សៀវភៅទាំង៦ក្បាលដែលឪពុកម្ដាយគួរអានដើម្បីអប់រំកូនៗឲ្យក្លាយជាមនុស្សពូកែ

122

កាត្វកិច្ចរបស់ឪពុកម្ដាយមិនមែនគ្រាន់តែបង្កើតឬគ្រាន់តែចិញ្ចឹមកូនៗឲ្យធំលូតលាស់តែមួយមុខមួយនោះទេ តែការអប់រំកូនៗឲ្យមានសីលធម៌ល្អ មានវិន័យត្រឹមត្រូវ គួរឲ្យស្រលាញ់ ឆ្លាត និង ក្លាយទៅជាមនុស្សម្នាក់ដែលគួរឲ្យគោរព ក៏ជាកាតព្វកិច្ចរបស់ឳពុកម្ដាយដែលចាំបាច់ត្រូវតែធ្វើ និង ទូន្មានដល់កូនៗផងដែរ។ តួយ៉ាងដើម្បីឲ្យកាន់តែច្បាស់ ថាតើក្នុងនាមជាឳពុកម្ដាយល្អម្នាក់ ពួកគាត់គួរតែអប់រំកូនៗយ៉ាងណាដើម្បីឲ្យពួកគេក្លាយជាមនុស្សពូកែនិង គួរឲ្យគោរពម្នាក់បាន? ខាងក្រោមនេះគឺជាសៀវភៅដែលយើងសូមណែនាំជាពិសេសសម្រាប់ឳពុកម្ដាយ។

១. បង្ហាត់កូនឲ្យក្លាយជាមនុស្សឆ្នើម

This image has an empty alt attribute; its file name is image-10-768x1024.png

សៀវភៅមួយក្បាលនេះជាសៀវភៅដែលពេញនិយមសម្រាប់ឪពុកម្ដាយ អាណាព្យាបាល ជាពិសេសបំផុតគឺសម្រាប់ គ្រូបាអាចារ្យ និង អ្នកស្រាវជ្រាវផ្នែកសិក្សា ដើម្បីប្រើជាក្បួនតម្រា និង ជាទិសដៅក្នុងការអភិវឌ្ឍលើកស្ទួយកុមារឲ្យគេអាចបញ្ចេញនូវសក្តានុពលរបស់គេឲ្យបានច្រើនបំផុត ហើយសក្តិសមនិងស្របតាមសមត្ថភាពរបស់ក្មេងម្នាក់ៗឲ្យបានច្រើនបំផុត។

២. ៥០កត្តាដើម្បីធ្វើឲ្យកូនឆ្លាតនិងរៀនពូកែ

This image has an empty alt attribute; its file name is image-11-768x1024.png

ចិញ្ចឹមកូនឲ្យធំធាត់គឹជាកិច្ចការមួយដ៏លំបាក ប៉ុន្តែការចិញ្ចឹមកូនឲ្យក្លាយទៅជាមនុស្សពូកែទើបជាកិច្ចការមួយដ៏លំបាកបំផុត។​ ប៉ុន្តែអ្នកពិតជាអាចធ្វើបាន ពីព្រោះវាគឺជាបេសកកម្មនិងជាកាត្វកិច្ចរបស់ឪពុកម្ដាយគ្រប់រូប។ ការពិតទៅកូនៗរបស់អ្នកបានរៀនសូត្រពីអ្វីដែលអ្នកធ្វើច្រើនជាងអ្វីដែលអ្នកបង្រៀនពួកគេ។ សៀវភៅមួយក្បាលនេះត្រូវបាននិពន្ធឡើងដោយ Nagashima  និងត្រូវបានប្រែសម្រួល និង​រៀបរៀងដោយ ឈុំ សុចិណ្ណា។​ សៀវភៅនេះផងដែរយើងសូមណែនាំជាពិសេសសម្រាប់ឪពុកម្ដាយ និងអ្នកដែលរៀបនឹងក្លាយទៅជាឪពុកម្ដាយ  ដើម្បីជួយឲ្យអ្នកបានដឹងអំពីរបៀបនៃការអប់រំកូននាសតវត្សនេះឲ្យកាន់តែមានប្រសិទ្ធភាព។

៣. ៤០ឃ្លាដែលម្ដាយឳពុកមិនគួរនិយាយជាមួយនឹងកូន    
 This image has an empty alt attribute; its file name is image-12-768x1024.png
តើអ្នកដឹងទេ ថាតើអ្នកណាដែលមានឥទ្ធិពលបំផុតនៅក្នុងជីវិតកូនរបស់អ្នក? តើអ្នកណាជាអ្នកកំណត់នូវជោគវាសនាសម្រាប់ជីវិតរបស់កូ​ន ស្របពេលដែលពួកគេកើតមកដូចក្រដាសសមួយសន្លឹកនោះ?
ពាក្យសម្ដីមួយចំនួនរបស់ឪពុកម្ដាយអាចធ្វើឲ្យកូនខូចចិត្តនិងផ្ដល់ផលប៉ះពាល់ចំពោះអនាគតកូនពេញមួយជីវិត ហើយអនាគតរបស់កូនៗរបស់អ្នកគឺស្ថិតនៅលើបបូរមាត់របស់អ្នក!
សៀវភៅមួយក្បាលនេះត្រូវបានប្រែសម្រួលដោយ ឈុំ សុចិណ្ណា មានទំព័រសរុប២៥៨។ សៀវភៅនេះផងដែរ យើងសូមណែនាំជាពិសេសសម្រាប់ឪពុកម្ដាយ ដើម្បីឲ្យលោកអ្នកអាចដឹងអំពីវិធីសាស្ត្រនៃការប្រើពាក្យសម្ដីទៅកាន់កូនៗឲ្យមានប្រសិទ្ធភាព។
៤. ធ្វើយ៉ាងណាបងប្អូនមិនឈ្លោះគ្នា

