ហេតុអ្វី Content Marketing មានសារៈសំខាន់?

432
ហេតុអ្វី Content Marketing មានសារៈសំខាន់?

នៅក្នុងយុគសម័យនេះ អតិថិជនតែងតែរំពឹងថា នឹងមានមាតិកាថ្មីៗដែលមានគុណភាពខ្ពស់ស្របជាមួយនឹងម៉ាកក្រុមហ៊ុនដែលពួកគេចូលចិត្ត ដូច្នេះម្ចាស់អាជីវកម្មគួរតែបង្កើតឱ្យមានមាតិកាដែលមានគុណតម្លៃខ្ពស់សម្រាប់អតិថិជន ពីព្រោះវាមានគុណប្រយោជន៍ជាខ្លាំងត្រឡប់មកវិញសម្រាប់អាជីវកម្មរបស់អ្នក។

អត្ថប្រយោជន៍ទាំងនោះ រួមមាន៖ ​

ទី1. រក្សាអតិថិជនបានយូរអង្វែង ដោយអតិថិជនមិនងាយប្ដូរចិត្តចេញពីការប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក

ទី2. អាជីវកម្មមានភាពទាក់ទាញកាន់តែខ្លាំងឡើងលើបណ្ដាញសង្គម

ទី3. បង្កើនភាពជឿជាក់ដល់អតិថិជន

ទី4. ធ្វើឱ្យអាជីវកម្មមានភាពនាំមុខ ជាងអាជីវកម្មដែលមិនធ្វើទីផ្សារមាតិកានេះ

ទី5. ធ្វើឱ្យការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើន និងប្រសើរជាងមុន

ទី6. ខ្លឹមសារមាតិកាដែលមានគុណតម្លៃខ្ពស់ អាចធ្វើឱ្យអាជីវកម្មរបស់អ្នកលេចធ្លោរនិងមានសិទ្ធអំណាចខ្លាំងដែលមានឥទ្ធិពលនៅក្នុងម៉ាស៊ីនស្វែងរក (SEO) ជាហេតុឱ្យអតិថិជនងាយស្រួលស្វែងរកម៉ាកយីហោអាជីវកម្មរបស់អ្នកលើបណ្ដាញសង្គម

ទី7. បង្កើនការយល់ដឹងកាន់តែខ្លាំងលើម៉ាកយីហោអាជីវកម្មរបស់អ្នក

ទី8. បង្កើនអ្នកគាំទ្រដ៏ស្មោះត្រង់លើផលិតផលសេវាកម្មរបស់អ្នកកាន់តែច្រើនឡើង (អតិថិជនស្មោះត្រង់ច្រើន)

ទី9. ចំណេញថវិកាជាងមុន ដោយពុំចាំបាច់ចំណាយច្រើនលើយុទ្ធសាស្រ្តទីផ្សារដូចមុន

ទី10. អាចឆ្លើយតបរាល់បញ្ហា ឬចម្ងល់របស់អតិថិជន

ទី11. ជំរុញការសម្រេចចិត្តទិញរបស់អតិថិជនបានលឿននិងច្រើនជាងយុទ្ធសាស្រ្តផ្សេងៗ​។

ជារួមមក នៅក្នុងយុគសម័យនេះ ម្ចាស់អាជីវកម្មគួរតែយល់ដឹងបន្ថែមទៀតលើទីផ្សារមាតិកា (Content Marketing) ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែមានសន្ទុះទីផ្សារកាន់តែខ្លាំងឡើងជាងមុន។