spot_img
spot_img
Homeបច្ចេកវិទ្យាសេរីOne Plus ដែលល្បីខាងស្តេចល្បឿន ពេលនេះបន្ថែមមុខមាត់ថ្មីមួយទៀត!

សេរីOne Plus ដែលល្បីខាងស្តេចល្បឿន ពេលនេះបន្ថែមមុខមាត់ថ្មីមួយទៀត!

-

បន្ទាប់ពីការទន្ទង់រង់ចាំ​អស់រយៈពេលជាយូរមកហើយ​ពីបណ្តាអ្នកគាំទ្រ ក្រុមហ៊ុនOne Plus បានធ្វើការ​ប្រកាស​សម្ពោធ​សេរីOne Plus 9 របស់ខ្លួន​កាលពីយប់ថ្ងៃទី​23​ ខែមីនាឆ្នាំ​2021​នេះ ដោយ​មាន​​ផលិត​ផល​ចំនួន​វ័យឆ្លាត​ចំនួន​4 ដែលក្នុងនោះ​មានទូរស័ព្ទ2 និង​នាឡិការឆ្លាតវៃ2ម៉ូដែល។

ទូរស័ព្ទ​One Plus គឺជាទូរស័ព្ទឆ្លាតវៃ​ដែលល្បីល្បាញជា​ស្តេច​ល្បឿន តែត្រូវបាន​រិះគន់រឿង​កាម៉េរ៉ា​ថតពីមុន​មក បានធ្វើការ​កែប្រែមុខមាត់ថ្មីដោយសហការជាមួយ​នឹង​ក្រុមហ៊ុនកាម៉េរាHasselbladដែលជាក្រុមហ៊ុន​ផលិតកាម៉េរា​ថតនៅឋានព្រះច័ន្ទ ហើយក្នុងជំនាន់​One Plus 9នេះ អតិថិជនដែលជាអ្នកគាំទ្រ​នឹងលែង​រអ៊ូ​រឿង​គុណភាព​រូប និងវីដេអូដែលថតចេញពី​One Plus ទៀតហើយ។

ក្រុមហ៊ុនOne Plus បានបំពាក់កាម៉េរាំ​មេដែលមានទំហំ​ដល់ទៅ​50Megapixel ដែលអាច​ផ្តិតយករូបភាពច្បាស់ល្អ ហើយមាន​បំពាក់Lenដែលអាចថត​រូបភាពWideបានដោយ​មិនខូចទ្រង់ទ្រាយ​ដូចកាម៉េរា​ដទៃ​ផងដែរ។ អ្វីដែល​One Plusបានអួត​នោះគឺ លើកនេះគុណភាពកាម៉េរារបស់គេ​នឹង​មាន​ភាពច្បាស់ល្អ មានពណ៌ធម្មជាតិ និងអាច​ថត​បានយ៉ាងល្អ​ទោះបីជា​មានពន្លឺ​ចាំងខ្លាំង ឬកន្លែង​ដែលមានពន្លឺ​តិច​តួចក៏ដោយ។ មិនតែ​ប៉ុណ្ណោះទូរស័ព្ទស្តេចល្បឿន​លើកនេះ ហ៊ានប្រៀបធៀបគុណភាព​រូបភាព​របស់ខ្លួនជាមួយ​នឹងIphone ផងដែរ។

មិនទាន់អស់នៅឡើយទេ One Plus លើកនេះចេញមកដោយមានភាពជឿជាក់មែនទែន លើគុណភាពថត ដោយបានបំពាក់សមត្ថភាព​ថតវីដេអូបានរហូតដល់ 8K 30fps និង គុណភាព4Kបាន​ដល់ទៅ120fps ដែលធ្វើឱ្យលោកអ្នក​អាច​ថត​រូប​ភាព​យឺតៗ​គុណភាពកម្រិតខ្ពស់ និងអាច​ស្រូបពន្លឺបានល្អទៀតផង។

 

ក្រៅពីនេះ One Plusបានបញ្ចេញ​សមត្ថភាពសាកថ្ម​របស់ខ្លួន​ដោយបច្ចេកវិទ្យា​សាកថ្មឥតខ្សែ​ ហើយអាច​សាក​បានលឿន​រហ័ស​ដែលចំណាយពេលតិចជាង45នាទី ហើយបានធ្វើការឌឺសមត្ថភាព​សាកថ្ម​តឥខ្សែ​របស់ខ្លួនទៅ​នឹង​ទូរសព័្ទIphone ដែលប្រើខ្សែផងដែរ។

ការសម្ពោធ​ផលិតផលថ្មីលើកនេះ One Plusបាន​បញ្ចេញ​នូវ​របស់ថ្មីរបស់ខ្លួន​ដែលមិនធ្លាប់មានពីមកគឺ​នាឡិកា​ឆ្លាតវៃ​ដែល​អាច​ឱ្យអ្នកបញ្ជា​បិតបើកទូរទស្សន៍ ហាត់ប្រាណ​ដែលមាន​កម្មវិធី​ហាត់ផ្សេងៗរហូតដល់ទៅ110ប្រភេទ និងអាចពាក់ហែលទឹកផងដែរ ហើយ​រាល់ការសាកថ្មម្តង គឺអ្នកអាចប្រើប្រាស់នាឡិកានោះរហូតដល់ទៅ​ពីរសប្តាហ៍ឯណោះ។

សម្រាប់តម្លៃវិញ One Plus 9គឺមានតម្លៃចាប់ពី​ $729 និង One Plus 9Pro មានតម្លៃចាប់ពី​ $1,069 ឡើងទៅ​សម្រាប់ទីផ្សារនៅអាម៉េរិក ហើយសម្រាប់នាឡិការវិញគឺមានតម្លៃចាប់ពី $159ឡើងទៅ។

គំនិត
គំនិតhttp://www.kumnit.com
គំនិត គឺជាគេហទំព័រ​មួយ​ដែលជួយ​ពង្រឹងចំណេះដឹងទាក់ទង​នឹង​ធុរកិច្ច​ដល់សហគ្រិនខ្មែរ​ដែលកំពុង​តែ​គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន​ ជាពិសេស​នៅលើយុទ្ធសាស្ត្រទីផ្សារ​សម័យទំនើប ការគ្រប់គ្រង​អាជីវកម្ម ការអភិវឌ្ឍន៍អាជីវកម្ម និង​ការ​រក្សា​កំណើន​រីកចម្រើនអាជីវកម្ម។ ពួកយើងចង់បំផុស​គំនិតច្នៃប្រឌិត គំនិត​នវានុវត្ត និងការ​ចេះដោះស្រាយបញ្ហាអាជីវកម្មដោយខ្លួនឯង ដែលសុទ្ធសឹងតែជាជំនាញ​ចាំបាច់ខ្លាំង​នៅក្នុង​សម័យកាលឌីជីថល។ គំនិត ចង់ឃើញ​សហគ្រិនខ្មែរ អាជីវកម្មខ្មែរ​មាន​ភាព​ប្រកួតប្រជែងខ្ពស់ និង​អាចរីកលូតលាស់​ធំធាត់​យូរអង្វែង និង​អាចឈានជើង​ចូលទីផ្សារ​អន្តរជាតិ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