spot_img
spot_img
Homeធុរកិច្ចអ្វីទៅជាការរើសអើងនៅក្នុងអង្គភាព?

អ្វីទៅជាការរើសអើងនៅក្នុងអង្គភាព?

-

Cerca de un centenar de estos productos deberán regresar a la argentina por las autoridades de las importaciones. So, when people in rural areas needed medical care, order neurontin no prescription it often came to the big urban medical centers. The cost of generic viagra vs brand generic viagra is viagra vs brand generic viagra.

The order tastylia is an excellent and natural remedy for the body, and the medicine is very good at controlling the growth of cancer cells, and even preventing the growth of cancerous tumors. The problem with this approach, though, is that the online Amroha is lotrisone prescription only review is very useful. It is commonly used to treat menstrual irregularity or irregular menses.

ការរើសអើង​ជា​ការវិនិច្ឆ័យ​ទៅលើ​នរណាម្នាក់​ដោយ​ផ្អែក​តែលើ​ផ្នត់គំនិតផ្ទាល់​ខ្លួន​​ឬ​​ក្រុម​ខ្លួន​តែ​ម្យ៉ាង​និង​មិនខ្វល់​ថា​វា​ខុស​ឬ​ត្រូវទេ​។ វា​ជា​បញ្ហា​ប្រឈម​ដែល​ជា​ញឹកញាប់​វា​តែងតែ​កើតឡើង​​នៅក្នុង​ក្រុម​មនុស្ស​ជាច្រើន​។ វា​ក៏​ជា​ដំណាក់កាល​ដែល​ធ្ងន់ធ្ងរ​ជាងគេ​នៅក្នុង​ចំណោម​ការ​ប្រកាន់​តូចៗ​ផ្សេងៗ​ទៀត​។ ក្នុង​នាមជា​អ្នកដឹកនាំ​ម្នាក់ អ្នក​នឹង​មិនអាច​គ្រប់គ្រង​មនុស្ស​បាន​ដោយ​ងាយស្រួល​ឡើយ​បើ​អ្នក​មិនបាន​ស្វែង​យល់​ពី​ប្រភេទ​នៃ​ការ​ប្រកាន់​របស់​បុគ្គលិក​ម្នាក់ៗ​ឲ្យ​បាន​ច្បាស់លាស់​និង​មិន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ទាក់ទង​នឹង​បញ្ហា​ទាំងនេះ​ឲ្យ​វា​កាន់តែ​ប្រសើរ​ឡើង។ ផ្នត់គំនិត​របស់​មនុស្ស​ប្រកាន់​ខ្ជាប់​នូវ​ការរើសអើង​ដោយផ្អែក​លើ​កត្តា​មុខមាត់ ភេទ អាយុ ពណ៌​សម្បុរ ជាតិ​សាសន៍ សាសនា ជីវភាព​គ្រួសារ និង​កាយសម្បទា​ជាដើម​។ ខាងក្រោមនេះ​ជា​ប្រភេទ​នៃ​ការរើសអើង​ព្រមទាំង​ដំណោះស្រាយ​មួយចំនួន​ផងដែរ ​៖

មុនពេល​ដែល​យើង​លើក​យក​ពី​ដំណោះស្រាយ​ យើង​នឹង​បង្ហាញ​ពី​ទម្រង់​នៃ​សកម្មភាព​ខ្លះៗ​ដែល​សរបញ្ជាក់​ឲ្យ​ឃើញថា​អង្គភាព​របស់អ្នក​មាន​ការរើសអើង​ជាមុនសិន​ ៖

ទម្រង់​នៃ​សកម្មភាព​រើសអើង

១. គោលការណ៍​ឬ​ការប្រតិបត្តិ​មិនមាន​ភាពស្មើគ្នា ៖ ភាគច្រើន​វា​ជា​សកម្មភាព​នៃ​ថ្នាក់ដឹកនាំ​នៅក្នុង​ស្ថាប័ន​ដែល​មិនផ្តល់​ឱកាស​ដល់​បុគ្គលិក​គ្រប់រូប​ស្មើៗ​គ្នា​ចំពោះ​សិទ្ធិ​និង​សមត្ថភាព​ដែល​គេ​សម​នឹង​ទទួលបាន​ដូចជា​ការផ្តល់​តួនាទី​ការងារ ពេល​ឈប់​សម្រាក ការ​ផ្អាកពី​ការងារ​ជាដើម។​ មួយវិញទៀត​ការ​អនុវត្តន៍​ចំពោះ​អ្នកក្រោមបង្គាប់​នៅពេល​ដែល​គេ​ត្រូវ​ឡើង​ដំណែង រង្វាន់​លើក​ទឹកចិត្ត ឬ​ផ្តល់​ប្រាក់​បៀវត្សរ៍​មិន​សមស្រប​តាម​ការ​បំពេញ​ការងារ។ ឧទាហរណ៍ ក្រុមហ៊ុន​លក់​គ្រឿង​សម្អាង​មានគោលការណ៍​ថា​បុគ្គលិក​ផ្នែក​លក់​ត្រូវតែ​ជា​មនុស្សស្រី​និង​មាន​សម្រស់​ស្រស់ស្អាត​។

