សំលៀង​ខួរ​ក្បាល២៖ ថ្ងៃ​វិស្សមកាល

632

វាជា​ថ្ងៃ​វិស្សមកាល​មួយ​ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​លេង​ផ្ទះ​បង​ប្អូនជីដូន​មួយ​របស់​ខ្ញុំ។ ពិត​ជា​ពេល​វេលា​ដ៏ល្អមែន​សម្រាប់​ពួក​យើង។ នៅពេល​ព្រឹក ពួក​យើង​ទាំង​ពីរ​បាន​ទៅ​រត់​ហាត់ប្រាណ។ ហើយ​នៅ​ពេល​ល្ងាច​ យើង​បាន​ចំណាយ​ពេលវាលា​នៅ​ទីលាន​វាយ​កូន​បាល់ (Tennis)។ ដោយសារ​តែ​សកម្មភាព​ទាំង​នេះ​ហត់នឿយ​ពេក ពួក​យើងអាច​ធ្វើ​បាន​តែមួយ​សកម្ម​ភាព​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ គឺទៅរត់​ហាត់​ប្រាណ ឬ​ក៏​ទៅវាយ​កូន​បាល់ក្នុង​១ថ្ងៃ។ មាន​ថ្ងៃ​ខ្លះ​ដោយសារ​តែពួក​យើង​ខ្ចិល គឺយើង​មិន​ចេញទៅណា​ទាំង​អស់ គឺ​ចំណាយ​ពេលពេញ​មួយថ្ងៃ​សម្រាក​នៅ​ក្នុង​ផ្ទះ។

ឥឡូវ​នេះ​ចូល​ដល់​ការ​សួរ​សំណួរ​ហើយ! មាន​ពេល​ព្រឹក​១៦​ដង​ដែល​យើង​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ មាន​ពេល​ល្ងាច​១០ដង​ពួក​យើង​សម្រាក​នៅ​ក្នុង​ផ្ទះ ហើយ​ក្នុង​នោះ​មាន​១៤​ថ្ងៃ​ដែល​យើង​ទៅរត់ហាត់​ប្រាណ ឬ​ក៏​ទៅវាយ​កូនបាល់។ តើ​ខ្ញុំ​ស្នាក់នៅ​ផ្ទះ​បង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ?

ប្រិយមិត្ត​សាក​ល្បង​ឆ្លើយ​ទៅ​មើល!  សំណួរ​នេះ​គឺ​តម្រូវ​ឲ្យ​ប្រិយ​មិត្ត​ប្រើប្រាស់​សមត្ថភាព​គណិត​វិទ្យា​បន្តិច​ហើយ! បើ​សិន​ជាប្រិយ​មិត្ត​បាន​ឆ្លើយ​រូច​ហើយ​សូម​ចូលរួម​ផ្ទៀង​ចម្លើយ​ដោយ​ចុច​នៅ​លើ Page 2 ខាង​ក្រោមនេះ។ 

1
2
Previous articleតើអ្នកដឹងពីកំណរកំណើតជីវិតនៅលើផែនដីយើងដែរឬទេ?
Next articleឆ្នាំ២០១២ជាថ្ងៃអវសាននៃភពផែនដី?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។