This image has an empty alt attribute; its file name is image-13-768x1024.png

ប្រហែលជាគ្មានរឿងអ្វីដែលធ្វើឲ្យឳពុកម្ដាយកើតទុក្ខ ឬពិបាកចិត្តជាងការដែលឃើញកូនៗរបស់ខ្លួនឈ្លោះគ្នានោះទេ។ ក្ដីសង្ឃឹមដែលខ្ពស់បំផុតរបស់ឳពុកម្ដាយគឺបានឃើញកូនៗរស់នៅរួមគ្នាយ៉ាងមានសេចក្ដីសុខ ហើយជួយយកអាសា ​និងអាចពឹងពាក់គ្នានាថ្ងៃអនាគត។ សៀវភៅនេះនឹងនិយាយរៀបរាប់ពីវិធីសាស្ត្រដើម្បីបង្កើតឲ្យមានភាពចុះសម្រុងនិងកាត់បន្ថយការឈ្លោះទាស់ទែងគ្នារវាងប្អូននៅក្នុងគ្រួសារដើម្បីសមាជិកក្នុងផ្ទះទាំងអស់គ្នារស់នៅជុំគ្នា ប្រកបដោយភាពស្ងប់សុខ ស្រលាញ់គ្នា ជួយយកអាសារគ្នា និងចេះចែករំលែកនូវអ្វីដែលមានទៅកាន់គ្នាវិញទៅមក។ ទំព័រសរុប២៦៤

៥. ពាក្យទូន្មានរបស់ឪពុកម្ដាយ

This image has an empty alt attribute; its file name is image-15-768x1024.png

សៀវភៅនេះគឺជាពាក្យទូន្មានដែលចេញពីទឹកចិត្តរបស់ឳពុកម្ដាយ ដើម្បីឲ្យកូនៗនិងក្មេងៗគ្រប់គ្នាតស៊ូក្នុងជីវិត ហើយមានជីវិតដ៏ល្អប្រសើរ។ ដូចជា “កូនសម្លាញ់ មនុស្សយើងអាចមានជីវិតដែលប្រសើរ មានភាពរីកចម្រើន និងមានសេចក្ដីសុខបាននោះគឺត្រូវមានចំណេះដឹង និង សមត្ថភាពដោយកូនត្រូវធ្វើជាមនុស្សដែលពូកែ ឈ្លាសវៃ ហើយស្វែងរកចំណេះដឹងជានិច្ច។ តែសម័យនេះយើងត្រឹមតែជា “ មនុស្សពូកែ” តែមួយមុខមិនគ្រប់គ្រាន់ឡើយ យើងត្រូវធ្វើជា “មនុស្សល្អ” ផងមនុស្សដែលមានគុណធម៌ចរិយាធម៌ មិនបោកប្រាស់ ឬយកប្រៀបគេជាដើម” ។

This image has an empty alt attribute; its file name is image-16-768x1024.png

៦. ស្រលាញ់កូន តែមិនតាមចិត្តកូន

This image has an empty alt attribute; its file name is image-14-768x1024.png បន្ទាត់ខណ្ឌចែករវាង “សេចក្ដីស្រលាញ់” និង “ការតាមចិត្ត” គឺនៅក្បែរគ្នាណាស់ ដែលឳពុកម្ដាយមិនអាចប្រើសេចក្ដីស្រលាញ់បានតែម្យ៉ាងដើម្បីសង្ឃឹមឲ្យកូនៗក្លាយជាមនុស្សពូកែ មនុស្សល្អ មានជំនាញ និង មានវិន័យល្អក្នុងជីវិត។ ក្មេងៗត្រូវតែបានទទួលទាំង “សេចក្ដីស្រលាញ់” និង “ការបង្រៀនឲ្យត្រឹមត្រូវតាមវិធី” ដើម្បីឲ្យគេទទួលបានជីវិតដ៍ល្អ មានវិន័យក្នុងខ្លួន មិនចុះចាញ់ឧបសគ្គ ហើយអាចចិញ្ចឹមខ្លួនឯងបាននាពេលអនាគត។ នៅក្នុងសៀវភៅនេះទៀតសោតក៏បានលើកយកនូវវិធីសាស្ត្រជាច្រើន រហូតដល់១០០វិធី ដើម្បីបង្រៀនកូនឲ្យមានជំនាញនិងមានវិន័យល្អក្នុងជីវិតដោយក្ដីស្រលាញ់មួយដ៏ត្រឹមត្រូវនិងមិនទម្រើសឬតាមចិត្តកូនរហូតដល់ខូច។ទំព័រសរុប៣០២

ឧបត្ថម្ភធំដោយ៖ ហាងសៀវភៅអ្នកអាន Tel: (098 78 05 58 / 089 55 59 93)

https://www.facebook.com/NaekArnBooks