Home ភាពជាអ្នកដឹកនាំ ហេតុអ្វី ភាពជាអ្នកដឹកនាំ មានសារៈសំខាន់?

ហេតុអ្វី ភាពជាអ្នកដឹកនាំ មានសារៈសំខាន់?

766
ហេតុអ្វី ភាពជាអ្នកដឹកនាំ មានសារៈសំខាន់?

តើភាពជាអ្នកដឹកនាំ គឺជាអ្វី?

ភាពជាអ្នកដឹកនាំ គឺជាការយល់ពីរបៀបនៃការគ្រប់គ្រងមនុស្ស និងអាចទំនាក់ទំនងជាមួយនឹងមនុស្សបានគ្រប់ប្រភេទ គ្រប់សាសន៍ គ្រប់វប្បធម៌ដែលមានលក្ខណៈខុសគ្នា។

យោងតាមនិយមន័យខាងលើ ភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកនាំមនុស្ស និងទំនាក់ទំនងជាមួយមនុស្ស ហេតុដូច្នេះអ្នកដឹកនាំគ្រប់រូប ត្រូវតែបណ្ដុះខ្លួនឯងឱ្យមានភាពជាអ្នកដឹកនាំឱ្យបានខ្លាំង។

សារៈសំខាន់ នៃភាពជាអ្នកដឹកនាំ

  1. អាចបង្កើតបាននូវចក្ខុវិស័យដ៏ច្បាស់លាស់មួយ ដែលក្រុមហ៊ុនអាចសម្រេចបាន ដោយអាចផ្ដល់នូវផែនទីបង្ហាញ និងរៀបចំធនធានបានគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវគោលដៅដែលក្រុមហ៊ុនចង់បាន។
  2. ចេះផ្សារភ្ជាប់ទស្សនវិស័យ បេសកកម្មរបស់ក្រុមហ៊ុនដល់ក្រុមការងារ ដោយអាចឱ្យក្រុមការងារស្គាល់ច្បាស់ពីតួនាទី ទំនួលខុសត្រូវ និងចេះប្រើជំនាញ បទពិសោធន៍ផ្ទាល់ខ្លួនដ៏មានប្រសិទ្ធភាពបំផុត ដើម្បីបំពេញកិច្ចការងាររបស់ពួកគេឱ្យឆាប់បានសម្រេចនូវគោលដៅជាក់ស្ដែងរបស់ខ្លួន និងរបស់ក្រុមហ៊ុន។
  3. សម្រេចចិត្តដ៏ត្រឹមត្រូវ ដោយចេះថ្លឹងថ្លែងពីចំណុចខ្លាំង ចំណុចខ្សោយរបស់ក្រុមហ៊ុន និងយល់គ្រប់កាលៈទេសៈដែលកើតឡើងនៅចំពោះមុខ។
  4. អាចជំរុញឱ្យក្រុមការងារស្គាល់ច្បាស់ពីគោលបំណងរបស់ក្រុមហ៊ុននិងផ្តល់នូវហេតុផលដ៏មានអានុភាពដល់ក្រុមការងារ ដើម្បីបន្តយកចិត្តទុកដាក់ចំពោះកាតព្វកិច្ចរបស់ពួកគេ។
  5. ជួយធ្វើឱ្យក្រុមការងារមានភាពរីកចម្រើន ព្រមទាំងចេះលើកទឹកចិត្តឱ្យអ្នកក្រោមបង្គាប់ដោយផ្ដល់អនុសាសន៍ល្អៗដើម្បីកែប្រែកំហុស ក៏ដូចជាបង្កើនភាពខ្លាំងផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យដំណើរការការងារ និងផ្តល់រង្វាន់បន្ថែម ចំពោះក្រុមការងារណាដែលមានការច្នៃប្រឌិត មានលទ្ធផលការងារល្អ និងមានភាពស្មោះត្រង់។
  6. អាចធ្វើកិច្ចការងារជាមួយមនុស្សបានគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាពខ្ពស់។