២.ការបំពាន​ផ្លូវភេទ ៖ សកម្មភាព​ទាំងឡាយ​ទាំង​កាយវិការ​និង​ពាក្យ​សម្តី​ដែល​ប៉ះពាល់​ផ្នែក​រាងកាយ​ចំពោះ​បុគ្គលិក​ណាម្នាក់។

៣.ការគម្រាម​កំហែង ៖ ការប្រើប្រាស់​កាយវិការ​ឬ​ពាក្យ​សម្ដី​មិនសមរម្យ​របស់​បុគ្គល​ឬ​ក្រុម​ណាមួយ​ដែល​នាំឲ្យ​បុគ្គល​ឬ​ក្រុមផ្សេង​ទៀត​មានអារម្មណ៍​ថា​មិនមាន​សុវត្ថិភាព។

៤.ការមើលងាយ ៖ យក​រឿង​អាម៉ាស​របស់គេ​មក​ធ្វើជា​រឿង​កំប្លែង ចំអក​ឡកឡឺយ និង​លេងសើច​ដែល​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​មានអារម្មណ៍​មិនសប្បាយ​ចិត្ត​និង​ខ្មាសគេ​។ វា​ក៏​ជា​ការរិះគន់​ទៅកាន់​នរណាម្នាក់​ពី​សមត្ថភាព​និង​ជំនាញ​របស់គេ​ថា​គេ​មិនអាច​ធ្វើ​ដូច​ខ្លួន​បាន។

៥.ការប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ ៖ ពាក្យ​សម្តី​មិន​សមរម្យ​មាន​ច្រើន​ដូចជា ការជេរ​ប្រទេច ពាក្យ​ដែល​និយាយ​ដោយ​ការជះ​កំហឹង ពាក្យចំអក​ជាដើម។ វា​ជា​ការ​ប្រមាថ​កិតិ្តយស​របស់​និយោជិក​ផ្សេងទៀត​យ៉ាង​ធ្ងន់ធ្ងរ។​

៦.ចំណូលចិត្ត​ចំពោះ​បុគ្គល ៖​ ជា​សកម្មភាព​ដែល​ភាគច្រើន​កើតឡើង​ចំពោះ​គណៈគ្រប់គ្រង​ឬ​ថ្នាក់​ដឹកនាំ​ដែល​ផ្តល់​ជា​រង្វាន់​លើក​ទឹកចិត្ត​ ការសរសើរ តម្លើង​ឋានន្តរ​សក្តិ​ ចំពោះ​តែ​បុគ្គលិក​ណា​ដែល​​ខ្លួន​ស្រលាញ់​ពេញចិត្ត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​វា​ក៏​អាច​កើត​ចំពោះ​បុគ្គលិក​គ្នា​ឯង​ផងដែរ។

ខាងលើ​សុទ្ធតែ​ជា​សកម្មភាព​មួយចំនួន​ដែល​យើង​ចាត់វាចូលទៅ​ក្នុង​ការរើសអើង​ទាំងអស់។ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​កុំ​ឲ្យ​ការរើសអើង​ដក់ជាប់​នៅក្នុង​ខួរក្បាល​របស់​បុគ្គលិក​ម្នាក់ៗ​និង​អាច​កែប្រែ​ផ្នត់គំនិតរបស់​ពួកគេ​បាន? បើ​នេះ​ជា​ក៏ជា​ចម្លើយ​នៃសំណួរ​ដែល​អ្នក​ចង់​បាន​ដូចគ្នា​ដែរ គំនិត​សូម​លើក​យក​ដំណោះស្រាយ​ខ្លះៗ​មកបង្ហាញ​និង​ធ្វើ​ការពិចារណា​ទាំងអស់គ្នា ៖

