សំលៀង​ខួរ​ក្បាល៖ តើធ្វើ​ម៉េច​ឲ្យ​បាន​ទឹក​៤លីត្រ​ទៅ?

806

ថ្ងៃ​នេះ​គឺប្លែក​ពី​សព្វ​មួយ​ដង ដោយ​ហេតុថា»គំនិត»នឹងលើក​យក​នូវ​សំណួរ​មួយ​ដើម្បី​ឲ្យ​ប្រិយមិត្ត​ធ្វើ​ការ​គិត​ដើម្បី​ដុស​ខាត់​សមត្ថភាព​ខួរ​ក្បាល និង​ការ​ត្រិះរិះ។ សង្ឃឹម​ថាប្រិយមិត្ត​ទាំង​អស់​នឹង​ចូលចិត្ត​អត្ថបទ​ប្រភេទនេះ ហើយ​»គំនិត​» នឹង​ខិត​ខំ​សម្រាំង​អត្ថបទ​ប្រភេទ​នេះ​ឲ្យ​បាន​ច្រើន​ប្រសិន​បើ​មាន​ការ​គាំទ្រ​ និង​ចូលចិត្ត។ ដូចនេះ​កុំឲ្យ​ខាត​ពេល​យូរ សូមអ្នកទាំងអស់​គ្នា​ត្រៀម ឆ្លើយ​នូវ​សំណួរ​ខាង​ក្រោមនេះ។

អ្នក​មាន​ធុង​២ ដែលធុង​ទី​១មាន​ចំណុះ ៨លីត្រ និង​ធុង​ទី២មាន​ចំណុះ ៣​លីត្រ។ អ្នក​ត្រូវ​ការ​ធ្វើ​បង្អែម​មួយ​​ឆ្នាំង​ដែល​ត្រូវ​ការ​ទឹក​ចំនួនតែ​៤​លីត្រ មិនលើស​ មិន​ខ្វះ ដើម្បី​ឲ្យ​បង្អែមនោះចម្អិន​ទៅ​បាន​ល្អ។

តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ទទួល​បាន​ទឹក​៤លីត្រ​គត់​ ពី​ធុង​ទាំង​ពីរ​ខាង​លើ ? បញ្ចាក់៖ អ្នក​មាន​ទឹក​ជាច្រើន។

សាក​គិត​មើល​មើល! តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ?  គិត​ឃើញ​ឲ្យ​ឬនៅ? ចុច​ លើ​លេខ 2 នៅត្រង់​ Pages ខាងក្រោម ដើម្បីផ្ទៀង​ផ្ទាត់​ចម្លើយ!

1
2
Previous articleគន្លឹះទាំង៣យ៉ាងដែលជួយឲ្យបុគ្គលិកផ្នែកលក់កាន់តែពូកែ
Next articleExplore Feed បាន​បង្ហាញខ្លួន​នៅ​ផ្នែកខាងលើនៃ​ Facebook App
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។