជាធម្មតាមានគម្រោង និងកិច្ចការងារជាច្រើន ដែលកំពុងនឹងដំណើរការក្នុងពេលតែមួយ ដូច្នេះពួកគេគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអាជីវកម្មនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយឡើយ។ ហេតុនេះ ជាដំណោះស្រាយ សហគ្រិនគ្រប់រូប ត្រូវតែមានជំនួយការដ៏ខ្លាំងម្នាក់ឬ2នាក់ ដើម្បីជួយចាត់ចែងកិច្ចការងារប្រចាំថ្ងៃ ឬផ្ទេរសិទ្ធិការងារឱ្យទៅបុគ្គលណាដែលមានភាពស្ទាត់ជំនាញដើម្បីកាន់កាប់ជំនួសលើផ្នែកណាមួយក្នុងអង្គភាព។

3. ការរៀបចំផែនការ និងការចាត់ចែងផ្ទាល់ខ្លួន

ក្នុងនាមជាសហគ្រិន គឺមានកិច្ចការងារជាច្រើនណាស់ដើម្បីបំពេញ ដូច្នេះដើម្បីកាន់តែមានភាពងាយស្រួល និងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការងារ សហគ្រិនគួរតែផ្ដល់តួនាទី និងសិទ្ធទៅឱ្យបុគ្គលណាម្នាក់ដែលអាចទុកចិត្តបាន ព្រមទាំងមានសមត្ថភាពខ្លាំងដែលអាចរៀបចំផែនការ និងរៀបចំរាល់កិច្ចការងារ ដូចជារៀបចំផែនការប្រចាំថ្ងៃ កិច្ចប្រជុំ រំលឹកពេលវេលាធ្វើកិច្ចការងារ ឬចូលរួមព្រឹត្តិការណ៍សំខាន់នានា និងជួយរៀបចំសណ្ដាប់ធ្នាប់ការិយាល័យជាដើម។

4. វិភាគបញ្ហាដើម្បីដោះស្រាយ

សហគ្រិន ភាគច្រើនផ្ដោតតែលើការសម្រេចចិត្តបែបរហ័សឬបន្ទាន់ ការបង្កើតនូវសក្ដានុពលនាពេលអនាគត ដើម្បីទទួលបានប្រាក់ចំណេញលើផលិតផល និងការបង្កើតគំនិតថ្មីៗ។ ហេតុដូច្នេះពួកគេមិនសូវមានពេលវេលាច្រើនដើម្បីប្រមូលព័ត៌មាន និងវិភាគទិន្នន័យផ្សេងៗដែលមាននៅក្នុងអង្គភាពទាំងមូលនោះទេ។ ជាដំណោះស្រាយ សហគ្រិនគ្រប់រូប ត្រូវតែជួលមនុស្ស ឬចាត់តាំងនរណាម្នាក់ដែលមានសមត្ថភាពខ្លាំង ដើម្បីត្រួតពិនិត្យ ប្រមូលព័ត៌មាន វិភាគទិន្នន័យផ្សេងៗដែលកើតមាននៅក្នុងអង្គភាពទាំងមូល បន្ទាប់មកបង្កើតជាយុទ្ធសាស្រ្តដែលអាចប្រតិបត្តិតាមបាន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