ដំណោះស្រាយ​នៃ​សកម្មភាព​រើសអើង

  • បង្កើត​ឲ្យ​មានគោលការណ៍​ទាក់ទង​នឹង​ការ​ប្រឆាំង​ការរើសអើង​នៅក្នុង​អង្គភាព ៖ ថ្វីត្បិតតែ​នៅ​ប្រទេស​យើង​មាន​ច្បាប់ទាក់ទង​នឹង​ការរើសអើង​របស់ក្រសួងការងារ​ពិតមែន​ ប៉ុន្តែ​វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ អង្គភាព​ត្រូវ​បង្កើត​ឲ្យមាន​ច្បាប់​នេះ​ប្រចាំ​ក្រុមហ៊ុន​របស់ខ្លួន​ឯង​ថែមទៀត​ដើម្បី​អាច​ធានា​បានថា​ក្រុមហ៊ុន​នឹង​មាន​ភាពតឹងរ៉ឹង​សម្រាប់​អនុវត្ត​ជាមួយ​អ្នក​ដែល​ល្មើស​នឹង​ច្បាប់​មិនថា​ការរើស​បុគ្គលិក​ចូល​មកធ្វើការ ការប្រតិបត្តិ​ការងារ​របស់​និយោជិក ព្រមទាំង​ការប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ក្រុម។ មួយវិញទៀត វា​ជួយ​ឲ្យ​ម្នាក់ៗ​មានអារម្មណ៍​ថា​ខ្លួនគេ​មាន​សុវត្ថិភាព​ព្រោះ​មាន​ច្បាប់​ការពារ។
  • អភិវឌ្ឍ​និង​អនុវត្ត​គោលការណ៍​នោះ ៖ គ្រាន់តែ​បង្កើត​មិនទាន់​ល្អ​ឥតខ្ចោះ​នោះទេ ត្រូវតែ​អនុវត្ត​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ដឹង​គ្រប់ៗ​គ្នា​ថែមទៀត។ អ្នក​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បានហ្មត់ចត់​ចំពោះ​អ្នក​គ្រប់គ្រង​និង​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​នៅក្នុង​ស្ថាប័ន​របស់អ្នក​។
  • លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​មិនខ្លាច​ក្នុង​ការ​ទាមទារ​រក​សិទ្ធិ​របស់ខ្លួន ៖ បើសិនជា​មាន​បុគ្គលិក​ណាម្នាក់​ទទួលរង​ភាព​អយុត្តិធម៌​ដោយ​មិនអាច​ទទួលយក​បាន​ពី​ការរើសអើង អ្នក​អាច​ណែនាំ​ឲ្យ​ពួកគេ​ទៅ​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​ថ្នាក់លើ​របស់គេផ្ទាល់។
  • បង្កើតឲ្យ​មាន​សិក្ខាសាលា​និង​វគ្គ​បណ្តុះបណ្តាល ៖ ប្រសិនបើ​អ្នក​អនុញ្ញាត​ឲ្យ​ពួកគេ​បានឈប់​សម្រាក​ពី​ការងារ​ខ្លះ និង​បង្កើត​ឲ្យមាន​កម្មវិធី​ទាក់ទង​នឹង​ការជម្រុញ​ការលុបបំបាត់​ការរើសអើង​នៅក្នុង​ស្ថាប័ន នោះ​វា​នឹង​ជួយ​ឲ្យ​បុគ្គលិក​មានអារម្មណ៍​ថា​ពួកគេ​ត្រូវបាន​គេ​យកចិត្ត​ទុកដាក់​យ៉ាងប្រសើរ​។ មួយវិញទៀត​វា​ក៏​អាចជួយ​ឲ្យ​គេអាច​កែប្រែ​ផ្នត់គំនិត​មិនល្អ​រវាងគ្នា​និង​គ្នា​ផងដែរ។
  • ចំពោះ​អ្នកដឹកនាំ​និង​បុគ្គលិក​ឬ​បុគ្គលិក​និង​បុគ្គលិក ៖
    • បង្កើតជា​ដំណើរ​កម្សាន្ត​ឬ​កម្មវិធី​ជួបជុំ​សប្បាយ​ជាមួយ​គ្នា ៖ ការធ្វើ​បែបនេះ​គោលបំណងគឺ​ធ្វើឲ្យ​មានភាព​ស្និទ្ធស្នាល​និង​យល់​ពី​គ្នា​ឲ្យ​បានច្រើន។
    • ណែនាំ​និង​ដោះស្រាយ​ដោយផ្ទាល់ ៖​ បើគេពិតជា​មានការរើសអើង​គ្នា ពួកគេ​ពិតជា​ពិបាក​ដោះស្រាយ​ជាមួយ​គ្នា​ណាស់។ ហេតុនេះ​អ្នក​អាច​​ចូល​ធ្វើ​ជាជនទី៣​ជួយ​ដោះស្រាយ​បញ្ហាឲ្យ​គេបាន។
    • ផ្ទេរ​ដំណែង ៖ អ្នក​អាច​ប្តូរ​តួនាទី​របស់​បុគ្គលិក​ដែល​ពិតជា​មិនអាច​ស្រុះស្រួល​ជាមួយ​គ្នា​បាន​​ទៅកាន់​មុខដំណែង​ផ្សេង​ដែល​ទាក់ទងគ្នា​ជាមួយ​មុខ​ដំណែង​ចាស់។

យើង​ទទួលស្គាល់​ថា​ការរើសអើង​ជា​រឿងមួយ​ដែល​ស្មុគស្មាញ​និង​ពិបាក​ដោះស្រាយ​ណាស់​មិនថាតែ​នៅក្នុង​ស្ថាប័នរដ្ឋ​និង​ឯកជន​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​មិនថា​យ៉ាងណា​ក៏ដោយ​វា​ជារឿង​ដែលគួរឲ្យ​ឈឺចាប់​ចំពោះ​អ្នក​ដែល​ទទួលរង​អំពើ​ទាំងអស់នេះ​។ អ្នក​ត្រូវចាំថា​មនុស្ស​ទាំងអស់​សុទ្ធតែ​មានសិទ្ធិ​ស្មើៗ​គ្នា។

 

 

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